ជាម យៀប ច្រានចោលការរិះគន់ថា សភាចាយថវិកាខ្ជះខ្ជាយ
ប្រធានគណៈកម្មការ ទី២ នៃរដ្ឋសភាមកពីគណបក្សប្រជាជន កាលពីម្សិលមិញបានច្រានចោលការចោទប្រកាន់របស់លោក សុន ឆ័យ ដែលថា សភា បានចាយលុយខ្ជះខ្ជាយ គ្មានការត្រួតពិនិត្យត្រឹមត្រូវទៅលើសេវាកម្មនិងទំនិញនានា ខណៈដែលសភាគ្រោងនឹងចំណាយលុយរាប់សិបម៉ឺនដុល្លារ សម្រាប់ទិញសម្ភារនិងរថយន្តទំនើបប្រើប្រាស់។ កាលពី ថ្ងៃទី១០ ខែមីនា លោក សុន ឆ័យ អនុប្រធានគណៈកម្មការ ទី២ នៃរដ្ឋសភា មកពីគណបក្សប្រឆាំង បានបង្ហាញការរកឃើញថា រដ្ឋសភា បានប្រើប្រាស់ថវិកាក្នុង ១ឆ្នាំ អស់ប្រមាណ ១១ លានដុល្លារកន្លះ ដោយគ្មានការពិនិត្យ និងគម្រោងចំណាយមិនប្រក្រតីជាច្រើន ទៅលើការសាងសង់នានា ដែលមានតម្លៃរាប់សិបម៉ឺនដុល្លារទៀត។ …
តាំង វីដា
http://bit.ly/1CbqeW4