ចំណូល​សួយសារ​ពី​ព្រៃឈើ​រយៈពេល​ ៩ ​ខែ​ បាន​ជិត​ $៦ ​លាន កើន​លើស​ឆ្នាំមុន

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល ៩ ​ខែ​ចាប់ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​ ២០១៩ ​នេះ កម្ពុជា​ទទួល​បាន​ចំណូល​ពី​សួយសារ​ព្រៃឈើ​សរុប​ប្រមាណ ៥ លាន ៧ សែន​ដុល្លារ ដែល​ចំណូល​នេះ​មាន​ការកើនឡើង​ជិត ២ ​លាន​ដុល្លារ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ កាលពី​ឆ្នាំ​ ២០១៨ ក្រសួង​កសិកម្ម​ទទួល​បាន​ចំណូល​ពី​សួយសារ​ផលអនុផល​ព្រៃឈើ​ប្រមាណ​ជិត ៤​ លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​រយៈពេល​ ៩ ​ខែ​របស់​ក្រសួង​នេះ​ចេញ​ផ្សាយ​កាលពី​ឆ្នាំមុន​។ …

ឡុង គីមម៉ារីតា
https://bit.ly/36mMMVi