ក្រសួង និងស្ថាប័នរដ្ឋ

ក្រសួងរ៉ែ និងថាមពល

ទូកបូមខ្សាច់ត្រូវបានប្រទះឃើញនៅកោះកុង

កាលពីម្សិលមិញ សកម្មជន និងអ្នកភូមិបាននិយាយថា ពួកគេបានបានប្រទះឃើញទូកបូមខ្សាច់នៅលើឆ្នេរសមុទ្រកោះកុងដែលនាំឱ្យមានការភ័យខ្លាចថានឹងមានការចាប់ផ្តើមប្រតិបត្តិការបូមខ្សាច់ ទោះបីជាមានការហាមឃាត់ការនាំចេញខ្សាច់ពីក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅតំបន់ឆ្នេរក៏ដោយ។ ...

យុន ស៊ីនាថ និង Leonie Kijewski
http://www.phnompenhpost.com/national/dredging-boats-spotted-koh-kong

មន្រ្តី២រូបបានសារភាពពីការលក់ដីរដ្ឋនៅខេត្តព្រះវិហារ

ថ្នាក់ដឹកនាំនៃមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ២នាក់បានសារភាពនៅសាលាដំបូងរាជធានីភ្នំពេញពីម្សិលម្សិញថា ពួកលោកពិតជាបានលក់ដីកាត់ពីមន្ទីរមែន ដើម្បីសងបំណុល និងជួយមន្ទីរដែលមានជីវភាពខ្វះខាត ខណៈមេធាវីស្នើឲ្យដោះលែងពួកគាត់ដោយសំអាងថា ហួសអាយុកាលនៃបទល្មើស ...

នៀម ឆេង
http://bit.ly/2sZiZPr

​រដ្ឋាភិបាល​អនុញ្ញាត​អោយ​ក្រុមហ៊ុន​បួន​រុករក​រ៉ែ​

​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ប្រកាស​ផ្តល់​អាជ្ញាប័ណ្ណ​អោយ​ក្រុមហ៊ុន​បួន​ផ្សេង​គ្នា​ក្នុង​ការ​រុករក​ធនធាន​រ៉ែ​ដែល​មាន​សក្តានុពល​នៅ​ក្នុង​ខេត្តក្រចេះ​ កំពង់ធំ​ មណ្ឌលគិរី​ និង​កំពត ...

Post Staff
http://www.phnompenhpost.com/business/government-oks-four-firms-local-mineral-mining

ក្រសួង​ការពារ​​ការ​នាំចេញខ្សាច់​ ខណៈ​​​​​​​ NGO ​គាំទ្រ​ការ​អះអាង​​​​​​​របស់​​​​​​​​​​​​ខ្លួន

កាលពីថ្ងៃសុក្រ ក្រសួងរ៉ែ និងថាមពលបានការពារការនាំចេញខ្សាច់ដែលអង្គការបរិស្ថានមួយបានរាយការណ៍កាលពីសប្ដាហ៍មុន ដោយនិយាយថា បម្រាមខ្សាច់ដាក់ចេញដោយកម្ពុជា មិនបានរាប់បញ្ចូលខ្សាច់ដូចក្នុងវីដេអូដែលបង្ហាញពីសកម្មភាពផ្ទុកខ្សាច់លើនាវានៅឆ្នេរសមុទ្រក្រុងព្រះសីហនុនោះទេ។ ...

វណ្ណ រើន និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/37383

រដ្ឋាភិបាល​នឹង​បិទ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ដែល​មិន​មាន​សុវត្ថិភាព​

​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ ស៊ុ​យ​ សែ​ម​ បាន​ដឹកនាំ​ថ្នាក់ដឹកនាំ​រាជធានី​ ខេត្ត​ និង​បាន​ដាក់​បញ្ជារ​ឱ្យ​ពួក​គេ​ធ្វើការ​បិទ​ភ្លាមៗ​ចំពោះ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ណា​ដែល​មិន​មាន​ប័ណ្ណ​បញ្ជាក់​សុវត្ថិភាព​។​ ​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/37651/unsafe-fuel-stations-must-close--says-government/

