គ្រូបង្រៀន​នឹង​ទទួល​បានការ​តម្លើង​ប្រាក់បៀវត្សរ៍​

គ្រូបង្រៀន​នៅ​កម្រិត​បឋម​សិក្សា​ និង​វិទ្យាល័យ​ នឹង​ទទួល​បានការ​តម្លើង​២៥​ដុល្លារ​បន្ថែម​ ទៅ​ប្រាក់បៀវត្សរ៍​នៅ​ចុងខែ​ឧសភា​នេះ​ យោង​តាម​ការ​បង្ហាញ​ពី​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ចន្ទ​។​ ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​តម្លើង​ប្រាក់បៀវត្សរ៍​នេះ​ នៅ​ក្នុង​ឱកាស​បើក​យុទ្ធនាការ​អក្ខរកម្ម​ជាតិ​កាលពី​ថ្ងៃ​ចន្ទ​ និង​បាន​រំលឹក​ឡើង​វិញ​នូវ​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​បង្កើត​ប្រាក់បៀវត្សរ៍​មូលដ្ឋាន​របស់​គ្រូបង្រៀន​ឲ្យ​បាន​២៥០​ដុល្លារ​នៅ​ឆ្នាំ​២០១៨​។​ …​ ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​ ហង់​ ជួនណា​រ៉ុ​ន​ បាន​បញ្ជាក់​បន្ថែម​បន្ទាប់​ពី​ការ​ថ្លែង​សុន្ទរកថា​របស់​លោកនាយក​រដ្ឋមន្ត្រី​ ការ​តម្លើង​ដំបូង​គឺ​ចាប់ពី​ ១៣៧​ដុល្លារ​ ទៅ​ ១៦២​ដុល្លារ​ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ចុងខែ​ឧសភា​នេះ​។​ ឯកឧត្តម​ បាន​បន្ថែម​ថា​ការ​ព្រមព្រៀង​លើ​ការ​តម្លើង​នេះ​បាន​ធ្វើ​ឡើង​នៅ​ខែកញ្ញា​ ប៉ុន្តែ​គ្រាន់តែ​ប្រកាស​ជា​សាធារណៈ​ក្នុង​ពេល​ឥឡូវនេះ​។​ …​

តាត ឧត្តម
http://www.phnompenhpost.com/teachers-get-wage-hike