បរិស្ថាន និងធនធានធម្មជាតិ
សកម្មជនការពារព្រៃឡង់ ល្បាតព្រៃរឹបអូសបានរណារយន្ត ៧ គ្រឿង និងឈើក្ដារ ៣ ម៉ែត្រគុប
រណារយន្ត ៧ គ្រឿង និងឈើក្ដារប្រមាណ ៣ ម៉ែត្រគុបដែលក្រុមជនល្មើសបានកាប់ច្រៀក និងលាក់ទុកនៅក្នុងតំបន់ដែនជម្រក សត្វព្រៃ ព្រៃឡង់ ត្រូវបានក្រុមសកម្មជនបណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ ប្រទះឃើញ និងប្រមូលយកទៅប្រគល់ជូនមន្ត្រីឧទ្យានុរក្សស្នាក់ការអូរផ្អាវ ដើម្បីរក្សាទុក និងចាត់ចែងបន្តតាមនីតិវិធី។ ...
ឃុត សុភចរិយា
https://bit.ly/2SwJYNO
រដ្ឋាភិបាលយល់ព្រមឲ្យក្រសួង ៤ រៀបចំកែលម្អរំដោះទឹកកខ្វក់ និង ដោះស្រាយសំរាមតាមឆ្នេរ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីបានយល់ព្រមឲ្យក្រសួងចំនួន ៤ រៀបចំកែលម្អ និងពង្រីកបន្ថែមសមត្ថភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងដោះស្រាយសំរាម ប្រព័ន្ធលូទឹកស្អុយ និងទីលានសម្ងួតភក់ក្នុងក្រុងព្រះសីហនុ បន្ទាប់ពីស្ថាប័នទាំងនោះបានចុះពិនិត្យ និងសិក្សារួចរាល់។ ...
សុទ្ធ គឹមសឿន
https://bit.ly/2QaBnDD
សហគមន៍មួយបានរង្វាន់ចំពោះការចូលរួមអភិរក្សសត្វស្លាបកម្រ
សហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ ធឿនក្រសាំង ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារបានទទួលពានរង្វាន់អេកូទេសចរណ៍គំរូពីក្រសួងទេសចរណ៍កាលពីចុងខែមុនចំពោះការចូលរួមការពារ និងអភិរក្សសត្វស្លាបដ៏កម្រ និងការចូលរួមផ្តល់សេវាអេកូទេសចរណ៍។ ...
គង់ មេត្ដា
https://bit.ly/2Ec5vIs
ពលរដ្ឋរងផលប៉ះពាល់ពីការសង់ទំនប់ត្អូញខ្វះទឹកប្រើ
ប្រជាសហគមន៍ជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ដោយគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម ២ កាលពីម្សិលមិញបានត្អូញត្អែរអំពីកង្វះខាតទឹកស្អាតប្រើប្រាស់ ខណៈស្រះទឹក ១ ដែលអាជ្ញាធរខេត្តស្ទឹងត្រែងកំពុងជីកឲ្យពួកគាត់នៅចំណុចទួលស្រែវែងនៅពុំទាន់ចេញទឹកនៅឡើយ។ ...
ឃុត សុភចរិយា
https://bit.ly/2Q7Hgl7
សមត្ថកិច្ចស្រុកភ្នំស្រួច បង្ក្រាបទីតាំងលក់សាច់សត្វព្រៃប្រមាណជិត ៩០ គីឡូ
សមត្ថកិច្ចស្រុកភ្នំស្រួច កាលពីថ្ងៃទី១ធ្នូ បានចុះឆែកឆេរ និងបង្ក្រាបទីតាំងលក់សាច់សត្វព្រៃមួយកន្លែង ដោយបានរឹបអូសសត្វព្រៃជាច្រើនប្រភេទសរុបប្រមាណជិត ៩០គីឡូក្រាម ស្ថិតនៅភូមិចេក ឃុំអូរ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។ នេះបើតាមលោក យុគ ឌី មេបញ្ជាការកងរាជអាវុធ ...
