ពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន​ មាន​ជាង​ $១ ពាន់​លាន ​នៅ​ឆមាស​ទី​១

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន​សម្រេច​បាន​ជាង​ ១ ​ពាន់​លាន​ដុល្លារ​ នៅ​ឆមាស​ទី​១ ឆ្នាំ​ ២០១៩ កើនឡើង ១៦ ​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ជប៉ុន Jetro​។ ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​នៅ​ឆមាស​ទី​១ មាន​ទំហំ​ទឹកប្រាក់ ៧៩២ ​លាន​ដុល្លារ ខណៈ​ការ​នាំចូល​មកវិញ​មាន​ទំហំ ២៥៦ ​លាន​ដុល្លារ​ កើនឡើង​ ១២ ​ភាគរយ និង​ ៣៤ ​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​ទិន្នន័យ​។ …

ហ៊ឹន ពិសី
https://bit.ly/2Z7YORI