រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
ក្រសួងយុត្ដិធម៌បន្ដកំណែទម្រង់ប្រព័ន្ធយុត្ដិធម៌ឆ្នាំ ២០២៦ ផ្ដល់ទំនុកចិត្តដល់សាធារណជនកាន់តែខ្លាំង
រដ្ឋាភិបាលកម្ពុជាកំពុងជំរុញកំណែទម្រង់វិស័យយុត្តិធម៌ ដើម្បីបង្កើនប្រសិទ្ធភាពការងារតុលាការ និងស្តារជំនឿទុកចិត្តរបស់សាធារណជន ខណៈបញ្ហាពន្យារពេលដោះស្រាយរឿងក្តី និងភាពមិនប្រក្រតីនៅតុលាការ ត្រូវបានទទួលស្គាល់ថាជាបញ្ហាប្រឈមសំខាន់ៗនៅតែបន្តមាន។ ...
ហុង រស្មី
https://www.postkhmer.com/national/2026-3-26-143-265129
អាជ្ញាធរឃាត់ខ្លួនជនជាតិចិន ១៥នាក់ ពាក់ព័ន្ធករណីឆបោកអនឡាញនៅខណ្ឌជ្រោយចង្វារ
កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ចំនួន៤ករណីផ្សេងគ្នា នៅក្នុងបុរីអ័រគីដេ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនសរុប ១៥នាក់។ ...
ហុង រស្មី
https://www.postkhmer.com/national/2026-3-25-09-265108
រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាឱ្យមន្រ្តីបរិស្ថានទប់ស្កាត់បទល្មើសដោយគ្មានការលើកលែង បន្ទាប់ពីចេញលិខិតព្រមានអនុប្រធានមន្ទីរបរិស្ថានមួយរូប
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានបញ្ជាឱ្យមន្ទីរបរិស្ថានខេត្តដែលមានតំបន់ការពារធម្មជាតិចុះទប់ស្កាត់បទល្មើសធនធានធម្មជាតិ ហើយត្រូវស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងនៅពីក្រោយនៃបទល្មើស ដើម្បីមានចំណាត់ការតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែង។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-3-25-934-265112
នាយករដ្ឋមន្ដ្រីប្រកាសជំរុញការវិនិយោគលើការស្រាវជ្រាវ បច្ចេកវិទ្យាថ្មីៗ រួមទាំង AI
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសជំរុញការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងបច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនល្បឿនការប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចផ្អែកលើនវានុវត្តន៍ និងសម្រេចគោលដៅប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ...
ហុង រស្មី
https://www.postkhmer.com/national/2026-3-25-1219-265116
រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីក្រើនរំឭកមន្ត្រីអំពីមុខងារសំខាន់របស់ស្ថាប័ននេះក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល
លោក វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ឡើងវិញអំពីអត្តសញ្ញាណរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាផ្នែកមួយនៃវិស័យសាធារណៈ ជាសេនាធិការដល់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងនិងដឹកនាំប្រទេស ការដោះស្រាយបញ្ហាជាតិធំៗ និងការអភិវឌ្ឍជាតិ ព្រមទាំងការបម្រើប្រទេសជាតិនិងប្រជាជន។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-3-24-1253-265101
ក្រសួងសេដ្ឋកិច្ច បានណែនាំបន្ថែមទៅលើវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងម៉ាស៊ូត
រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំបន្ថែម ទៅដល់សហគ្រាសនាំចូល និងចែកចាយបន្ត ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ «នូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ផលិតផលតេលសិលា សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ ...