សុទ្ធ គឹមសឿន
https://bit.ly/2RtRpVW
ក្រសួងបានជម្រុញការចូលរួមរបស់យុវជនកាន់តែច្រើនក្នុងការការពារព្រៃឈើ
ក្រសួងបរិស្ថានកំពុងជម្រុញឱ្យប្រជាពលរដ្ឋជាពិសេសយុវជនចូលរួមក្នុងកិច្ចការពារព្រៃឈើ និងធនធានធម្មជាតិ នៅពេលដែលរដ្ឋាភិបាលខ្វះកម្លាំងពលកម្ម និងឧបករណ៍។ លោក គង់ សៀកលី ប្រធាននាយកដ្ឋានជីវភាពសហគមន៍នៃក្រសួងបរិស្ថានបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ផ្ទៃដីសរុបប្រហែល ...
ប៉ិច សុធារី
https://www.khmertimeskh.com/50555320/ministry-urges-greater-youth-participation-in-forest-protection/
សហភាពអឺរ៉ុប និងអាល្លឺម៉ង់ផ្តល់មូលនិធិប្រមាណ ១០ លានដុល្លារដល់គណៈកម្មការទន្លេមេគង្គ
ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុបបន្តផ្ដល់មូលនិធិថ្មីចំនួន ៨,៩២ លានអឺរ៉ូ ឬប្រហែល ១០ លានដុល្លារអាមេរិកដល់គណៈកម្មការទន្លេមេគង្គ ដើម្បីគាំទ្រដល់ការពង្រឹងកិច្ចសហប្រតិបត្តិការទឹកឆ្លងដែនក្នុងចំណោមបណ្តាប្រទេសមេគង្គក្រោមដែលរួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការ ...
ឃុត សុភចរិយា
https://bit.ly/2Q23tkH
ខេត្ត ២ បានចុះរឹបអូសឈើជាង ១០០ កំណាត់ និងគោយន្ត ៩ គ្រឿង
សមត្ថកិច្ចខេត្តរតនគិរី និងសកម្មជនការពារព្រៃឈើបានចុះរឹបអូសឈើជ្រុងប្រភេទគគីរ និងមូលប្រភេទសុក្រំ និងធ្នង់ជាង ១០០ កំណាត់ដែលប្រភេទឈើជ្រុងត្រូវបានក្រុមឈ្មួញដឹកយកទៅលាក់ទុកក្រោយសាលាឃុំវ៉ើនសៃ និងសាលាឃុំប៉ក់កាឡាន់ក្នុងស្រុកវ៉ើនសៃ ខេត្តរតនគិរី បន្ទាប់ពីពលរដ្ឋរាយការណ៍ ឯ ...
សុទ្ធ គឹមសឿន
https://bit.ly/2FRhvRv
អាជ្ញាធរខេត្តក្រចេះហាមមិនឱ្យសង់ផ្ទះនៅតាមដងទន្លេបន្ទាប់ពីការដួលរលំ
អាជ្ញាធរស្រុកឆ្លូងខេត្តក្រចេះកាលពីម្សិលមិញបានបញ្ជាឱ្យមិនឱ្យអ្នកភូមិសង់ផ្ទះ និងរើផ្ទះចេញសម្រាប់អ្នកដែលបានសាងសង់រួចនៅតាមបណ្តោយច្រាំងទន្លេ បន្ទាប់ពីផ្ទះចំនួនប្រាំខ្នងបានដួលរលំចូលទន្លេកាលពីថ្ងៃអង្គារ។ ...
