ដីធ្លី

ការកាន់កាប់​ដីធ្លី និង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​

សហគមន៍​​​រស់នៅ​​​តាម​​​ដង​​​ប្រឡាយ នឹ​​ងទទួលបាន​​​ដី​​​ថ្មី និង​​​ប័ណ្ណ​​​កម្មសិទ្ធិពី​​​រាជរដ្ឋាភិបាល

ក្រុមមន្ត្រីបាននិយាយថា ប្រជាពលរដ្ឋជាង៤០០គ្រួសារក្នុងរាជធានីភ្នំពេញដែលរស់នៅតាមដងប្រឡាយស្ថិតក្នុងខណ្ឌមានជ័យ នឹងត្រូវផ្តល់ប័ណ្ណកម្មសិទ្ធិជូន បន្ទាប់ពីការមានការអភិវឌ្ឍប្រព័ន្ធប្រឡាយបង្ហូរទឹកដែលគេលែងប្រើក្នុងតំបន់នេះ។ ...

ផាន់ ស៊ូមី និង ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/37606

ការ​ប៉ុនប៉ង​យក​ដី​ធ្វើ​កន្លែង​បាញ់​ស៊ីប​ ​ត្រូវ​ពលរដ្ឋ​ជំទាស់

ទំនាស់​ដីធ្លី​ ២០ ​ហិកតា​ក្នុង​ភូមិ​អូរ​កណ្តៀរ ឃុំ​អូរគ្រៀង​ ស្រុក​សម្បូណ៌ ខេត្ត​ក្រចេះ​រវាង​ពលរដ្ឋ​ ៦ ​គ្រួសារ​ និង​យោធា​វរសេនា​ធំ​លេខ ៤២ បាន​និង​កំពុង​កើតឡើង​ជាថ្មី​ បន្ទាប់ពី​ទាហាន ១០ នាក់​ដែល​មាន​អាវុធ​ ១ ​ដើម​បាន​ដឹក​គ្រឿង​សំណង់​ទៅ​ចាក់​ធ្វើ​របង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​សប្តាហ៍ ...

ផាក់ ស៊ាងលី
http://bit.ly/2om3PTN

សមាជិក​ក្រុមប្រឹក្សា​គណបក្សប្រឆាំង​ ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ជម្លោះដីធ្លី​

អ្នក​ភូមិ​ម្នាក់​ និង​សមាជិក​ក្រុមប្រឹក្សា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ ត្រូវ​បាន​ឃុំខ្លួន​ ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​យូរយារ​ នៅ​ក្នុងស្រុក​ប្រាសាទ​ប​ល្ល័​ង្គ​ ខេត្តកំពង់ធំ​។​​កាលពី​ថ្ងៃ​សុក្រ​នេះ​ នគរបាល​ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មួយ​ក្រុម​ បាន​កម្ទេច​ផ្ទះ​ប្រជាជន​ ១៧ ...

មុំ គន្ធា
http://www.khmertimeskh.com/news/37378/opposition-councilor-held-in-land-dispute/

ពលរដ្ឋ​នៅ​ផ្លូវ​រថភ្លើង​សួរ​សាលា​ក្រុង​ពី​គម្រោង​អភិវឌ្ឍន៍

ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្នុង​ខណ្ឌ​ឫស្សីកែវ​ប្រមាណ ៦០ នាក់​កាលពី​ព្រឹក​ម្សិលមិញ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​រាជធានី ដើម្បី​ស្នើ​ឲ្យ​ផ្តល់​ព័ត៌មាន​ជាក់លាក់​ពី​គោលការណ៍​នៃ​សំណង និង​យន្តការ​ផ្តល់​សំណង​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ឲ្យ​ពួកគាត់​អស់​បារម្ភ ...

ទូច សុខា
http://bit.ly/2jXbR1x

ពលរដ្ឋ​រស់នៅ​ជាប់​ព្រលាន​ស្នើ​ប្រគល់​ប្លង់កម្មសិទ្ធិ

តំណាង​ប្រជាពលរដ្ឋ​ជាង​ ៦០០​គ្រួសារ ដែល​រស់នៅ​ជាប់​របង​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុង​សហគមន៍​ចំនួន​ ៥ សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យរាជធានី​ភ្នំពេញកាល​ពី​ថ្ងៃ​ម្សិលមិញបាន​ដាក់​ញត្តិ​ស្នើ​ឲ្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ពន្លឿន​ការ​ប្រគល់​ប្លង់​ទីតាំង​របស់​សហគមន៍​ទៅ​ក្រសួង​រៀបចំ​ដែនដី ដើម្បី​ឲ្យ​ក្រសួង​នេះ ចុះ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/34640/families-near-airport-push--for-land-titles/

