រដ្ឋាភិបាល

កម្មករ​កាត់ដេរ​រាប់រយ​នាក់​សន្លប់​នៅ​តាកែវ​

​កម្មករ​ជាង​ ១០០​ នាក់​នៅ​រោងចក្រ​កាត់ដេរ​ សំលៀក​បំពាក់​ជេ​ឌី​ តូ​យូ​ម៉ា​ ក្នុងស្រុក​បាទី​ ខេត្តតាកែវ​បាន​សន្លប់​កាលពី​ព្រឹក​ម្សិលមិញ​ខណៈ​កំពុងធ្វើការ​។​ ប៉ូ​លី​ស​សង្ស័យ​ថា​មូលហេតុ​នៃ​ការ​ដួល​សន្លប់​គឺជា​ផ្សែង​គីមី​នៅ​ក្នុង​រោងចក្រ​ ប៉ុន្តែ​សមាគម​រោងចក្រ ...

មុំ គន្ធា
http://www.khmertimeskh.com/5094481/hundreds-garment-workers-faint-takeo/

ឯកសារ​រាប់ពាន់ ​ត្រូវ​បាន​ដក​ពី​វៀតណាម​រស់នៅ​ទន្លេសាប

​ដំណើរការ​ត្រួតពិនិត្យ​ឯកសារ​មិន​ប្រក្រតី​របស់​ជនបរទេស​ក្នុង​ខេត្ត​កំពង់ឆ្នាំង​បាន​សម្រេច​ប្រមាណ​​ជា​ ៥០ ​ភាគរយ​ហើយ ខណៈ​មាន​ឯកសារ​រាប់ពាន់​ច្បាប់​ត្រូវ​បាន​ដកហូត​​ពី​ជនជាតិ​វៀតណាម​រស់នៅ​លើ​បឹង​ទន្លេសាប​។ ...

ផាក់ ស៊ាងលី
http://bit.ly/2AT59EL

ប្រទេសជប៉ុនផ្តល់មូលនិធិដល់ផ្លូវថ្នល់ និងមន្ទីរពេទ្យចំនួន ៣

ប្រទេសជប៉ុនបានផ្តល់ប្រាក់ជាង ៣០០.០០០ ដុល្លារដើម្បីជួយដល់រដ្ឋាភិបាលក្នុងការស្ថាបនាផ្លូវថ្នល់ និងមន្ទីរពេទ្យចំនួន ៣ នៅក្នុងខេត្តចំនួនបួន។ ជំនួយឥតសំណងចំនួន ៣២៩.៧៣៦ ដុល្លារត្រូវបានចុះហត្ថលេខានៅស្ថានទូតជប៉ុនកាលពីម្សិលមិញដោយឯកអគ្គរាជទូតជប៉ុន នាយកមន្ទីរសាធារណៈការខេត្តព្រះវិហារ និងប្រធានមន្ទីរពេទ្យបីរូបមកពីខេត្តក្រចេះ កណ្តាល និងខេត្តសៀមរាប។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5094166/japan-fund-road-three-hospitals/

សមាជិក​សភា​អាស៊ាន​ទាមទារ​ឲ្យ​ដោះលែង​លោក​ កឹម សុខា

សមាជិក​សភា ១៥៨ រូប​មកពី​ប្រទេស​ចំនួន ២៣ នៃ​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស APHR បាន​សរសេរ​លិខិត​មក​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ទាមទារ​ឲ្យ​ដោះលែង​លោក​ កឹម សុខា ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ​ព្រម​ទាំង​ត្រូវ​ចាត់​វិធានការ​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រកប​ដោយ​សេរី និង​យុត្តិធម៌​សម្រាប់​ឆ្នាំ ២០១៨​។ ...

