សេដ្ឋកិច្ច និងពាណិជ្ជកម្ម
ក្រសួងព្រមានដល់អ្នកផ្តល់កម្ចីក្រៅផ្លូវការ
និយតករវិស័យហិរញ្ញវត្ថុកម្ពុជាបានប្រកាសអនុវត្តវិធានការថ្មី និងបន្ថែមការត្រួតពិនិត្យលើស្ថាប័នផ្តល់កម្ចីគ្មានអាជ្ញាប័ណ្ណដែលកំពុងកើនឡើងនៅកម្ពុជា។ ការដាក់ចេញវិធានការនេះ ដោយក្រសួងបារម្ភថា កំណើននៃសកម្មភាពនេះអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រជាជន និងបំផ្លាញ ...
ហ៊ គឹមសាយ
http://bit.ly/1uc3txK
ប្រាក់បញ្ញើ MFI មានចំនួន $៨៩៧ លាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំ ៧ (MFI) បានទទួលប្រាក់បញ្ញើសន្សំពីអតិថិជនសរុប ៨៩៧ លានដុល្លារកាលពីដំណាច់ ឆ្នាំ២០១៤ កើនឡើងទ្វេដងធៀបនឹងចំនួនប្រាក់បញ្ញើសន្សំកាលពីចុង ឆ្នាំ២០១៣ ដែលមាន ៤៤៥ លានដុល្លារ។ នេះបើតាមទិន្នន័យចុងក្រោយពីសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។ គិតមកទល់ពេល ...
ហ៊ គឹមសាយ
http://bit.ly/1z92UVz
Donacoទិញកាស៊ីណូ Vegas $៣៦០លាន
ក្រុមហ៊ុន Donaco International Limited បានប្រកាសទិញរមណីយដ្ឋាន និងក្លិប Star Vegas Resort តម្លៃ៣៦០លានដុល្លារអាមេរិកនៅក្រុងប៉ោយប៉ែត ដែលជាផ្នែកមួយនៃការពង្រីកអាជីវកម្មរបស់ខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការទិញនេះគ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយនៅលើ ASX កាលពីថ្ងៃសុក្រ។ ...
ចាន់ មុយហុង
http://bit.ly/1EBNlt5
ក្រុមហ៊ុន KPMG ទិញយកក្រុមហ៊ុនសវនកម្ម Premier Consulting
ក្រុមហ៊ុន KPMG Cambodia Limited ដែលជាក្រុមហ៊ុនសវនកម្ម ពន្ធ និងប្រឹក្សាយោបល់ឈានមុខគេមួយនៅកម្ពុជាបានទិញយកក្រុមហ៊ុនសវនកម្ម Premier Consulting (Cambodia) Limited ក្នុងគោលបំណងពង្រីកពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានបានពី KPMG ដែល ភ្នំពេញ ប៉ុស្ដិ៍ ទទួលបានកាលពីថ្ងៃអង្គារ លោក Warrick Cleine ប្រធាន KPMG ប្រចាំនៅប្រទេសវៀតណាម និងកម្ពុជាបានថ្លែងថា ជាមួយនឹងទំនុកចិត្ត ...
ម៉ៃ គុណមករា
http://bit.ly/1v2LE4K
សេដ្ឋកិច្ច និងសិទ្ធិមនុស្សត្រូវដើរទន្ទឹមគ្នា
លោកសូរិយ៉ា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានជំរុញឲ្យមានកំណើនសេដ្ឋកិច្ចនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជាដើរទន្ទឹមគ្នា។ កិច្ចប្រជុំនេះសំដៅ ...
