រដ្ឋាភិបាល
រដ្ឋបាលថ្នាក់ខេត្ត និងមូលដ្ឋាន
រដ្ឋាភិបាលបែងចែកថវិកាជិត $៩០០ លាន សម្រាប់អភិវឌ្ឍមូលដ្ឋានឆ្នាំ ២០២០
រាជរដ្ឋាភិបាលបានបែងចែកថវិកាប្រមាណជិត ៩០០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍមូលដ្ឋានឆ្នាំ ២០២០ កើនឡើង ២៧៦ លានដុល្លារ បើប្រៀបធៀបក្នុងឆ្នាំ ២០១៩ ដែលមានប្រមាណ ៦២៤ លានដុល្លារ។ នេះបើយោងតាមការប្រកាសរបស់លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈនៅក្នុងពិធីបើកសិក្ខាសិលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ ២០២០ ...
ម៉ិច ដារ៉ា
https://bit.ly/2RxllDt
មន្ត្រីរាជការក្នុងក្របខ័ណ្ឌ ២ ត្រូវបានដាក់ឱ្យចូលនិវត្តន៍នៅអាយុ ៦០ ឆ្នាំដូចគ្នា
ក្រសួងមុខងារសាធារណៈសម្រេចរំកិលអាយុមន្ត្រីរាជការក្នុងក្របខ័ណ្ឌចំនួន ២ ឲ្យមានអាយុចូលនិវត្តន៍ក្នុងអាយុ ៦០ ឆ្នាំដូចគ្នា នៅក្នុងក្របខ័ណ្ឌទាំង ៣ របស់មន្ត្រីរាជការសាធារណៈ ខណៈមន្ត្រីជិត ២ ០០០ នាក់ ដែលត្រៀមនឹងចូលនិវត្តន៍នៅចុងឆ្នាំនេះនឹងត្រឡប់មកធ្វើការតាមធម្មតា។ តាមច្បាប់ ...
ឡុង គីមម៉ារីតា
https://bit.ly/2DjGlFb
ប្រគល់ភារកិច្ច និងសេវាសុខាភិបាលទៅថ្នាក់ក្រោមជាតិ ដើម្បីឱ្យមានភាពប្រសើរ
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប) បានពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ...
ម៉ិច ដារ៉ា
https://bit.ly/2pELEfh
លោក ស ខេង៖ ការផ្ទេរមុខងារទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅមានភាពយឺតយ៉ាវនៅឡើយ
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងកាលពីម្សិលមិញថា ការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនៅមានភាពយឺតយ៉ាវនៅឡើយ ដែលជាហេតុធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិពុំទាន់មានតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវានានាជាអ្វីដែលសង្គមស៊ីវិល ...
ម៉ិច ដារ៉ា
https://bit.ly/332CdUB
លោក ស ខេង៖ ថវិកាសម្រាប់អភិវឌ្ឍ និងរដ្ឋបាលក្នុង ១ ឃុំ-សង្កាត់នឹងកើនដល់ជាង $ ១០ ម៉ឺន ក្នុងឆ្នាំ ២០២០
ថវិកាសម្រាប់ការអភិវឌ្ឍ ឃុំ-សង្កាត់នីមួយៗ និងចំណាយរដ្ឋបាលមូលដ្ឋាននឹងកើនឡើងរហូតដល់ជាង ១០ ម៉ឺនដុល្លារ សម្រាប់ឆ្នាំ ២០២០ និងជិត ២០ ម៉ឺនដុល្លារ សម្រាប់ឆ្នាំ ២០២៣។ ជាមួយគ្នានេះលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញឲ្យមន្ត្រីក្រុមប្រឹក្សា ឃុំ-សង្កាត់ត្រូវប្រើប្រាស់ថវិកានេះប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់។ ...