ក្រសួង​៖ ឆ្នាំ​២០១៦ ផ្តល់​កម្មសិទ្ធិ​ដីធ្លី ៦៣.៦​%

របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៦​ កន្លង​ទៅ ក្រសួង​បាន​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​បាន​ជិត៤​លាន​៥​សែន​ក្បាល​ដី ស្មើ​នឹង ៦៣.៦​ភាគរយ​នៃ​ក្បាល​ដី​ប៉ាន់ស្មាន​សរុប ៧​លាន​ក្បាល​ដី ខណៈ​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី បាន​ទទួល​បណ្តឹង​រឿង​ទំនាស់​ដីធ្លី​ជិត៧៦០​ករណីក្នុង ...

ប៉ិច សុធារី
http://bit.ly/2iFPX0y

គណៈរដ្ឋមន្ត្រី​ជំរុញ​ឲ្យ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដល់​អ្នក​នៅ​ក្បែរ​ព្រលាន

ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ផ្តល់​ទីតាំង​ប្លង់​ដី​ជិត​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី​ដើម្បី​ចេញ​ប្លង់​កម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ និង​ស្នើ​ឲ្យ​ស្ថាប័ន​នេះ​ប្រជុំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ពី​កម្ពស់​សំណង់​ដែល​អាច ...

ទូច សុខា and Ananth Baliga
http://bit.ly/2i0FIaT

ប្រជា​ពលរដ្ឋ​ប្រមាណ​៥០០​នាក់​ជំរុញ​​ឲ្យ​អាជ្ញាធរ​ពន្លឿន​នីតិ​វិធី​ដោះស្រាយ​ជម្លោះ​ដី​ធ្លី

ប្រជាពលរដ្ឋ​ប្រមាណ ៥០០​នាក់ មក​ពី ​២៥​សហគមន៍ តំណាង​ឲ្យ​ពលរដ្ឋ​ ១០៨២​គ្រួសារ​ រស់នៅ​ក្នុង​ស្រុក​ចំនួន ​៣​នៃ​ខេត្ត​ព្រះសីហនុ​ដែល​រង​គ្រោះ​ដោយសារ​បញ្ហា​ដីធ្លី​ជាមួយ​អ្នក​មាន​អំណាចក្រុមហ៊ុន​​ឯកជនបាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​សាលាខេត្ត​និង​មន្ទីរ​ពាក់ព័ន្ធ​ដើម្បី​ស្នើសុំ​ឲ្យ​ពន្លឿន ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2hTFf7p

ពលរដ្ឋ​បដិសេធ​ចំពោះ​ការ​ដាក់​កំហិត​ ទទួល​យក​ប័ណ្ណ​ដី​ពី​សាលា​រាជធានី

ពលរដ្ឋ​ប្រហែល​ ៤០ ​នាក់​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ OCIC នៅ​ទីក្រុង​រណប​ជ្រោយចង្វារ​ពី​ម្សិលមិញ​ច្រាន​ចោល​ឱសានវាទ​សាលា​រាជធានី​ភ្នំពេញ​ដែល​ដាក់​កំហិត​ ២ ​ខែ​សម្រាប់​ការ​ទទួល​យក​ប័ណ្ណ​គោលនយោបាយ​ ១០ ​ភាគរយ​នៃ​ដី​ពួកគាត់ និង​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​សមរម្យ​ចំពោះ​អ្វី ...

ទូច សុខា
http://bit.ly/2f2Pju6

ខ្មែរ-អ៊ិស្លាម​នៅ​ក្រចេះ​សុំ​ឲ្យ​ក្រសួង​ពន្លឿន​ដំណោះស្រាយ​ជម្លោះ​ដីធ្លី

ពលរដ្ឋខ្មែរ-អ៊ិស្លាមជាង ២០ នាក់តំណាងឲ្យ ១៣៦ គ្រួសារនៅស្រុកស្នួលខេត្តក្រចេះដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនវិនិយោគចំនួន ២ អស់ពេលជាង ៧ ឆ្នាំហើយនោះបានឡើងមករកកិច្ចអន្តរាគមន៍ពីក្រសួងរៀបចំដែនដីម្តងទៀតកាលពីម្សិលមិញដើម្បីជំរុញទៅអាជ្ញាធរខេត្តពន្លឿនការដោះស្រាយជូនពួកគេខណៈមន្ត្រីខេត្តពុំបានយកចិត្តទុកដាក់តាមការអន្តរាគមន៍របស់ក្រសួងនេះ។ ...