សែន ដាវីត
https://www.khmertimeskh.com/50553933/kratie-authorities-ban-homes-on-riverbank-after-collapse/
គណប្រតិភូមកពី៦ប្រទេសជួបជុំគ្នា ដើម្បីរៀបផែនការអភិរក្សសត្វរមាំង
មន្ត្រីរដ្ឋាភិបាល អ្នកជំនាញ និងអ្នកអភិរក្សមកពីប្រទេសចំនួន ៦ បានជួបជុំគ្នាក្នុងសន្និសិទរយៈពេលបីថ្ងៃ នាទីក្រុងភ្នំពេញ ដើម្បីចែករំលែកបទពិសោធន៍របស់ពួកគេ ក្នុងការអភិរក្សសត្វរមាំងដែលជិតផុតពូជ។ មន្ត្រីម្នាក់បាននិយាយ ...
មុំ គន្ធា
https://www.khmertimeskh.com/50553628/officials-from-six-countries-meet-to-save-elds-deer/
ក្រសួងពាក់ព័ន្ធឯកភាព ធ្វើវិសោធនកម្មច្បាប់ចំនួន ៣
ច្បាប់ចំនួន ៣ រួមមាន ច្បាប់ព្រៃឈើ ច្បាប់ជលផល និងច្បាប់តំបន់ការពារធម្មជាតិត្រូវបានក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទរួមទាំងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សម្រេចជាគោលការណ៍ថានឹងស្នើធ្វើវិសោធនកម្មដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។ ...
ម៉ិច ដារ៉ា
https://bit.ly/2AuL19J
ឆ្នេរសមុទ្រខេត្តព្រះសីហនុ នៅតែរងការរំលោភយក ទោះបីមានបម្រាម
ឆ្នេរសមុទ្រក្នុងខេត្ដព្រះសីហនុនៅតែត្រូវបានបំពានដោយក្រុមអ្នកវិនិយោគឯកជន ដោយបានចាក់ដីរំលោភចូលឆ្នេរ និងសាងសង់កំពង់ផែសំណង់រឹងជាបន្ដបន្ទាប់ ខណៈអាជ្ញាធរមានត្រឹមវិធានការធ្វើកិច្ចសន្យាហាមឃាត់ បើទោះបីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បញ្ជាចាត់វិធានការបន្ទាន់ឲ្យម្ចាស់ក្រុមហ៊ុនកាយដីលុប ...
វ៉ន ដារ៉ា
https://bit.ly/2DXfaTd
ក្រសួងប្រាប់ឲ្យថ្នាក់ខេត្ត ថែរក្សាដី ព្រៃកោងកាង ដែលគេទន្ទ្រាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ឲ្យអាជ្ញាធរ ៤ ខេត្ត ត្រូវមានវិធានការគ្រប់គ្រង ថែរក្សា និងការពារព្រៃកោងកាងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ខណៈសកម្មភាពនៅខេត្តទាំងនោះកំពុងទទួលរងការកាប់ទន្ទ្រាន ឈូសឆាយ និងចាក់ដីលុបហ៊ុមព័ទ្ធយកដីព្រៃកោងកាងធ្វើជាកម្មសិទ្ធិ។ ...
វ៉ន ដារ៉ា
https://bit.ly/2QeI9aT
មន្ត្រីបរិស្ថាន ២ នាក់ត្រូវបានតុលាការលើកលែងការចោទប្រកាន់
មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺចំនួន ២ នាក់ត្រូវបានតុលាការខេត្តលើកលែងការចោទប្រកាន់កាលពីខែតុលាក្រោយពីជាប់បណ្ដឹងអស់រយៈពេលប្រមាណ ៥ ឆ្នាំពាក់ព័ន្ធនឹងបទបរិហារបង្កាច់កេរ្តិ៍ កាប់គាស់រុករានព្រៃ និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ។ យោងតាមលិខិតជូនដំណឹងរបស់តុលា ...
