រដ្ឋាភិបាល
កម្ពុជាបាត់លុយ៣១លានដុល្លារពីការនាំខ្សាច់ស៊ីលីកាទៅតៃវ៉ាន់
អង្គការក្រៅរដ្ឋាភិបាលរកឃើញថារាជរដ្ឋាភិបាលកម្ពុជាបានបាត់ចំណូលជាទឹកប្រាក់ជាង៣១លានដុល្លារសហរដ្ឋអាមេរិកពីការនាំចេញខ្សាច់ស៊ីលីកាចេញទៅកាន់កោះតៃវ៉ាន់ដោយមានភាពមិនប្រក្រតីក្នុងការចុះបញ្ជី ឬបន្ទាបតួលេខ ហើយអំពាវនាវឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលចុះចេញពីតំណែង ខណៈពេលដែលសកម្មជនពីរនាក់របស់អង្គការនេះត្រូវបានឃាត់ខ្លួនកាលពីម្សិលមិញ។ ...
ផាក់ ស៊ាងលី
http://bit.ly/2joslDh
លោក សុខ ទូច ភ្ជាប់ព្រឹត្តិការណ៍ខ្លះថា ជាផ្នែកនៃបដិវត្តន៍ពណ៌
ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងការពារចំណាត់ការទប់ស្កាត់សកម្មភាពដែលរដ្ឋាភិបាលហៅថាជា «បដិវត្តន៍ពណ៌» និងបានភ្ជាប់សកម្មភាពមួយចំនួនដែលកើតមានឡើងនៅកម្ពុជាថាជាផ្នែកនៃចលនានេះ ប៉ុន្តែមន្ត្រីគណបក្សប្រឆាំងថាការលើកឡើងនេះ ...
បែន សុខហ៊ាន
http://bit.ly/2xxl8Xz
នាយករដ្ឋមន្រ្តីមើលឃើញកលល្បិចពីការបង្ហោះរូបរបស់ស្ថានទូត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់ស្ថានទូតអាមេរិកកាលពីម្សិលមិញ ចំពោះការបង្ហោះរូបភាពដែលជាកលល្បិចសម្រាប់បំភាន់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ខណៈពេលដែលវាសំដៅទៅលើការរួមចំណែករបស់អាមេរិកក្នុងការជួយសង្គ្រោះប្រាសាទ និងការពារព្រៃឈើ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5082542/pm-sees-red-embassy-post/
អ្នកផលិតប្រហុកស្នើសុំម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកំពុងត្រូវបានគេស្នើសុំសម្រាប់ប្រហុកត្រីសៀមរាប ក្រោយពីក្រសួងឧស្សាហកម្មបានអនុម័តឱ្យមានស្តង់ដារជាតិ។ ប្រហុកត្រីសៀមរាបដែលផលិតពីត្រីផ្អាប់ គឺជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋាភិបាលកំពុងធ្វើការដើម្បីទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ បច្ចុប្បន្ននេះ មានតែម្រេចមួយគត់នៅខេត្តកំពត និងស្ករត្នោតខេត្តកំពង់ស្ពឺដែលមកដល់ពេលនេះបានទទួលការបញ្ជាក់។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5082459/prahok-makers-seek-gi-status/
ក្រសួងចេញសេចក្តីព្រមានអំពីវីរុសដំឡូងមី
ក្រសួងកសិកម្មបានព្រមានកសិករ អ្នកជួញដូរ និងអ្នកនាំចូលដំឡូងមីអំពីវីរុសថ្មីវាយប្រហារដំឡូងមី ដោយប្រាប់អាជ្ញាធរមូលដ្ឋានឱ្យធ្វើការរួមគ្នាជាមួយនឹងឧស្សាហកម្មដើម្បីទប់ស្កាត់ការរាលដាល។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5082521/ministry-issues-cassava-virus-warning/
ប្រជាជនជិត ៦០.០០០ នាក់ចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល១សប្តាហ៍
ប្រជាជនជិត ៦០.០០០ នាក់បានចុះឈ្មោះបោះឆ្នោតនៅក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ ក្នុងអំឡុងពេលសប្ដាហ៍ដំបូងនៃការចុះឈ្មោះ។ លោក ហង្សពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយកាលពីម្សិលមិញថា ប្រជាជនចំនួន ៥៩.១៨៥ នាក់នៅទូទាំងប្រទេសបានចុះបញ្ជីចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១០ ខែកញ្ញា។ ការចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា។ ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5082540/60000-register-vote-one-week/
ការកាត់បន្ថយពន្ធរបស់CLMVនៅមានកម្រិត
ប្លុកពាណិជ្ជកម្មប្រទេសទាំង១០ដែលបានបង្កើតជាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) បានធ្វើឱ្យភាពវិជ្ជមានក្នុងការកាត់បន្ថយរបាំងពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយពន្ធគយ និងថ្លៃសេវា ប៉ុន្តែមួយផ្នែកនៃតំបន់នេះនៅតែស្ថិតពីក្រោយបណ្តាប្រទេសផ្សេងទៀតក្នុងការអនុវត្តឱ្យបានពេញលេញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មលើទំនិញអាស៊ាន។ ...
