ក្រសួង និងស្ថាប័នរដ្ឋ
ក្រសួងបរិស្ថាន
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីការពារព្រៃឡង់
ក្រសួងបរិស្ថាន អង្គការដៃគូ និងក្រុមហ៊ុនជប៉ុនរំពឹងថា ការអនុវត្តគម្រោងអភិរក្សព្រៃឈើដែលមានទឹកប្រាក់ចំនួន ១,៥ លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំនឹងជួយទប់ស្កាត់បទឧក្រិដ្ឋព្រៃឈើ ការបាត់បង់ជីវចំរុះ និងលើកកម្ពស់ជីវភាពរស់នៅរបស់សមាជិកសហគមន៍នៅក្នុងដែនជម្រកសត្វព្រៃឡង់។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/50112028/agreement-signed-protect-prey-lang-forest/
របាយការណ៍៖ ខ្លារខិននៅកម្ពុជាមានចំនួនតិច
ការសិក្សាថ្មីមួយបានបង្ហាញថា ចំនួនខ្លារខិនចុងក្រោយបំផុតនៅក្នុងប្រទេសកម្ពុជាគឺមានហានិភ័យខ្ពស់ក្នុងការវិនាសផុតពូជ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុក ៧២ ភាគរយក្នុងរយៈពេល ៥ ឆ្នាំ។ ចំនួនខ្លារខិនដែលនៅសល់ ...
មុំ គន្ធា
http://www.khmertimeskh.com/50112025/leopards-cambodia-report/
ប្រជាពលរដ្ឋនៅខេត្តកោះកុងដាក់ញត្តិទៅក្រសួង
ប្រជាពលរដ្ឋចំនួន ១៤ គ្រួសារ មកពីស្រុកគិរីសាគរ ខេត្តកោះកុងបានស្នើសុំក្រសួងបរិស្ថាន និងក្រសួងរៀបចំដែនដីចូលអន្តរាគមន៍ក្នុងជម្លោះដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុន យូញៀន ឌីវីឡុបមិន គ្រុប។ ប្រជាពលរដ្ឋចំនួន ១៤ គ្រួសារមកពីឃុំព្រែក ...
ប៉ិច សុធារី
http://www.khmertimeskh.com/50111863/koh-kong-villagers-petition-ministries/
ប្រទេសជប៉ុននឹងជួយការពារព្រៃឡង់
ក្រសួងបរិស្ថាន និងជប៉ុននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានទឹកប្រាក់ ៦០០.០០០ ដុល្លារលើការអភិរក្សព្រៃឈើរយៈពេល ៣ ឆ្នាំនៅក្នុងតំបន់ព្រៃឡង់ដែលមានវិសាលភាពក្នុងខេត្តចំនួន ៤។ គម្រោងនេះនឹងផ្តោតលើការអភិរក្សព្រៃឈើការពង្រឹងច្បាប់ និង ...
ប៉ិច សុធារី
http://www.khmertimeskh.com/50111840/japan-aid-prey-lang-forest-protection/
រដ្ឋាភិបាលសម្រេចផ្អាកការដឹកឈើចេញពីតំបន់សង់ទំនប់សេសាន ២
រដ្ឋាភិបាលបានសម្រេចផ្អាកការដឹកជញ្ជូនឈើនៅតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោម ២ ក្នុងខេត្តស្ទឹងត្រែង និងផ្អាកការឈូសឆាយ នៅដីសម្បទានសេដ្ឋកិច្ច «ជាបន្ទាន់រហូតដល់ការបោះឆ្នោតជាតិ» ក្នុងខែកក្កដាខាងមុខនេះរួច ខណៈដែលអ្នកឃ្លាំមើលបញ្ហាបរិស្ថានចង់ឲ្យបញ្ឈប់សកម្មភាព ...
ផាក់ ស៊ាងលី
http://bit.ly/2oD9eFu
ក្រុមហ៊ុនគ្រោងស្នើសុំប្រមូលឈើ លើដីសម្បទានសង្គមកិច្ចឡើងវិញ ក្រោយត្រូវបានបញ្ឈប់
តំណាងក្រុមហ៊ុនដួងស្រួច ក្នុងខេត្តព្រះវិហារបានបដិសេធថា ខ្លួនមិនបានប្រមូលឈើពីខាងក្រៅដីសម្បទានសង្គមកិច្ចដូចការចោទប្រកាន់នោះទេ ហើយថាក្រុមហ៊ុនអាចនឹងដាក់ពាក្យសុំប្រមូលឈើដែលនៅសេសសល់រាប់ពាន់ដើមឡើងវិញ ក្រោយពីរដ្ឋាភិបាលបញ្ជាឱ្យបញ្ឈប់សកម្មភាព។ លោក លី ពុទ្ធារ៉ា ដែលតំណាង ...
