ការការពារព្រៃឈើ

តំបន់​ការពារ

ពលរដ្ឋ​ខេត្តកោះកុង​ស្នើ​រដ្ឋាភិបាល​ពន្លឿន​ការ​ដោះស្រាយ​ដី​ធ្លី ខណៈ​អាជ្ញាធរ​ចោទ​ពួកគេ​ថា​អាស្រ័យផល​លើ​ដី​តំបន់​ការពារ

ប្រជាពលរដ្ឋមួយចំនួន​​នៅស្រុកបូទុម​សាគរ ខេត្ត​កោះ​កុង អំពាវនាវទៅរដ្ឋាភិបាលជួយអន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធពន្លឿនការ​​ដោះ​​ស្រាយ​វិវាទដីធ្លីជូនពួកគេឱ្យឆាប់ និងមានតម្លាភាព​ ខណៈអាជ្ញាធរ​ចោទពួកគាត់ថាបាន​ចូលទៅអាស្រ័យផលលើ​ដី​ «ឧទ្យាន​​ជាតិ​បូទុម​សាគរ» ដោយ​​ខុស​ច្បាប់​។ ...

ណាត សុភាព
https://www.vodkhmer.news/2022/10/18/koh-kong-residents-ask-government-to-expedite-land-settlement/

អ្នកជំនាញ​បាន​កំណត់​អត្តសញ្ញាណ​​សំឡេង​សត្វ​ស្លាប​នៅ​ទីវាល តាមរយៈ​ការវិភាគ​ទិន្នន័យ​សត្វ​ស្លាប​ដែល​ប្រមូលបាន​ជិត ១០០ ប្រភេទ

ក្រុមការងារ​ស្រាវជ្រាវ​ជីវចម្រុះ​អង្គការ​អភិរក្ស​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ​សហការ​ជាមួយ​អ្នកជំនាញ​សត្វ​ស្លាប បាន​កំណត់​អត្តសញ្ញាណ​នូវ​សំឡេង​សត្វ​ស្លាប​មួយចំនួន​នៅ​ទីវាល តាមរយៈ​ការវិភាគ​ទិន្នន័យ​សត្វ​ស្លាប​ដែល​ប្រមូលបាន​ជិត ១០០ ប្រភេទ ដើម្បី​ចងក្រង​ជា​ឯកសារ​វិទ្យាសាស្ត្រ និង​របាយការណ៍​បច្ចេក​ទេស។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-10-10-1901-242078.html

​គម្រោង​ទេសចរណ៍ធម្មជាតិ​តូចៗ​ចំនួន​ ៣០៧​ ត្រូវ​បាន​អនុម័ត​ក្នុង​ខែកញ្ញា​

​ក្រសួងបរិស្ថាន​ គិត​ត្រឹម​ខែកញ្ញា​ ឆ្នាំ​២០២២​ បាន​អនុម័ត​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​ខ្នាត​តូច​ចំនួន​ ៣០៧​ លើ​ផ្ទៃដី​ ២.៦៧០​ ហិ​កតា​ នៅ​តំបន់​ការពារ​ធនធានធម្មជាតិ​ និង​ច្រករបៀង​អភិរក្ស​ជីវចម្រុះ​កម្ពុជា​។​ ...

សុក សិទ្ធិ​ការ្យ
https://www.khmertimeskh.com/501161817/307-small-nature-tourism-projects-approved-in-september/

រូបសំណាក​ព្រះពុទ្ធ​សាសនា​ព្រៃ​រង​ការ​បំផ្លាញ​ដោយ​ខ្យល់​

​ប្រជា​សហគមន៍​ព្រៃ​មេត្តា​ខេត្តកំពង់ស្ពឺ​និយាយ​ថា​ ព្រះពុទ្ធ​បដិមា​ ៣​អង្គ​នៅ​ជុំវិញ​វត្ត​ព្រៃ​រង​ការ​បំផ្លាញ​បន្ទាប់​ពី​ខ្យល់​បក់​បោក​ដើមឈើ​ក្បែរ​នោះ​ ហើយ​អ្នកស្រុក​កំពុង​បន្ទោស​អ្នក​កាប់​ឈើ​ដែល​កំពុង​បន្ត​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ជុំវិញ​នោះ​។​ ...