នៀម ឆេង
http://bit.ly/2A2JnhV

ការនាំ​ចូល​​ជ្រូក​​​ពី​វៀតណាម កំពុង​បំផ្លាញ​កសិករ​ក្នុង​ស្រុក​

សមា​គម​អ្នក​ចិញ្ចឹម​​ជ្រូក​​កម្ពុជា​​បាន​បញ្ជាក់​ថា ​វិ​ស័យ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​នៅ​តែ​​​ប្រឈម​នឹង​​ភាព​រ៉ាំរ៉ៃ​ដោយ​គ្មាន​អន្ត​រាគ​មន៍​ពី​ស្ថា​ប័ន​ណា​មួយ​ពី​រដ្ឋាភិ​បាល​នោះ​ទេ ​ខណៈ​កា​រ ...

ហ៊ គីមសាយ
http://bit.ly/2AVab41

បញ្ហា​ជន​ភៀសខ្លួន ​រ៉ូហ៊ីងយ៉ា​ ត្រូវ​បាន​លើក​នៅ​ក្នុង​ជំនួប​ទ្វេភាគី

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហាញ​នូវ​ឆន្ទៈ​នយោបាយ​ដល់​ដៃគូ​របស់​លោក លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) ​ឲ្យ​ពិចារណា​រួម​គ្នា​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា​រក​នូវ​ដំណោះស្រាយ​បែប​ណា​អាច​ធ្វើឲ្យ​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា ត្រឡប់​ទៅ​កាន់​មាតុភូមិ​ពួកគេ​វិញ​។ ...

បែន សុខហ៊ាន និង Leonie Kijewski
http://bit.ly/2AVcbZP

កម្មកររោងចក្រតវ៉ាទាមទារឱ្យមានលក្ខខណ្ឌល្អប្រសើរ

កម្មករជាង ២០០ នាក់នៅរោងចក្រកាត់ដេរ Nantai បានយល់ព្រមបញ្ចប់ការតវ៉ារបស់ពួកគេ បន្ទាប់ពីក្រសួងការងារ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនបានសន្យាថានឹងដោះស្រាយជម្លោះរបស់ពួកគេនៅថ្ងៃពុធ។ ...

មុំ គន្ធា
http://www.khmertimeskh.com/5093919/garment-workers-protest-demand-better-conditions/

អំពាវនាវចូលរួមការពារប្រាសាទបុរាណនៅព្រៃឡង់

ក្រសួងបរិស្ថានបានអំពាវនាវដល់អាជ្ញាធរ និងសហគមន៍ចូលរួមការពារប្រាសាទដែលបានរកឃើញនៅព្រៃឡង់ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ដឹកនាំគណៈប្រតិភូមួយក្រុមទៅទស្សនាប្រាសាទត្រពាំងប្រើសក្នុងព្រៃឡង់កាលពីសប្តាហ៍មុន។ ...

សែន ដេវិដ
http://www.khmertimeskh.com/5093920/call-protect-ancient-temple-prey-lang/

ការសិក្សាលើថាមពលខ្យល់ក្នុងវិស័យថាមពលនៅកម្ពុជា

យោងតាមអ្នកតំណាងរបស់ក្រសួងរ៉ែនិងថាមពលបានឱ្យដឹងថា ការសិក្សាថ្មីទៅលើថាមពលខ្យល់និងសក្ដានុពលកំពុងត្រូវបានធ្វើឡើង ដើម្បីធ្វើពិពិធកម្មវិស័យថាមពលនៅកម្ពុជា ដោយលទ្ធផលរំពឹងទុកនៅពាក់កណ្តាលឆ្នាំក្រោយ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5093692/testing-winds-cambodias-energy-sector/

ក្រុមហ៊ុន​កោះ​សង្សារ ​នឹង​បង្កើត​តំបន់​ទេសចរណ៍​នៅ​សៀមរាប

ក្រុមហ៊ុន​អភិវឌ្ឍន៍​កោះ​សង្សារ​សណ្ឋាគារ និង​រីសត ក្នុង​ខេត្ត​ព្រះសីហនុ​ បាន​បង្ហាញ​ពី​គម្រោង​ប្រែ​ក្លាយ​ដី ​៤០០ ​ហិកតា នៅ​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍ ដែល​ការ​វិនិយោគ​ដំបូង ៣ លាន​ដុល្លារ​។ ...