ម៉ិច ដារ៉ា
https://bit.ly/33afTZM
អាជ្ញាធរកំពុងពិនិត្យការចោទ រឿងឃុបឃិតលក់ដីឧទ្យានជាតិ
អាជ្ញាធរខេត្ដកោះកុងកំពុងចាត់មន្ដ្រីជំនាញឲ្យចុះពិនិត្យ និងស្វែងរកមុខអ្នកប្រព្រឹត្ដចំពោះការអះអាងដែលថាមានការឃុបឃិតគ្នាទិញ-លក់ដី នៅក្នុងតំបន់ឧទ្យានជាតិបទុមសាគរជាង ៤០ ហិកតាជាព័ត៌មានដែលអាជ្ញាធរមូលដ្ឋានបានបដិសេធ។ ...
វ៉ន ដារ៉ា
https://bit.ly/2lOvM7E
ស្ថានអគ្គកុងស៊ុល និងសមាគមសារព័ត៌មានចិន នឹងត្រូវបើកនៅខេត្តព្រះសីហនុ
ស្ថានអគ្គកុងស៊ុល និងសមាគមសារព័ត៌មានចិននឹងបើកដំណើរការផ្ទាល់នៅក្នុងខេត្ដព្រះសីហនុក្នុងពេលឆាប់ៗខាងមុខ ក្រោយជំនួបពិភាក្សារវាងលោក គួច ចំរើន អភិបាលខេត្ដព្រះសីហនុ និងលោក Wang Wentian ឯកអគ្គរដ្ឋ ...
វ៉ន ដារ៉ា
https://bit.ly/2LlVRXw
លោក ស ខេង ជំរុញឲ្យសហការគ្នាដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតឡើងនៅខេត្តព្រះសីហនុ
បញ្ហាការពង្រឹងសន្តិសុខ ការស្តារហេដ្ឋារចនាសម្ព័ន្ធ ការពិនិត្យមើលសំណង់អគារដែលកំពុងតែដំណើរការសាងសង់ និងការបង្ហូរទឹកលូស្អុយចូលទៅក្នុងសមុទ្រ រួមទាំងបញ្ហាជម្លោះដីធ្លីផងដែរ គឺត្រូវបានលោកស ខេង ចាត់ទុកជាបញ្ហា ...
វ៉ន ដារ៉ា
https://bit.ly/2RJizZV
លោក គួច ចំរើន ប្តេជ្ញាស្តារហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុឡើងវិញ
លោក គួច ចំរើន ដែលលោកនាយករដ្ឋមន្ត្រីចាត់ទុកថា ជា «មនុស្សខ្លាំង» បានប្តេជ្ញា នឹងធ្វើការស្រាវជ្រាវ អំពីមូលហេតុ នៃឧបទ្ទវហេតុបាក់រលំសំណង់អគារ ៧ ជាន់ ដែលបានបណ្តាលឲ្យមនុស្ស ២៨ នាក់ស្លាប់ និង ២៦ នាក់រងរបួស និងធ្វើការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសគឺត្រូវ ...
ឃុត សុភចរិយា
https://bit.ly/2ILaEZ5
ACU ឲ្យក្រុមប្រឹក្សាជាប់ឆ្នោតទទួលបានតំណែងថ្មីដំបូង មកប្រកាសទ្រព្យសម្បតិ្ត
សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតកាលពីខែឧសភា ដែលទទួលបានតំណែងថ្មីលើកដំបូង ឬឈប់ជាស្ថាពរពីសមាជិកហើយមិនមានជាប់មុខងារផ្សេងទៀតដែលមានកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ ...
សុទ្ធ គឹមសឿន
https://bit.ly/2Y2Q3ob
រដ្ឋាភិបាលណែនាំពីតួនាទី សម្រាប់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន
រាជរដ្ឋាភិបាលបានចេញសេចក្ដីណែនាំស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារថ្នាក់ជាតិដែលត្រូវចុះបំពេញបេសកកម្មនៅតាមមូលដ្ឋាន រាជធានី-ខេត្ត ក្នុងការជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី ៤ ដោយក្រុមការងារនេះពុំមានសិទ្ធិអំណាច ចាត់ចែងកិច្ច ...
ខន សាវិ
https://bit.ly/2F1t8Sa
អាល្លឺម៉ង់ផ្ដល់ជំនួយ $៥,៦៧ លានដល់កម្ពុជាសម្រាប់ ISAF
ប្រទេស អាល្លឺម៉ង់ បានសម្រេចផ្ដល់ជំនួយចំនួន ៥ លានអឺរ៉ូ ឬស្មើនឹង ៥,៦៧ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយដល់ការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (ISAF) ដែលជាកម្មវិធីរួមគ្នារវាងរដ្ឋាភិបាល ...