មេង គ្រុយពន្លក
https://vodenglish.news/metta-forests-buddhist-statues-destroyed-in-wind/

រដ្ឋាភិបាល​ថាឈើ​ដែល​កាប់​ឆ្ការ​តាម​តាម៉ៅបានប្រគល់​ឲ្យ​អ្នក​ស្រុក មិនត្រូវបាន​លក់​ទេ

ដី​ប្រមាណ​ ៥៣០​ ហិ​កតា​ ក្នុង​ដែនជម្រកសត្វព្រៃ​តា​ម៉ៅ​ ស្រុក​បាទី​ ខេត្តតាកែវ​ ត្រូវ​បាន​អ្នក​អភិវឌ្ឍន៍​កាប់​រាន​កាលពី​ខែ​មុន​ ហើយ​សាធារណជន​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ថា​បាន​លក់​ដើមឈើ​ដែល​បាន​កាប់​យកចំណេញ​ ដែល​ការ​ចោទ​ត្រូវ​បាន​អាជ្ញាធរ​បដិសេធ​យ៉ាង​ខ្លាំង​។​ ...

ឈុ​ន​ ស៊ុន​លី​
https://www.khmertimeskh.com/501153040/govt-says-wood-from-tamao-clearing-given-to-locals-not-sold/

អង្គការ​អភិរក្ស​អន្តរជាតិ​រកឃើញ​ទោចថ្ពាល់​លឿង​ ១ ៥០០ ​ក្បាល នៅ​វើនសៃ-សៀមប៉ាង

ក្រុម​អ្នកវិទ្យាសាស្ត្រ​អភិរក្ស​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៃ​អង្គការ​អភិរក្ស​អន្តរជាតិ (CI) ​បាន​ប្រកាស​បន្ត​បេសកកម្ម​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​វើនសៃ-សៀមប៉ាង នៅក្នុង​ខេត្តរតនគិរី និង ស្ទឹងត្រែង ក្រោយ​ពេលដែល​បាន​រកឃើញ​ជា​បន្តបន្ទាប់​ពី​វត្តមាន​សត្វ​ទោច​ថ្ពាល់​លឿង​ជិត​ ៤០០ ​ក្រុម ដែលមាន​ចំនួន​ជាង​ ១ ៥០០ ​ក្បាល ចាប់តាំងពី​ឆ្នាំ​ ២០០៧​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-08-31-1002-240332.html

មន្ត្រីជំនាញ​ដាក់​កាមេរ៉ា​ស្វ័យប្រវត្តិ​ក្នុង​តំបន់​ស្តារ​សត្វព្រៃ​ឡើងវិញ ចំនួន ២៥​ ទីតាំង ដើម្បី​តាមដាន​ចំនួន​សត្វរំពា ​(​ឈ្លូស​)

ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បន្ត​ចុះ​ដាក់​កាមេរ៉ា​ស្វ័យប្រវត្តិ​ក្នុង​តំបន់​ស្តារ​សត្វព្រៃ​ឡើងវិញ ចំនួន ២៥ ​ទីតាំង ដើម្បី​តាមដាន​ចំនួន​សត្វរំពា​(​ឈ្លូស​) ខណៈ​មន្ត្រី​ជំនាញ អះអាងថា បច្ចុប្បន្ន​ចំនួន​សត្វរំពា ​(​ឈ្លូស​) អាច​នឹងមាន​ចំនួន​ថយចុះ​ដោយសារតែ​ការ​បរបាញ់ និង​ការដាក់​អន្ទាក់​ដោយ​ខុសច្បាប់​។​ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-08-29-1716-240259.html

ក្រសួង​បរិស្ថាន​ដាក់​ឱ្យ​ប្រើប្រាស់​ឯកសណ្ឋាន​សហគមន៍​មូលដ្ឋាន​សម្រាប់​ការ​ចុះ​ល្បាត​

​ក្រសួង​បរិស្ថាន​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ឯក​សណ្ឋាន​សហគមន៍​ការពារ​ធនធានធម្មជាតិ​ ​នៅ​ពេល​ដែល​ត្រូវ​ចុះ​ល្បាត​ការពារ​ធនធាន​ធម្មជាតិ​។​ ​ឯកសណ្ឋាន​នេះ​បង្កើត​ឡើង​សម្រាប់​តែ​សហគមន៍​ការពារ​ធនធានធម្មជាតិ​និង​ដៃគូ​អភិវឌ្ឍន៍​ប៉ុណ្ណោះ​ ​ខណៈ​អង្គការសង្គម​ស៊ីវិល​និង​សកម្មជន​ការពារ​បរិស្ថាន ...