ហ៊ គីមសាយ
http://bit.ly/2iK3OZC

បុរស​ចូលកាប់​ឈើ​ក្នុង​តំបន់​ការ​ពារ​ត្រូវ​បាន​គេដោះ​លែង​

បុរស​២​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃា​​ត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ការពារ​នៅ​ ក្នុងស្រុក​វាល​វែង​ ត្រូវ​បាន​ដោះ​លែង​វិញ​កាលពី​ម្សិលមិញ​បន្ទាប់​ពី​បាន​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​។​ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​ប្រមាណ​១០ ...

ផាក់ ស៊ាងលី
http://bit.ly/2zKMXJq

លោក ហ៊ុន សែន ឲ្យ CCHR នៅ​បន្ត​ដំណើរការ

នៅ​ទីបំផុត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បន្ត​ដំណើរការ​របស់​ខ្លួន​ជា​ធម្មតា​វិញ បន្ទាប់ពី​ការ​ស៊ើបអង្កេត​របស់​ក្រសួង​មហាផ្ទៃ​រក​មិន​ឃើញ​សកម្មភាព​ល្មើស​ច្បាប់​ណា​មួយ​របស់​មជ្ឈមណ្ឌល​មួយ​នេះ​ដែល​ការ​សម្រេច​នេះ​ធ្វើ​ឡើង​ បន្ទាប់ពី​ស្ថានទូត​មួយ​ចំនួន​បាន ...

ម៉ិច ដារ៉ា
http://bit.ly/2BI2w6i

វៀតណាម​នឹង​បង្កើន​ទិញ​គ្រាប់​ចន្ទី​ពី​កម្ពុជា​

ឈ្មួ​ញ​វៀតណាម ​ដែល​ជា​អ្នកទិញ​គ្រាប់ស្វាយចន្ទី​កម្ពុជា​ដ៏​សំខាន់​បាន​បង្ហាញ​ផែនការ​ទិញ​គ្រាប់ស្វាយចន្ទី​កាន់តែ​ច្រើន​ពី​កម្ពុជា​នៅ​ឆ្នាំ​នេះ​ ដែល​នឹង​ផ្តល់​សេចក្តី​សង្ឃឹម​សម្រាប់​កសិករ​ក្នុង​ការ​ទទួល​បាន​តម្លៃ​ល្អ​ក្នុង​អំឡុង​រដូវ​ប្រមូល​ផល​ខាង​មុខ​នេះ​ចាប់ពី​ខែ ...

ហ៊ គីមសាយ
http://bit.ly/2kkZQqP

ពិធី​បួងសួង​សុំ​សេចក្ដីសុខ​នៅ​មុខ​អង្គរវត្ត​មាន​ការ​ចូលរួម​ពី​ព្រះសង្ឃ មន្ត្រី​រដ្ឋាភិបាល និង​ពលរដ្ឋ​រាប់ម៉ឺន​នាក់

ព្រះសង្ឃ មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ខ្មែរ​រាប់ម៉ឺន​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​កាលពី​ម្សិលមិញ​ធ្វើ​ពិធី​បួងសួង​សុំ​សេចក្ដីសុខ សេចក្ដី​ចម្រើន ពី​វត្ថុ​ស័ក្តិសិទ្ធិ​នៅ​តំបន់​អង្គរ​មាន​ដូចជា​ដួង​ព្រះវិញ្ញាណក្ខន្ធ​អតីត ​ព្រះមហាក្សត្រ​ខ្មែរ ដួង​វិញ្ញាណក្ខន្ធ​របស់​បុព្វបុរស​ខ្មែរ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​មហោឡារិក ...

