អាជ្ញាធរ​ប្រាប់​ពលរដ្ឋ​ ៩៤៨ ​គ្រួសារ​ ដែល​សង់រោង​លើ​ដី​រដ្ឋ​ខុសច្បាប់​តំបន់​ភ្នំ​គូលែន​ត្រូវ​រើចេញ

អាជ្ញាធរ​ស្រុក​បន្ទាយស្រី​នៃ​ខេត្ត​សៀមរាប​បានដាក់​ឱសានវាទ​ ១ ​សប្ដាហ៍​​ ឲ្យ​ពលរដ្ឋ​ចំនួន​ ៩៤៨ ​គ្រួសារ​ ដែល​បាន​សាងសង់​រោង​ដោយ​ខុស​ច្បាប់​លើ​ដី​រដ្ឋ​នៅក្បែរ​ជើងភ្នំ​គូលែន ចំណុច​ភូមិ​ត្បែង​លិច និង​ភូមិ​ស្រះខ្វាវ ក្នុង​ឃុំ​ត្បែង ត្រូវ​រុះរើ​ចេញ​ដោយ​ខ្លួនឯង​មុនពេល​អាជ្ញាធរ​ចុះបង្ក្រាប​។ លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បញ្ហាដីធ្លី​ស្ថិត​នៅ​តំបន់​ក្បែរ​ជើងភ្នំ​គូលែន កើតឡើង​មកជា​យូរមក​ហើយ ប៉ុន្ដែ​ក្នុង​អំឡុងពេល ២-៣ ខែ​ចុងក្រោយ​នេះ​ ពលរដ្ឋ​បាន​នាំ​គ្នា​ទន្ទ្រាន​ថែម​ដោយ​នាំគ្នា​ទៅ​ធ្វើ​រោង​ដូច​រោង​អ្នកតា​រាប់រយ​រោង​ជា​ប្រភេទ​រោង​ដែល​មនុស្ស​មិនអាច​រស់នៅ​បាន ព្រោះ​រោង​ដែល​សង់​នោះ​មាន​តែ​ជើង​សសរ​ ៤ ប្រក់ដំបូល​ស័ង្កសី ២-៣ សន្លឹក​ពី​លើ​ប៉ុណ្ណោះ ដោយហេតុ​ទម្រង់​រោង​ដែល​ពលរដ្ឋ​សង់​ទន្ទ្រាន​លើ​ដី​រដ្ឋ​នេះ គឺជា​ទម្រង់​នៃ​ការទន្ទ្រាន​យក​ដី​រដ្ឋ​តែម្ដង​។ ...

វ៉ន ដារ៉ា
https://bit.ly/330aCnO