បរិស្ថាន និងធនធានធម្មជាតិ
ព្រៃឈើ និងរុក្ខាប្រមាញ់
សកម្មជនព្រៃឈើនឹងប្រឈមមុខនឹងការស៊ើបអង្កេតពីបទ "ការញុះញង់"
កាលពីថ្ងៃអង្គារ មន្ត្រីជាន់ខ្ពស់របស់ក្រុមសិទ្ធិមនុស្សម្នាក់ និងសមាជិកសហគមន៍ជនជាតិភាគតិចចំនួនប្រាំបីនាក់ត្រូវបានចោទសួរដោយព្រះរាជអាជ្ញាតុលាការខេត្តរតនគិរីទាក់ទងនឹងការចោទប្រកាន់ថាញុះញង់ឧក្រិដ្ឋកម្មព្រៃឈើ។ ...
នៀម ឆេង
https://www.phnompenhpost.com/national/forest-activists-face-incitement-probe
មន្ត្រីនគរបាលកម្ពុជា និងវៀតណាមបានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីបទល្មើសព្រៃឈើ
មន្ត្រីនគរបាលកម្ពុជា និងវៀតណាមបានជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យដើម្បីពិភាក្សាអំពីការបង្ការបទល្មើសព្រៃឈើនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរនៅក្នុងខេត្តមណ្ឌលគិរី។ ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50562632/cambodian-vietnamese-police-meet-to-discuss-forestry-crimes/
លោក យន្ត មីន ប្រាប់ឧកញ៉ាឲ្យឈប់ចាក់ដីតាមព្រែកកោះខ្យង
អភិបាលខេត្ដព្រះសីហនុ លោក យន្ដ មីន បានប្រាប់ទៅឧកញ៉ាម្នាក់ដែលជាប្រធានក្រុមហ៊ុន អេចធីធីអេច អាយលែន អុិនវិសមេន ឲ្យបញ្ឈប់សកម្មភាពជីកយកអាចម៍ដីនិងការចាក់ដីបំពេញតាមដងព្រែកកោះខ្យង ស្ថិតក្នុងឧទ្យានជាតិព្រះសីហនុរាម ក្នុងភូមិ កោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ដោយសារតែ ...
វ៉ន ដារ៉ា
https://bit.ly/2BpuIeG
មន្ត្រី ប្រមូលបានឈើគ្មានម្ចាស់ ២៦ ដុំ
ឈើគ្មានម្ចាស់ជាច្រើនកំណាត់ ដែលត្រូវបានគេលាក់ទុកនៅក្នុងព្រៃក្រោយផ្ទះអ្នកភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានក្រុមមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពកចុះប្រមូល ...
ឃុត សុភចរិយា
https://bit.ly/2Bpsig6
តុលាការកំពុងចាត់ការបុរស ៣ នាក់ពាក់ព័ន្ធការបំផ្លាញព្រៃឈើដែនជម្រកសត្វព្រៃ
មន្ត្រីតុលាការខេត្តព្រះវិហារអះអាងថា តុលាការកំពុងចាត់នីតិវិធីទៅលើសំណុំរឿងកាប់បំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់បឹងពែរ ដែលប្រព្រឹត្តដោយជនចំណាកស្រុកចំនួន ៣ នាក់មកពីខេត្តកំពង់ធំ ក្រោយពីទទួលបានពាក្យបណ្ដឹងពីមន្ត្រីបរិស្ថាន និងតំណាងប្រជា ...
ឃុត សុភចរិយា
https://bit.ly/2C7YUN5
សាលាដំបូងខេត្តឲ្យអាវុធហត្ថ បន្តឃុំខ្លួនបុរសខ្មែរ-វៀតណាម រឿងបង្កើតឡធ្យូង
សាលាដំបូងខេត្ត ក្រចេះកាលពីម្សិលមិញបាន សម្រេចឲ្យមន្ត្រីកងរាជអាវុធហត្ថនាំជនសង្ស័យ ២ នាក់ដែលជាប់ពាក់ព័ន្ធករណីលួចបង្កើតឡធ្យូងខុសច្បាប់យកទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តវិញ ដើម្បីរង់ចាំការសាកសួរជាថ្មីម្ដងទៀតនៅព្រឹកថ្ងៃចន្ទនេះ។ ...
