អាជ្ញាធរ​ឧទ្យាន​អង្គរ​និយាយ​ថា​ប្រាក់​ឈ្នួល​ដី​៩​លាន​ដុល្លារ​មិន​ទាន់​បាន​បង់​នៅឡើយ

អាជ្ញាធរ​អប្សរា​បាន​ទទួល​ស្គាល់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រាក់​រាប់​លាន​ដុល្លារ​ដែល​ខ្លួន​បាន​ទទួល​ជា​ថ្នូរ​នឹង​ដី​ដែល​ជួល​ឲ្យ​ពាណិជ្ជករ សុខ គង់ សម្រាប់​សង់​សណ្ឋាគារ​នៅ​ជិត​ឧទ្យាន​បុរាណ​អង្គរ មិន​ទាន់​ត្រូវ​បាន​បង់​ទៅ​ឲ្យ​ក្រសួង​ហរិញ្ញវត្ថុ​នៅ​ឡើយ​ទេ ដោយសារ “បញ្ហា​បច្ចេកទេស​ទូទាត់​គណនេយ្យ”។​​​ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ កាលពី​ខែ​មុន​បាន​ចោទ​អាជ្ញាធរ​នេះ​ពី​បទ​កេង​បន្លំ​ប្រាក់​រាប់លាន​ដុល្លារ ដែល​ប្រមូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ ព្រមទាំង​ការ​ជួល​មិន​ប្រក្រតី​នូវ​ដី​ធ្លីដ៏​មាន​តម្លៃ​នេះ​ទៅ​ឲ្យ​លោក សុខ គង់ ក្នុងតម្លៃ​ថោក ដែល​មិន​ទាន់​បាន​បង់​នេះ។ …

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/21825/