កម្ពុជា​រក​ចំណូល​ជិត $៨០ លាន​ពី​ដី​សម្បទាន​សេដ្ឋកិច្ច

រដ្ឋាភិបាល​កម្ពុជា​រក​បាន​ប្រាក់​ចំណូល​ជិត ៨០ លាន​ដុល្លារ​ពី​ការ​ជួល​សម្បទាន​ដី​សេដ្ឋកិច្ច​និង​ចំណូល​ពី​ផល​អនុផល​ព្រៃឈើ​ក្នុង​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយ​នេះ​។​ នេះ​បើ​យោង​តាម​របាយការណ៍​ស្ដី​ពី​យុទ្ធសាស្ដ្រ​ប្រមូល​ប្រាក់​ចំណូល​រយៈ​ពេល​មធ្យម​ឆ្នាំ ២០១៤-២០១៨ បាន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ...

ម៉ៃ គុណមករា
http://bit.ly/1FaPb3V

ស្ថាប័ន​ហិរញ្ញ​វ​ត្ថុ​ល្អ​ប្រសើរ​ជាង​មុន​ ត្រូវការជា​ចាំបាច់​សម្រាប់​​ការ​អភិវឌ្ឍ​បន្ត​

​អ្នក​សេដ្ឋកិច្ច​មួយ​រូប​និយាយ​ថា​ កំណែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ គឺ​ត្រូវធ្វើ​ជា​ចាំ​បាច់​ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ផ្តល់​សេវា​ប្រកបដោយ​គុណភាព​។​ ហេង ឌីណា សេដ្ឋកិច្ចវិទូ នៅទីក្រុងវ៉ាស៊ីនតោន បានប្រាប់វីអូអេខ្មែរ នៅក្នុងកិច្ចសម្ភាសមួយថា “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” គឺជា តុល្យភាពរវាងចំណូល និង ចំណាយរបស់រដ្ឋាភិបាល ហើយវាត្រូវការ ស្ថាប័នរឹងមាំ ដើម្បីកសាងសេវាសាធារណៈ ដូចជាអប់រំ សុខភាព និង ហេដ្ឋារចនាសម្ព័ន្ធ។ ...

តែន សុខស្រីនិត
http://bit.ly/1CPht1e

ចំណូល​ប៉ុស្តិ៍​ប្រៃសណីយ៍​កើន ១០%

ប្រាក់​ចំណូល​របស់​ប៉ុស្ដិ៍​ប្រៃសណីយ៍​កម្ពុជា​(CP) ​ដែល​ជា​អ្នក​ផ្ដល់​សេវា​ផ្ញើ​អីវ៉ាន់​របស់​កម្ពុជា​ ក្នុង​ឆ្នាំ ២០១៤ បាន​កើន​ឡើង​ជាង ១០​ភាគ​រយ​ធៀប​នឹង​ឆ្នាំ ២០១៣​។ ​នេះ​បើ​តាម​មន្ដ្រី​ជាន់​ខ្ពស់​ប៉ុស្ដិ័​ប្រៃសណីយ៍​កម្ពុជា​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ។ ប៉ុស្ដិ៍​ប្រៃសណីយ៍​កម្ពុជា​រក​ចំណូល ...

ចាន់ មុយហុង
http://bit.ly/1I3hPpA

ជាម យៀប ច្រាន​ចោល​ការ​រិះគន់​ថា សភា​ចាយ​ថវិកា​ខ្ជះ​ខ្ជាយ

ប្រធាន​គណៈកម្មការ ទី២ នៃ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន កាល​ពី​ម្សិល​មិញ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក សុន ឆ័យ ដែល​ថា សភា បាន​ចាយ​លុយ​ខ្ជះ​ខ្ជាយ គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​ទៅ​លើ​សេវាកម្ម​និង​ទំនិញ​នានា ខណៈ​ដែល​សភា​គ្រោង​នឹង​ចំណាយ​លុយ​រាប់​សិប​ម៉ឺន​ដុល្លារ សម្រាប់​ទិញ ...

