វិស័យឧស្សាហកម្ម

វិនិយោគិន​ចិន​នឹង​បង្កើត​រោង​ចក្រ​ដែក​ថែប​នៅ​កម្ពុជា

ក្រុម​ហ៊ុន​ផលិត​ដែក​ថែប​របស់​ប្រទេស​ចិន​កំពុង​ពិភាក្សា​ជា​មួយ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ក្រុង​ព្រះ​សីហនុ​(​SSEZ) ដើម្បី​វិនិយោគ​រោង​ចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នេះ​ ដែល​​កិច្ច​ព្រម​ព្រៀង​​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​ត្រូវ​ធ្វើ​ឡើង ...

ហ៊ គឹមសាយ
http://bit.ly/2gDSA7o

អគារ​អ្នក​ដំណើរ​ថ្មី​គ្រោង​សាងសង់​នៅ​ប៉ោយប៉ែត​ ឆ្លើយ​តប​នឹង​កំណើន​ភ្ញៀវ​ទេសចរ

អគារ​អ្នក​ដំណើរ​ថ្មីគ្រោង​សាងសង់​នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែតស្រប​ពេល​ដែល​កំណើន​ភ្ញៀវ​ទេសចរ​ចេញ​ចូលនិង​សកម្មភាព​ដោះដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃកើន​ឡើង​ជា​បន្តបន្ទាប់ជា​ពិសេស​ការ​ត​ភ្ជាប់​ផ្លូវ​ដែក​រវាង​កម្ពុជា និង​ថៃ​ ចុង​ឆ្នាំ​នេះ។​ ​សំណង់​អគារ​អ្នក​ដំណើរ​នេះ គ្រោង ...

ជា វណ្ណៈ
http://bit.ly/2fhWoXx

សិក្ខាសាលាពិភាក្សាពីសុវត្ថិភាព

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ កំពុង​រៀបចំ​បើក​សិក្ខាសាលា​នៅ​ស​ប្តា​ហ៍​ក្រោយ​ស្តី​ពី​សំណង់​ ដែល​នឹង​ពិភាក្សា​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ការ​ចេញ​លិខិតអនុញ្ញាត​សាងសង់​ និង​ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ការដ្ឋាន​សាងសង់​ផង​ដែរ​។​ ​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/31661/seminar-to-discuss-safety/

ទីផ្សារអចលនទ្រព្យអាស៊ានកំពុងស្វែងរកអ្នកវិនិយោគ

លោក​ Aliwassa​ Pathnadabutr​ នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អចលនទ្រព្យ​ថៃ​ CBRE​ បាន​មាន​ប្រសាសន៍​ថា​ វិស័យ​អចលនទ្រព្យ​លំនៅ​ឋាន​សម្រាប់​ជួល​ក្នុង​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទទួលលទ្ធផល​ខ្ពស់​បំផុត​ក្នុង​ចំនោម​វិស័យ​ផ្សេង​ទៀត​ ដែល​មាន​ចំនួន​ ៨​ ភាគរយ​ក្នុង​មួយ​ឆ្នាំ​។ ...

Kanana Katharangsiporn
http://www.bangkokpost.com/business/news/1124901/asean-property-markets-beckon-investors

កម្ពុជា-អូស្ត្រាលីនឹងវិនិយោគទីផ្សារលំនៅឋានតម្លៃសមរម្យ

ក្រុមហ៊ុន​ Cam​ Top​ Property​ Group​ របស់​កម្ពុជា​ និង​ Cate​ Group​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​ បាន​សហការ​គ្នា​ដើម្បី​វិនិយោគ​រួម​ ២៥​ លាន​ដុល្លារ​ សម្រាប់​គម្រោង​គេហដ្ឋាន​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​មាន​ចំណូល​ទាប​ និង​មធ្យម​ ដែល​គម្រោង​នេះ​នឹង ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/31605/cambodia-australia-affordable-houses-venture/

វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​​ខេត្ត​ព្រះសីហនុ កំពុង​តែ​អភិវឌ្ឍ​ខ្លាំង

វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​កំពុង​មាន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំងដោយ​មាន​ការ​អភិវឌ្ឍ​គម្រោង​ថ្មីការ​រីកចម្រើន​វិស័យ​ទេសចរណ៍ខណៈ​ខេត្ត​នេះ​ត្រូវ​បាន​ជ្រើសរើស​រៀបចំ​ជា​កន្លែង​មួយ​ដើម្បី​ជា​គំរូ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន។ ...