ចាន់ មុយហុង
http://bit.ly/15DkS7H
ក្រុមកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ លើការប្រកួតប្រជែងការជួញដូរភាគហ៊ុនថ្នាក់តំបន់
កាលពីថ្ងៃចន្ទ និស្សិតសាកលវិទ្យាល័យ នៅប្រទេសកម្ពុជាចំនួនពីររូប បានឈ្នះពានរង្វាន់ទឹកប្រាក់ ៨០០០ ដុល្លារអាមេរិក ដោយបានជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងការប្រកួតប្រជែងការជួញដូរភាគហ៊ុនថ្នាក់តំបន់ បន្ទាប់ពីពួកគេ បានចូលដល់វគ្គ ...
George Styllis
https://www.cambodiadaily.com/business/cambodian-team-2nd-in-regional-stock-challenge-76450/
TY គ្រោងឡើងផ្សារហ៊ុនពាក់កណ្តាលឆ្នាំ
ក្រុមហ៊ុន TY Fashion (Cambodia)Plc ជារោងចក្រកាត់ដេរសម្លៀកបំពាក់តៃវ៉ាន់គ្រោងឡើងផ្សារហ៊ុនកម្ពុជានៅពាក់កណ្ដាលឆ្នាំនេះ បន្ទាប់ពីទទួលបានការយល់ព្រមពីផ្សារមូលបត្រកម្ពុជា (CSX) កាលពីពេលថ្មីៗនេះ។ នេះជាក្រុមហ៊ុនទីបីដែលនឹងត្រូវបានចុះបញ្ជី។ ...
ម៉ៃ គុណមករា
http://bit.ly/1E0Ov0P
សារធាតុគីមីផលិតកាហ្វេក្លែងក្លាយជាង ៣៤ តោនត្រូវរឹបអូសនៅភ្នំពេញ
សារធាតុគីមីសម្រាប់ផលិតជាកាហ្វេក្លែងក្លាយជាង ៣៤ តោន និងជនជាតិវៀតណាមចំនួន ៤ នាក់ត្រូវសមត្ថកិច្ចរឹបអូសនិងឃាត់ខ្លួននៅក្នុងការបង្ក្រាបទីតាំងសិប្បកម្មផលិតកាហ្វេក្លែងក្លាយដ៏ធំមួយកន្លែង កាលពីម្សិលមិញ នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែន ...
ប៉ិច សុធារី
http://bit.ly/1sXacuS
ផ្សារហ៊ុនកម្ពុជាបង្កើតភាពងាយស្រួលក្នុងការជួញដូរ
ការជួញដូរនៅផ្សារភាគហ៊ុនកម្ពុជានឹងកាន់តែងាយស្រួលបន្ទាប់ពីផ្សារហ៊ុនបានប្រកាសកាលពីម្សិលមិញអំពីឧបករណ៍ថ្មីពីរក្នុងផ្សារហ៊ុន។ សេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីម្សិលមិញដោយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ឲ្យដឹងថារបៀបជួញដូរថ្មីពីរនេះ គឺ«ការជួញដូរ ...
Eddie Morton
http://bit.ly/1IGFSZ4
កម្ពុជាចាំបាច់បង្កើនចំណូលពន្ធការពារវិបត្តិខាងក្រៅ
ធនាគារពិភពលោកបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនតាមរយៈការបង្កើនចំណូលពន្ធ ខណៈសេដ្ឋកិច្ចពិភពលោកបន្តបង្ហាញសញ្ញានៃភាពផុយស្រួយ។ តាមរបាយការណ៍ចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៥ របស់ធនាគារពិ ...
Eddie Morton
http://bit.ly/1sB4UVy
កំពង់ផែព្រះសីហនុបានចំណូល $៤៤ លាន
កំពង់ផែស្វយ័តក្រុងព្រះសីហនុដែលគ្រោងចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជានៅឆ្នាំនេះបានទទួលប្រាក់ចំណូលសរុប ៤៤,៦ លានដុល្លារសម្រាប់ប្រតិបត្តិការឆ្នាំ ២០១៤។ ...
