បរិស្ថាន និងធនធានធម្មជាតិ
ប្រធានព្រៃឈើត្រូវបានផ្លាស់ប្តូរអំឡុងពេលមានរឿងអាស្រូូវ
កាលពីម្សិលមិញ រដ្ឋបាលខេត្តក្រចេះបានបដិសេធរបាយការណ៍ស្តីពី ការដកចេញពីតំណែងរបស់ប្រធានព្រៃឈើខេត្ត បន្ទាប់ពីមានការចោទប្រកាន់ថាលោកបានកំពុងឃុបឃិតជាមួយពាណិជ្ជករឈើខុសច្បាប់។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/40080/forestry-chief-moved-amid-scandal/
តុលាការកំពូលបង្គាប់ឱ្យសាលាឧទ្ធរណ៍ពិនិត្យបណ្តឹងឧទ្ធរណ៍របស់សកម្មជនការពារបរិស្ថានឡើងវិញ
លោក វ៉ែន វ៉ន សកម្មជនការពារបរិស្ថានទទួលបានឱកាសលើកទី២ដោយការកាត់ឱ្យជាប់ទោសពីបទកាប់ឈើខុសច្បាប់ ត្រូវបានច្រានចោលក្រោយពីតុលាការកំពូល កាលពីម្សិលមិញបានបង្គាប់ឱ្យបញ្ជូនសំណុំរឿងរបស់លោកទៅឱ្យសាលាឧទ្ធរណ៍ពិនិត្យឡើងវិញ។ ...
ផែនការដាំដើមឈើដើម្បីស្តារព្រៃឈើឡើងវិញ
ក្រសួងបរិស្ថានគ្រោងនឹងដាំដើមឈើចំនួន ៥០០.០០០ ដើមនៅក្នុងតំបន់ការពារនៅទូទាំងប្រទេសក្នុងឆ្នាំនេះដើម្បីបង្កើនគម្របព្រៃឈើនិងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/39992/tree-planting-plan-to-revive-national-forests/
សេចក្តីព្រាងគោលនយោបាយ ស្តីពីអេកូទេសចរណ៍ នឹងបញ្ចប់នៅខែសីហា
ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថានសង្ឃឹមថាសេចក្តីព្រាងគោលនយោបាយជាតិចុងក្រោយស្តីពីអេកូទេសចរណ៍នឹងត្រូវបញ្ចប់នៅត្រឹមខែសីហានៅពេលវេទិកាជាតិលើកទីពីរស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិប្រារព្ធធ្វើឡើង។ នេះបើយោងទៅតាមមន្ត្រីបរិស្ថាន ...
Yesenia Amaro
http://bit.ly/2tfsHyW
ប្រទះឃើញពង ទាព្រៃស្លាប ស ១ សម្បុក
សម្បុកសត្វទាព្រៃស្លាបស ដែលមានពងចំនួន ៧ គ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញហើយបានជូនដំណឹងដល់មន្ត្រីអភិរក្ស ដែលនេះគឺជាលើកទីមួយហើយដែលគេប្រទះឃើញប្រភេទសត្វព្រៃដ៏កម្រនៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ...
ទូច សុខា
http://bit.ly/2souGhs
ប្រជានេសាទខ្មែរបារម្ភខ្លាំងឡើងក្រោយកិច្ចពិគ្រោះយោបល់គម្រោងប៉ាក់ បេងរបស់ឡាវបញ្ចប់
ខណៈកិច្ចពិគ្រោះយោបល់ជាមុនទាក់ទិនគម្រោងទំនប់វារីអគ្គិសនី ប៉ាក់ បេង (Pak Beng) របស់ឡាវ បានបញ្ចប់ក្រោយពីដំណើរការអស់រយៈពេលប្រាំមួយខែមកនេះ រដ្ឋាភិបាលឡាវ ត្រូវបានគេរំពឹងថា នឹងបង្កើនកិច្ចខិតខំដោះស្រាយផលប៉ះពាល់ឆ្លងដែននានារបស់គម្រោងនេះ។ ...
