ចំណូលលក់ប័ណ្ណចូលទស្សនាអង្គរកើន ២,៥ភាគរយ ៩ខែដើមឆ្នាំ
ចំណូលពីលក់ប័ណ្ណចូលទស្សនាប្រាសាទអង្គរមានចំនួន៤៤លានដុល្លារនៅក្នុងរយៈពេល ៩ខែដើមឆ្នាំនេះ កើនឡើង២,៥៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខផ្លូវការចេញផ្សាយកាលពីថ្ងៃទី១ ខែតុលា។ តួលេខចេញផ្សាយដោយគ្រឹះស្ថានអង្គរ ស្ថិតនៅក្រោមក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា ចាប់ពីខែមករា ដល់ខែកញ្ញា មានភ្ញៀវទេសចរបរទេស បានទិញសំបុត្រទស្សនាប្រាសាទអង្គរ មានចំនួន ១,៥លាននាក់ កើន ២,៥៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ របាយការណ៍ដដែលបង្ហាញថា គិតតែក្នុងខែកញ្ញា ដោយឡែក គ្រឹះស្ថានអង្គររកចំណូលបានពីការលក់ប័ណ្ណចូលទស្សនាអង្គរ ប្រមាណ ៣,៦លានដុល្លារ មានកំណើន ៤,៧ភាគរយ ខណៈដែលចំនួនភ្ញៀវទេសចរចូលទស្សនា មានកំណើន ៩,១ភាគរយ។ …
ជា វណ្ណៈ
http://bit.ly/2dr7iK9