Kali Kotoski
http://www.phnompenhpost.com/business/cambodia-lags-asean-peers-eliminating-tariffs
UN សម្តែងក្តីព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សបានសម្តែងក្តីបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបានច្រានចោលការលើកឡើងទាំងអស់នេះ។ ...
Leonie Kijewski
http://www.phnompenhpost.com/national/un-urges-government-protect-rights
ឡាវម្នាក់ និងខ្មែរ ៣ នាក់ត្រូវបានឃាត់ខ្លួនជាមួយថ្នាំញៀនជាង ៨ គីឡូ
មនុស្ស ៤ នាក់ក្នុងនោះមានជនជាតិឡាវម្នាក់ផង ត្រូវនគរបាលក្រសួង មហាផ្ទៃ សហការជាមួយសមត្ថកិច្ចខណ្ឌចំនួន ៣ នៅ ភ្នំពេញ ចុះឃាត់ខ្លួននិងដកហូតថ្នាំញៀនបានជាង ៨ គីឡូនៅក្នុងប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃសៅរ៍។ នេះបើតាម លោក មាស វីរិទ្ធ អ្នកនាំពាក្យ ...
ឃុត សុភចរិយា
http://bit.ly/2wRcpyB
បេក្ខជនបាននិទ្ទេស A ច្រើន ខណៈអ្នកប្រឡងជាប់ជាង ៦៣%
បើទោះជាការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៦-២០១៧ កាលពីម្សិលមិញបានធ្វើឡើងចំពោះរាជធានីភ្នំពេញ និងខេត្តកណ្តាល ខណៈខេត្តនានាត្រូវប្រកាសនៅថ្ងៃនេះក្ដី ប៉ុន្តែក្រសួងអប់រំ យុវជន និងកីឡាបានរំលេចនូវកម្រិត ...
សុទ្ធ គឹមសឿន
http://bit.ly/2ePsjPB
មហាអនុតំបន់មេគង្គគាំទ្រយុទ្ធសាស្រ្តសុវត្ថិភាពអាហារ
រដ្ឋមន្រ្តីកសិកម្មនៅមហាអនុតំបន់មេគង្គ (GMS) កាលពីថ្ងៃសុក្របានគាំទ្រយុទ្ធសាស្រ្ត និងផែនការសកម្មភាពរយៈពេលប្រាំឆ្នាំដើម្បីកសាងប្រព័ន្ធសុវត្ថិភាពស្បៀងនៅទូទាំងតំបន់។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5082183/region-backs-safe-food-strategy/
ស្ថាបនិកឌឹខេមបូឌាដេលីផ្ញើលិខិត២ជូននាយករដ្ឋមន្រ្តី
ស្ថាបនិក និងចាងហ្វាងរងនៃការសែតឌឹខេមបូឌាដេលីដែលឥឡូវនេះត្រូវបានបិទ បានផ្ញើលិខិតដោយឡែកពីគ្នាទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងសប្តាហ៍ដោយស្នើសុំអន្តរាគមន៍ពីលោកដើម្បីបើកកាសែត ...