តាំង វីដា
http://bit.ly/1CbqeW4

TRC បង្វែរ​ចំណូល​ឲ្យ​ក្រសួង​ប្រៃសណីយ៍​គ្រប់​គ្រង

បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) បាន​ប្រកាស​ផ្ទេរ​ចំណូល​បួន​ប្រភេទ​ដែល​ខ្លួន​ធ្លាប់​គ្រប់​គ្រង​កាល​ពី​មុន​ឲ្យ​ទៅ​ជា​ចំណូល​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ វិញ​ចាប់​ពី​ឆ្នាំ​នេះ​តទៅ​ជា​ផ្នែក​មួយ​ដែល​តំណាង TRC អះអាង​ថា ដើម្បី​រួម​ចំណែក​បង្កើន​ចំណូល​រដ្ឋ។ ...

ហ៊ គឹមសាយ
http://bit.ly/18dExvG

តំណាងរាស្ត្រ​ជម្រុញ​លើ​បញ្ហា​ប្រាក់​ចំណូល​នៅ​អង្គរវត្ត

តំណាងរាស្ត្រ​គណបក្សប្រឆាំង​នៅ​ខេត្តសៀមរាប​ កំពុង​គ្រោង​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​ ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​ការ​សម្រេចចិត្ត​របស់​លោក​ប្រធានរដ្ឋសភា​ ហេង​ សំ​រិ​ន​ ដែល​មិន​ឱ្យ​បញ្ជូន​សំណើ​របស់​លោក​ក្នុង​ការ​ស្នើ​ឱ្យ​បញ្ចប់​អាជ្ញាប័ណ្ណ​ប្រមូល​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត​ របស់ ...

ឆាយ ច័ន្ទនីដា
http://www.phnompenhpost.com/local-pol-pushes-revenue-angkor-wat

គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ស៊ើបអង្កេត​លើ​តួលេខ​ភ្ញៀវ​ទេសចរ​នៅ​អង្គរ​

​គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រដ្ឋសភា​ នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ខេត្តសៀមរាប​នៅ​ខែ​នេះ​ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ទៀត​ ដោយ​អះអាង​ថា​អ្នកគ្រប់គ្រង​ឧទ្យាន​បុរាណ​អង្គរ​ អាជ្ញាធរ​អប្សរា​ រាយការណ៍​មិន​ពិត​នៃ​ការ​លក់​សំបុត្រ​ ដែល​តួលេខ​ថ្មី​នេះ​បាន​បង្ហាញ​ពី ...

តាំង វីដា
http://www.phnompenhpost.com/angkor-scrutiny-commission-investigate-park-figures-0

គ្រូបង្រៀន​នឹង​ទទួល​បានការ​តម្លើង​ប្រាក់បៀវត្សរ៍​

គ្រូបង្រៀន​នៅ​កម្រិត​បឋម​សិក្សា​ និង​វិទ្យាល័យ​ នឹង​ទទួល​បានការ​តម្លើង​២៥​ដុល្លារ​បន្ថែម​ ទៅ​ប្រាក់បៀវត្សរ៍​នៅ​ចុងខែ​ឧសភា​នេះ​ យោង​តាម​ការ​បង្ហាញ​ពី​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ចន្ទ​។​ ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​តម្លើង​ប្រាក់បៀវត្សរ៍​នេះ​ នៅ​ក្នុង​ឱកាស​បើក​យុទ្ធនាការ ...

តាត ឧត្តម
http://www.phnompenhpost.com/teachers-get-wage-hike

អ្នក​នាំ​ពាក្យ​បដិសេធ​រឿង​កាត់​ប្រាក់​បៀវត្សរ៍​ពល​ទាហាន

កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចេញ​លិខិត​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​មន្ត្រី​របស់​ខ្លួន​ម្នាក់​ថា បាន​កាត់​ប្រាក់​ពី​ពល​ទាហាន​ក្នុង​ម្នាក់​ពី ១២ ទៅ ១៣ ម៉ឺន​រៀល ដោយបាន​បញ្ជាក់​ថា ប្រាក់​ដែល​កាត់​នោះ​គឺជា​ប្រាក់​ហូប​ឬ​ប្រាក់​ម្ហូប មិន​មែន​កាត់​ប្រាក់​បៀវត្សរ៍​ដូច​ការ ...