បែន សុខហ៊ាន
http://bit.ly/2kiUk8d

កិច្ចព្រមព្រៀង​ថ្មី​ ត្រូវ​បាន​ចុះ​ដើម្បី​បញ្ជូន​ស្ត្រី​ខ្មែរ​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី

ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ ជនជាតិ​កម្ពុជា​ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នឹង​ត្រូវ​ផ្តល់​ឲ្យ​នូវ​ទូរស័ព្ទ​ស្មាតហ្វូន គណនី​ធនាគារ និង​ការ​ប្រឹក្សា​យោបល់​ក្រោម​កិច្ចព្រមព្រៀង​ថ្មី​មួយ​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ទាំង​ ២ ​កាលពី​ម្សិលមិញ​ដែល​នេះ​ជា​វិធានការ​ក្នុង​គោលបំណង​ការពារ​មិន​ឲ្យ ...

យន់ ស៊ីនាត និង Daphne Chen
http://bit.ly/2AmGhCm

គណៈកម្មាធិការ​អចិន្រៃ្តយ៍​ទទួល​យក​បេក្ខជន​ ៣ ​រូប​ឲ្យ​ចូល​ គជប

​គណៈកម្មាធិការ​អចិន្រៃ្តយ៍​រដ្ឋសភា​ដែល​ដឹកនាំ​ប្រជុំ​ដោយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​អនុម័ត​កាលពី​ម្សិលមិញ​ដោយ​ទទួល​យក​បេក្ខជន​ ៣ ​រូប​ជា​សមាជិក​ថ្មី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (​គ.ជ.ប​) ​ជំនួស​អតីតមន្ត្រី​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​លាលែង ប៉ុន្តែ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ថា ...

បែន សុខហ៊ាន
http://bit.ly/2j50B3S

លោក ស ខេង ​ថា​មន្ត្រី​ថ្នាក់​លើ​មិន​ចង់​ផ្ទេរ​អំណាច​ទៅ​ថ្នាក់​ក្រោម

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ស្ដីបន្ទោស និង​ព្រមាន​សាជាថ្មី​ដល់​មន្ត្រី​ថ្នាក់​លើ​ដែល​មិន​ទាន់​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ផ្ទេរ​អំណាច​ដើម្បី​ជំរុញ​ដំណើរការ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម​ទៅ​ថ្នាក់​ក្រោម​ជាតិ​នៅ​ក្នុង​វិស័យ​​នយោបាយ សេដ្ឋកិច្ច​ និង​សង្គមកិច្ច​។ ...

ម៉ិច ដារ៉ា
http://bit.ly/2i5RleI

​សមត្ថកិច្ច​បញ្ជូន​សម្បក​សាច់ក្រក​ និង​វត្ថុ​តាង​ទៅ​មន្ទីរពិសោធន៍​ ខណៈ​ទីតាំង​ផលិត​ត្រូវ​បាន​បិទ​

​គិត​មក​ដល់​ថ្ងៃ​ម្សិលមិញ​ សមត្ថកិច្ច​ បាន​ដាក់​កងកម្លាំង​នៅ​យាម​ការពារ​ទីតាំង​សិប្បកម្ម​ផលិត​សម្បក​សាច់ក្រក​ខុសច្បាប់​ដ៏​ធំ​មួយ​កន្លែង​ក្នុងស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ ខណៈ​មេការ​សិប្បកម្ម​នេះ​ម្នាក់​កំពុង​ត្រូវ​បាន​សាកសួរ​ ហើយ​វត្ថុ​តាង​កំពុង​ត្រូវ​បាន​ធ្វើ​ពិសោធ​ បន្ទាប់​ពី ...

នៀម ឆេង
http://bit.ly/2AnCYL8

ចិនគាំទ្រលោក ហ៊ុន សែន នៅអាហារពេលល្ងាចនៅក្រុងប៉េកាំង

គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិនបានប្រកាសជាថ្មីម្តងទៀតជាសាធារណៈនូវការគាំទ្រដ៏រឹងមាំរបស់ខ្លួនចំពោះគណបក្សប្រជាជនកម្ពុជា។ ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងនៅអាហារពេលល្ងាចមួយនៅរាត្រីថ្ងៃពុធនៅទីក្រុងប៉េកាំង ដោយមានការចូលរួមពីសំណាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សុង តៅ ​​រដ្ឋមន្ត្រី​ទំនាក់ទំនង​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន។ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5093483/china-woos-hun-sen-beijing-dinner/

មណ្ឌលគិរីទទួលបានសហគមន៍តំបន់ការពារថ្មី

ក្រសួងបរិស្ថានបានទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិថ្មីចំនួនប្រាំបួននៅក្នុងខេត្តមណ្ឌលគិរី។ គោលបំណងនៃសហគមន៍ទាំងនេះគឺដើម្បីធានានូវស្ថិរភាពនៃប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ និងការការពារជម្រកធម្មជាតិនៅក្នុងតំបន់។ ...