ហ៊ គឹមសាយ
http://bit.ly/1B3rqcJ
គ.ប.ក ពិភាក្សាលើកិច្ចសន្យាទិញលក់ពេលអនាគត
គណៈកម្មការមូលបត្រកម្ពុជា (គ.ប.ក) កាលពីម្សិលមិញបានរៀបចំកិច្ចពិភាក្សាស្តីពីសេចក្តីព្រាងប្រកាសទាក់ទងនឹងការផ្តល់អាជ្ញាប័ណ្ណ និងការគ្រប់គ្រងការជួញដូរទំនិញតាមកិច្ចសន្យាតម្លៃអនាគត (និស្សន្ទ) លើ ...
ហ៊ គឹមសាយ
http://bit.ly/1FxGXo5
SAP សង្ឃឹមថា នឹងឡើងផ្សារហ៊ុនឆ្នាំក្រោយ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (SAP) ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសរដ្ឋទាំងបីសង្ឃឹមថានឹងចុះបញ្ជីលើផ្សារហ៊ុន ខែមិថុនា ឆ្នាំ២០១៥ បន្ទាប់ពីយឺតយ៉ាវពីផែនការឡើងផ្សារហ៊ុនកាលពី៣ឆ្នាំមុន។ នេះបើតាមមន្ត្រីកំពង់ផែ។ រដ្ឋាភិបាលគ្រោងនឹងចុះបញ្ជីសហគ្រាសរដ្ឋចំនួន៣ គឺកំពង់ផែ ...
ម៉ៃ គុណមករា
http://bit.ly/1xKk10u
ពាណិជ្ជកម្មកម្ពុជាថៃកើនឡើង ១២ភាគរយក្នុងរយៈពេល ១០ខែ
ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងប្រទេសថៃ មានចំនួន ៤.១៨ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០១៤ កើនឡើងបាន១២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន យោងតាមតួលេខរបស់ស្ថានទូតថៃដែលបាន ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/2014-12/19/c_133866866.htm
ផែនការនាំចេញអង្ករ ១ លានតោនបរាជ័យ
សំណួរដែលលើកឡើងជាច្រើនឆ្នាំមកហើយថា តើកម្ពុជាអាចសម្រេចបានតាមគោលដៅនាំចេញអង្ករ ១ លានតោនត្រឹម ឆ្នាំ២០១៥ ទេ ពេលនេះប្រមុខរដ្ឋាភិបាលដែលជាអ្នកប្រកាសគោលនយោបាយ ១ លានតោននេះកាលពីម្សិលមិញបានទទួលស្គាល់ថា ទិសដៅនាំចេញអង្ករឲ្យ ...
ចាន់ មុយហុង
http://bit.ly/1zThZL7
ក្រុមហ៊ុនមានគម្រោងចុះបញ្ជីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនៅលើផ្សារមូលបត្រកម្ពុជា
ក្រុមហ៊ុនប្រតិបត្តិករនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាសួនឧស្សាហកម្មធំ ...
កង សុធា និង ហ្ចច ស្ទីល្លីស
http://www.cambodiadailykhmer.com/news/21353/
កម្ពុជានឹងចេញគោលនយោបាយលើកកម្ពស់សហគ្រាស SME
កម្ពុជាកំពុងរៀបចំគោលនយោបាយលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម (SME Policy) ដើម្បីអភិវឌ្ឍវិស័យដែលមានសក្តានុពលមួយនេះឲ្យរឹងមាំជាងមុនដើម្បីត្រៀមខ្លួនជម្នះបញ្ហាប្រឈមដែលនឹងមានកាន់តែខ្លាំងឡើងនៅពេលសមាហរណកម្មសេដ្ឋកិច្ចអាស៊ានចូលមកដល់ ...