សុទ្ធ គឹមសឿន
https://bit.ly/2KuGVTo
លោក ស ខេង បានបន្ទោសអាជ្ញាធរព្រំដែនអំពីការកាប់ឈើខុសច្បាប់
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្តីបន្ទោសមន្ត្រីមូលដ្ឋាន ដែលបានដាក់តាមបណ្តោយព្រំដែនកម្ពុជា - ថៃ ពីបទមិនអាចទប់ស្កាត់លំហូរអ្នកកាប់ឈើខុសច្បាប់ ដែលបានឆ្លងកាត់ព្រំដែន ដើម្បីកាប់ដើមឈើនៅប្រទេសថៃ។ លោក ស ខេង ...
តាំង វីដា
https://www.khmertimeskh.com/50551911/sar-kheng-chastises-border-authorities-over-illegal-logging/
មន្ត្រីព្រមាន ផាកពិន័យអ្នកបោះចោលសំរាម ក្នុងពិធីបុណ្យអុំទូក
ក្រសួងបរិស្ថាននឹងដាក់ពង្រាយមន្ត្រី និងយុវជនស្ម័គ្រចិត្តប្រមាណ ៣០០ នាក់ ដើម្បីដើរត្រួតពិនិត្យ និងអប់រំពលរដ្ឋឲ្យយល់ដឹងពីផលប៉ះពាល់ដោយសារការបោះចោលសំរាមជាមួយនឹងការព្រមានផាកពិន័យ ចំពោះអ្នកបោះចោលសំរាម ខណៈក្រុមហ៊ុនស៊ិនទ្រីនឹងដាក់ពង្រាយកម្មករចំនួន ២៧៤ នាក់ និងឡានចំនួន ៤៥ គ្រឿងដើម្បីប្រមូល និងដឹកសំរាមនៅក្នុងពិធីបុណ្យអុំទូក ...
ម៉ិច ដារ៉ា និង សុទ្ធ គឹមសឿន
https://bit.ly/2K4u1eN
សមត្ថកិច្ចបង្ក្រាបហាងកែច្នៃសំណាកសត្វព្រៃ
សំណាកសត្វព្រៃជាច្រើនប្រភេទក្នុងនោះមានសំណាកសត្វព្រៃប្រភេទកម្រ និងជិតផុតពូជត្រូវបានក្រុមអន្ដរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើចាប់រឹបអូសពីទីតាំងហាងកែច្នៃចម្លាក់មួយកន្លែង នៅក្នុងសង្កាត់ច្បារអំពៅ ២ កាលពីរសៀលម្សិលមិញបើទោះបីជាមានការបញ្ជាក់ថា ...
ឃុត សុភចរិយា
https://bit.ly/2DB3UvB
អាជ្ញាធរលែងកូនគ្រែងទើបបង្ក្រាបបានជាង ៤០០ គីឡូក្រាមចូលសមុទ្រ
កូនគ្រែងប្រមាណជាង ៤០០ គីឡូក្រាមត្រូវបានក្រុមមន្ត្រីរដ្ឋបាលជលផល និង អាជ្ញាធរមូលដ្ឋានស្រុកព្រៃនប់ចាក់លែងចូលទៅក្នុងសមុទ្រវិញភ្លាមៗ បន្ទាប់ពីបង្ក្រាបបាន និងរឹបអូសពីប្រជានេសាទខុសច្បាប់ នៅចំណុចតំបន់ឆកវាលរេញ។ នេះបើតាមការអះអាងរបស់លោក ឯម ភា ប្រធានរដ្ឋបាលជលផលខេត្តព្រះសីហនុកាលពីម្សិលមិញ ...
ឃុត សុភចរិយា
https://bit.ly/2RQ3lRz
សាលា ១០ ត្រូវជ្រើសរើសសម្រាប់បញ្ជ្រាបការប្រែប្រួលអាកាសធាតុ
ក្រោមជំនួយពីសហភាពអឺរ៉ុបសាលារៀនចំនួន ១០ នៅក្នុងខេត្តចំនួន ៤ ត្រូវបានជ្រើសរើសធ្វើជាសាលា «បញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ (MCCE)» ខណៈការប្រែប្រួលអាកាសធាតុគឺជាកង្វល់ទូទាំងពិភពលោកក្នុងនោះកម្ពុជាក៏ជាប្រទេសមួយស្ថិតក្នុងចំណោមនោះដែរ។ ...