ឈន ណន
https://www.postkhmer.com/national/2026-3-24-1325-265102
កម្ពុជាប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត និងសាមគ្គីភាពយ៉ាងជ្រាលជ្រៅជាមួយសហគមន៍ភាសាបារាំង
លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនីឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់កម្ពុជា និងសាមគ្គីភាពយ៉ាងស៊ីជម្រៅជាមួយសហគមន៍ភាសាបារាំង រួមជាមួយប្រជាជាតិចម្រុះជាតិសាសន៍ ជាពិសេសយុវជនជំនាន់ក្រោយ ដែលជាកម្លាំងចលករក្នុងការជំរុញការអភិវឌ្ឍ និងអនាគតនៃភាសាបារាំង និងជាការចូលរួមចំណែកដើម្បីឱ្យពិភពលោកកាន់តែមានសុខសន្តិភាព។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-3-21-1538-265078
វិស័យកសិកម្មកម្ពុជាបានបង្ហាញពីភាពធន់ និងបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិជាង ១៦%
វិស័យកសិកម្មកម្ពុជាបានបង្ហាញពីភាពធន់ និងការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង បង្កើតការងារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ទោះបីជាពិភពលោក និងតំបន់ជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ។ វិស័យកសិកម្មកម្ពុជានឹងបន្តកសាងស្នាដៃថ្មីៗបន្ថែមទៀតក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករ និងជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ ...
ហ៊ិន ពិសី
https://www.postkhmer.com/business/2026-3-20-1047-265064
ប្រតិបត្តិករសេវាទូរស័ព្ទចល័តនិងអ៊ីនធឺណិត ប្ដេជ្ញាចូលរួមទប់ស្កាត់និងប្រឆាំងការឆបោកតាមអនឡាញ
ប្រតិបត្តិករទូរសព្ទចល័ត ប្រតិបត្តិករអ៊ីនធឺណិត និងប្រតិបត្តិករខ្សែកាបអុបទិក បានប្ដេជ្ញាចូលរួមប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអនឡាញ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីទូរគមនាគមន៍ កាលពីថ្ងៃទី១៩ មីនា ២០២៦។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-3-20-932-265062
ក្រសួងទេសចរណ៍បើកការប្រកួតវីដេអូតាមទូរស័ព្ទ ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
ក្រសួងទេសចរណ៍បានប្រកាសពីការប្រកួតប្រជែងវីដេអូដោយប្រើប្រាស់ទូរស័ព្ទដៃ ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសមរាត្រី ក្រោមប្រធានបទ «អច្ឆរិយៈអង្គរ»។ ...
ស៊ី. នីកា
https://shorter.me/k3ug6
រដ្ឋាភិបាលសាងសង់លំនៅឋានបណ្ដោះអាសន្នសម្រាប់ជនភៀសសឹករាប់ពាន់គ្រួសារដែលមិនអាចត្រឡប់ទៅផ្ទះវិញ ឱ្យរួចមុនរដូវវស្សា
ផ្ទះបណ្ដោះអាសន្នប្រហែល ៣ ០០០ខ្នងនឹងត្រូវបានសាងសង់នៅក្នុងខេត្តចំនួនបី ដើម្បីសម្រួលដល់គ្រួសារដែលនៅសេសសល់ពីការផ្លាស់ទីលំនៅមុនរដូវវស្សា ខណៈដែលមជ្ឈមណ្ឌលភៀសសឹកដែលមានស្រាប់នៅតែបន្តស៊ូទ្រាំនឹងកំដៅខ្លាំង និងតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទីតាំងថ្មីៗ។ ...
