ក្រសួងជំរុញឲ្យវិស័យឯកជនធ្វើកំណែទម្រង់
បន្ទាប់ពីធ្វើកំណែទម្រង់លើបែបបទមួយចំនួនដើម្បីសម្រួលដល់ដំណើរការពាណិជ្ជកម្មនៅកម្ពុជាលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញបានស្នើដល់ពាណិជ្ជករឲ្យធ្វើកំណែទម្រង់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដើម្បីត្រៀមប្រកួតប្រជែងពេញលេញក្នុងតំបន់។ ខណៈដែលតំណាងវិស័យឯកជនតែងលើកឡើងពីភាពលំបាកក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជាដូចជាបញ្ហាចំណាយក្រៅផ្លូវការ និងអំពើពុករលួយ ដែលរាំងស្ទះដល់ការអភិវឌ្ឍពាណិជ្ជកម្មរបស់ពួកគេ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលើកឡើងកាលពីម្សិលមិញថា ក្រសួងពាណិជ្ជកម្មបានធ្វើកំណែទម្រង់លើបែបបទនៃការធ្វើពាណិជ្ជកម្មជាច្រើនដូច្នេះវាដល់វេនប្រតិបត្តិករក្នុងវិស័យឯកជនខ្លួនឯងម្តងដែលត្រូវចូលរួមជាមួយរដ្ឋាភិបាលតាមរយៈការធ្វើកំណែទម្រង់ផ្ទៃក្នុង និងធានាភាពស្របច្បាប់របស់ខ្លួន។ …
ហ៊ គឹមសាយ និង Ananth Baliga
http://bit.ly/1zI4fP5