ផលិតកម្មស្បែកជើង នឹងឃើញឱកាសវិនិយោគច្រើនជាងកាត់ដេរ
វិស័យស្បែកជើងរបស់ប្រទេស កម្ពុជា នឹងមើលឃើញឱកាសថ្មីសម្រាប់ការវិនិយោគ និងការផលិតច្រើនជាងវិស័យកាត់ដេរ ដោយសារតែកំណើនដ៏សំខាន់របស់វិស័យនេះអំឡុងពេល ៥ ឆ្នាំចុងក្រោយជាប់គ្នា។ នេះបើតាមព្រឹតិ្តបត្រស្រាវជ្រាវរបស់អង្គការអន្តរជាតិខាងការងារលើវិស័យកាត់ដេរ វាយនភណ្ឌ និងស្បែកជើង (GTF) របស់ប្រទេស កម្ពុជា។ របាយការណ៍បង្ហាញថា វិស័យនេះបានកើនឡើងរហ័សជាងវិស័យកាត់ដេរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដែលបានជាប់ក្នុងបញ្ជីនៃបណ្ដាប្រទេសផលិតស្បែកជើងឈានមុខគេចំនួន ១០ កាលពីឆ្នាំ ២០១៦ ជាលើកដំបូង។ …
ធូ វិរៈ
https://bit.ly/2Z3iXse