ក្រសួងដាក់ឲ្យប្រើប្រាស់ផ្លូវការប្រព័ន្ធទិន្នន័យពេទ្យទូទាំងប្រទេសនិងប្រព័ន្ធតាមដានប្រវត្តិការផ្ដល់ថ្នាំបង្ការ
ក្រសួងពីរប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបង្ហាញទីតាំងពេទ្យឯកជនដែលមានបញ្ជាក់ប្រភេទសេវា និងសុពលភាព និងប្រព័ន្ធតាមដាន ថាតើបុគ្គលម្នាក់ធ្លាប់បានទទួលវ៉ាក់សាំងប្រភេទអ្វីខ្លះ ខណៈដែលរដ្ឋាភិបាលកំពុងជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាលឱ្យបានកាន់តែលឿន។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-3-13-919-264980
ឃាត់ខ្លួនជនសង្ស័យឆបោកតាមអនឡាញ ៦៥ នាក់ ក្រោមកាណុងកាមេរ៉ាទីភ្នាក់ងារព័ត៌មានអន្តរជាតិ
សមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញបង្ក្រាកករណីសង្ស័យលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងខុនដូរឈ្មោះ ហ្គោលឌិន វ័ន នៅលើផ្លូវលេខ៣៦០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកងឃាត់ខ្លួនមនុស្ស ៦៥ នាក់។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-3-11-2030-264960
បិទមន្ទីរពហុព្យាបាល ឥន្ទ្រទេវី I នៅឫស្សីកែវ ក្រោយពេលមិនចុះសម្រុងជាមួយអ្នកជំងឺលើតម្លៃដេរ ៦ថ្នេរ
ក្រសួងសុខាភិបាល បិទមន្ទីរពហុព្យាបាលឥន្ទ្រទេវី I ក្រោយមានការប៉ះទង្គិចជាមួយអ្នកជំងឺដែលត្រូវដេរថ្នេររបួស ៦ថ្នេរ និង ប្រើពាក្យ សម្ដីមិនសមរម្យ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-3-12-936-264962
ទីតាំងស្តុកសំណល់អេតចាយនៅទូទាំងប្រទេសនឹងត្រូវត្រួតពិនិត្យ ដើម្បីបង្ការការឆេះ បង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ និងបរិស្ថាន
ក្រសួងបរិស្ថានបានបញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី-ខេត្តទាំងអស់ធ្វើការចុះពិនិត្យ និងរាយការណ៍អំពីទីតាំងស្តុកសំណល់អេតចាយនៅទូទាំងប្រទេស ដើម្បីធានាឱ្យបានច្បាស់លាស់នូវការអនុវត្តតាមបទប្បញ្ញត្តិបរិស្ថាន បន្ទាប់ពីអាជ្ញាធររកឃើញទីតាំងស្តុកសំណល់ខុសច្បាប់មួយកន្លែងទំហំជាង១ហិកតាត្រូវភ្លើងឆេះ ដែលបង្កការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ...
បុគ្កលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-3-7-1640-264922
កម្ពុជា និងអាល្លឺម៉ង់បេ្តជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដើម្បីចូលរួមលើកកម្ពស់ផលិតភាព និងការអភិវឌ្ឍជំនាញ
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ បានជួបប្រជុំទ្វេភាគីជាមួយលោកស្រី Garbel Kofler រដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (BMZ) ដោយបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមលើកកម្ពស់ផលិតភាព និងការអភិវឌ្ឍជំនាញនៅកម្ពុជា។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-2-12-2211-264703
ក្រសួងបរិស្ថានបញ្ជាឱ្យក្រុមហ៊ុនគិរីដងរែកសាងសង់ប្រព័ន្ធទប់ស្កាត់ និងសម្អាតសំណល់ទុយោជ័ររាប់ពាន់ដើម ក្រោយពីភ្លើងឆេះ
ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនសាងសង់ប្រព័ន្ធសម្អាតទឹកកខ្វក់ឱ្យរួចរាល់ត្រឹមថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីធ្វើការទប់ស្កាត់ការបំពុលបរិស្ថាន បន្ទាប់ពីមានករណីអគ្គិភ័យឆេះទុយោទឹកអស់រាប់ពាន់ដើមនៅទីតាំងស្តុក ដែលទំនងបង្កឡើងដោយការដុតសំរាម កាលពីថ្ងៃទី ៦ខែ កុម្ភៈ។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-2-12-1021-264694