ហ៊ុល រស្មី
https://khmer.voanews.com/a/cambodian-fishermen-worry-growth-after-pak-beng-dam-consultation/3913254.html
បុរស ៣ នាក់ត្រូវបានបញ្ជូនទៅតុលាការរឿងដឹកឈើខុសច្បាប់
សមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តកំពង់ធំកាលពីម្សិលមិញបានបញ្ជូនខ្លួនបុរស ៣ នាក់ដែលជាប់ជនសង្ស័យក្នុងករណីដឹកជញ្ជូនឈើប្រណីតខុសច្បាប់ជាង ១៦ តោនទៅកាន់តុលាការខេត្តបន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃសៅរ៍។ ...
ឃុត សុភចរិយា
http://bit.ly/2tGFoUO
ឈើកម្រចំនួនដប់តោនត្រូវបានរឹបអូស
ប៉ូលីសបានចាប់ខ្លួនមនុស្សបីនាក់ និងរឹបអូសឈើធ្នង់ចំនួនដប់តោនពីរថយន្តដឹកទំនិញមួយក្បែរព្រំដែនថៃក្នុងខេត្តព្រះវិហារ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/39890/ten-tonnes-of-rare-wood-seized/
ការខ្វែងគំនិតគ្នាចំពោះកំរិតគុណភាពខ្យល់នៅភ្នំពេញ
លោក ធីវ សុភារិទ្ធប្រធានការិយាល័យគ្រប់គ្រងគុណភាពខ្យល់ សម្លេងនិងរំញ័រ នៃក្រសួងបរិស្ថានបានមានប្រសាសន៍ថាការអានការកម្រិតបំពុល PM2.5 ដែលជាសន្ទស្សន៍វាស់គុណភាពខ្យល់ បានបង្ហាញឲ្យឃើញថាបញ្ហាប៉ះពាល់នៅមានកម្រិតទាបនៅឡើយ ទោះបីជាអ្នកជំនាញខាងបរិស្ថានមានទស្សនៈផ្សេងចំពោះការអាននេះកាលពីម្សិលមិញ ...
Jovina Chua
http://www.phnompenhpost.com/national/phnom-penh-air-quality-levels-disputed
រកឃើញពងសត្វក្រពើភ្នំជិតផុតពូជនៅខេត្តកោះកុង
អង្គការអភិរក្សសត្វព្រៃមួយបានរកឃើញពងក្រពើភ្នំចំនួនជិត ២០ គ្រាប់នៅស្រុកស្រែអំបិល ខេត្តកោះកុងដែលនេះជាការប្រទះឃើញលើកទី១ក្នុងរយៈពេល៦ឆ្នាំចុងក្រោយ។ ...
ទូច សុខា
http://bit.ly/2sjFKAm
អាវុធហត្ថបដិសេធរឿងថាលោក សៅ សុខា នៅពីក្រោយការរកស៊ីឈើ
កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបដិសេធការផ្សាយដែលសង្ស័យថានាយឧត្តមសេនីយ៍ សៅ សុខា នៅពីក្រោយការរកស៊ីឈើគ្រញូង ហើយបានស្នើឲ្យអ្នកផ្សព្វផ្សាយបង្ហាញភ័ស្តុតាងដើម្បីតតាំងគ្នានៅតុលាការ។ ...
ផាក់ ស៊ាងលី
http://bit.ly/2ugo2Kw
ស្ត្រីរកស៊ីឈើខុសច្បាប់ត្រូវបានដាក់ពន្ធនាគារ
សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញបានផ្តន្ទាទោសដល់ស្ត្រីរកស៊ីឈើជនជាតិវៀតណាមម្នាក់ ដែលត្រូវដែលបានសម្រុកចូលការិយាល័យរដ្ឋបាលព្រៃឈើដើម្បីលួចឈើដែលបានរឹបអូសមកវិញ ឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១២,៥០០ ដុល្លារ។ ...
ប៊ុត រស្មីគង្គារ
http://www.khmertimeskh.com/news/39757/woman-jailed-for----brazen----timber-grab/
ចំនុចវិជ្ជមាន និងអវិជ្ជមាននៃគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន
ប្រទេសកម្ពុជាបាននិយាយថាខ្លួនគឺជាអ្នកគាំទ្រដល់កិច្ចផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)របស់ចិនចាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ កិច្ចផ្តួចផ្តើមនេះ នឹងផ្តល់នូវក្របខណ្ឌថ្មីមួយនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសជិតខាង ...
