កម្ពុជា​រក​ចំណូល​ជិត $៨០ លាន​ពី​ដី​សម្បទាន​សេដ្ឋកិច្ច

រដ្ឋាភិបាល​កម្ពុជា​រក​បាន​ប្រាក់​ចំណូល​ជិត ៨០ លាន​ដុល្លារ​ពី​ការ​ជួល​សម្បទាន​ដី​សេដ្ឋកិច្ច​និង​ចំណូល​ពី​ផល​អនុផល​ព្រៃឈើ​ក្នុង​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយ​នេះ​។​ នេះ​បើ​យោង​តាម​របាយការណ៍​ស្ដី​ពី​យុទ្ធសាស្ដ្រ​ប្រមូល​ប្រាក់​ចំណូល​រយៈ​ពេល​មធ្យម​ឆ្នាំ ២០១៤-២០១៨ បាន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​ចេញ​ផ្សាយ​កាល​ពី​ដើម​សប្ដាហ៍​មុន។ … យោង​តាម​របាយការណ៍​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន សែន ​កាល​ពី​ខែ​មករា​បញ្ជាក់​ថា ចាប់​ពី​ឆ្នាំ ២០១១ រហូត​ដល់​ឆ្នាំ ២០១៤ ប្រាក់​ចំណូល​សរុប​មាន ៣១៧,២១ ពាន់​លាន​រៀល (​ឬ​ជាង ៧៩ លាន​ដុល្លារ​អាមេរិក​)។ ក្នុង​ចំណោម ១៩០,២៧ ពាន់​លាន​រៀល (​៤៧,៥៦​លាន​ដុល្លារ​អាមេរិក​) គឺ​បាន​ពី​សម្បទាន​ដី​សេដ្ឋកិច្ច ២៨,១​ពាន់​លាន​រៀល (៧​លាន​ដុល្លារ​អាមេរិក​) បាន​មក​ពី​ទំនប់វា​រីអគ្គិសនី និង ៩៨,៨៤ ពាន់​លាន​រៀល (២៤,៧១ លាន​ដុល្លារ​អាមេរិក​) បាន​មក​ពី​ប្រភព​ផ្សេង​ទៀត។ …

ម៉ៃ គុណមករា
http://bit.ly/1FaPb3V