ផាក់ ស៊ាងលី
http://bit.ly/2FFTZTy
រដ្ឋាភិបាលសម្រេចបញ្ឈប់ក្រុមហ៊ុនពីការប្រមូលឈើ លើគម្រោងដីសម្បទាន
រដ្ឋាភិបាលបានសម្រេចបញ្ឈប់ក្រុមហ៊ុនឯកជនជាច្រើនពីការប្រមូលឈើក្នុងតំបន់គម្រោងដីសម្បទានសង្គមកិច្ចនៅទូទាំងប្រទេសតាមសំណើរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃអង្គារសប្តាហ៍មុន ក្រោយពីមានសេចក្តីរាយការណ៍មកថា មានការទិញឈើខុសច្បាប់ពីខាងក្រៅ រយៈពេលជាច្រើនឆ្នាំកន្លងមក ...
ផាក់ ស៊ាងលី និង Yesenia Amaro
http://bit.ly/2t0DVci
ក្រសួងបង្កើតក្រុមការងារដើម្បីការពារព្រៃឈើ
ក្រសួងបរិស្ថានបានស្នើសុំឱ្យក្រសួងការពារជាតិបង្កើតក្រុមការងាររួមមួយស្តីពី ការប្រើប្រាស់ដីនៅក្នុងតំបន់ការពារធម្មជាតិដើម្បីកាត់បន្ថយជម្លោះដីធ្លី និងករណីកាប់ឈើខុសច្បាប់។ លោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថា ភាគីទាំងពីរបានឯកភាពគ្នាកាលពី ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/50110603/ministries-form-taskforce-protect-forests/
អាជ្ញាធរស្ទុះស្ទា ចុះពិនិត្យតំបន់ព្រៃកោងកាង ដែលត្រូវចាក់ដីលុប ក្រោយលោក ហ៊ុន សែនប្រតិកម្ម
អាជ្ញាធរខេត្តកោះកុងដឹកនាំដោយអភិបាលរងខេត្តលោក អន ភារៈ បានចុះពិនិត្យតំបន់ព្រៃកោងកាង សហគមន៍នៅក្រុងខេមរភូមិន្ទកាលពីថ្ងៃសុក្រ ដែលត្រូវបានគេបូមខ្សាច់លុប ហើយក៏បាននិងកំពុងហៅម្ចាស់ដី ដែលជាឧកញ៉ាឲ្យទៅបង្ហាញព្រំដី និងឯកសារកាន់កាប់ ប៉ុន្តែរហូតមកដល់ ...
ផាក់ ស៊ាងលី និង Yesenia Amaro
http://bit.ly/2CGbVKB
តំបន់បេតិកភណ្ឌធម្មជាតិទទួលបានការបោះបង្គោលកំណត់ព្រំប្រទល់
បង្គោលព្រំធ្វើអំពីស៊ីម៉ង់ចំនួន ៤០ដើម ត្រូវបានបោះនៅទីតាំងសំខាន់ៗ មួយចំនួន ស្ថិតនៅតាមព្រំប្រទល់តំបន់ការពារនៃបេតិកភណ្ឌធម្មជាតិភ្នំត្បែង នៅខេត្តព្រះវិហារ ដើម្បីបើកផ្លូវឱ្យអ្នកអភិរក្សល្បាតឧទ្យាន និងពង្រឹងច្បាប់ការពារព្រៃឈើ និងសត្វព្រៃ។ ការងារនេះត្រូវ ...
មុំ គន្ធា
http://www.khmertimeskh.com/50110230/heritage-park-gets-boundary-posts/
នាយករដ្ឋមន្ត្រីបញ្ជាឱ្យមានការស៊ើបអង្កេតលើការដណ្តើមយកដីនៅកោះកុង
កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្តកោះកុងបញ្ជាក់ពីសេចក្តីរាយការណ៍ដែលថា ព្រៃកោងកាងនៅក្នុងខេត្តនេះត្រូវបានរំលោភយកនិងបំពេញដោយខ្សាច់ដើម្បីបង្កើតជាដីសម្រាប់ការអភិវឌ្ឍ។ ថ្លែងនៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50110227/pm-orders-investigation-koh-kong-land-grab/
ស្ថាប័នកងទ័ព និងក្រសួងបរិស្ថានបានយល់ព្រមសហការគ្នា
លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោកប៉ុល សារឿន បានប្រកាសអំពីកិច្ចសហប្រតិបត្តិការថ្មីចំនួនបី បន្ទាប់ពីកិច្ចប្រជុំកាលពីដើមសប្តាហ៍នេះ យោងតាមសេចក្ដីប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការ ...
Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/army-ministry-environment-agree-cooperate
ក្រសួងបរិស្ថាននឹងបង្កើតផែនការគ្រប់គ្រងថ្មី នៅតំបន់ឧទ្យានជាតិកោះរ៉ុង
បន្ទាប់ពីការបង្កើតសួនឧទ្យានជាតិកោះរ៉ុង នៅដើមខែនេះ មន្រ្តីបានបញ្ជាក់នៅថ្ងៃទី ២២ កុម្ភៈថា ផែនការគ្រប់គ្រងថ្មី នឹងត្រូវបង្កើតឡើង ដោយក្រសួងបរិស្ថាន ដើម្បីគ្រប់គ្រងតំបន់នេះ ហើយរហូតមកដល់ពេលនេះ រចនាសម្ព័ន្ធអភិរក្សដែលត្រូវបាន ...
ឃុត សុភចរិយា and Alessandro Marazzi Sassoon
http://bit.ly/2oky7pf
អាជ្ញាធរខេត្តកោះកុង កំពុងស៊ើបអង្កេតរឿងបូមខ្សាច់លុបព្រៃកោងកាង
អាជ្ញាធរខេត្តកោះកុង នៅថ្ងៃទី ១៩ ខែកុម្ភៈ បានថ្លែងថា គណៈកម្មាធិការមួយ បាននិងកំពុងស៊ើបអង្កេតការបូមខ្សាច់លុបពីលើ ដើមកោងកាងខុសច្បាប់ នៅក្នុងតំបន់សហគមន៍ នៃ ...
ផាក់ ស៊ាងលី
http://bit.ly/2HukETT
ការសម្លាប់មិនអាចរារាំង WCS
អង្គការសមាគមអភិរក្សសត្វព្រៃបាននិយាយថា ខ្លួនប្តេជ្ញាបន្តធ្វើការជាមួយអាជ្ញាធរ និងដៃគូដទៃទៀតដើម្បីការពារជម្រកសត្វព្រៃកែវសីមា បន្ទាប់ពីក្រុមអ្នកអភិរក្សចំនួន ៣ នាក់ក្នុងនោះមានសមាជិកបុគ្គលិកម្នាក់របស់អង្គការ WCS ត្រូវបានសម្លាប់កាលពី ...
មុំ គន្ធា
http://www.khmertimeskh.com/50108637/killings-fail-to-deter-wcs/
ពិធីបុណ្យព្រៃឡង់នឹងត្រូវធ្វើឡើងនៅខែក្រោយ
សមាជិកបណ្តាញសហគមន៍ព្រៃឡង់ជិត ៤០០ នាក់នឹងរៀបចំពិធីបុណ្យព្រៃឡង់ប្រចាំឆ្នាំនៅចុងខែមីនាដើម្បីរំលឹក និងថែរក្សាអត្តសញ្ញាណជនជាតិដើមភាគតិច និងលើកកម្ពស់សក្តានុពលរបស់ព្រៃឈើ។ ទន្ទឹមនឹងនេះដែរ ក្រុមសកម្មជនព្រៃឡង់បានអះអាងថា ការកាប់ ...
ប៉ិច សុធារី
http://www.khmertimeskh.com/50108639/prey-lang-ceremony-due-next-month/
ការកើនឡើងការនាំចេញឈើទៅកាន់ប្រទេសវៀតណាម
ទិន្នន័យពន្ធគយបានបង្ហាញថា តម្លៃឈើហ៊ុប និងឈើអារដែលបាននាំចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាមកាលពីឆ្នាំមុនបានកើនឡើងប្រហែល ៣១,៥ លានដុល្លារបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦។ ទិន្នន័យរបស់វៀតណាមដែលទទួលបានដោយកាសែត ...