ស៊ុំ ម៉ាណេត
http://bit.ly/2eBv3RM

រោងចក្រពីរនៅខេត្តព្រះសីហនុត្រូវបានបិទ

រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​ និង​វាយភណ្ឌ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​បាន​រាយការណ៍​ពី​ការ​ក្ស័យធន​ ហើយ​អំពាវនាវ​ឱ្យ​ក្រុម​ឥណទាន​រៀបចំ​ឯកសារ​សម្រាប់​ការ​ទូទាត់​សំណង​ជាមួយ​ផ្នែក​រដ្ឋបាល​របស់​ខ្លួន​ឱ្យ​បាន​មុន​ថ្ងៃ​ច័ន្ទ​។​ ​ ...

សុខ ចាន់
http://www.khmertimeskh.com/news/31366/preah-sihanouk-factories-close/

ក្រុង​កំពង់ចាម​ កាន់​តែ​មាន​ពន្លឺ​តាម​រយៈ​ការ​វិនិយោគ​បុរី​ជា​លើក​ដំបូង

ក្រុង​​កំពង់ចាម​នឹង​ចាក​ចេញ​ពី​ភាព​ស្ងៀមស្ងាត់​របស់​ខ្លួន​ដោយ​​សារ​មាន​អ្នក​វិនិយោគ​ក្នុង​ស្រុក​បាន​ចាប់​ផ្តើម​វិនិយោគ​សាងសង់​បុរី​ជា​លើក​ដំបូង​នៅ​ក្នុង​ក្រុង​ជាប់​មាត់​ទន្លេ​មេគង្គ​នេះ​។​ ...

ស៊ីវ ម៉េង
http://bit.ly/2eTlyvy

ចរន្ត​ពុះ​ដី​ឡូត៍​លក់ ​បាន​រីក​សាយ​ភាយ​ដល់​បណ្តា​ខេត្ត​នានា

ខណៈ​ពេល​តម្លៃ​ដីធ្លី និង​ចលនា​ទិញ​លក់​ដីធ្លី​ធំៗ​ហាក់​ស្ថិត​ក្នុង​សភាព​ទ្រឹង ចលនា​ពុះ​ដីឡូត៍​លក់​បាន​និង​កំពុង​កើត​មាន​យ៉ាង​សកម្ម ហើយ​បាន​រីក​សាយ​ភាយ​ពី​រាជធានី​ភ្នំពេញ រហូត​ទៅ​ដល់​បណ្តា​ខេត្ត​នានា​។​ ...

ស៊ីវ ម៉េង
http://bit.ly/2eLAM5e

CAMKO CITY មិន​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​អចលនវត្ថុ ឬ​​គួកជេ​លក់​ដី​ក្នុង​គម្រោង​របស់​ខ្លួន

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ​World Cityបាន​ប្រកាស​ថា គម្រោង CAMKO CITY មិន​បាន​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​អចលនវត្ថុ ឬ​អ្នក​កួកជេ​ដី​ណា​មួយ​លក់​ដី​ក្នុង​គម្រោង​នេះ​នោះ​ទេ ខណៈ​កន្លង​មក​មាន​អ្នក​ក្លែងបន្លំ​ក្នុង​លក់​ដី​ក្នុង​គម្រោង​នេះ។​ ​លោក Lee Seoung Hyung នាយក​ជាន់​ខ្ពស់ នៃ​ក្រុមហ៊ុន​ World City ​ដែល​​កំពុង​វិនិយោគ​គម្រោង​ CAMKO បាន ...

ស៊ុំ ម៉ាណេត
http://bit.ly/2eG7mpV

ប្រជាជន​មូលដ្ឋាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​វិនិយោគិន នៅ​តំបន់​ជាយ​ក្រុង​ត្រូវ​គិត​គូរ​អំពី​ផ្លូវ​ថ្នល់​ និង​ផ្លូវ​ទឹក​

ខណៈ​ពេល​ដែល​មាន​ទឹក​ជំនន់​កំពុង​គំរាម​កំហែង​នៅ​តាម​បណ្តា​​ខេត្ត​នានា និង​ជាពិសេស​នៅ​ជាយ​រាជធានី​ភ្នំពេញ ប្រជាជន​នៅតាម​មូលដ្ឋាន​ជាច្រើន​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល គួរ​ពិនិត្យ​រាល់​គម្រោង​សាងសង់​បុរី រោងចក្រ ឬ​គម្រោង​ផ្សេងៗ នៅតាម​ជាយ​ទីក្រុង​នេះ​គួរ​​មាន​ប្រព័ន្ធ​ផ្លូវ​ទឹក និង​ផ្លូវ​ឲ្យ ...