ផ្ទះមួួយខ្នងបានបាក់ចូលក្នុងទន្លេ​ ខណៈផ្ទះផ្សេងទៀតត្រូវបានផ្លាស់ប្តូរទីតាំង

កាលពី​ថ្ងៃ​សៅរ៍ ​ក្នុងស្រុក​ស្អាង​ខេត្តកណ្តាល​ ផ្ទះ​មួយ​ខ្នង​បាន​បាក់​ចូល​ទៅ​ក្នុង​ទន្លេបាសាក់​ ខណៈ​ដែល​ផ្ទះ​ពីរ​ខ្នង​ទៀត​​ហៀបនឹង​បាក់​ ហើយ​ផ្ទះ​ប្រាំបី​ខ្នង​ផ្សេង​ទៀត ត្រូវ​បាន​រុះរើ​ និង​ផ្លាស់​ប្តូរ​ទីតាំង​ នេះ​បើ​តាម​ការ​រៀបរាប់​របស់​មន្ត្រី​នៃ​ក្រសួង ...

ទូច សុខា
http://www.phnompenhpost.com/national/house-collapses-river-others-removed

ប្រាក់​ចំណូល​របស់​ក្រសួង​រ៉ែ និង​ថាមពល​កើន​ឡើង​ប្រហែល​២០%

ក្រសួង​រ៉ែ និង​ថាមពល (MME) បាន​ប្រមូល​ចំណូល​មិន​មែន​សារពើពន្ធ​សរុប​ចំនួន ២០,៣ លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៦ កើន​ឡើង​ប្រមាណ ២០ ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៥ ដោយ​សារ​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ប្រមូល​ចំណូល​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​២០១៦ របស់​ក្រសួង​ដែល​ចេញ​ផ្សាយ​កាលពី ...

ហ៊ គឹមសាយ
http://bit.ly/2mjiFHq

សមត្ថកិច្ច បង្ក្រាប​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ​​នៅ​មណ្ឌលគិរី

ទីតាំង​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ ទ្រង់ទ្រាយ​មធ្យម​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​អន្ទ្រង ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​សមត្ថកិច្ច អះអាង​បង្ក្រាប​បាន​ក្នុង​ប្រតិបត្តិ​ការ​ស៊ើបអង្កេត​ជាង ​២​សបា្តហ៍ ហើយ​ជន​ល្មើស ​២​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ខណៈ​ដែល​ ២​នាក់​ទៀត បាន​រត់​គេច​ខ្លួន​បាត់។​ តាមរយៈ ...

តាំង វីដា
http://bit.ly/2jnyESx

ប្រធានាធិបតី​សិង្ហបុរី មក​ទស្សនកិច្ច​កម្ពុជា ចំ​ពេល​មាន​បញ្ហា​ទិន្នន័យ​ខ្សាច់

មន្រ្តី​កាល​ពីម្សិលមិញ នៅ​តែ​មិន​និយាយ​អំពីថា​តើ គម្លាត​ដ៏​ធំ​ លើ​ទិន្នន័យ​នៃ​ការ​នាំចេញ​ខ្សាច់​​កម្ពុជា​ទៅ​សិង្ហបុរី​ នឹង​ត្រូវ​បាន​ពិភាក្សា​ដែរ​ឬ​អត់​នោះ​ឡើយ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់ប្រធានាធិបតី ​សិង្ហបុរី មក​កម្ពុជា​នា​ចុង​សប្តាហ៍​នេះ​ដែរ​ឬអត់​នោះ​ឡើយ បើ​ទោះ​បីជា ​មន្រ្តី ...

Yesenia Amaro
http://bit.ly/2j7Xoih

មាន​ការ​នាំ​ខ្សាច់​ទៅ​ឥណ្ឌា ​ខណៈ​កម្ពុជា​មិន​មាន​ទិន្នន័យ

កម្ពុជា​បាន​នាំ​ចេញ​ខ្សាច់​ជាង​​ ១០៨ ០០០ ​តោន​ទៅ​ប្រទេស​​ឥណ្ឌា​ជាមួយ​​ការ​ដឹក​ចេញ​​ចំនួន​​ ៣៦ ​​លើក​ផ្សេង​គ្នា​ក្នុង​ចន្លោះ​ឆ្នាំ​ ២០១៣​ ដល់​ឆ្នាំ​​ ២០១៥​។ នេះ​បើ​​តាម​ទិន្នន័យ​គយ​ឥណ្ឌា​​ដែល​កាសែត​ទទួល ...