ត​ន​ ​វិបុល​
https://bit.ly/3AvAMB4

ក្រសួង​បង្កើត​ក្រុម​ការងារ​ពិនិត្យ​ និង​ផ្ដល់យោបល់​ពី​ទោសប្បញ្ញត្ដិ ក្នុង​សេចក្ដី​ព្រាងច្បាប់​ចំនួន​ ៣

រដ្ឋមន្ដ្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​ ដើម្បី​ទទួល​បន្ទុក​ពិនិត្យ និង​ផ្តល់យោបល់​លើ​ផ្នែក​ទោសប្បញ្ញត្តិ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ជលផល សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ព្រៃឈើ និង​សេចក្តី​ព្រាង​ច្បាប់ ស្តីពី​តំបន់​ការពារ​ធម្មជាតិ មុន​នឹង​ដាក់​ទៅ​​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ ដើម្បី​ពិនិត្យ និង​សម្រេច​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-08-19-0921-239919.html

សហគមន៍ពូនង​នៅ​ខេត្តមណ្ឌលគិរី​បារម្ភ​បាត់ដី​ដោយសារ​ភាព​មិន​ច្បាស់លាស់​នៃ​ការ​កំណត់​តំបន់​ការពារ

ប្រធានសហគមន៍ពូនងឈ្មោះ មីវ ខែម អាយុ២៩ឆ្នាំ នៅឃុំមេម៉ង់ រស់នៅពឹងផ្អែកលើការធ្វើស្រែដើម្បីចិញ្ចឹមជីវិត ចាប់តាំងពីមានជម្លោះដីនេះតាំងពីឆ្នាំ២០១៧ នៅពេលដែលការគ្រប់គ្រងទាំងដែនជម្រកសត្វព្រៃកែវសីមា និងភ្នំព្រិច ត្រូវបានផ្ទេរទៅឱ្យក្រសួងបរិស្ថាន។ តំបន់ការពារនេះត្រូវបានបែងចែកទៅជា៤តំបន់គឺ «តំបន់សហគមន៍» មានការរឹតត្បិតតិចតួច ដែលអនុញ្ញាតឱ្យធ្វើកសិកម្ម និង «តំបន់ប្រើប្រាស់ប្រកបដោយនិរន្តរភាព» ដែលមានការរឹតត្បិតខ្លាំង អនុញ្ញាតឱ្យមានការប្រមូលផលខ្នាតតូច ដូចជា ការប្រមូលជ័រ ជាដើម។ នៅឃុំចុងផ្លាស់ ឃុំមេម៉ង់ ស្ថិតនៅភ្នំព្រិច ជាតំបន់សហគមន៍ចម្រុះ និងជា «តំបន់ប្រើប្រាស់ប្រកបដោយនិរន្តរភាព»។ នេះបើយោងតាមផែនទីដែលតម្កល់នៅសាលាឃុំមេម៉ង់។ ...

Fiona Kelliher និង លោក ភិន រតនា
https://www.vodkhmer.news/2022/08/15/fear-frustration-for-community-stuck-in-protected-zone-confusion/

អង្គការសម្ព័ន្តសត្វព្រៃសោក​ស្តាយ​ចំពោះ​ការ​កាប់​ឆ្ការ​ព្រៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​

​អង្គការសម្ព័ន្តសត្វព្រៃ​ (​Wild​life​ ​Alliance)​ ​កាល​ពីម្សិលមិញ​បាន​សម្តែង​ការ​មិន​ពេញចិត្ត​របស់​ខ្លួន​ ​ពាក់ព័ន្ធ​នឹង​ការ​ឈូស​ឆាយដី​រាប់​រយ​ហិកតា​ ​ជាប់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​ ​របស់​ក្រុមហ៊ុន​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​ទៅជា ...