ខន សាវិ
https://bit.ly/2H6IRlx
មន្ត្រីរាជការប្រហែលជា ៦០០០ នាក់ត្រូវបានផ្លាស់ប្តូរ
រដ្ឋាភិបាលនឹងផ្ទេរមន្ត្រីរាជការចំនួន ៦០០០ នាក់ពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាល្អប្រសើរដល់ប្រជាជននៅរាជធានី និងខេត្ត។ ថ្លែងក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50578355/about-6000-civil-servants-to-be-moved/
លោក យន្ត មីន បំផុសស្មារតីចូលរួមសម្អាតសំរាមក្នុងក្រុង
លោក យន្ដ មីន អភិបាលខេត្ដព្រះសីហនុ បានដឹកនាំក្រុមមន្រ្ដី និងក្រុមអនាម័យក្រុងបន្ដចុះសម្អាតសំរាម នៅតាមដងផ្លូវនិងតំបន់ឆ្នេរក្នុងក្រុងព្រះសីហនុ ដើម្បីបំផុសស្មារតី ដល់ប្រជាពលរដ្ឋឲ្យ ...
វ៉ន ដារ៉ា
https://bit.ly/2t9nFmG
រាជរដ្ឋាភិបាលបង្កើតក្រុង-ស្រុកថ្មី និងកែសម្រួលព្រំប្រទល់រដ្ឋបាល
រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត និងបង្កើតស្រុក/ខណ្ឌ និងក្រុងមួយចំនួននៅក្នុងខេត្តកណ្ដាល កំពង់ធំ ពោធិ៍សាត់ ស្ទឹងត្រែងនិងភ្នំពេញ ដើម្បីងាយស្រួលគ្រប់គ្រងផ្នែករដ្ឋបាល និងដាក់ទីតាំង ...
សុទ្ធ គឹមសឿន
https://bit.ly/2HHJfso
មានការលើកឡើងឲ្យបន្ថែមថវិកាថ្នាក់ឃុំ ដើម្បីទប់ទល់បម្រែបម្រួលអាកាសធាតុ
តំណាងអង្គការក្រៅរដ្ឋាភិបាលសហគមន៍តាមមូលដ្ឋាន អង្គការសហប្រជាជាតិនិងមន្ត្រីរាជរដ្ឋាភិបាលប្រមាណជា ១០០ នាក់បានជួបប្រជុំគ្នានៅក្នុងសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញកាល ...
ឡុង គីមម៉ារីតា
https://bit.ly/2CP4tiy
អនុក្រឹត្យអនុម័តលើការបង្កើតខណ្ឌថ្មី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យពីរដែលបានធ្វើចំណាត់ថ្នាក់ឡើងវិញនូវសង្កាត់ចំនួនពីរ ក្លាយជាខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ដែលជាសំណើរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីសប្តាហ៍មុន។ នៅក្នុងអនុក្រឹត្យដោយឡែក ...
តាំង វីដា
https://www.khmertimeskh.com/50572812/sub-decrees-approve-creation-of-new-districts/
ចំនួនក្រុមប្រឹក្សាកើន ៨១៩ រូបខណៈការបោះឆ្នោតធ្វើនៅខែឧសភា
សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានកើនចំនួន ៨១៩ រូបបន្ថែមទៀតសម្រាប់អាណត្តិទី ៣ ខណៈការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ២៦ ខែឧសភាឆ្នាំ ២០១៩។ នេះបើតាមអនុក្រឹត្យកាលពីថ្ងៃទី២៥ ខែមករា ដែលភ្នំពេញប៉ុស្ដិ៍ទើបទទួលបានកាលពីម្សិលមិញ។ ...