ឡាយ សាមាន
http://bit.ly/2daOD3Y

សាលា​ក្រុង​ឲ្យ​ពលរដ្ឋ​មាន​ជម្លោះ​ជាមួយ​ OCIC ​ទៅ​ទទួល​យក​ប័ណ្ណ​ដី​

សាលារាជធានីភ្នំពេញ បានជូនដំណឹងជាថ្មី ដោយទុកពេល ២ខែ ជូនប្រជាពលរដ្ឋដែលរស់នៅស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCICឲ្យទៅទទួលយកប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន១០ភាគរយនៃទំហំដីកាន់កាប់បើពុំនោះទេសាលារាជធានីភ្នំពេញនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់អត្ថប្រយោជន៍ពាក់ព័ន្ធនឹងក្បាលដីនេះឡើយ។ អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួន ស្រេង បានចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៤ ខែកញ្ញា ដោយលើកឡើងថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់ជម្រើសជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដែលទទួលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍនេះ ឲ្យមកទទួលប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន ១០ភាគរយ នៃទំហំដីកាន់កាប់ ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួន ពុំទាន់បានមកទទួលយកប័ណ្ណនេះនៅឡើយ។ ...

ប៉ិច សុធារី
http://bit.ly/2cJ5I5F

ប្រជា​សហគមន៍​ព្រែក​តា​គង់​១​ ស្នើ​​កាត់​ឆ្វៀល​ដី​ពួក​គាត់​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប

តំណាងប្រជាពលរដ្ឋប្រមាណ២០០នាក់រួមនឹងកុមារតូចៗ តំណាងឲ្យ ៥៤០គ្រួសារនៅសហគមន៍ព្រែកតាគង់១ និងខ្វា ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ បាននាំគ្នាទៅប្រមូលផ្តុំជាលើកទី៤ នៅមុខក្រសួងរៀបចំដែនដី ដើម្បីស្នើឲ្យមានការកាត់ឆ្វៀលដីរបស់ពួកគាត់ចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបរបស់ក្រុមហ៊ុន ING និងផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពួកគាត់។ ក្នុងការប្រមូលផ្តុំនោះ ក្រុមប្រជាពលរដ្ឋ និងកុមារតូចៗ បាននាំច្រៀងចម្រៀងជាច្រើនបទពាក់ព័ន្ធនឹងការសុំប័ណ្ណកម្មសិទ្ធិ ព្រមទាំងក្នុងដៃមានកាន់បដា និងក្រមាដែលមានបិទនូវសំបុត្របញ្ជាក់កំណើត សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ដែលបញ្ជាក់ថា ពួកគាត់រស់នៅទីនោះមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ ...

ប៉ិច សុធារី
http://bit.ly/2c9P4ff

អតីត​យុទ្ធជន និង​យោធិន​ពិការ ស្នើ​អាជ្ញាធរ​​ពន្លឿន​ផ្តល់​ប័ណ្ណកម្មសិទ្ធិ

ប្រជាពលរដ្ឋដែលជាអតីតយុទ្ធជននិងយោធិនពិការកាត់រំសាយចំនួន១២០គ្រួសាររស់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ បានស្នើដល់ប្រមុខរាជរដ្ឋាភិបាលនិងអាជ្ញាធរខេត្តបន្ទាយមានជ័យ ពន្លឿននីតិវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដល់ពួកគាត់ ខណៈដែលពួកគាត់បានរស់នៅលើដីដែលរដ្ឋាភិបាលបានផ្តល់ឲ្យ ៣ឆ្នាំមកហើយ តែពុំទទួលបានភាពស្របច្បាប់។ ...