ប៉ិច សុធារី
http://bit.ly/1zyExNW

បក្សប្រឆាំង​សង្ស័យ​តួលេខ​របស់​អាជ្ញាធរ​អប្សរា​រឿង​ប្រាក់ចំណូល

តំណាងរាស្រ្ត​គណបក្សប្រឆាំង ដែល​ស៊ើបអង្កេត​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ បាន​ថ្លែង​ថា លោក​សង្ស័យ​ពី​តួលេខ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ដោយ​អ្នក​គ្រប់គ្រង​អង្គរ ដែល​បាន​បង្ហាញពី​ការ​កើនឡើង​នូវ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​សម្រាប់​ខែ​មករា ...

មាស សុខជា
http://bit.ly/1zhTu6M

វិបត្តិ​សុខភាព​សកល​មួយ​កំពុង​តែ​ងើបឡើង​ប៉ុន្តែ​មិន​មាន​នរណា​និយាយ​

ការ​ស្លាប់​ដោយ​ការ​បើកបរ​ម៉ូតូ​កំពុង​តែ​ឆក់​យក​ជីវិត​មួយ​ភាគ​បី​នៃ​ ប្រជាជន​ក្នុង​ទ្វីបអាស៊ី​ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ទំនងជា​ចាប់អារម្មណ៍​។​ ​យោង​ទៅ​តាម​ អង្គការ​សុខភាព​ពិភពលោក​ ក្នុង​ប្រទេស​កម្ពុជា​ ការ​ស្លាប់​ដោយសារ​មេរោគ​ហ៊ី​វ​/​អេ​ដស៍​មាន​ចំនួន ...

Michelle Bergmann
http://www.takepart.com/article/2015/02/09/asia-motorcycle-deaths

សភា​នឹង​ហៅ​អាជ្ញាធរ​អប្សរា​មក​សួរ​រឿង​ចំណូល​ពី​អង្គរ

អាជ្ញាធរ​អប្សរា​នឹង​ត្រូវ​កោះ​ហៅ​ដោយ​រដ្ឋសភា​នា​ខែ​ក្រោយ ពាក់​ព័ន្ធ​នឹង​បញ្ហា​ប្រាក់​ចំណូល​ពី​​ការ​លក់​សំបុត្រ​​នៅ​តំបន់​​ប្រាសាទ​​អង្គរវត្ត។ នេះ​បើ​តាម​សម្ដី​តំណាង​រាស្រ្ត គណបក្ស​ប្រឆាំង។ លោក ហូរ វ៉ាន់ ប្រធាន​គណៈ​កម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​​រដ្ឋ​សភា​ បាន ...

មាស សុខជា និង Laignee Barron
http://bit.ly/1yKytkV

ចំណូល​ពន្ធ​ឆ្នាំ ​២០១៤ ​មាន​ជាង ​$​២ ​ពាន់​លាន

កម្ពុជា​បាន​រកចំណូល​ពី​ការ​កៀរគរពន្ធ​បាន​ប្រមាណ​ជា​ជាង ​២​ ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​ ២០១៤ នៃ​ចំណូល​ជាតិ​សរុប ដែល​កើនឡើង​ជាង​ ២០​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ កាលពី​ឆ្នាំ​ ២០១៣​។ ...

ម៉ៃ គុណមករា
http://bit.ly/1y0eVMp

ការ​ដំឡើង​ប្រាក់​ខែ​សម្រាប់​មន្ត្រី​នគរ​បាល​​ និង​ទាហាន​​ដែល​មាន​ឋានន្តរសក្តិ​ទាប ​ត្រូវ​បាន​ប្រកាស​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ​ថា មន្ត្រី​នគរ​បាល និង​ទាហាន​ដែល​មាន​ឋានន្តរសក្តិ​ទាប​ នឹង​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ​មុន​​​ចូល​ឆ្នាំ​ខ្មែរ នៅ​ពាក់​កណ្ដាល​ខែ​មេសា។ ...