ម៉ិច ដារ៉ា
https://bit.ly/2DDWLJS
រដ្ឋាភិបាល ចេញវិធានការពាណិជ្ជកម្មបន្ថែមសម្រួលដល់វិស័យឯកជន
វិធានការផ្នែកពាណិជ្ជកម្មបានលេចចេញជារូបរាងជាបន្តបន្ទាប់នៅក្នុងអ្វីដែលរដ្ឋាភិបាលបានលើកឡើងថាជាកំណែទម្រង់មួយដើម្បីពង្រឹងឯករាជភាពផ្នែកសេដ្ឋកិច្ចនៅក្នុងគ្រាដែលប្រទេស កម្ពុជា បានបាត់បង់ការអនុគ្រោះពន្ធលើការនាំចេញ ...
ហ៊ឹន ពិសី
https://bit.ly/2B7tvcL
រាជរដ្ឋាភិបាល ប្រកាសលុបការិល័យរបស់ក្រសួងមួយចំនួននៅថ្នាក់ស្រុក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសគម្រោងលុបចោលការិយាល័យរបស់ក្រសួងមួយចំនួននៅថ្នាក់ស្រុកនាពេលខាងមុខ ហើយត្រូវរៀបចំការិយាល័យទាំងនោះឱ្យនៅជាមួយគ្នា ១ ដុំ លើកលែងតែការិយា ...
ខន សាវិ
https://bit.ly/2CTBjyE
រដ្ឋាភិបាល បង្កើតស្រុកថ្មីមួយក្នុងខេត្តកំពង់ធំ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតស្រុកថ្មីមួយក្នុងខេត្តកំពង់ធំដែលមានឈ្មោះថា «ស្រុកតាំងគោក» ដោយកាត់យកឃុំចំនួន ៨ ចេញពីស្រុកបារាយណ៍ជាអ្វីដែលមន្ត្រីអះអាងថា ដើម្បីសម្រួលដល់ការគ្រប់គ្រងប្រព័ន្ធរដ្ឋបាល ប៉ុន្ដែសង្គមស៊ីវិលយល់ថា គួរពង្រឹងការផ្ដល់សេវាសាធារណៈ ...
សុទ្ធ គឹមសឿន
https://bit.ly/2FQpFI5
គ.ជ.អ.ប បង្ហាញពីវឌ្ឍនភាពឆ្នាំនេះ និងសកម្មភាពបន្ដនៅក្រោយ
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីម្សិលមិញបានបង្ហាញពីវឌ្ឍនភាព និងការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ការបន្ដសកម្មភាពរបស់ខ្លួនក្នុងឆ្នាំ ២០១៩ ខាងមុខ។ ...
វ៉ន ដារ៉ា
https://bit.ly/2EQkRC7
ព្រឹទ្ធសភា អនុម័តសេចក្ដីព្រាងច្បាប់ដើម្បីគ្រប់គ្រងលំហូរសាច់ប្រាក់
ព្រឹទ្ធសភាកាលពីថ្ងៃអង្គារបានអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីបរធនបាលកិច្ចដែលនឹងអនុញ្ញាតឲ្យសមត្ថកិច្ចពាក់ព័ន្ធអាចពិនិត្យលំហូរហិរញ្ញវត្ថុលើគ្រប់វិស័យក្នុងនោះមានទាំងអង្គការសង្គមស៊ីវិល និងវិស័យឯកជនផងដែរ ដើម្បីទប់ស្កាត់បទល្មើសនានារួមមានអំពើភេរវកម្ម ឬ ការលាងលុយកខ្វក់ជាដើម។ នេះ ...
ម៉ិច ដារ៉ា និង វ៉ន ដារ៉ា
https://bit.ly/2LBxJ03
រដ្ឋមន្ត្រីនៃក្រសួង ដែលមិនផ្ទេរអំណាចទៅថ្នាក់ក្រោម ប្រឈមនឹងការដកតំណែង
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) លោក ង៉ាន់ ចំរើន បានអះអាងថាលោកនាយករដ្ឋមន្ត្រីបានព្រមានថា ចាប់ពីឆ្នាំ ២០២០ ទៅបើរដ្ឋមន្ត្រីក្រសួងណាមួយមិនព្រមផ្ទេរមុខងារទៅឲ្យថ្នាក់ក្រោម ...
ម៉ិច ដារ៉ា
https://bit.ly/2rRVGHF