បែន សុខឃាន នៀម ឆេង និង Ananth Baliga
http://bit.ly/2wTWixW
គម្រោងថាមពលពន្លឺព្រះអាទិត្យ ៤០០ លានដុល្លារបានចាប់ផ្តើម
ក្រុមហ៊ុន គ្លូប៊ល ភ្យួរីហ្វាយ ផៅវ័រ (GPP) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាលើគម្រោងថាមពលពន្លឺព្រះអាទិត្យដែលមានតម្លៃ ៤០០ លានដុល្លារបានចាប់ផ្តើមដំណើរការកាលពីថ្ងៃសុក្រ ជាមួយការវិនិយោគជាង ១០ លានដុល្លារនៅក្នុងខេត្តកំពង់ស្ពឺ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5082184/400m-solar-project-launched/
មន្ត្រីមូលដ្ឋានបក្សសង្គ្រោះជាតិរិះគន់បម្រាមការប្រជុំ
មន្ត្រីបក្សឃុំ ស្រុក និងខេត្តមកពីគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំងបានចោទអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចថាបានរារាំងមិនឲ្យពួកគេប្រជុំប្រចាំខែជាមួយសមាជិកបក្ស បន្ទាប់ពីមានការចាប់ខ្លួនលោក កឹម សុខា ប៉ុន្ដែអាជ្ញាធរថាការហាមសំដៅតែអ្នកនិយាយ ...
សុទ្ធ គឹមសឿន
http://bit.ly/2wJQOWr
លោក ហ៊ុន សែន ប្រកាសបន្តធ្វើនាយករដ្ឋមន្ត្រីរយៈពេល ១០ ឆ្នាំទៀតបន្ទាប់ពីកាន់តំណែងនេះជិត ៣៣ ឆ្នាំ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថានឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល ១០ ឆ្នាំទៀត ហើយបានឲ្យគេសួរលោក កឹម សុខា ដែលទើបតែត្រូវបានចាប់ឃុំខ្លួនពីបាតុកម្មនៅផ្លូវវេងស្រេងដែលបណ្តាលឲ្យមានមនុស្សស្លាប់របួស បាត់ខ្លួន និងខូចខាតទ្រព្យសម្បត្តិកាលពីក្រោយការ ...
ផាក់ ស៊ាងលី
http://bit.ly/2gOCs3b
អគ្គនាយកដ្ឋានពន្ធដារប្តឹងម្ចាស់-អ្នកគ្រប់គ្រងកាសែត ឌឹ ខេមបូឌា ដេលី
អគ្គនាយកដ្ឋានពន្ធដារបានដាក់ពាក្យប្តឹងម្ចាស់ និងអ្នកគ្រប់គ្រងកាសែត ឌឹខេមបូឌា ដេលី ទៅតុលាការក្នុង ២ បទល្មើស ខណៈម្នាក់ក្នុងចំណោមពួកគាត់ត្រូវបានប្តឹងបន្ថែមដោយបទបរិហារកេរ្តិ៍។ ...
នៀម ឆេង
http://bit.ly/2xPZnz2
មន្ត្រីថា គ្មានប្រភេទពូជ GMO នៅកម្ពុជា
ខណៈប្រភេទគ្រាប់ពូជដំណាំកសិកម្ម Genetically Modified ឬ (GMO) ត្រូវបានប្រើប្រាស់ក្នុងបណ្ដាប្រទេសជិតខាង អ្នកជំនាញកម្ពុជាក្នុងឧស្សាហកម្មនេះបារម្ភពីការលំហូរចូលគ្រាប់ពូជប្រភេទនេះមកកម្ពុជាដែលអាចធ្វើឲ្យខូចដល់វិស័យនេះ។ ...
ចេង សុខហ័ង
http://bit.ly/2xPJPva
មានការថ្កោលទោសជាបន្តបន្ទាប់ ក្រោយបិទកាសែត ដេលី
បើទោះបីជាកាសែត ឌឹ ខេមបូឌា ដេលី បានចុះផ្សាយកាសែតចុងក្រោយរបស់ខ្លួនកាលពីថ្ងៃចន្ទក៏ដោយ ក៏ការថ្កោលទោសពីអន្តរជាតិបន្តហូរចូល ហើយក្នុងនោះស្ថានទូតអាមេរិកប្រចាំកម្ពុជា ...
