រដ្ឋាភិបាល

រដ្ឋាភិបាលថ្នាក់ជាតិ

រដ្ឋមន្ត្រី​ក្រសួង​ដែនដី ​ឱ្យ​មន្ត្រី​​វាស់វែង​ដី​កុំ​ឆ្លៀត​កេងប្រវ័ញ្ច

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ លោក ជា សុផារ៉ា កាលពី​ម្សិលមិញ​បាន​ប្រាប់​ឲ្យ​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​តាម​ខេត្ត-ក្រុង​ចុះ​វាស់វែង​ដីធ្លី​ជូន​ពលរដ្ឋ​ដោយ​ប្រើ​ឆន្ទៈ​ត្រឹមត្រូវ មិន​លម្អៀង និង​មិន​កេងប្រវ័ញ្ច​ចង់​ចំណេញ​ពី​ពលរដ្ឋ ខណៈ​ទើប​ទទួល​បាន​ឧបករណ៍​ទំនើប​ដែល​វាស់វែង​តាម​ប្រព័ន្ធ​ផ្កាយរណប​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2R2k0kG

ក្រុម​អ្នក​ជំនាញឯក​ភាព​គ្នា​លើ​សូចនាករ​ចំនួន​ ៤ ​ដែល​នឹង​ធ្វើ​ឲ្យ​មាន​និរន្ត​រ​ភាព​ធន​ធាន​ត្រី​ទឹក​សាប​

ក្រុម​ជំនាញ​ការ​ជលផល​ និង​បរិស្ថាន​ជាតិ ​និង​ អន្តរ​ជាតិ បាន​បញ្ចប់​កិច្ច​ពិភាក្សា​អំពី​ការគ្រប់​គ្រង​និង​អភិរក្ស​ប្រភេទ​ត្រី​បំផ្លាស់​ទី​នៅ​កម្ពុជា​ កាល​ពី​ម្សិល​មិញ ដោយ​​បាន​ឯកភាព​គ្នា លើ​សូចនាករ​សំខាន់ៗ​ចំនួន ៤ ដែល​នឹង​ធ្វើឲ្យ​មាន​និរន្តរ​ភាព​ធន​ធាន​ត្រី​ទឹកសាប​នៅ ...

ឃុត សុភចរិយា
https://bit.ly/2CSEGIv

អង្គការសហប្រជាជាតិ​កត់សំគាល់​ពី​កិច្ច​ប្រឹងប្រែង​រក្សា​សន្តិភាព​របស់​កម្ពុជា​

ក្រសួងការពារជាតិ​បាន​ប្រកាស​ថា​ អង្គការសហប្រជាជាតិ​បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុ​ជាទី​ ២៩​ ក្នុង​ចំណោម​ ១២២​ ប្រទេស​ដែល​បាន​បញ្ជូន​កងកម្លាំង​ថែរក្សា​សន្តិភាព​ទៅ​កាន់​តំបន់​ជម្លោះ​នៅ​ជុំវិញ​ពិភពលោក​។​ កាលពី​ឆ្នាំ​មុន​ អង្គការសហប្រជាជាតិ​បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ថា​ ជា​ប្រទេស​ទី​ ៣២​ ដែល ...

វ៉ែន រដ្ឋាវង្ស និង មុំ គន្ធា
https://www.khmertimeskh.com/50541575/un-notes-kingdoms-peacekeeping-efforts/

របាយការណ៍ៈ ពល​រដ្ឋ​ជាច្រើន​គ្រួសារ​ធ្លាក់​ចូល​ ទៅ​ក្នុង​ទាសភាព​សម័យ​ទំនើប​នៃ​ឧស្សាហកម្ម​ឡឥដ្ឋ​

ភាព​រីក​ចម្រើន​ខ្លាំង ​នៃ​វិស័យ​សំណង់​របស់​ប្រទេស​កម្ពុជា​​ បាន​ជំរុញ​ឲ្យ​ប្រជា​ពល​រដ្ឋ​ក្រីក្រជាច្រើន​​គ្រួសារ​​ធ្លាក់​ចូល​ទៅ​ក្នុង​​ទាសភាព​សម័យ​ទំនើប​​ នៅ​ក្នុង​ឧស្សាហកម្ម​ឡ​ឥដ្ឋ​​តាម​រយៈ​ការ​​ចង​​ដោយ​បំណុល​។ ...