Samithi Sok
http://www.khmertimeskh.com/news/39680/pros-and-cons-of-china---s-belt-and-road-plan/
រឹបអូសសត្វព្រៃជាង ៣០០ គីឡូ ឯឈ្មួញ និងអ្នកបើកបរគេចខ្លួន
សត្វព្រៃរស់ ប្រភេទពស់ និងអណ្ដើកសរុបជាង ៣០០ គីឡូ និងរថយន្តដឹកសត្វព្រៃល្មើស ១ គ្រឿងត្រូវបានសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំងរឹបអូសបានកាលពីថ្ងៃសៅរ៍នៅចំណុចភូមិស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ប៉ុន្តែអ្នកបើកបរ និងឈ្មួញល្មើសច្បាប់បានរត់គេចខ្លួនបាត់។ នេះបើ ...
ឃុត សុភចរិយា
http://bit.ly/2taGRSG
អ្នកភូមិប្រហែល១.០០០គ្រួសារនឹងត្រូវឲ្យរើលំដៅចេញពីលើភ្នំគូលែនទៅរស់នៅតាមជើងភ្នំ
រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងកាលពីម្សិលមិញថា អ្នកភូមិប្រហែល១.០០០ គ្រួសារដែលកំពុងរស់នៅក្នុងតំបន់ឧទ្យានជាតិភ្នំគូលែន ក្នុងខេត្តសៀមរាបនឹងត្រូវឲ្យរើលំនៅដើម្បីទប់ស្កាត់កុំឲ្យពួកគាត់បន្តធ្វើឲ្យប៉ះពាល់ដល់បរិស្ថានដោយសារការកាប់ទន្ទ្រាន ព្រៃយកដី ការសាងសង់ផ្ទះ ការលក់ដូររបស់របរផ្សេងៗ និងដោយសារកាកសំណល់។ ...
អូន ភាព
http://www.cambodiadailykhmer.com/37948
រដ្ឋាភិបាលស៊ើបអង្កេតលើ NGO ដែលនៅពីក្រោយរបាយការណ៍រិះគន់
ជាង១ខែបន្ទាប់ពីអះអាងថាខ្លួនបានបើកការស៊ើបអង្កេតលើសេចក្តីរាយការណ៍ថ្មីៗអំពីការជួញដូរឈើយ៉ាងគគ្រឹកគគ្រេងរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ក្រសួងបរិស្ថានមិនទាន់និយាយនៅឡើយទេថា តើមានវិធានការបែបណាប្រសិនបើករណីនេះកំពុងតែបន្តកើតឡើងដូចការចោទប្រកាន់មែន ប៉ុន្តែបែរជាបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលមានមូលដ្ឋាននៅចក្រភពអង់គ្លេសដែលបានលាតត្រដាងពីវិសាលភាពនៃបញ្ហានេះកំពុងស្ថិតក្រោមការស៊ើបអង្កេតទៅវិញ។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/37945
ការនាំឈើចេញទៅប្រទេសវៀតណាម នៅតែមាន
បើតាមតួលេខបានឲ្យដឹងថា វៀតណាម បាននាំចូលឈើចំនួន ២១៦៧០ ម៉ែត្រគុបនៃឈើដែលត្រូវបានអារដែលមានតម្លៃ ១៣,៧ លានដុល្លារ កាលពីខែមេសាធ្លាក់ចុះ ២៧ ភាគរយបើធៀបទៅនឹងខែកុម្ភៈហើយជិត ៥០ ភាគរយធ្លាក់ចុះ បើធៀបនឹងខែមីនា។ ...
Shaun Turton និង នៀម ឆេង
http://bit.ly/2sXfATh
កន្ធាយដ៏កម្រ ១៥០ ក្បាលត្រូវបានលែងក្នុងជម្រកធម្មជាតិ
សត្វកន្ធាយក្បាលកង្កែប (ឬល្មិច) ដែលជាប្រភេទរងគ្រោះជិតផុតពូជនៅលើសកលលោកចំនួន ១៥០ ក្បាលត្រូវបានអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលផល និងសម្ព័ន្ធដើម្បីការរស់រាននៃប្រភេទសត្វអណ្តើកដោះលែងឲ្យ ...