Ananth Baliga
http://bit.ly/2wFmVIA
អ្នកភូមិសង្ស័យថាក្រុមហ៊ុនជួលមនុស្សឲ្យតវ៉ាប្រឆាំងអង្គការ
បន្ទាប់ពីមានបាតុកម្មប្រឆាំងនឹងអង្គការសមធម៌កម្ពុជាកាលពីថ្ងៃសុក្រសប្តាហ៍មុននៅមានអ្នកភូមិជាច្រើននាក់ទៀតដែលរស់នៅសហគមន៍ ដែលរងផលប៉ះពាល់មកពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺដោយពួកគាត់សង្ស័យថា ការតវ៉ានោះអាចជាការរៀបចំឡើងដោយក្រុមហ៊ុនដែលសហគមន៍កំពុងមាន ...
គង់ មេត្ដា
http://bit.ly/2x95NfC
សភានឹងប្រជុំដកអភ័យឯកសិទ្ធិលោក កឹម សុខា
រដ្ឋសភានឹងប្រជុំសម្រេចលើករណីដកអភ័យឯកសិទ្ធិសភារបស់លោក កឹម សុខា ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីតុលាការបានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការទៅលើប្រធានគណបក្សប្រឆាំងរូបនេះពីបទ «ក្បត់ជាតិ» ខណៈដែលមានការផ្សព្វផ្សាយថាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ...
នៀម ឆេង Leonie Kijewski និង Ananth Baliga
http://bit.ly/2gFpp09
កម្ពុជា-ឡាវឯកភាពបង្កើតគណៈកម្មការវាស់វែងព្រំដែនមានទំនាស់
កម្ពុជា-ឡាវកាលពីម្សិលមិញបានឯកភាពគ្នាបង្កើតគណៈកម្មការចម្រុះដើម្បីចុះពិនិត្យ និងវាស់ដីនៅតំបន់ជម្លោះក្នុងខេត្តស្ទឹងត្រែងរបស់កម្ពុជា ហើយភាគីទាំងពីរក៏បានស្នើឲ្យបារាំងផ្ទៀងផ្ទាត់ផែនទី និងសុំឲ្យអ្នកជំនាញផែនទី និងព្រំដែនបារាំងមកជួយអន្តរាគមន៍ផង ...
សុទ្ធ គឹមសឿន
http://bit.ly/2w5D6eB
ក្រុមហ៊ុនស៊ីនទ្រីផ្អាកប្រមូលសំរាមនៅខេត្តព្រះសីហនុ
ក្រុមហ៊ុនស៊ីនទ្រីដែលប្រមូលសំរាមនៅខេត្តព្រះសីហនុបាន សម្រេចផ្អាកប្រមូលសំរាមនៅទី នោះដោយលើកហេតុផលពីការ លំបាកមួយ ចំនួនទាក់ទងនឹងកត្តាផ្លូវមិនអំណោយផល និងការចំណាយមិនស៊ីគ្នាជាមួយការវិនិយោគរបស់ខ្លួន ខណៈពុំមានកិច្ចសន្យាថ្មី និងយន្តការប្រមូលកម្រៃ ...
សុទ្ធ គឹមសឿន
http://bit.ly/2w5D6eB
បណ្ដឹងសុំនៅក្រៅឃុំរបស់មេឃុំសង្គ្រោះជាតិ ត្រូវបានបដិសេធ
តុលាការកំពូលពីថ្ងៃម្សិលមិញបានប្រកាសសាលដីកាច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់មេឃុំជាប់ឆ្នោតពីគណបក្សសង្គ្រោះជាតិលោក ចៅ វាសនា ជាចៅសង្កាត់ប៉ោយប៉ែត បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ២៨ សីហា ពាក់ព័ន្ធបទចោទចូលរួមបាតុកម្មរបស់ក្រុមកម្មករអូសរទេះនៅក្រុង ...
គឹម សារុំ
http://bit.ly/2eFmLuC
សាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ លោក កឹម សុខា ពីអំពើក្បត់ជាតិ
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានរកឃើញថាបានឃុបឃិតជាសម្ងាត់ជាមួយបរទេសដែលបង្ហាញថាជាអំពើក្បត់ជាតិ ហើយចោទប្រកាន់លោកតាមមាត្រា ៤៤៣ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស។ ...
Leonie Kijewski និង នៀម ឆេង
http://bit.ly/2eG7oSE