ម៉ិច ដារ៉ា
https://bit.ly/2pVzMlH

អ្នក​ភូមិ​ទាមទារ​ម្តងទៀត​នូវ​ដំណោះស្រាយ​ដីធ្លី​

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ ដែល​តំណាង​ឱ្យ​គ្រួសារ​ចំនួន​ ១៧០​ នៃ​សហគមន៍​ព្រែក​ខ្សាច់​ ក្នុងស្រុក​គិរី​សាគរ​ ខេត្តកោះកុង​ បាន​ជួបជុំ​គ្នា​នៅ​សាលាខេត្ត​កាលពី​ម្សិលមិញ​ ដើម្បី​ដាក់​ញ្ញាតិ​ស្នើ​សុំ​អាជ្ញាធរ​ឱ្យ​ព​ន្លឿ​ន​ដំណោះស្រាយ​វិវាទ​ដីធ្លី​ ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចំនួន​ពីរ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50541167/villagers-again-demand-land-resolution/

រាជរដ្ឋាភិបាល​និង​អង្គការ​ FAO​ ជម្រុញ​ឱ្យ​បញ្ចប់​ភាព​អត់ឃ្លាន​

​រាជរដ្ឋាភិបាល​ និង​អង្គការ​ស្បៀង​ និង​កសិកម្ម​ (FAO)​ នៃ​អង្គការសហប្រជាជាតិ​ បាន​ប្តេជ្ញា​លុប​បំបាត់​ភាព​អត់ឃ្លាន​នៅ​កម្ពុជា​ ត្រឹម​ឆ្នាំ​២០៣០​។​ ការ​ប្តេជ្ញា​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ម្សិលមិញ​ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ ដើម្បី​ប្រារ​ព្វ​ ទិវា​ស្បៀងអាហារ​ពិភពលោក​ ឆ្នាំ​២០១៨​ នៅ ...

សែន ដាវីត
https://www.khmertimeskh.com/50541166/government-and-fao-push-for-zero-hunger/

ក្រសួង​ព្រាងបញ្ជា​មួយ​ដើម្បី​អភិរក្ស​សត្វ​អណ្ដើក​ហ្លួង​

រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​កំពុង​រៀបចំ​សេចក្តី​ព្រាងបញ្ជា​មួយ​ ដើម្បី​ដាក់តំបន់មួយចំនួនធំ នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ ទៅ​ជា​តំបន់​អភិរក្ស​សត្វ​អណ្ដើក​ហ្លួង​ បន្ទាប់​ពី​ភាព​ជោគជ័យ​ដែល​ទទួល​បាន​ពី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS)​ និង​ក្រុមល្បាត​នៅ​ក្នុង​តំបន់​ដែល​មាន​ស្រាប់​។ ...

មុំ គន្ធា
https://www.khmertimeskh.com/50540828/ministry-drafts-directive-to-save-royal-turtles/

អា​ជ្ញា​ធរ​គ្រោង​ផ្ទេរ​ពល​រដ្ឋ ​ប្រមាណ​ ១ ពាន់​គ្រួសារ​ចេញពី​ខ្នង​ភ្នំ​គូលែន បន្ទាប់ពីមាន​ការ​កាប់​រាន​យក​ដីព្រៃ

ក្រសួង​បរិ​ស្ថាន និង​រដ្ឋ​បាល​ខេត្ត​សៀម​រាប​កំពុង​សិក្សា​រួម​គ្នាលើ​គម្រោង​ផ្ទេរ​លំ​នៅ​ឋាន​ពលរដ្ឋ​ប្រ​មាណ​ជិត​១ពាន់គ្រួសារ (ប្រ​មាណ​ ៥០០០​ នាក់)​ ចេញ​ពី​ខ្នង​ភ្នំ​គូ​លែន​ បន្ទាប់ពី​មាន​ករណី​កាប់​រាន​យក​ដីព្រៃ​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​រមណីយ​ដ្ឋាន ...