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/21884/

អាជ្ញាធរ​ឧទ្យាន​អង្គរ​និយាយ​ថា​ប្រាក់​ឈ្នួល​ដី​៩​លាន​ដុល្លារ​មិន​ទាន់​បាន​បង់​នៅឡើយ

អាជ្ញាធរ​អប្សរា​បាន​ទទួល​ស្គាល់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រាក់​រាប់​លាន​ដុល្លារ​ដែល​ខ្លួន​បាន​ទទួល​ជា​ថ្នូរ​នឹង​ដី​ដែល​ជួល​ឲ្យ​ពាណិជ្ជករ សុខ គង់ សម្រាប់​សង់​សណ្ឋាគារ​នៅ​ជិត​ឧទ្យាន​បុរាណ​អង្គរ មិន​ទាន់​ត្រូវ​បាន​បង់​ទៅ​ឲ្យ​ក្រសួង​ហរិញ្ញវត្ថុ​នៅ​ឡើយ​ទេ ដោយសារ “បញ្ហា​បច្ចេកទេស​ទូទាត់​គណនេយ្យ”។ ...

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/21825/

រដ្ឋា​ភិ​បាល​​កម្ពុជា ចំណាយ​​លុយ​​៧​​លាន​​ដុល្លារ​​លើ​ឱសថសម្រាប់​​អ្នក​​ផ្ទុក​​មេរោគ​​ អេដស៍​/​ហ៊ីវ​ ជា​​​​រៀង​​រាល់​​ឆ្នាំ

ប្រទេស​​កម្ពុជា​​ បាន​​ចំណាយ​​ទឹក​​ប្រាក់​​ប្រហែល ៧​​លាន​​ដុល្លារ​​អាមេរិក លើ​​ឱសថ​​សម្រាប់​​អ្នក​​ផ្ទុក​​មេរោគ​​អេដស៍/ហ៊ីវ ជា​​រៀង​​រាល់​​ឆ្នាំ យោង​​តាម​​សេច​​ក្តី​​រាយ ...

បុគ្គលិកសារព័ត៌មាន Bernama
http://www.bernama.com.my/bernama/v7/wn/newsworld.php?id=1098275

រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​លើ​ថវិកាជាតិ​ ៣.៩​ ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៥

​រដ្ឋ​សភាជាតិ​កម្ពុជា​ បាន​អនុម័ត​ថវិកា​របស់​រដ្ឋាភិបាល​លើ​ទឹកប្រាក់​ ៣.៩​ ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៥​ លើ​ការ​ជំទាស់​របស់​សមាជិក​សភា​គណបក្សប្រឆាំង​ យោង​តាម​អ្នកនាំពាក្យ​របស់​រដ្ឋសភា​ បានឱ្យ​ដឹង​ថា​កាលពី​ថ្ងៃ​សៅរ៍​។​ ​ឯកឧត្តម​ ឈាង​ វ៉ុ​ន​ អ្នកនាំពាក្យ​នៃ​គណបក្ស ...

បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/kyodo-news-international/141129/cambodias-parliament-approves-39-bil-budget-2015

លោក ថោង ខុន អះអាង​ថា​មិន​បាន​ដឹង​ប្រាក់​ចំណូល​ពិត​ប្រាកដ​ពី​ប្រាសាទ​អង្គរវត្ត

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​រដ្ឋសភា​តាម​ការ​កោះ​អញ្ជើញ​ពី​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា។ ក្នុង​ជំនួប​នោះ លោក ថោង ខុន បញ្ជាក់​ថា ក្រសួង​ទេសចរណ៍ មិន​មាន​ជាប់​ពាក់ព័ន្ធ​រឿង​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​ទេ។ រដ្ឋមន្ត្រី ...