Alex Willemyns និង​ ម៉ិច ដារ៉ា
http://bit.ly/2j2ZseX

ក្រសួងរ៉ែ បំភ្លឺជាថ្មីបញ្ហានាំខ្សាច់ទៅសិង្ហបុរី ក្នុងលក្ខខ័ណ្ឌបច្ចេក​ទេស

ទោះ​ជា​ក្រសួង​រ៉ែនិង​ថាមពល បាន​ពន្យល់​បែប​បច្ចេកទេស​ជា​ច្រើន​ដង ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នៃ​បរិមាណ និង​ចំណូល​ក្នុង​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ប្រទេស​សិង្ហបុរី ​ក្តី ថ្នាក់​ដឹកនាំ​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា នៅ​តែ​យល់​ថា ការ​បក​ស្រាយ​នោះ ...

តាំង វីដា
http://bit.ly/2gPJhAF

លោក ស៊ុយ សែម នឹង​ចូល​បំភ្លឺ​សភា​នៅ​ថ្ងៃ​ស្អែក​រឿង​ លុយ​លក់​ខ្សាច់

ដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ លោក ស៊ុយ សែម នឹងទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃ​ស្អែក​ទាក់​ទង​នឹង​ភាព​ខុស​គ្នា​នៃ​ទឹក​ប្រាក់​ជាង​ ៧០០ ​លាន​ដុល្លារ​បាន​ពី​ការ​នាំ​ខ្សាច់​ទៅ​ សិង្ហបុរី។ ​នេះ​បើ​តាម​លិខិត​លោក​នាយក​រដ្ឋ​មន្ត្រី​ផ្ញើ​ជូន​ប្រធាន​រដ្ឋសភា កាល​ពី ...

មាស សុខជា
http://bit.ly/2gYwEiM

គណៈកម្មការ​រដ្ឋសភា​​ស្នើ​ឱ្យ​លោក​ ស៊ុយ សែម មក​ឆ្លើយ​បំភ្លឺ​ជុំវិញ​បញ្ហា​​បូម​ខ្សាច់ និង​​ការ​​រុក​រក​រ៉ែ

គណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភាបានស្នើឱ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមកឆ្លើយបំភ្លឺនៅថ្ងៃទី១៥ ខែធ្នូ ខណៈក្រុមអ្នកភូមិក្នុងខេត្តកោះកុងមានការសង្ស័យលើការអះអាងរបស់រដ្ឋាភិបាលដែលថាខ្លួនបានចេញបម្រាមហាមឃាត់ជាបណ្ដោះអាសន្នមិនឱ្យបូមខ្សាច់នៅទីនោះ។ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោក ស៊ុយ សែម នឹងឆ្លើយបំភ្លឺទាក់ទិន “ការបូមខ្សាច់ក្នុងខេត្តកោះកុង និងការរុករករ៉ែ ជាពិសេសអំពើពុករលួយ”។ ...

សេក ឧត្តម និង BEN PAVIOUR
http://www.cambodiadailykhmer.com/35668

TBEA ចាប់​អារម្មណ៍​វិស័យ​ថាមពល​កម្ពុជា

​ក្រុម​ហ៊ុន​ផលិត​ឧបករណ៍​បញ្ជូន ​និង​ចែកចាយ​ថាម​ពល​ឈាន​មុខ​គេ​របស់​ចិន​ កាល​ពី​ពេល​ថ្មីៗនេះ​បាន​ធ្វើ​ទស្សនកិច្ច​​នៅ​កម្ពុជា​ដើម្បី​ស្វែង​រក​ឱកាស​នៅ​ក្នុង​វិស័យ​ថាមពល​ដែល​កំពុង​រីកចម្រើន​យ៉ាង​រហ័ស​របស់​កម្ពុជា​ ក្នុង​នោះ​​រួម​ទាំង ...

ចេង សុខហ័ង
http://bit.ly/2h5jOje

រដ្ឋសភា​នឹង​​កោះ​ហៅ​រដ្ឋមន្ត្រី​រ៉ែ​សួរ​រឿង​ពុករលួយ

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​លោក ស៊ុយ សែម ត្រូវ​បាន​កោះ​ហៅ​ដោយ​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋសភា​ដើម្បី​សាកសួរ​នៅ​ពាក់​កណ្តាល​ខែ​នេះ​ក្នុង​ករណី​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​លក់​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី​ដែល​ធ្វើ​ឲ្យ​បាត់​ចំណូល​ជាតិ​រាប់រយ​លាន ...