វ៉ន ដារ៉ា
https://bit.ly/2AaAVvO

មន្ត្រី​ចុះ​ពិនិត្យ​មើល​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​

កាលពី​ថ្ងៃ​សុក្រ​មន្ត្រី​បាន​ចុះ​ពិនិត្យ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ បន្ទាប់​ពី​មានការ​ត្អូញត្អែរ​ថា​ បញ្ហា​សំរាម​ដែល​កំពុង​កើនឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​ កំពុង​ប៉ះពាល់​ដល់​សេវា​ទឹក​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50540411/officials-inspect-water-services/

​ក្រសួង​ដោះស្រាយ​បញ្ហា​ពលកម្ម​កុមារ​

​ក្រសួង​ការងារ​បាន​រំលឹក​ម្ចាស់​អាជីវកម្ម​មិន​ឱ្យ​ជួល​កុមារ​តូចៗ​ ខណៈ​ពេល​ដែល​កត់សម្គាល់​ឃើញ​ថា​ រហូត​មក​ដល់​ពេល​នេះ​ ក្រសួង​មិន​បាន​ជួប​ប្រទះ​នឹង​ករណី​ពលកម្ម​កុមារ​ទេ​។​ រដ្ឋមន្ត្រីក្រសួង​ការងារ​ លោក​ អ៊ិ​ត​ សំ​ហេង​ កាលពី​ថ្ងៃ​សុក្រ​បាន ...

មុំ គន្ធា
https://www.khmertimeskh.com/50540410/ministry-addresses-child-labour/

លោក ស ខេង​ អំ​ពាវ​នាវ​ឲ្យ​ចូល​រួម​ការ​ពារ ​និង ​អភិរក្ស​ធនធាន​ធម្ម​ជាតិ ​និង​សត្វព្រៃ

លោក ​ស​ ​ខេង​ រ​ដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បា​ន​ថ្លែង​នៅ​ក្នុង​សន្និ​សីទ​ស្ដី​ពី​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់​នៅ​ក្នុង​ទី​ក្រុង​ឡុង​ដ៍​ នៃ​ចក្រ​ភព​អង់​គ្លេស​កាល​ពី​សប្ដាហ៍​កន្លង​មក​នេះ​ដោយ​បាន ...

ម៉ិច ដារ៉ា
https://bit.ly/2OWtrED

ក្រុម​អង្គការ​ជាង​ ២០ ​សុំ​ឱ្យ​ EU ​បញ្ឈប់​កិច្ចព្រមព្រៀង​ទិញ​ឈើ​ជាមួយ​វៀតណាម

អង្គការ​សមាគម​ជាតិ​ ​និង​អន្តរជាតិ​ជាង​ ២០ ​ស្ថាប័ន​​បាន​ដាក់​ញត្តិ​ទៅ​សហគមន៍​អឺរ៉ុប​ (EU) ​ដើម្បី​ឱ្យ​បញ្ឈប់​កិច្ចព្រមព្រៀង​ស្ដីពី​ការធ្វើ​អាជីវកម្ម​ឈើ​ (The EUTR and FLEG/T) ​ជាមួយ​វៀតណាម ក្រោយពី​ពួកគេ​រកឃើញ​ថា កិច្ចព្រមព្រៀង​​នេះ​នឹង​ធ្វើឲ្យ​ព្រៃឈើ​កម្ពុជា​ហិនហោច​កាន់តែ​ខ្លាំង​ឡើង​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2PEvqe8

​កម្ពុជា​ហៅ​ការ​គំរាមកំហែង​ផ្នែក​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ថាជា​​ "​ភាព​អយុត្តិធម៌​ខ្លាំង​"

​ក្រសួងការបរទេស​កម្ពុជា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា​ ការ​សម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​បង្កើន​ការ​គាបសង្កត់​លើ​ពាណិជ្ជកម្ម​ លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​គឺជា​«​ភាព​អយុត្តិធម៌​បំផុត​»​ដោយ​បាន​បន្ថែម​ថា​ វា​អាច​នឹង​បំផ្លាញ​នូវ​ការ​អភិវឌ្ឍ​ជា ...

Aljazeera
https://www.aljazeera.com/news/2018/10/cambodia-calls-eu-trade-threat-extreme-injustice-181011063527570.html

សហជីព​ស្នើ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ $១៨២ ​ក្នុង​ ១ ​ខែ​ ខណៈ​ថៅកែ​ក្រុមហ៊ុន​ហ៊ាន​ត្រឹម​ $១៧៧

ក្នុង​ការ​ប្រជុំ​ត្រីភាគី​ម្សិលមិញ​ស្តីពី​ប្រាក់ខែ​កម្មករ ភាគី​សហជីព​តំណាង​ឲ្យ​កម្មករ​និយោជិត​បាន​ស្នើសុំ​ឲ្យ​មាន​ការដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ចំនួន​ ១៨២ ​ដុល្លារ​អាមេរិក​ក្នុង​ ១ ​ខែ​សម្រាប់​ឆ្នាំ​ ២០១៩ ខណៈ​ភាគី​និយោជក​ហ៊ាន​ត្រឹម​ ១៧៧ ​ដុល្លារ ហើយ​ដែល​ភាគី​ទាំង​ ២ ​បាន​ស្នើ​ឲ្យ​មាន ...