អ៊ុក សាវបូរី
http://bit.ly/1HFfFui

គណៈកម្មការ​​​ហិរញ្ញវត្ថុ​​​​​​នៃ​​​រដ្ឋ​​​សភា​​​ស្នើ​​​សុំ​​​ព័ត៌​​​មាន​​​លម្អិត​​​បន្ថែម​​​ស្តី​​​ពី​​​ថវិកាជាតិ​​​

គណៈកម្មការ​​​ធនាគារ និង​​​ហិរញ្ញវត្ថុ​​​នៃ​​​រដ្ឋ​​​សភា​​​បាន​​​ជួប​​​ប្រជុំ​​​កាល​​​ពីម្សិលមិញ ដើម្បី​​​ពិភាក្សា​​​អំពី​​​សំណើ​​​ថវិកា​​ ...

អេឡិក វិល្លីមមីនស៍ និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/20482/

កញ្ចប់​ថវិកា​សម្រាប់​ ក្រសួងកសិកម្ម​ ធ្វើ​ឲ្យ​មានការ​ខកចិត្ត​

​បើ​យោង​តាម​សេចក្តីព្រាងច្បាប់​នៃ​ ថវិកាជាតិ​ប្រចាំឆ្នាំ​2015​ របស់​រដ្ឋាភិបាល​ វិស័យ​កសិកម្ម​ របស់​ប្រទេស​កម្ពុជា​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ នូវ​កញ្ចប់​ថវិការ​ប្រចាំឆ្នាំ​ដែល​មាន​ចំនួន​ច្រើន​ជាង​មុន​ ប៉ុន្តែ​ចំនួន​ទឹកប្រាក់​នៃ​ការ​កើនឡើង​នោះ​មិន​បាន​ ធ្វើ​អោយ ...

បុគ្គលិកសារព័ត៌មាន​ Dailymail
http://www.dailymail.co.uk/wires/reuters/article-2819800/CAMBODIA-PRESS-Budget-fund-agriculture-disappoints--Phnom-Penh-Post.html

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បង្ហាញ​​​ពី​​​ប្រាក់​​​ខែ​​​លោក កឹម សុខា អនុប្រធាន​​​រដ្ឋសភា

មន្ត្រី​​​គណបក្ស​​​ប្រឆាំង​​​ម្នាក់​​​បាន​​រិះគន់​​​តប​​​ចំពោះ​​​ការ​​​អះ​​​អាង​​​របស់​​​លោក​​​ កែម​​​ ឡី ស្ថាបនិក “ខ្មែរ​​​ដើម្បី ...

អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/20398/

លោក អ៊ី ឈាន បដិសេធ​ពាក់​ព័ន្ធ​រឿង​ពុក​រលួយ​ជាង ៤ សែន​ដុល្លារ

អតីត​អភិបាល ខេត្ត​ប៉ៃលិន លោក អ៊ី ឈាន ដែល​ឥឡូវ​ជា​ប្រធាន​ក្រុម​ប្រឹក្សា ខេត្ត​ប៉ៃលិន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា លោក​មាន​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ដែល​បាន​ចោទ​ដោយ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ពីរ​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ ថ្លែង​ទៅ​កាន់​កាសែត ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ម្សិល​មិញ លោក អ៊ី ឈាន បាន ...

មាស សុខជា
http://bit.ly/1tY1FrA

​គណបក្សប្រឆាំង​ និង​អង្គការ​សង្គម​ស៊ី​វិល​រិះគន់​លើ​ប្រាក់​ឧបត្ថម្ភ​របស់​មន្ត្រី​រដ្ឋាភិបាល​

កាល​​​ពី​​​ម្សិល​​​មិញ ​មន្ត្រី​​​រដ្ឋាភិបាល​​​នៅ​​​តែ​​​មិន​និយាយពីអនុក្រឹត្យ​​​ថ្មី​​​ ដែលបង្កើតឡើងដើម្បី​​​ធ្វើ​​​ឲ្យ​​​​​​ការ​​​ចំណាយ ...

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/20093/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

a87GM
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!