កម្ពុជា-អូស្រ្តាលី បានពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឱ្យប្រព័ន្ធអប់រំកម្ពុជា មានសមត្ថភាពប្រកួតប្រជែងទីផ្សារការងារក្នុងតំបន់ និងអន្តរជាតិ
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ហង់ជួន ណារ៉ុន បានជួបពិភាក្សាការងារជាមួយលោក Derek Yip ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្រ្តាលីប្រចាំកម្ពុជា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិកាលើវិស័យអប់រំ ដោយផ្តោតលើកកម្ពស់គន្លងអប់រំថ្មី (Educational Pathway) ដើម្បីធ្វើឱ្យប្រព័ន្ធអប់រំកម្ពុជាមានភាពធន់ និងមានសមត្ថភាពប្រកួតប្រជែងទីផ្សារការងារក្នុងតំបន់ និងអន្តរជាតិ។ …