គង់ មេត្តា
https://bit.ly/2Cs9xLQ

​រដ្ឋាភិបាល​បង់ប្រាក់​ដល់​កម្មករ​រោងចក្រ​ លី​ដា​

​ក្រសួង​ការងារ​នឹង​ផ្តល់​ប្រាក់​ឈ្នួល​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​ចំនួន​ ២៥៧​ នាក់​នៅ​ថ្ងៃនេះ​ ពី​ក្រុមហ៊ុន​ លី​ដា​ (​ខេ​ម​បូ​ឌា​)​ ហ្គា​មិន​ នៅ​រាជធានី​ភ្នំពេញ​ ដែល​បាន​ប្រមូលផ្តុំ​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​ ដោយសារ​ប្រាក់​ឈ្នួល​ដែល​បាត់បង់ ...

សែន ដាវីត
https://www.khmertimeskh.com/50539595/government-to-pay-lida-workers/

​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋាភិបាល​

​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នៅ​ថ្ងៃនេះ​ បាន​បញ្ជូន​របាយការណ៍​ទៅ​ក្រសួងបរិស្ថាន​ ដោយ​ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​ថា​ បាន​ឃុបឃិត​ជាមួយ​អ្នកជំនួញ​ឱ្យ​កាប់​ឈើ​ខុសច្បាប់​ក្នុង​ព្រៃ​ការពារ​។​ ...

ឃួន ណារីម
https://www.khmertimeskh.com/50539403/prey-lang-community-network-seeks-government-intervention/

​ក្រុម​អ្នកតស៊ូ​មតិ​លើក​ឡើង​នូវ​សំណួរ​អំពី​ការ​នាំ​ចូល​មាស​របស់​កម្ពុជា​

​យោង​តាម​ស្ថិតិ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ អង្គការ​មាតា​ធម្មជាតិ​បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​បាន​នាំ​ចូល​មាស​ប្រហែល​ ១៥​ ពាន់​លាន​ដុល្លារ​ក្នុងអំឡុងពេល​៥​ឆ្នាំ​មក​ហើយពី​ប្រទេស​សិង្ហ​បុរី​។​ ​ក្រុម​អ្នក​ឃ្លាំមើល​អំពើ​ពុក​រលួយ​បាន​និយាយ​ថា​ វា ...

David Boyle និង Malis Tum
https://www.voanews.com/a/advocacy-group-raises-questions-about-cambodia-gold-imports/4599968.html

​ផលិតកម្ម​កាក​សំណល់​បន្ត​កើនឡើង​

​ក្រសួងបរិស្ថាន​ និង​ទេសចរណ៍​បាន​បញ្ជាក់​សារ​ជា​ថ្មី​ នូវ​ការ​អំពាវនាវ​ឱ្យ​រោងចក្រ​ ភោជនីយដ្ឋាន​ និង​ទីផ្សារ​ដោះស្រាយ​ការ​ចោល​កាក​សំណល់​ឱ្យ​បាន​ត្រឹមត្រូវ​ ដោយសារ​បរិមាណ​កាក​សំណល់​នៅ​កម្ពុជា​បន្ត​កើនឡើង​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50539241/waste-production-continues-to-rise/

​ពូជស្រូវ​ត្រូវ​បាន​ចែកចាយ​ដល់​ជន​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ចុង​ស​ប្តា​ហ៍​នេះ​

​មន្ត្រី​មួយ​រូប​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ក្រសួងកសិកម្ម​នឹង​ចែកចាយ​ពូជស្រូវ​ប្រមាណ​ ៣.០០០​ តោន​ទៅ​កាន់​កសិករ​ ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ទូ​ទាំង​ប្រទេស​។​ លោក​ ងិ​ន​ ឆាយ​ អគ្គនាយក​នៃ​អគ្គនាយក​កសិកម្ម​របស់​ក្រសួង​បាន​និយាយ​ថា​ ក្រសួង​បាន​រៀបចំ ...