វ៉ន ដារ៉ា
https://bit.ly/2FsRV4K
ពលរដ្ឋព្រួយរឿងបណ្ដេញចេញ ក្រោយអាជ្ញាធរសម្រេចមិនឲ្យដី
ប្រជាពលរដ្ឋប្រមាណជាង ១០០ គ្រួសារបានបង្ហាញការព្រួយបារម្ភពីការបណ្ដេញចេញពីតំបន់កំពុងរស់នៅនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ដែលជាបរិវេណឧទ្យានជាតិ ក្រោយពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីម្សិលមិញបានបដិសេធសំណើសុំវៀលដីទំហំប្រហែល ២៥០ ហិកតា។ ...
សុទ្ធ គឹមសឿន
https://bit.ly/2qKw7HS
តំបន់ស្នូលស្ទឹងសែនត្រូវដាក់ជាតំបន់រ៉ាមសារទទួលស្គាល់ជាអន្តរជាតិ
រដ្ឋាភិបាលបានដាក់បញ្ចូលតំបន់រ៉ាមសារស្ទឹងសែនដែលស្ថិតនៅភាគអាគ្នេយ៍នៃបឹងទន្លេសាបជាប្រភេទតំបន់ដីសើមទឹកសាបសម្បូរទៅដោយធនធានព្រៃលិចទឹក និងជាទីជម្រកដ៏សំខាន់សម្រាប់ជីវៈចម្រុះគ្រប់ប្រភេទនោះទៅជា «តំបន់រ៉ាមសារទី ៥» នៃប្រទេសកម្ពុជា ...
ឃុត សុភចរិយា
https://bit.ly/2zAA1XL
ក្រុមហ៊ុនឯកជនមួយ នៅតែបន្តចាក់ដីរំលោភយក ឆ្នេរព្រែកត្រែង
ក្រុមហ៊ុនឯកជនមួយដែលបានចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង ខេត្តព្រះសីហនុ បន្ទាប់ពីមានការបញ្ជាផ្ទាល់ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជិត២ខែហើយក៏ដោយ តែរហូតមកដល់ថ្ងៃ ...
វ៉ន ដារ៉ា
https://bit.ly/2ySSsYh
តំណាងសហគមន៍ថា បទល្មើសដឹកឈើចេញទៅវៀតណាម នៅតែបន្ដកើតមាន
តំណាងសហគមន៍នៅមណ្ឌលគិរីបានអះអាងថា ការដឹកឈើខុសច្បាប់ឆ្លងដែនទៅវៀតណាមនៅតែបន្តកើតមានឥតឈប់ឈរ និងទ្រង់ទ្រាយធំ បើទោះបីនាយករដ្ឋមន្ត្រីបានព្រមាន និងបញ្ជាឲ្យឧទ្ធម្ភាគចក្រតាមដានអ្នកលួចកាប់ព្រៃឈើ ហើយបាញ់ពីលើ ខណៈរដ្ឋមន្ត្រីមហាផ្ទៃលោក ស ខេង ក៏បានព្រមានបន្ថែមយ៉ាង ...
ម៉ិច ដារ៉ា
https://bit.ly/2qufWhS
មន្ត្រីជំនាញ កំពុងត្រួតពិនិត្យការលួចកាន់កាប់ដីព្រៃខុសច្បាប់
មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកោះកុងកំពុងបន្តនីតិវិធីត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសការលួចទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប។ នេះបើតាមលោក ម៉ម ផល្លារ ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងកាលពីម្សិលមិញ។ ...
ឃុត សុភចរិយា
https://bit.ly/2yV6g4x