ឃុត សុភចរិយា
https://bit.ly/2ErhG48
សកម្មជនការពារព្រៃឡង់ ល្បាតព្រៃរឹបអូសបានរណារយន្ត ៧ គ្រឿង និងឈើក្ដារ ៣ ម៉ែត្រគុប
រណារយន្ត ៧ គ្រឿង និងឈើក្ដារប្រមាណ ៣ ម៉ែត្រគុបដែលក្រុមជនល្មើសបានកាប់ច្រៀក និងលាក់ទុកនៅក្នុងតំបន់ដែនជម្រក សត្វព្រៃ ព្រៃឡង់ ត្រូវបានក្រុមសកម្មជនបណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ ប្រទះឃើញ និងប្រមូលយកទៅប្រគល់ជូនមន្ត្រីឧទ្យានុរក្សស្នាក់ការអូរផ្អាវ ដើម្បីរក្សាទុក និងចាត់ចែងបន្តតាមនីតិវិធី។ ...
ឃុត សុភចរិយា
https://bit.ly/2SwJYNO
ក្រសួងបានជម្រុញការចូលរួមរបស់យុវជនកាន់តែច្រើនក្នុងការការពារព្រៃឈើ
ក្រសួងបរិស្ថានកំពុងជម្រុញឱ្យប្រជាពលរដ្ឋជាពិសេសយុវជនចូលរួមក្នុងកិច្ចការពារព្រៃឈើ និងធនធានធម្មជាតិ នៅពេលដែលរដ្ឋាភិបាលខ្វះកម្លាំងពលកម្ម និងឧបករណ៍។ លោក គង់ សៀកលី ប្រធាននាយកដ្ឋានជីវភាពសហគមន៍នៃក្រសួងបរិស្ថានបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ផ្ទៃដីសរុបប្រហែល ...
ប៉ិច សុធារី
https://www.khmertimeskh.com/50555320/ministry-urges-greater-youth-participation-in-forest-protection/
ខេត្ត ២ បានចុះរឹបអូសឈើជាង ១០០ កំណាត់ និងគោយន្ត ៩ គ្រឿង
សមត្ថកិច្ចខេត្តរតនគិរី និងសកម្មជនការពារព្រៃឈើបានចុះរឹបអូសឈើជ្រុងប្រភេទគគីរ និងមូលប្រភេទសុក្រំ និងធ្នង់ជាង ១០០ កំណាត់ដែលប្រភេទឈើជ្រុងត្រូវបានក្រុមឈ្មួញដឹកយកទៅលាក់ទុកក្រោយសាលាឃុំវ៉ើនសៃ និងសាលាឃុំប៉ក់កាឡាន់ក្នុងស្រុកវ៉ើនសៃ ខេត្តរតនគិរី បន្ទាប់ពីពលរដ្ឋរាយការណ៍ ឯ ...
សុទ្ធ គឹមសឿន
https://bit.ly/2FRhvRv
លោក ស ខេង បានបន្ទោសអាជ្ញាធរព្រំដែនអំពីការកាប់ឈើខុសច្បាប់
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្តីបន្ទោសមន្ត្រីមូលដ្ឋាន ដែលបានដាក់តាមបណ្តោយព្រំដែនកម្ពុជា - ថៃ ពីបទមិនអាចទប់ស្កាត់លំហូរអ្នកកាប់ឈើខុសច្បាប់ ដែលបានឆ្លងកាត់ព្រំដែន ដើម្បីកាប់ដើមឈើនៅប្រទេសថៃ។ លោក ស ខេង ...
តាំង វីដា
https://www.khmertimeskh.com/50551911/sar-kheng-chastises-border-authorities-over-illegal-logging/
ពលរដ្ឋព្រួយរឿងបណ្ដេញចេញ ក្រោយអាជ្ញាធរសម្រេចមិនឲ្យដី
ប្រជាពលរដ្ឋប្រមាណជាង ១០០ គ្រួសារបានបង្ហាញការព្រួយបារម្ភពីការបណ្ដេញចេញពីតំបន់កំពុងរស់នៅនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ដែលជាបរិវេណឧទ្យានជាតិ ក្រោយពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីម្សិលមិញបានបដិសេធសំណើសុំវៀលដីទំហំប្រហែល ២៥០ ហិកតា។ ...
សុទ្ធ គឹមសឿន
https://bit.ly/2qKw7HS
តំបន់ស្នូលស្ទឹងសែនត្រូវដាក់ជាតំបន់រ៉ាមសារទទួលស្គាល់ជាអន្តរជាតិ
រដ្ឋាភិបាលបានដាក់បញ្ចូលតំបន់រ៉ាមសារស្ទឹងសែនដែលស្ថិតនៅភាគអាគ្នេយ៍នៃបឹងទន្លេសាបជាប្រភេទតំបន់ដីសើមទឹកសាបសម្បូរទៅដោយធនធានព្រៃលិចទឹក និងជាទីជម្រកដ៏សំខាន់សម្រាប់ជីវៈចម្រុះគ្រប់ប្រភេទនោះទៅជា «តំបន់រ៉ាមសារទី ៥» នៃប្រទេសកម្ពុជា ...