វ៉ែន រដ្ឋាវង្ស
https://www.khmertimeskh.com/50539238/rice-seeds-to-be-distributed-to-flood-victims-this-weekend/

ក្រសួង​ការពារ​ជាតិ​​ប្រកាស​ជ្រើសរើស​​ទាហាន​ជិត​ ៧០០ ​នាក់

ក្រសួង​ការពារជាតិ​បាន​ប្រកាស​ជ្រើសរើស​ទាហាន​ថ្មី​ជិត​​ ៧០០ ​នាក់​ជា​អ្វី​ដែល​​មន្ត្រី​ថា​ដើម្បី​បំពេញ​កន្លែង​ខ្វះខាត​ក្នុង​បំណង​ពង្រឹង​កិច្ចការពារ​បូរណភាព​ទឹកដី​សន្តិភាព​ និង​សេចក្តីសុខ​របស់​ពលរដ្ឋ ប៉ុន្តែ​អ្នកវិភាគ​យល់​ថា ទាហាន​​ត្រូវ​បាន​ឃើញ​ប្រើ​លើស​ពី​​បំណង​នេះ ...

ម៉ិច ដារ៉ា
https://bit.ly/2Rp9WTG

ក្រ​សួង​ជំ​រុញ​ឲ្យ​រៀប​ចំ​​សណ្ដាប់​​ធ្នាប់​ ដើ​ម្បី​ទាក់​ទាញ​ទេស​ចរ

ឆ្នេរ​សមុទ្រ​ខេត្ត ​ព្រះ​សី​ហ​នុ ដែល​ជាប់​ចំ​ណា​ត់​ថ្នា​​ក់​​ជា​ឆ្នេរ​ស្រស់​ស្អាត​បំ​ផុត​រប​ស់​ពិ​ភព​លោក​រយៈ​ពេល​ប៉ុ​ន្មាន​ឆ្នាំ​ជាប់​ៗ​គ្នា​ត្រូវ​បាន​គេ​មើល​​​ឃើញ​ថា​ កំ​ពុង​ទទួល ...

ហ៊ឹន ពិសី
https://bit.ly/2DNTHN8

ស្ថាន​ឯកអគ្គរាជទូត​ខ្មែរ​​ នៅ​ឥណ្ឌូនេស៊ី​ ប្រាប់​ពលរដ្ឋ​ខ្មែរ ​កុំ​ឲ្យ​ទៅ​តំបន់​រញ្ជួយ​ដី

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ចេញ​សេចក្តី​ប្រកាស​បន្ទាន់​មួយ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ផ្អាក​ការធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដែល​កំពុង​មាន​គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ខណៈ​ដែល​ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រកាស​ផ្តល់​ជំនួយ​មនុស្សធម៌​ចំនួន​ ២០ ...

សុទ្ធ គឹមសឿន
https://bit.ly/2OxnuOn

ស្មាត​សហការ​ជាមួយ​ក្រសួង​ ២ ​អភិវឌ្ឍ​យុវជន​ឌីជីថល

ក្រុមហ៊ុន Smart Axiata សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ពី​ម្សិលមិញ​បាន​ចុះ​អនុស្សរណៈ​យោគយល់​រយៈពេល​ ៣ ​ឆ្នាំ​ដើម្បី​ «​អភិវឌ្ឍ​អ្នក​មាន​ទេពកោសល្យ និង​អ្នកដឹកនាំ​អាជីវកម្ម​ឌីជីថល​ពេល​អនាគត​» ហើយ​នៅ​តែ​បន្ដ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ចំនួន​ ២០ ​កន្លែង​សម្រាប់​ឆ្នាំ​ ២០១៨ ​នេះ​។ ...

វ៉ន ដារ៉ា
https://bit.ly/2yahzVj

អាជ្ញាធរ​ខេត្ត ​កោះកុង​ ចុះ​ទប់ស្កាត់​ការកាប់​រាន​ព្រៃ​កោងកាង

គណៈកម្មការ​ចម្រុះ​ខេត្ត​កោះកុង​កំពុង​បន្ត​ចុះ​ស្រាវជ្រាវ​លើ​ករណី​កាប់​ទន្ទ្រាន​ដី​ព្រៃកោងកាង​ក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ប្រើប្រាស់​ច្រើន​យ៉ាង​ដង​ពែង បន្ទាប់ពី​ក្រុម​អ្នក​លេង​បណ្ដាញ​សង្គម​បាន​ធ្វើការ​ផ្សព្វផ្សាយ​ថា ការកាប់​ទន្ទ្រាន​ដី​ព្រៃ​កោងកាង​ក្នុង​តំបន់​ការពារ​ខាង​លើ​នេះ​គឺ​មាន ...

ឃុត សុភចរិយា
https://bit.ly/2IAhgYC

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

v7EUJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!