ឈុន ស៊ុនលី
https://bit.ly/3oV1YU8

ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​មណ្ឌលគិរី​កើន​ឡើង​បន្ទាប់​ពី​ព្រំដែន​បើក​ឡើង​វិញ

ការកាប់ឈើខុសច្បាប់កំពុងកើនឡើងនៅក្នុងដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី ដោយមានឈ្មួញឈើសម្រុកដឹកជញ្ជូនឈើប្រណីតតាមច្រករត់ពន្ធចូលប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងក្រោមច្រមុះរបស់សមត្ថកិច្ចមូលដ្ឋាន។ ...

ណា​ង​ ​វាសនា
https://www.khmertimeskh.com/501103824/illegal-logging-in-mondulkiri-soars-after-border-reopens/

ពលរដ្ឋ៥០០នាក់​ត្រូវ​បានបង្គាប់​ឱ្យ​ចាក​ចេញពី​តំបន់​ក្នុងដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​ជាបន្ទាន់

​ប្រជាជន​ប្រមាណ៥០០នាក់​ត្រូវបាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ប្រកាស​ឱ្យ​ពួកគេ​ចាកចេញ​ជាបន្ទាន់​ពី​ដែន​ជ​ម្រ​សត្វព្រៃ​ភ្នំ​សំ​កុស ស្ថិតនៅ​ភូមិ​ចម្ការ​ជ្រៃ​ខាងត្បូង ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់។ ការប្រកាស​ឱ្យ​ចាកចេញ​នេះ គឺធ្វើឡើង​ក្រោយពី​ពួកគេ​ធ្វើ​ចំណាកស្រុក​មកពី​បណ្ដា​ខេត្ត​មួយចំនួន​ចូលទៅ​កាប់​ទ​ន្ទ្រា​ន​យក​ដី ...

​តន វិបុល
https://bit.ly/3NdsVMQ

ក្រុមអ្នកស្រាវជ្រាវអបអរក្នុងការរកឃើញសត្វត្មាតនៅដែនជម្រកសត្វព្រៃស្រែពក

ក្រុមអ្នកស្រាវជ្រាវដែលសិក្សាអំពីសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃស្រែពក មានសេចក្តីរំភើបរីករាយក្នុងការរាយការណ៍ពីការបានរកឃើញសត្វត្មាតចំនួន៩ក្បាលនៅក្នុងដែនជម្រកសត្វព្រៃ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Hj25Bn

សត្វព្រៃជាង៧០ប្រភេទរកឃើញនៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក

ការស្ទង់មតិសត្វព្រៃនាពេលថ្មីៗនេះ ដែលធ្វើឡើងនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ ត្រូវបានកត់ត្រាជាង ៧០ប្រភេទ រួមទាំងសត្វជិតផុតពូជផងដែរ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/39o7V7X

កាវ៉ាន់ ធ្លាប់ជាដំរីឯកកោជាងគេលើពិភពលោក ឥឡូវនេះមិនឯកកោរទៀតទេ ព្រោះវាមានជម្រកនៅដែនជម្រកសត្វព្រៃកម្ពុជា

ដំរី​អាយុ ៣៧ ឆ្នាំ​ឈ្មោះ កាវ៉ាន់ ត្រូវ​បាន​គេ​មើល​ឃើញថាវាកំពុងង​រីករាយ​នឹង​ការ​ស្នាក់​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព ដែល​មាន​ទំហំ ២៥,០០០ ហិចតា ក្នុង​ប្រទេស​កម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3M2A8yC

ខេត្ត​មណ្ឌលគិរី​រៀបចំ​អភិ​រក្ស​តំបន់​ព្រៃឈើ​​និង​សួនសត្វ​

អភិបាល​ខេត្ត​មណ្ឌលគិរី​ ​ណែ​នាំឲ្យ​មន្ត្រី​ធ្វើការ​ស្តារ​ឡើងវិញ​នូវ​ព្រៃឈើ​យ៉ាងហោចណាស់​ ​១​០​០​ហិកតា​ ​ដើម្បី​បង្កើន​ចំនួន​សត្វព្រៃ​ ​និង​បង្កើត​សួនសត្វ​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។​ ...