ហ៊ គឹមសាយ
http://bit.ly/1E1zw7P
ក្រុមហ៊ុនអាកាសចរណ៍បាយ័ន វិនិយោគដោយចិន ត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមការហោះហើរក្នុងស្រុកនៅកម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាបាយ័ន (CBA) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធពេញលេញរបស់សាជីវកម្មឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសចិន បានត្រៀមខ្លួនជាស្រេចដើម្បីប្រតិបត្តិការហោះហើរក្នុងស្រុកនៅក្នុងប្រទេសកម្ពុជានៅចុងខែនេះ។ ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/xinhua-news-agency/141215/chinese-invested-bayon-airlines-ready-start-domestic-flights
ក្រុមហ៊ុនចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការអាជីវកម្ម
កាលពីថ្ងៃចន្ទ ក្រុមហ៊ុនកម្ពុជា និងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៥ សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការបណ្តាក់ទុនរួមគ្នាក្នុងវិស័យសំណង់ និងកសិកម្ម។ ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/xinhua-news-agency/141215/cambodian-chinese-firms-sign-deals-business-cooperation
ក្រុមហ៊ុនកម្ពុជា និងចិនចំនួន២ ចុះកិច្ចព្រមព្រៀងអាជីវកម្ម
កិច្ចព្រមព្រៀងអាជីវកម្មចំនួន២ ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនចំនួន២១ មកពីខេត្តហ្វូជានភាគខាងកើតប្រទេសចិន និងសមភាគីកម្ពុជា នៅក្នុងកិច្ចប្រជុំដែលផ្គូផ្គងអាជីវកម្ម កាលពីថ្ងៃអាទិត្យ។ ក្នុងចំណោមកិច្ចព្រមព្រៀងទាំង២ ដែលបានចុះហត្ថលេខារវាងភាគីទាំង ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/xinhua-news-agency/141214/cambodian-chinese-companies-ink-two-business-deals
ប្រាក់ចំណូលរបស់ក្រុមហ៊ុន PPWSA កើនឡើងខ្ពស់ក្នុងត្រីមាស ទី៣
យោងតាមឯកសារចុងក្រោយបំផុតរបស់ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋផ្ញើឲ្យក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ប្រាក់ចំណូលរបស់រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ PPWSA បានកើនឡើងពីរដងក្នុងអំឡុងត្រីមាសទី៣។ ប្រាក់ចំណេញរបស់ PPWSA បន្ទាប់ពីបង់ពន្ធរួចបានកើនឡើង ៤,៥ លានដុល្លារ ...
Eddie Morton
http://bit.ly/1zz61pm
ទំហំពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា មានកំណើន១៦ ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែ
ទំហំពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ជាមួយបរទេស បានកើនឡើង១៦ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងរយៈពេល១១ខែដំបូង នៃឆ្នាំ២០១៤ យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃអង្គារ។ កម្ពុជា បាននាំចេញផលិតផលស្មើនឹង ៧.០៥ ពាន់លានដុល្លារ ...
បុគ្គលិកសារព័ត៌មាន EastDay.com
http://english.eastday.com/auto/eastday/business/u1ai8467542.html
វត្តមានទំនិញវៀតណាម មានកំណត់នៅលើទីផ្សារក្នុងតំបន់
ប្រភេទជាច្រើននៃទំនិញពីវៀតណាម បានកំពុងប្រឈមនឹងការប្រកួតប្រជែងដ៏តឹងតែង ជាមួយនឹងផលិតផលដែលបាននាំចូលពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដទៃផ្សេងទៀត ខណៈដែលអាជីវកម្មក្នុងស្រុក បានកំពុងជួបការលំបាកក្នុងការពង្រីកវត្តមាននៃផលិតផល ...
Thuy Hai
http://www.saigon-gpdaily.com.vn/Business/Economy/2014/12/111809/
នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងសប្តាហ៍ក្រោយ
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល នៅសប្តាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ផាក គិនហេ លើការបន្តភាពជាដៃគូសេដ្ឋកិច្ច។ មេដឹកនាំទាំងពីរ កំណត់ធ្វើកិច្ចចរចា ...
បុគ្គលិកសារព័ត៌មាន The Korea Herald
http://www.koreaherald.com/view.php?ud=20141205000401