បុរសអាមេរិកជីកប្រឡាយក្នុងដែនជម្រកសត្វ ដើម្បីចូលរួមការពារសត្វព្រៃ
អន្ទាក់នៅតែជាបញ្ហាប្រឈម សម្រាប់សត្វព្រៃក្នុងតំបន់ការពារធម្មជាតិដែលធ្វើឱ្យមានការបារម្ភចំពោះការបាត់បង់សត្វព្រៃ ដែលកំពុងមានវត្តមាននៅកម្ពុជារួមទាំងសត្វជិតផុតពូជផងដែរ។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះកាលពីឆ្នាំមុន ក្រសួងបរិស្ថាន និងស្ថាប័នអង្គការជាដៃគូបានដកអន្ទាក់សរុបជាង ៦ ម៉ឺនចេញពីតំបន់ការពារធម្មជាតិចំនួន ៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀតនៅកម្ពុជា។ ក្នុងនោះអន្ទាក់ខ្លះត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងខ្លះទៀតដោះចេញពីចម្ការដំណាំរបស់កសិករ ដោយសារសត្វព្រៃខ្លះចូលទៅស៊ីដំណាំទាំងនោះ។ …
ឡាយ សាមាន
https://www.postkhmer.com/national/2022-11-01-1006-242989.html