មឿន ញាណ
http://bit.ly/2enCA4K

កាស៊ីណូ Pao Tu នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​បិទ​ទ្វារ

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​​បាន​រាយការណ៍​កាលពី​ម្សិលមិញ​ថា​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ចេញ​​បញ្ជា​​ដល់​កាស៊ីណូ​មួយ​​ដែល​ប្រតិបត្តិការ​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​​បិទ​ទា្វរ​បន្ទាប់ពី​កាស៊ីណូ​នេះ​​​​មិន​បាន​​​បន្ត​អាជ្ញាប័ណ្ណ​ ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2dmFRDM

រដ្ឋាភិបាល​បន្ត​ចុះ​កិច្ច​ព្រមព្រៀង​​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ

ដោយសារ​លក្ខខ័ណ្ឌ​ការងារ​នៅ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរនិង​ផលិត​ស្បែកជើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​បន្ទាប់​ពី​អនុវត្ត​នូវ​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា(BFC)រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បន្ត​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ក្នុង​ការ​អនុវត្ត​គម្រោង ...

មុំ គន្ធា
http://bit.ly/2dyTXjP

កិច្ចព្រមព្រៀងទេសចរណ៍កម្ពុជា-ចិន

កិច្ចព្រមព្រៀង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​មួយ​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ស​ប្តា​ហ៍​មុន​រវាង​ក្រសួងទេសចរណ៍​កម្ពុជា​ និង​ក្រុមហ៊ុន​ Shanghai​ Spring​ International​ Travel​ Service​ Group​ ដើម្បី​ជម្រុញ​លំហូរ​ចូល​នៃ​ទេសចរ​ជនជាតិ​ចិន​មក​កាន់​កម្ពុជា​។​ នៅ​ក្នុង​ការ​ប្រកាស​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​សៅរ៍ ...

ជា វណ្ណៈ និង ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/30853/cambodia-china-tourism-pact/

រដ្ឋាភិបាល​អនុម័ត​គម្រោង​ទេសចរណ៍ ​$២៣ ​ពាន់​លាន

​រដ្ឋាភិបាល​កម្ពុជា​បាន​យល់​ព្រម​លើ​គម្រោង​អភិវឌ្ឍន៍​តបន់​ទេសចរណ៍​ថ្មី​នៅ​ខេត្ត​កំពត​តម្លៃ​ជាង​២៣​ពាន់​លាន​ដុល្លារ​របស់​ក្រុម​ហ៊ុន ​Pallas Brilliant​។ ​នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ថ្ងៃ ...

ចេង សុខហ័ង
http://bit.ly/2dXIB98

ក្រសួង និង​ក្រុមហ៊ុន​ចិន​ពិភាក្សា​ពី​ការ​វិនិយោគ​​ការ​កែច្នៃ​អង្ករ

​​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ និង​ក្រុមហ៊ុន​ចិន​ Jilin Province Investment Group Co. Ltd មកពី​ខេត្ត​ជីលីន​កំពុង​ពិភាក្សា​ពី​ការ​​វិនិយោគ​លើ​​ហេដ្ឋរចនាសម្ព័ន្ធ​​កែច្នៃ​អង្ករ​នៅ​​កម្ពុជា​។ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ម្សិលមិញ​។ ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2dLeFhf

ក្រុមហ៊ុន​ថៃ​ ធំ​មួយ​គ្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា

ក្រុមហ៊ុន​សាជីវកម្ម​អមតៈដែល​ជា​ក្រុមហ៊ុន​អចល​ទ្រព្យ​ឧស្សាហកម្ម​ធំ​មួយ​នៅ​ប្រទេស​ថៃគ្រោង​មក​វិនិយោគ​នៅ​កម្ពុជាតាមរយៈ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ដោយសារ​មើល​ឃើញ​ប្រទេស​កម្ពុជា មាន​ទីតាំង​អំណោយផល​ភូមិសាស្ត្រ​នៅ​តំបន់​អាស៊ាន។​ ​ការ​ប្រកាស​គម្រោង​សិក្សា​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ក្រុមហ៊ុន​សាជីវកម្ម អមតៈ ធ្វើ​ឡើង ...

ជា វណ្ណៈ
http://bit.ly/2elAsgo

កម្មករ​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​ទទួល​ប្រាក់​ឈ្នួលអប្បបរមា​១៥៣​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧

កម្មករ​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ថ្មី​របស់​ខ្លួន​នៅ​ដើមឆ្នាំ​២០១៧​ខាង​មុខ​នេះ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដំឡើង​ពី​១៤០​ដុល្លារ​អា​មេ​រិ​ក​ទៅ​ដល់​១៥៣​ដុល្លារ​អា​មេ​រិ​ក​កាលពី ...

មុំ គន្ធា
http://bit.ly/2dFBLrh

ចំណូល​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​កើន​ ២,៥​ភាគរយ ៩​ខែ​ដើម​ឆ្នាំ

ចំណូល​ពី​លក់​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​មាន​ចំនួន​៤៤​លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល​ ៩​ខែ​ដើមឆ្នាំ​នេះ​ កើនឡើង​២,៥៦​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ នេះ​បើ​យោង​តាម​តួលេខ​ផ្លូវការ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១​ ខែតុលា​។ ...