Jovina Chua
http://bit.ly/2sXMqUg
NGO បានជំរុញឲ្យពង្រីកការវាយតម្លៃផលប៉ះពាល់ ពីទំនប់វារីប៉ាក់បេង
ដំណើរការពិគ្រោះយោបល់ជាមុនសម្រាប់គម្រោងសាងសង់ទំនប់វារីអគ្គិសនី ប៉ាក់ បេង (Pak Beng) ដ៏ចម្រូងចម្រាសដែលបានស្នើឡើងដោយប្រទេសឡាវបានបញ្ចប់ហើយកាលពីថ្ងៃចន្ទ បន្ទាប់ពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិបានជំរុញឱ្យមានការពង្រីកដំណើរការវាយតម្លៃផលប៉ះពាល់នៃទំនប់វារីអគ្គិសនីប៉ាក់បេងនេះ។ ...
Andrew Nachemson
http://bit.ly/2rF0SN5
ទាហាន និងនគរបាលមណ្ឌលគិរីស្ថិតក្រោមការស៊ើបពាក់ព័ន្ធរត់ពន្ធឈើ
មន្ត្រីយោធា និងនគរបាលកំពូលៗនៅក្នុងខេត្តមណ្ឌលគិរី បានបើកការស៊ើបអង្កេតលើទាហាន និងមន្ត្រីនគរបាលមួយចំនួនរបស់ខ្លួន បន្ទាប់ពីអត្ថបទសារព័ត៌មានមួយអះអាងថា ពួកគេជាប់ពាក់ព័ន្ធការរត់ពន្ធឈើចូលទៅក្នុងប្រទេសវៀតណាម។ ...
ប្រជានេសាទខ្មែរបារម្ភខ្លាំងឡើងក្រោយកិច្ចពិគ្រោះយោបល់គម្រោងប៉ាក់ បេងរបស់ឡាវបញ្ចប់
ក្រុមប្រជានេសាទកម្ពុជារស់នៅជុំវិញបឹងទន្លេសាបដែលជាផ្នែកមួយនៃអាងទន្លេមេគង្គ នៅតែបន្តទាមទារឲ្យរដ្ឋាភិបាលក្រុងវៀងចន្ទន៍ ទម្លាក់គម្រោងនេះចោល។ ...
ហ៊ុល រស្មី
http://bit.ly/2tcsD4a
ភរិយាមេប៉ុស្ដិ៍ស្រែគ ត្រូវបានឃុំខ្លួនរឿងបទល្មើសព្រៃឈើ
ភរិយានាយប៉ុស្តិ៍ស្រែគត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកាលពីចុងសប្តាហ៍ បន្ទាប់ពីហៅសួរពីរឿងបទល្មើសព្រៃឈើប្រណីតជាង ៤០០ កំណាត់។ ...
ផាក់ ស៊ាងលី
http://bit.ly/2sQV2fx
អាជ្ញាធរអប្សរាចុះរុះរើផ្ទះ និងតូបសាងសង់ខុសច្បាប់នៅឧទ្យានអង្គរ
កាលពីម្សិលមិញ ស្ថាប័នរដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងឧទ្យានបុរាណអង្គរ បានចាប់ផ្តើមរុះរើសំណង់ទី១ក្នុងចំណោមផ្ទះនិងតូបលក់ដូរជាង៥០០ដែលសាងសង់ខុសច្បាប់នៅក្នុងបរិវេណឧទ្យាននេះរយៈពេលប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។ ...
ឈ្មួញវៀតណាម រកស៊ីគ្រញូងម្នាក់គេចខ្លួន បន្ទាប់ពីអាជ្ញាធរតាមចាប់
ឈ្មួញគ្រញូងជនជាតិវៀតណាមឈ្មោះ ម៉ៃ បាននិងកំពុងតែរត់គេចទៅប្រទេសខ្លួនវិញ បន្ទាប់ពីអភិបាលខេត្តឧត្តរមានជ័យបញ្ជាឲ្យអាជ្ញាធរចាប់ខ្លួនរឿងបទល្មើសប្រមូលទិញគ្រញូងតាមទំនើងចិត្តនៅក្នុងទឹកដីខេត្តជាយដែនមួយនេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2rv1CEl