ប៉ិច សុធារី
http://bit.ly/2bW4U1c

អាជ្ញាធរ​ខេត្ត​​កាត់ឆ្វៀលដី​ឲ្យ​ពលរដ្ឋ​មាន​ជម្លោះ

ក្រុមការងារអន្តរវិស័យដោះស្រាយវិវាទដីធ្លីខេត្តព្រះសីហនុ កាលពីថ្ងៃម្សិលមិញ បានចាប់ផ្តើមចុះវាស់វែងដី និងផ្តល់សលាកបត្រ នៅសហគមន៍ចំនួន៣ក្នុងភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ដែលមានជម្លោះរ៉ាំរ៉ៃជាយូរឆ្នាំមកហើយជាមួយក្រុមហ៊ុនយិយាគ្រុបដែលទទួលបានដីសម្បទានសេដ្ឋកិច្ចទេសចរណ៍ធម្មជាតិពីរាជរដ្ឋាភិបាល។ ...

ប៉ិច សុធារី
http://bit.ly/2bw9lzv

ពលរដ្ឋមានទំនាស់ដីធ្លីពីរក្រុម សុំក្រសួង​ ដោះស្រាយបញ្ហាពួកគាត់

ប្រជាពលរដ្ឋជិត១០០នាក់ តំណាងឲ្យ ៣០៥គ្រួសារ ដែលមានបញ្ហាដីធ្លីនៅរាជធានីភ្នំពេញ និងខេត្តតាកែវ កាលពីថ្ងៃម្សិលមិញ បាននាំគ្នាទៅប្រមូលផ្តុំនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើឲ្យក្រសួងពន្លឿនការដោះស្រាយវិវាទដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ដល់ពួកគាត់។ ប្រជាពលរដ្ឋទាំងពីរក្រុមនោះ រួមមានពលរដ្ឋប្រមាណ ៥០នាក់ តំណាងឲ្យ ១៧០គ្រួសារ នៅសង្កាត់សំរោងក្រោម និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានការព្រួយបារម្ភពីការបាត់បង់ដី ដោយសារគម្រោងអភិវឌ្ឍន៍ផ្លូវដែករបស់ក្រុមហ៊ុន Royal Railway និងមួយក្រុមទៀតមានគ្នា ២៧នាក់ តំណាងឲ្យ ១៣៥គ្រួសារ នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានបុគ្គល២រូប រំលោភយកដីរបស់ពួកគាត់។ ...

ប៉ិច សុធារី
http://bit.ly/2bPJ76j

ក្រសួង​ដែនដី​សុំ​ឲ្យ​អាមេរិក​ជួយ​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី

រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកពិនិត្យលទ្ធភាពផ្តល់ជំនួយហិរញ្ញប្បទានជាថវិកាលើកទឹកចិត្តដល់ក្រុមការងារដោះស្រាយវិវាទដីធ្លីដែលកំពុងបំពេញការងារដោះស្រាយវិវាទដីធ្លីខណៈដែលក្រសួងប្រកាសថាបញ្ហាជម្លោះដីធ្លីនៅសល់ ៨០០ ករណីទៀតនៅទូទាំងប្រទេស។ កាលពីល្ងាចថ្ងៃចន្ទលោក ជា សុផារ៉ា បានអនុញ្ញាតឲ្យលោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។ ...

សែន ដាវីត
http://bit.ly/2bM1YPO

លោក​នាយក​រដ្ឋមន្ត្រី ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ ជូន​គ្រួសារ​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត​​តាកែវ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ បានប្រកាសផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋចំនួន ៣១គ្រួសារ នៅភូមិខ្សឹង និងភូមិអូរស្វាយចេក សង្កាត់រកា ក្រុងដូនកែវ ដែលមានបញ្ហាដីធ្លីជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តតាកែវ ជាយូរឆ្នាំមកហើយ។ ...

ប៉ិច សុធារី
http://bit.ly/2blNSs7

ប្រជាពលរដ្ឋ​​ រក​អន្តរាគមន៍​ពន្លឿន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ

ប្រជាពលរដ្ឋប្រមាណ ៥០នាក់ តំណាងឲ្យ ១៧០គ្រួសារ នៅសង្កាត់សំរោងក្រោម និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃម្សិលមិញ បានទៅប្រមូលផ្តុំជាថ្មីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំដីធ្លីលក្ខណៈជាប្រព័ន្ធ និងផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីដល់ពួកគាត់ ព្រោះបារម្ភពីការបាត់បង់ដីធ្លី ខណៈដែលក្រុមហ៊ុន Royal Railway ដែលបានទទួលសិទ្ធិលើការវិនិយោគផ្លូវដែក បានបោះបង្គោល និងផ្ទាំងប៉ាណូពីគម្រោងអភិវឌ្ឍនលើដីរបស់ពួកគាត់។ ...