មាស សុខជា
http://bit.ly/2gMBR0d

រដ្ឋាភិបាល​សហការ​ជាមួយ​ក្រុមហ៊ុនអាមេរិក​ ដើម្បី​អភិវឌ្ឍ​​ថាមពល

ក្នុង​គោលដៅ​របស់​រដ្ឋាភិបាល​ដើម្បី​កាត់​បន្ថយ​តម្រូវការ​ថាមពល​ឲ្យ​បាន ​២០​ភាគរយ​នៅ​ឆ្នាំ​២០៣៥ និង​កាត់​បន្ថយ​កាបូន ​(CO2)​ ឲ្យ​បាន​៣​លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០៣៥និង​ធានា​ឲ្យ​បាន​១០០​ភាគរយ​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាជន​នៅ​តាម​ជនបទ ...

សុខ ចាន់
http://bit.ly/2gzZ869

ក្រសួង​រ៉ែ​ និង​ថាមពល​ បើក​ចំហ​កិច្ច​សហការ​លើ​វិស័យ​រ៉ែ​ជាមួយ​​​​សង្គម​ស៊ីវិល

ក្រសួង​រ៉ែនិង​ថាមពលបាន​ប្រកាស​​បើក​ចំហ​ឲ្យ​សង្គម​ស៊ីវិលធ្វើការ​សហការនិង​ផ្តល់​ភស្តុតាង​ជាក់​លាក់​បន្ថែម​ទៀតលើ​ភាព​មន្ទិលសង្ស័យ​របស់​ខ្លួន​ចំពោះ​របាយការណ៍​នៃ​ការ​នាំចេញ​ខ្សាច់​ទៅ​កាន់​ប្រទេស​សិង្ហបុរី។ ​លោក ឌិត ទីណា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ស្វាគមន៍​ចំពោះ​តំណាង​អង្គការ​ចំនួន​ ១៣ ក្នុង​ចំណោម​ ៤៧ ដែល ...

វ៉ែន រដ្ឋាវង្ស និង រស់​ ចាន់វាសនា
http://bit.ly/2fu5T4f

រដ្ឋាភិបាល ​នឹង​ធ្វើ​កិច្ច​ព្រមព្រៀង​ប្រេងកាត​ជាមួយ ​KrisEnergy

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​រ៉ែ ​និង​ថាមពល​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ជាមួយ​នឹង​ភាព​ជា​ម្ចាស់​ភាគហ៊ុន​ទាំង​មូល​នៃ​ក្រុមហ៊ុន​របស់​ប្រទេស​សិង្ហបុរីKrisEnergyដែល​កាន់កាប់​អណ្ដូងរ៉ែ​ប្រេងកាត​ប្លុក A នៃ​ឈូង​សមុទ្រ​របស់​ប្រទេស​កម្ពុជា ​នឹង​បង្កើន​ល្បឿន​ការងារ​សម្រាប់​ការ​ទាញ​យក​រ៉ែ​របស់ ...

ម៉ៃ គុណមករា
http://bit.ly/2fB0kGC

ក្រសួងរ៉ែអះអាងថា ការបូមខ្សាច់ខុសច្បាប់ត្រូវតែបំបាត់

ការ​បូម​ខ្សាច់​ខុសច្បាប់​ត្រូវ​បាន​លុប​បំបាត់​ចេញពី​កម្ពុជា​ ប៉ុន្តែ​ចាំបាច់​ត្រូវ​មានការ​កែទម្រង់​ ក្រសួង​រ៉ែ​ និង​ ថាមពល​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បត្តិ​ ដែល​កំពុង​ប្រឈម​នឹង​សំពាធ​ទាក់ទង​នឹង​ការ​កត់ត្រា​ការ​នាំ​ចេញ​ខ្សាច់​ ដែល​ចំនួន​តួលេខ​ខុស​គ្នា​ ១០​ លាន​តោន ...

គុច ណារិន និង Ben Paviour
https://www.cambodiadaily.com/news/illegal-sand-dredging-eradicated-mines-ministry-claims-120115/

ក្រុម​​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ គ្រោង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ចំនួន​៣​ ទៅ​បំភ្លឺ​នៅ​រដ្ឋសភា

គណៈកម្មការ​មួយ​ចំនួន​នៃ​រដ្ឋសភាដែល​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិគ្រោង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ចំនួន​៣​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភាជុំវិញ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិតកែមឡីបញ្ហា​ការ​ធ្លាក់​ថ្លៃ​នៃ​កសិផលនិង​ករណី​នាំ​រ៉ែ​ខ្សាច់​ទៅ​កាន់​ប្រទេស​សិង្ហបុរី ស្រប​ពេល​ដែល​សង្គម​ស៊ីវិល​ចំនួន ៤៧ ...