ម៉ៃ គុណធារ៉ា
http://www.khmertimeskh.com/50107116/rise-timber-exports-vietnam/
អាជ្ញាធរខេត្តស្ទឹងត្រែងបានបញ្ឈប់ការបូមខ្សាច់ខុសច្បាប់
អាជ្ញាធរខេត្តស្ទឹងត្រែង កាលពីថ្ងៃសុក្រ បានចុះបង្ក្រាបបទល្មើសទីតាំងបូមខ្សាច់ខុសច្បាប់មួយកន្លែង នៅលើដងទន្លេសេសាន និងបានរឹបអូសយកវត្ថុតាង បន្ទាប់ពីបានព្រមានក្រុមហ៊ុនមួយនោះឱ្យបញ្ឈប់ការបូបខ្សាច់តាំងពីខែធ្នូមកម្ល៉េះ នេះបើ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/stung-treng-officials-crack-down-dredging-site
គម្រោងមេគង្គអនុម័តថវិកា ៥៤០ លានដុល្លារ
រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលមកពីបណ្តាប្រទេសទាំងប្រាំមួយនៃមហាអនុតំបន់មេគង្គ បានអនុម័តរបៀបវារៈបរិស្ថានរយៈពេលប្រាំឆ្នាំ ដែលរួមមានគម្រោងនានាជាច្រើនទៀត ដែលមានតម្លៃជាង ៥៤០ លានដុល្លារ ដែលនឹងជម្រុញការវិនិយោគបៃតង និងបង្កើន ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/50106157/540m-mekong-project-endorsed/
មន្ត្រីបរិស្ថានផ្តោតលើតំបន់សេដ្ឋកិច្ចពិសេស
ក្រុមការងារតាមដានបរិស្ថានពីក្រសួងបរិស្ថាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគ្រោងនឹងជួបជាមួយម្ចាស់តំបន់សេដ្ឋកិច្ចពិសេសជិត ៥០ នៅទូទាំងប្រទេស ដើម្បីលើកកម្ពស់បទដ្ឋានស្តីពីការការពារបរិស្ថាន និងការគ្រប់គ្រងសំណល់រឹង។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/50105456/environment-officials-target-special-economic-zones/
រដ្ឋមន្ត្រីមហាផ្ទៃរិះគន់រដ្ឋមន្ត្រីបរិស្ថាន ជុំវិញការបង្ហូរទឹកស្អុយចូលទន្លេ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានរិះគន់ចំៗទៅលើរដ្ឋមន្ត្រីក្រសួងបរិស្ថានវ័យក្មេងលោក សាយ សំអាល់ ដែលជាកូនប្រុសប្រធានព្រឹទ្ធសភាលោក សាយ ឈុំ ពាក់ព័ន្ធនឹងរឿងការបង្ហូរទឹកស្អុយចូលទៅក្នុងទន្លេដោយលោកបង្ហាញពីការព្រួយបារម្ភដែលអាចនឹងបង្កជាបញ្ហាធំនាពេលអនាគត។ ...
ម៉ិច ដារ៉ា
http://bit.ly/2n2J6Dq
ក្រុមល្បាតសហគមន៍បង្ក្រាបបទល្មើសនៅក្នុងដែនជម្រក
ក្រុមល្បាតសហគមន៍នៅខេត្តមណ្ឌលគិរីបានរឹបអូសអន្ទាក់ចាប់សត្វព្រៃ ជាង៥០០ខ្សែ និងរណាយន្តជាង៨០គ្រឿងកាលពីឆ្នាំមុន ខណៈពេលដែលចាប់ខ្លួនមនុស្ស ៧ នាក់ និងព្រមាន ៥៧ នាក់ទៀតពីសកម្មភាពខុសច្បាប់។ យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសង្គម ...
មុំ គន្ធា
http://www.khmertimeskh.com/50103745/patrols-crack-sanctuary-crime/
ចិនសន្យាផ្តល់ប្រាក់ ១ លានដុល្លារសម្រាប់បរិស្ថាន
រដ្ឋាភិបាលចិនបានសន្យាជួយក្រសួងបរិស្ថានក្នុងការកែលម្អការគ្រប់គ្រងគុណភាពទឹក ការផ្គត់ផ្គង់ឧបករណ៍ និងទឹកប្រាក់ប្រហែល ១ លានដុល្លារ។ សេចក្តីប្រកាសនេះបានធ្វើឡើងនៅឯកិច្ចប្រជុំកាលពីម្សិលមិញរវាងលោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ និងលោក ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/50100775/china-pledges-1-million-environment/
មន្ត្រីអះអាងថា បទល្មើសព្រៃឈើទ្រង់ទ្រាយធំ ត្រូវបង្ក្រាបបានទាំងស្រុង
បទល្មើសព្រៃឈើក្នុងភូមិភាគឦសានត្រូវបានលើកទៅពិភាក្សាក្នុងកិច្ចប្រជុំនៅទីស្តីការគណៈរដ្ឋមន្ត្រីតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលក្នុងកិច្ចប្រជុំនោះ ក្រុមមន្ត្រីបានវាយតម្លៃថាបទល្មើសព្រៃឈើទ្រង់ទ្រាយធំត្រូវបានបង្ក្រាបទាំងស្រុង ប៉ុន្តែអ្នកឃ្លាំមើលបរិស្ថាននិយាយថា ព្រៃឈើ ...
ផាក់ ស៊ាងលី
http://bit.ly/2BSFs4g