រដ្ឋាករទឹក​នឹង​ខាតបង់ $២០ ម៉ឺន​ក្នុង​មួយ​ឆ្នាំ

ចំណូល​របស់​ក្រុមហ៊ុន​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ (PPWSA) ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​នឹង​ថយ​ចុះ​ប្រមាណ ៨០០ លាន​រៀល (២០ ម៉ឺន​ដុល្លារ) ក្នុង​មួយ​ឆ្នាំៗ​តាម​រយៈ​ការ​អនុវត្ត​គម្រោង​លក់​ទឹក​ក្នុង​តម្លៃ​អនុគ្រោះ​ដល់​អ្នក​ជួល​ផ្ទះ។ ការ​អនុវត្ត​គម្រោង​សម្បទាន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​អំពាវនាវ​ពី​រដ្ឋាភិបាល ដែល​ស្នើ​ដល់​ប្រតិបត្តិ​ករ​ផ្គត់​ផ្គង់​អគ្គិសនី និង​ទឹក​ឲ្យ​បញ្ចុះ​តម្លៃ​ដល់​អ្នក​មាន​ចំណូល​ទាប​នៅ​រាជធានី​ភ្នំពេញ ដែល​រស់​ដោយ​ការ​ជួល​ផ្ទះ និង​បន្ទប់​ស្នាក់នៅ​ដែល​ភាគ​ច្រើន​ជា​បុគ្គលិក​ក្នុង​ឧស្សាហកម្ម​រោងចក្រ​កាត់ដេរ និង​វាយនភ័ណ្ឌ និង​សិស្ស-និស្សិត។​ ...

ហ៊ គឹមសាយ
http://bit.ly/1zZXwQj