គម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ឆ្នាំ២០២៥ មានចំនួនជិត ៥០
គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ភាពទាក់ទាញក្នុងវិស័យទេសចរណ៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗពិសេសអាកាសយានដ្ឋានអន្តរជាតិតេជោ គឺកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការទាក់ទាញវិនិយោគិនក្នុងវិស័យទេសចរណ៍ឱ្យមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជាកាន់តែ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-2-4-1410-264616
ចំនួនភ្ញៀវទេសចរចិនចូលមកកម្ពុជាក្នុងឆ្នាំ២០២៥ កើនឡើងជាង ៤០%
ភ្ញៀវទេសចរចិនដែលធ្វើដំណើរមកកម្ពុជាក្នុងឆ្នាំ២០២៥ បានហក់ឡើងដល់ជាង ១,២ លាននាក់ កើនជាង ៤០% បើធៀបនឹងឆ្នាំ២០២៤។ ចំនួននេះត្រូវបានព្យាករថានឹងកើនឡើងច្រើនថែមទៀតក្នុងឆ្នាំ២០២៦ នេះ បន្ទាប់ពីរដ្ឋាភិបាលសម្រេច ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-2-2-1640-264599
សត្វខ្លាត្រីបង្ហាញវត្តមានជាថ្មីម្តងទៀតនៅបឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់
សត្វខ្លាត្រីមួយក្បាល ដែលឈ្មោះវិទ្យាសាសត្រហៅថា Prionailurus viverrinus ដែលជាប្រភេទសត្វដ៏កម្របំផុតនៅតំបន់អាស៊ី ត្រូវបានប្រទះឃើញជាថ្មីម្តងទៀត នៅក្នុងតំបន់ព្រៃលិចទឹកដែលបានស្ដារឡើងវិញនៃខេត្តពោធិ៍សាត់ ជុំវិញបឹងទន្លេសាប តាមរយៈរូបថត ៤៦សន្លឹក ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅពាក់កណ្តាលឆ្នាំ២០២៥។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-2-2-919-264590
កម្ពុជាតវ៉ាជំទាស់នឹងពាក្យបណ្តឹងផ្លូវច្បាប់របស់មន្ត្រីជាន់ខ្ពស់ថៃលើកមេដឹកនាំកម្ពុជា
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះ សកម្មភាពអរិភាពរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភាកម្ពុជា និង នាយករដ្ឋមន្ត្រីកម្ពុជា។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-29-1251-264559
ក្រសួងពីររួមគ្នាក្នុងកិច្ចសហប្រតិបត្តិការលើកកម្ពស់ទេសចរណ៍សាសនា
ក្រសួងទេសចរណ៍និងក្រសួងធម្មការនិងសាសនា រួមគ្នាលើកកម្ពស់ការទាក់ទាញទេសចរណ៍តាមរយៈ «កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ទេសចរណ៍សាសនា» ដោយបានចុះអនុស្សរណៈយោគយល់គ្នាមួយនៅថ្ងៃទី២៧ ខែមករា។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-28-1215-264545
ក្រសួងបរិស្ថាន៖ ទឹកបឹងយក្ខឡោមប្រែពណ៌ខុសពីធម្មតាមិនមែនបណ្តាលមកពីប្រភពបំពុលណាមួយនោះទេ
ក្រុមការងារក្រសួងបរិស្ថានបានបន្តចាត់វិធានការយកសំណាកទឹកនៅតំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងយក្ខឡោម ទៅពិនិត្យនៅមន្ទីរពិសោធន៍របស់ក្រសួងបន្ថែមទៀត បន្ទាប់ពីស្ថានភាពទឹកនៅក្នុងបឹងនេះមានពណ៌កករដីល្អក់ខុសពីធម្មតា ក្នុងរយៈពេល២ទៅ៣ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-26-817-264520
យុទ្ធនាការគ្រប់គ្រងគុណភាពខ្យល់ក្នុងរដូវប្រាំងកំពុងធ្វើឡើងក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ
ការគ្រប់គ្រងគុណភាពខ្យល់តាមរយៈការបង្កើនការផ្សព្វផ្សាយ និងវិធានការទប់ស្កាត់និងបញ្ឈប់ ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះត្រូវបានពង្រីកទៅដល់ប៉ៃលិន ជាខេត្តជាយដែន។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-24-179-264516