​រាជរដ្ឋាភិបាល​បាន​កំណត់​យក​ តំបន់​បឹង​លំ​កុ​ដ​ ជា​តំបន់​ការពារ

រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​តំបន់​ការពារ​ជាង​ ១០០​ ហិ​កតា​ នៅ​ក្នុង​ខេត្តរតនគិរី​ ដើម្បី​ការពារ​បរិស្ថាន​ ជីវចម្រុះ​ និង​ការ​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។​ អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ និង​ចេញផ្សាយ​ដោយ​ក្រសួងបរិស្ថាន​ កាលពី​ម្សិលមិញ​បានឱ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​បាន​សម្រេច​កំណត់​តំបន់​ បឹង​លំ​កុ​ដ​ ជា​តំបន់ការពារទេសភាព​ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ចំនួន​ ១១០.៩១​ ហិ​កតា​ ស្ថិត​ក្នុង​ឃុំ​សេ​ដា​ ស្រុក​លំ​ផាត់​។​ …

ប៉ិច សុធារី
https://www.khmertimeskh.com/50568015/government-designates-lumkod-lake-as-protected/