ប៉ិច សុធារី
http://www.khmertimeskh.com/5093479/mondulkiri-gets-new-protected-communities/

ទូត​អាមេរិក​ចោទសួរ​ពី​ទំនាក់​ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក

ក្នុង​កិច្ចសម្ភាសន៍​មួយ​កាលពី​ម្សិលមិញ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​លោក William Heidt ស្តីពី​ស្ថានការណ៍​នយោបាយ​ពេល​បច្ចុប្បន្ន​លោក​បាន​ចោទសួរ​​អំពី​ចំណង​ការទូត​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​ថា តើ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​មាន​ «​ចេតនា​ស្មោះត្រង់​» ​ដើម្បី​បង្កើន​ទំនាក់​ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​ដែរ​ឬ​យ៉ាង​ណា ...

Daphne Chen
http://bit.ly/2j2mW1U

សេដ្ឋកិច្ច​កម្ពុជា​ នឹង​ប៉ះពាល់​តិច​តួច​ពី​ស្ថានភាព​នយោបាយ ​ដែល​កំពុង​មាន​ការ​រិះគន់

ទោះបី​ហានិភ័យ​អស្ថិរភាព​នយោបាយ​ដែល​កើត​ចេញ​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង និង​ការ​បង្ក្រាប​លើ​អង្គការ​សង្គម​ស៊ីវិល និង​បណ្តាញ​ព័ត៌មាន​មួយ​ចំនួន​ដែល​អាច​កើត​មាន​ក្នុង​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ​ក៏​ដោយ ក៏​ហានិភ័យ​ចំពោះ​សេដ្ឋកិច្ច​ត្រូវ​គេ​រំពឹង​ថា​នឹង​កើត​មាន​តិច ...

Robin Spiess
http://bit.ly/2j3Cu5v

រដ្ឋាភិបាល​បង្កើត​ក្រុម​ប្រឹក្សា​ដោះស្រាយ​ប្រព័ន្ធ​ភ័ស្តុភារ

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុម​ប្រឹក្សាជាតិ​ភ័ស្តុភារ​កម្ម (​ឡូជីស្ទីក​) ជា​ក្រុម​ការងារ​ថ្មី​មួយ​មាន​ឯកទេស​លើ​ការ​តាក់តែង​គោល​នយោបាយ និង​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ក្នុង​ប្រព័ន្ធ​ឡូជីស្ទីក​កម្ពុជា ដែល​គេ​រំពឹង​ថា​នឹង​ជួយ​ពង្រឹង​ប្រសិទ្ធភាព​ចរាចរណ៍​ទំនិញ និង​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​។ ...

ហ៊ គីមសាយ
http://bit.ly/2ApOHLC

លោក​ ទៀ បាញ់ ​សុំ​ថវិការដ្ឋ​ថែម​ សម្រាប់​ដំណើរការ​​សង់​វិមាន​ឈ្នះៗ

ដំណើរការ​សាងសង់​វិមាន​ឈ្នះ ឈ្នះ ដែល​មាន​ផ្ទាំង​សិលា​ចារឹក ស្តីពី​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ការ​វិវឌ្ឍ​ថ្មីៗ​របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាប់​ផ្ដើម​សាងសង់​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក​ហើយ​នោះ​កំពុង​ប្រឈម​នឹង​កង្វះខាត​ថវិកា​ដែល ...

ម៉ិច ដារ៉ា
http://bit.ly/2imEbOo

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

pUDXj
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!