រដ្ឋាភិបាល​ផ្ទេរ​មុខងារ​គ្រប់គ្រង​ និង​ផ្តល់​សេវា​សុខាភិបាល​ទៅ​រាជធានី-ខេត្ត

រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការផ្ទេរ​​មុខងារ​គ្រប់គ្រង និង​ផ្ដល់​សេវា​សុខាភិបាល​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី-ខេត្ត ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការផ្ដល់​សេវា​សុខាភិបាល ប្រកប​ដោយ​គុណភាព​សុវត្ថិភាព ប្រសិទ្ធភាព និង​សមធម៌​។ អនុក្រឹត្យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​កាលពី​ថ្ងៃ​ចន្ទ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ៤ ខែ ធ្នូ ឆ្នាំ​ ២០១៩ និង​មាន​ហត្ថលេខា​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​នឹង​សេវា​សុខាភិបាល​រួមមាន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។ ...

នៀម ឆេង
https://bit.ly/35c7oP8