ឃុត សុភចរិយា
https://bit.ly/2zAA1XL
តំណាងសហគមន៍ថា បទល្មើសដឹកឈើចេញទៅវៀតណាម នៅតែបន្ដកើតមាន
តំណាងសហគមន៍នៅមណ្ឌលគិរីបានអះអាងថា ការដឹកឈើខុសច្បាប់ឆ្លងដែនទៅវៀតណាមនៅតែបន្តកើតមានឥតឈប់ឈរ និងទ្រង់ទ្រាយធំ បើទោះបីនាយករដ្ឋមន្ត្រីបានព្រមាន និងបញ្ជាឲ្យឧទ្ធម្ភាគចក្រតាមដានអ្នកលួចកាប់ព្រៃឈើ ហើយបាញ់ពីលើ ខណៈរដ្ឋមន្ត្រីមហាផ្ទៃលោក ស ខេង ក៏បានព្រមានបន្ថែមយ៉ាង ...
ម៉ិច ដារ៉ា
https://bit.ly/2qufWhS
មន្ត្រីជំនាញ កំពុងត្រួតពិនិត្យការលួចកាន់កាប់ដីព្រៃខុសច្បាប់
មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកោះកុងកំពុងបន្តនីតិវិធីត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសការលួចទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប។ នេះបើតាមលោក ម៉ម ផល្លារ ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងកាលពីម្សិលមិញ។ ...
ឃុត សុភចរិយា
https://bit.ly/2yV6g4x
មន្ត្រីស្នើអង្គការ FAO ជួយប្រជាសហគមន៍ដើម្បីកាត់បន្ថយការរំពឹងលើព្រៃឈើ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា ខ្លួនបាននិងកំពុងស្នើឲ្យអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ជួយឧបត្ថម្ភជាថវិកា និងសម្ភារ ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ព្រៃឈើ និងជលផលសំដៅកាត់បន្ថយការពឹងផ្អែករបស់ពួកគេកុំឲ្យសង្ឃឹមទៅលើធនធានអនុផលព្រៃឈើ ឬជលផលទាំងស្រុងពេក។ ...
សុទ្ធ គឹមសឿន
https://bit.ly/2qn5loP
បទល្មើសព្រៃឈើឆ្លងដែនពីមណ្ឌលគិរីចូលទៅវៀតណាមនៅតែបន្តកើតមានច្រើន
ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីអះអាងថា ជំនួញឈើឆ្លងដែនទៅកាន់ប្រទេសវៀតណាម នៅតែកើតមានឥតឈប់ឈរ បើទោះបីជា អាជ្ញាធរខេត្តមណ្ឌលគិរី និងក្រសួងមហាផ្ទៃបានប្ដេជ្ញាចិត្តទប់ទល់មិនឲ្យកើតមានយ៉ាងណាក្តី។ ពលរដ្ឋសង្ស័យថា ឈ្មួញខ្លះមានងារ ...
សេក បណ្ឌិត
https://www.rfa.org/khmer/news/environment/illegal-logging-to-VN-still-11012018023357.html
ដីអភិរក្សនៅស្រុក ស្ទឹងហាវ ត្រូវគេទន្ទ្រានយក
ដីអភិរក្សក្នុងដែនសហគមន៍ព្រៃកោងកាងក្នុងភូមិ ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុប្រមាណ ៥០ ហិកតាត្រូវបានតំណាងសហគមន៍អះអាងថា មានអ្នកកាប់ទន្ទ្រាន និងបោះបង្គោលយក ប៉ុន្ដែអាជ្ញាធរនៅមិនទាន់វែកមុខជនល្មើសឃើញទេ។ ...
វ៉ន ដារ៉ា
https://bit.ly/2OggDop
កម្ពុជា-វៀតណាម ប្តេជ្ញាប្រឆាំងបទល្មើសព្រៃឈើ
បន្ទាប់ពីកិច្ចប្រជុំរយៈពេល ៥ ថ្ងៃនៅប្រទេសវៀតណាមកាលពីសប្ដាហ៍មុនជាមួយសមភាគីវៀតណាមអំពីករណីជួញដូរឈើខុសច្បាប់ និងបទល្មើសសត្វព្រៃដែលនាំចេញពីកម្ពុជា រដ្ឋបាលព្រៃឈើកម្ពុជាបានឲ្យដឹងថា ភាគីទាំង ២ នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសទាំងនោះ។ ...
