រដ្ឋាភិបាលៈ ​កំណើន​សេដ្ឋកិច្ច​នឹង​​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ​៦,៥% ​នៅ​ក្នុង​ឆ្នាំ ​២០២០

សារាចរ​ណែនាំ​​ស្ដីពី​ការ​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ​២០២០​ ដែល​មាន​ចំនួន ​២៧ ​ទំព័រ​បាន​ឲ្យ​ដឹង​ថា ​រាជ​រដ្ឋាភិបាល​បាន​​ព្យាករ​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​ពី​រង្វង់ ​៧,១ ​ភាគរយ ​ក្នុង​ឆ្នាំ ​២០១៩​ ​មក​នៅ​ត្រឹម ​៦,៥ ​ភាគរយ ​នៅ​ក្នុង​​ឆ្នាំ ​២០២០ ដោយសារ​បញ្ហា​ប្រឈម​សកល​ និង​លទ្ធភាព​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ដោយ​សហភាព​អឺរ៉ុប​។​ យោង​តាម​សារាចរ​ណែនាំ​នេះ​បាន​ឲ្យ​ដឹង​ថា​ ​ការ​កើន​ឡើង​នូវ​ភាព​មិន​ប្រាកដ​ប្រជា​ និង​បញ្ហា​ប្រឈម​របស់​សេដ្ឋកិច្ច​សកល​​​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​ងាយ​រងគ្រោះ​ និង​អាច​ជួប​ហានិភ័យ​ខាង​ក្រៅ​មួយ​ចំនួន​រួមមាន​ភាព​មិន​ច្បាស់លាស់​នៃ​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​លើ​គ្រប់​​មុខ​ទំនិញ​លើកលែង​តែ​អាវុធ​ (EBA)​ ដោយ​សហភាព​អឺរ៉ុប​។ …

នៀម ឆេង
https://bit.ly/33f9mxE