រដ្ឋាភិបាល​បន្ត​ចុះ​កិច្ច​ព្រមព្រៀង​​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ

ដោយសារ​លក្ខខ័ណ្ឌ​ការងារ​នៅ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរនិង​ផលិត​ស្បែកជើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​បន្ទាប់​ពី​អនុវត្ត​នូវ​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា(BFC)រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បន្ត​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ក្នុង​ការ​អនុវត្ត​គម្រោង​នេះ​រយៈពេល ​៣​ឆ្នាំ​បន្ត​ទៀត កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ នៅ​ក្នុង​ពិធី​គម្រប់​ខួប​លើក​ទី ​១៥​ឆ្នាំ​ នៃ​គម្រោង​នេះ។​ ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​គម្រប់​ខួប​ ១៥​ឆ្នាំ ​នៃ​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា ថា​ រាជ​រដ្ឋាភិបាល​បាន​ចាត់​ទុក​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​ ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ធានា​នូវ​សិទ្ធិ​ការងារ និង​លក្ខខ័ណ្ឌ​ការងារ​ល្អ​សម្រាប់​កម្មករ​និយោជិក។​ …

មុំ គន្ធា
http://bit.ly/2dyTXjP