ប៉ិច សុធារី
http://bit.ly/2fexRmg

ក្រសួង​បន្ទោស ‘ការ​អនុវត្ត​គ្មាន​ប្រសិទ្ធភាព’ ទាក់ទិន​នឹង​ប្រាក់​ខ្សាច់​បាត់​ជាង​៤០០​លាន​ដុល្លារ

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃអង្គារក្នុងពេលមានការអំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលស៊ើបអង្កេតលើប្រាក់ជាង៤០០លានដុល្លារ ក្នុងការនាំចេញខ្សាច់គ្មានការកត់ត្រាក្នុងបញ្ជីទៅប្រទេសសឹង្ហបូរីថា ប្រទេសកម្ពុជាកំពុងពុះពារដោះស្រាយបញ្ហា “ការអនុវត្តគ្មានប្រសិទ្ធភាព” និងមិនគួរប្រកាន់តាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ទេ។​ ​ ...

អូន ភាព និង Ben Paviour
http://www.cambodiadailykhmer.com/35135

ដេប៉ូលក់ខ្សាច់គ្មាន​សណ្ដាប់ធ្នាប់ត្រូវបានផ្អាក

ក្រសួង​រ៉ែ​ និង​ថាមពល​ កាលពី​ម្សិលមិញ​បាន​បិទ​ដេប៉ូ​លក់​ខ្សាច់​ ៦​ កន្លែង​ នៅ​ក្នុង​ខេត្តកណ្តាល​ ស្រុក​ស្អាង​ ដោយសារ​ដេប៉ូ​ទាំងនោះ​មិន​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួង​ស្តី​ពី​ការ​ដឹក​ជញ្ជូន​ខ្សាច់​ឱ្យ​បាន​ត្រឹមត្រូវ​ ប៉ុន្តែ​ពួក​គេ​នឹង​អនុញ្ញាត​ឱ្យ​បើក​អាជីវកម្ម ...

មុំ គន្ធា
http://www.khmertimeskh.com/news/31486/messy-sand-depots-suspended/

រដ្ឋាភិបាលពង្រឹង​អភិបាលកិច្ច​វិស័យ​ធនធាន​រ៉ែ

ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កែ​លម្អ​អភិបាលកិច្ច​ក្នុង​ឧស្សាហកម្ម​រ៉ែ​នៅ​កម្ពុជា​ ដោយ​ផ្ដោត​លើ​ការ​បង្កើន​ប្រាក់​ចំណូល​ក្នុង​ជំនាន់​រាជរដ្ឋាភិបាល​បាន​អនុម័ត​នូវ​អនុក្រឹត្យ​មួយ​ដែល​មាន​ចំនួន​១១​មាត្រា​ទាក់ទង​នឹង​លិខិត​អនុញ្ញាត​ឲ្យ​នាំចេញ​សម្រាប់​ធនធាន​រ៉ែ។​ ​អនុក្រឹត្យ​ដែល ...

ម៉ៃ គុណមករា
http://bit.ly/2eHRfv5

ទិន្នន័យ​គយ​សិង្ហបុរី ​ស្តីពី​ការ​នាំ​ចូល​ខ្សាច់​ពី​កម្ពុជា ​មាន​ទឹក​ប្រាក់​ច្រើន​ជាង​ការ​បង្ហាញ​របស់​កម្ពុជា

ទិន្នន័យ​គយ​របស់​ប្រទេស​សិង្ហបុរី​ស្តីពី​ការ​នាំ​ចូល​​ខ្សាច់​​ពី​ប្រទេស​កម្ពុជា​បាន​បង្ហាញ​នូវ​តួលេខ​ជិត​ដូច​គ្នា​​នឹង​​តួលេខ​ដែល​កត់ត្រា​ដោយ​អង្គការ​សហប្រជាជាតិ​ដែល​មន្រ្តី​កំពូល​កម្ពុជា​កាលពី​ខែ​មុន​បាន​​ច្រាន​ចោល​បន្ទាប់ពី​ទិន្នន័យ​ ...

Alex Willemyns and ម៉ិច ដារ៉ា
http://bit.ly/2e4TDdo

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

j6pXC
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!