គង់ មេត្តា
https://bit.ly/2DbDHDu
ក្រសួង៖ ផ្តល់ដីដែលកាន់កាប់ខុសច្បាប់ទៅឱ្យទ្យានជាតិវិញ
កាលពីថ្ងៃសុក្រក្រសួងបរិស្ថានបានបញ្ជាឱ្យអ្នកដែលបានកាន់កាប់ដីខុសច្បាប់នៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ ធ្វើការរុះរើសំណង់គ្រប់ប្រភេទ និងប្រគល់ដីទៅឱ្យរដ្ឋាភិបាលវិញ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50544868/give-back-grabbed-land-in-national-park-ministry/
កិច្ចព្រមព្រៀងឈើវៀតណាម និងសហភាពអឺរ៉ុបត្រូវបានពិភាក្សា
កាលពីថ្ងៃចន្ទ មន្ត្រីកម្ពុជា និងវៀតណាមទបានចាប់ផ្តើមសន្និសីទរយៈពេលប្រាំថ្ងៃ ដើម្បីពិភាក្សាពីការគ្រប់គ្រងពាណិជ្ជកម្មឈើ រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាម និងសហភាពអឺរ៉ុបដែលត្រូវបានរិះគន់ដោយអ្នកបរិស្ថាន។ ...
តាំង វីដា
https://www.khmertimeskh.com/50543866/eu-vietnam-timber-deal-discussed/
ឈើជាង១០០កំណាត់ត្រូវបានរកឃើញនៅក្នុងព្រៃ
មេបញ្ជាការរងស្នងការនគរបាលស្រុកម្នាក់កាលពីម្សិលមិញបាននិយាយថា កំណាត់ឈើត្រូវបានបញ្ជូនទៅទីស្នាក់ការកងរាជអាវុធហត្ថស្រុក ដើម្បីដើម្បីចាត់ការបន្តទៅតាមនិតិវិធី។ លោកបានមានប្រសាសន៍ថា “ពួកគេត្រូវបានឃាត់ខ្លួន បន្ទាប់ពីអ្នកស្រុកបានរាយការណ៍ ...
ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50543691/more-than-100-logs-found-in-forest/
សាលាខេត្តស្ទឹងត្រែងស្ដីបន្ទោសពីការរិះគន់ឧក្រិដ្ឋកម្មព្រៃឈើ
មន្ត្រីខេត្តស្ទឹងត្រែងបានជំរុញអាជ្ញាធរមូលដ្ឋាន ឱ្យបន្តសហការគ្នា ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ ក្រោយពីការផ្សព្វផ្សាយអវិជ្ជមានលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ សេចក្តីថ្លែងការណ៍ពីសាលាខេត្តកាលពីថ្ងៃចន្ទ បានជំរុញឱ្យប្រជាពលរដ្ឋបញ្ឈប់ការផ្សព្វផ្សាយពត៌មានមិនពិត ស្តីពីវិធានការ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50543689/stung-treng-provincal-hall-rebukes-forestry-crime-criticism/
សកម្មជនថាបទល្មើសកាប់ឈើក្នុងព្រៃឡង់នៅតែបន្ដកើតមាន
ក្រុមបណ្ដាញសហគមន៍ព្រៃឡង់បានអះអាងកាលពីម្សិលមិញថា បទល្មើសព្រៃឈើនៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ បើទោះជាក្រុមឧទ្យានុរក្ស និងសកម្មជនការពារព្រៃឡង់ បានរួមសហការគ្នាចុះបង្ក្រាប និងទប់ស្កាត់យ៉ាងណាក៏ដោយ។ ...
ឃុត សុភចរិយា
https://bit.ly/2O0Ns8I
អាជ្ញាធរខេត្តរតនគិរី ប្រកាសមោឃភាពលិខិតលក់-ទិញដីព្រៃ
រដ្ឋបាលខេត្តរតនគិរីបានប្រកាសមិនទទួលស្គាល់ និងធ្វើមោឃភាពរាល់លិខិតបញ្ជាក់លើការលក់-ទិញ និងការផ្ទេរដីព្រៃដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិធ្វើឲ្យអង្គការការពារព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិស្វាគមន៍ចំពោះចំណាត់ការនេះតែថា វិធានការនេះអាចនឹងគ្មានប្រសិទ្ធភាព ខណៈដែលបទល្មើសព្រៃឈើនៅតែ ...
ម៉ិច ដារ៉ា
https://bit.ly/2D0LST4