NGO​ Forumអំពាវនាវ​ឱ្យមានការ​ព​ន្លឿ​ន​ការ​ដាក់​កម្មសិទ្ធិ​ដីធ្លី​សមូហភាព

កាលម្សិលមិញ នាយកប្រតិបត្តិអង្គការNGO Forum លោក តឹក វណ្ណារ៉ាបានអំពាវនាវឱ្យក្រសួងដែនដីធ្វើការពន្លឿននូវការដាក់កម្មសិទ្ធិដីធ្លីសមូហភាពសម្រាប់សហគមជនជាតិដើមភាគតិច។   ...

Thik Kaliyann
http://bit.ly/2afc0Mv

អតីត​អ្នក​បុរីកីឡា​សុំ​ឲ្យ​លោក​ ជា​ សុផារ៉ា ​ជួយ

អតីតអ្នកបុរីកីឡាជាង ១០ នាក់តំណាងឲ្យ ១៤០ គ្រួសារដែលត្រូវបានបណ្តេញចេញដោយបង្ខំឲ្យទៅរស់នៅភ្នំបាត ខេត្តកណ្តាលកាលពីជាង ៤ ឆ្នាំមុនកាលពីម្សិលមិញបានស្នើរដ្ឋមន្ត្រីក្រសួងដែនដីជួយអន្តរាគមន៍ដោះស្រាយលំនៅថ្មីនៅទីតាំងផ្សេង ឬផ្តល់ជាសំណងបន្ថែម ១ ម៉ឺនដុល្លារក្នុងមួយគ្រួសារខណៈដែលពួកគាត់ត្អូញត្អែរពីការលំបាកក្នុងការរស់នៅនៅតំបន់ភ្នំបាតនោះ។ ...

ប៉ិច សុធារី
http://bit.ly/1Piexi0

ពលរដ្ឋ​ប្រឈម​នឹង​ការ​អភិវឌ្ឍ​ស្នើសុំ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី

ពលរដ្ឋជាង ១០ នាក់តំណាងឲ្យ ៣៨០ គ្រួសារនៅសហគមន៍ព្រែកតាគង់ ១ និងខ្វាក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោកាលពីថ្ងៃម្សិលមិញបានស្នើដល់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់កាត់ឆ្វៀលដីពួកគាត់ចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មីរបស់ក្រុមហ៊ុន ING Holding និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ ...

ប៉ិច សុធារី
http://bit.ly/1PgYQHQ

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបាននិយាយថាការផ្តល់ដីសហគមន៍ដំណើរការយឺតពេក

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​លោក​ George​ Edgar​ កាលពី​ម្សិលមិញ​បាន​រិះគន់​ពី​ការ​យឺតយ៉ាវ​នៃ​ដំណើរការ​ដី​សហគមន៍​ដែល​បាន​ណែនាំ​នៅ​ក្នុង​ឆ្នាំ​ ២០០១​ ដើម្បី​ការពារ​ព្រៃ​ដូនតា​ និង​ដី​កសិកម្ម​នៃ​ក្រុម​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​។​ ​ ...

Jonathan Cox
http://www.khmertimeskh.com/news/24039/communal-land-grant-process-too-slow--says-eu-ambassador/

អ្នកស្រុក​ធ្វើ​អន្តរា​គម​ការពារ​អ្នកតំណាង​របស់​ខ្លួន​ដែល​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​បញ្ហា​ទំនាស់​ដីធ្លី​

អ្នកស្រុក​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​បញ្ហា​ទំនាស់​ដីធ្លី​មួយ​កន្លែង​នៅ​ខេត្តព្រះវិហារ​បានឱ្យ​ដឹង​ថា​ នគរបាល​ បាន​ព្យាយាម​ចាប់ខ្លួន​អ្នកតំណាង​មួ​ួ​យ​រូប​របស់​ពួក​គេ​កាលពី​ថ្ងៃ​ពុធ​ បន្ទាប់​ពី​២០០​នាក់​ក្នុង​ចំណោម​ អ្នកស្រុក​ទាំងនោះ​បាន​ត្រលប់​មក​ទាមទារ​ដី​របស់​ខ្លួន ...

អូន ភាព
https://www.cambodiadaily.com/news/villagers-intervene-to-prevent-alleged-arrest-in-land-dispute-110343/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

AgKu7
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!