ជា វណ្ណៈ
http://bit.ly/2dr7iK9

ការជម្រុញការនាំចេញអាហារសមុទ្រ

វិទ្យាស្ថានស្តង់ការកម្ពុជា (ISC) និងអង្គការ UNIDO នឹងរួមគ្នា ដើម្បីជម្រុញការនាំចេញផលិតផលអាហារសមុទ្រចំនួនបួន ដែលនឹងប្រកាន់ភ្ជាប់នូវស្តង់ដារអន្តរជាតិ។ ថ្លែងក្នុងសិក្ខាសាលានៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្មកាលពីម្សិលមិញ អគ្គនាយក ISC លោក ចាន់ បូរិន បានមានប្រសាសន៍ថា ISC និង UNIDO បានសហការគ្នាដើម្បីបង្កើនការនាំចេញអាហារសមុទ្រទៅកាន់ទីផ្សារក្រៅប្រទេស។   ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/30243/boost-for-seafood-exports/

ADB: GDP នឹងកើនដល់ ៧.១ ភាគរយនៅឆ្នាំ ២០១៧

របាយការណ៍​ចុង​ក្រោយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​បង្ហាញ​ថា​ ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​ ២០១៦​ បាន​អភិវឌ្ឍ​យ៉ាង​ទូលំទូលាយ​ដូច​ការ​រំពឹង​ទុក​ ខណៈ​ដែល​ធនាគារ​នេះ​រំពឹង​ថា​ មានការ​កើនឡើង​តិចតួច​នៅ​ក្នុង​កំណើនសេដ្ឋកិច្ច​ប្រមាណ​ ០.១​ ភាគរយ​ ដែល​ត្រូវ​នឹង​កំណើន​ ៧.១ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/30245/adb--gdp-to-grow-7-1--in-2017/

រដ្ឋាភិបាលកម្ពុជាគ្រោងបង្កើតប្រព័ន្ធមូលប្បទានប័ត្រដំណើរកម្សាន្ត

រដ្ឋាភិបាល​កម្ពុជា​ គ្រោង​បង្កើត​ប្រព័ន្ធ​មូលប្បទានប័ត្រ​កម្សាន្ត​ (Cheque​ de​ Vacances)​ ដើម្បី​ជម្រុញ​អ្នកទេសចរ​ក្នុងស្រុក​ដូច​ជា​ និ​យោក​ជក​ បុគ្គលិក​ និស្សិត​ យុវជន​ មាន​ជីវភាព​មធ្យម​ធា​ច​ធ្វើ​ដំណើរ​កម្សាន្ត​បាន​ទូ​ទាំង​ប្រទេស​ក្នុង​កម្រិត​ថវិកា​មធ្យម​ហើយ​ប្រព័ន្ធ​មូលប្បទានប័ត្រ​រំពឹង​ថា​ នឹង​រួចរាល់ ...

សុខ​ ចាន់
http://www.khmertimeskh.com/news/30244/vouchers-to-enjoy-holidays/

ការ​ផ្តល់​អាជ្ញាប័ណ្ណ​រ៉ែ​បម្រើ​ឲ្យ​វិស័យ​សំណង់​កើនឡើង

រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អាជ្ញាប័ណ្ណ​រ៉ែ​ថ្មី​ជាង​ ៤០​ ក្នុង​អំឡុង​ឆមាស​ទី​ ១​ ឆ្នាំ​នេះ​ដោយសារ​តម្រូវការ​សម្ភារ​សំណង់​ហើយ​ក្រុមហ៊ុន​សាងសង់​ និង​អចលនទ្រព្យ​កើនឡើង​ខ្ពស់​ខណៈ​ដែល​អាជ្ញាប័ណ្ណ​ជាង​ ១០០​ ត្រូវ​បាន​លុប​ចោល​ដោយសារ​ក្តី​បារម្ភ​ពី​បរិស្ថាន​ និង​មិន​មាន​សកម្មភាព ...

Kali Kotoski
http://bit.ly/2cxVUJP

តម្លៃ​ផលិត​ផល​ឧស្សាហ​កម្ម​មាន​ជាង​ $៥​ពាន់​លាន

តម្លៃ​សរុប​នៃ​បរិមាណ​ផលិតផល​ឧស្សាហកម្ម​ប្រទេស​កម្ពុជា​មាន​ជាង​៥,៣២​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​៧​ខែ​ដំបូង​ឆ្នាំ​នេះ​ ដែល​នាំមុខ​ដោយ​ឧស្សាហកម្ម​ស្បែកជើង​ និង​សម្លៀក​បំពាក់​។​ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​។​ ​ ...

Post Staff
http://bit.ly/2d4N4aF

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

yVWEv
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!