ទិត្យ គង្សនូវ
https://bit.ly/37NiZdZ

ធនធានសត្វព្រៃ និងរុក្ខជាតិត្រូវបានរកឃើញនៅខេត្តមណ្ឌលគិរី

ក្រុមអ្នកស្រាវជ្រាវកំពុងប្រារព្ធការរកឃើញសត្វព្រៃ និងប្រភេទរុក្ខជាតិកម្រមួយចំនួនធំ ក៏ដូចជាទឹកធ្លាក់ក្នុងដែនជម្រកសត្វព្រៃភ្នំណាំលៀ ក្នុងខេត្តមណ្ឌលគិរី។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501059227/wealth-of-wildlife-and-plants-discovered-in-mondulkiri-says-moe/

​ហ្វូង​ដំរី​​៨​​ក្បាល​ត្រូវ​បាន​គេ​ប្រទះឃើញ​ក្នុង​ដែន​ជម្រក​​ស្រែ​ពក​

​ដំរី​មួយ​ហ្វូង​ចំនួន​ប្រាំ​បី​ត្រូវ​បាន​ប្រទះឃើញ​ដោយ​អ្នក​អភិ​រក្ស​មកពី​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ ​និង​អ្នកស្រាវជ្រាវ​របស់​អង្គការ​ ​W​W​F​ ​កាល​ពីម្សិលមិញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក​។​ ...

សុន មិនា
https://bit.ly/3qCK6Pt

សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ ១០​ នាក់​ទៅ​តុលាការ​ រឿង​ដឹកនាំ​ទន្ទ្រាន​យក​ដី​ឧទ្យាន

សមត្ថកិច្ច​ខេត្ដ​ព្រះសីហនុ​​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជា​មេខ្យល់​ចំនួន​ ១០ ​នាក់​ទៅ​​តុលាការ បន្ទាប់ពី​ឃាត់ខ្លួន​ករណី​ដឹកនាំ​ក្រុម​អនាធិបតេយ្យ​ជិត​ ៣០០ ​នាក់ ធ្វើ​សកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ក្នុង​ភូមិ​ចាំស្រី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-15-1521-233344.html

កម្ពុជា និងអង្គការយូណេស្កូជំរុញការអភិរក្សបេតិកភណ្ឌវប្បធម៌

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ បានផលិតវីដេអូខ្លីមួយ ដើម្បីបង្ហាញពីភាពសម្បូរបែបនៃរមណីយដ្ឋានកោះកេរ្តិ៍ ក្នុងខេត្តព្រះវិហារ ភាគខាងជើង ក្នុងឱកាសនៃទិវាវប្បធម៌ជាតិនៅកម្ពុជា នៅថ្ងៃទី៣ ខែមីនា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3HE6BJh

កូរ៉េខាងត្បូង បង្កើត​ឧទ្យាន​ធម្មជាតិ​ក្បែរ​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​

​ឧទ្យាន​ព្រៃឈើ​បែប​កូរ៉េ​នឹង​ត្រូវបាន​បង្កើតឡើង​នៅ​ជិត​បរិវេន​ប្រាសាទអង្គរវត្ត ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​បំផុត​របស់​ប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​គ្រប់គ្រង​ព្រៃឈើ​របស់​ប្រទេស​កូរ៉េខាងត្បូង​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3BJGorw

​រាជបណ្ឌិត្យសភាកម្ពុជា​នឹង​កាត់​បន្ថយ​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​ព្រៃ​ការពារ​របស់​ខ្លួន​

​រាជបណ្ឌិត្យសភាកម្ពុជា​ បាន​រក​ឃើញ​ករណី​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ទន្ទ្រាន​យក​ដី​ចំនួន​ ១០​ ករណី​ក្នុង​ខែ​នេះ​ នៅ​តំបន់​ការពារ​ឧទ្យាន​តេ​ជោ​សែន​ឫស្សី​ត្រឹប​ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​។​ ...

សុន មិនា
https://www.khmertimeskh.com/501016725/rac-to-reduce-crimes-in-its-protected-forest/

​ក្រសួង​បដិសេធ​ការ​អះអាង​របស់​អង្គការក្រៅរដ្ឋាភិបាល​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​

​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បាន​រិះគន់​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​ និង​អន្តរជាតិ​មួយ​ចំនួន​ចំពោះ​របាយការណ៍​របស់​ពួក​គេ​ស្តី​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​ពួក​គេ​អះអាង​ថា​បាន​ប៉ះពាល់​ដល់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​។​ ...

វ៉​ន​ ដា​រ៉ា​
https://www.phnompenhpost.com/national/ministry-refutes-ngos-claims-deforestation-santuaries

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

UvVhL
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!