រាជ​រដ្ឋា​ភិបាល​ ប្រ​កាស​លុប​ការិល័យ​របស់​ក្រសួង​មួយ​ចំនួន​នៅ​ថ្នាក់ស្រុក

​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​ បាន​ប្រកាស​គម្រោង​លុប​ចោល​ការិយាល័យ​របស់​ក្រសួង​មួយ​ចំនួន​នៅ​ថ្នាក់​ស្រុក​នា​ពេល​ខាង​មុខ​ ​ហើយ​ត្រូវ​រៀប​ចំ​ការិយា​ល័យ​ទាំង​នោះ​ឱ្យ​នៅ​ជា​មួ​យ​គ្នា​ ១ ដុំ លើក​លែង​តែ​កា​រិ​យា​ល័យ​ថ្នាក់​ស្រុក​របស់​ក្រសួង​សុខា​ភិបាល ​ក្រសួង​អប់រំ​ ក្រសួង​រៀបចំ​ដែនដី​ និង​កា​រិ​យា​ល័យ​នគរ​បាល​និងកង​ទ័ព ​ដែល​ត្រូវ​រក្សា​ទុក​ដដែល។ លោកបាន​បញ្ជាក់​កាលពីថ្ងៃទី​ ២៥​ មករា​ ថា​ ការរៀប​ចំ​បែប​នេះ ​ដើម្បី​កុំឱ្យ​តាម​បណ្ដា​ក្រសួង​ទាំង​នោះ​បន្ត​ស្នើ​សុំ​ក្រប​ខ័ណ្ឌ​មន្ត្រី​រាជ​ការ​ទៅ​ដាក់​តាម​ស្រុក​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​ចំនួន​មន្ត្រី​រឹតតែ​គរ​ជើង​គ្នា ​និង​គ្មាន​ប្រសិ​ទ្ធភាព​ការ​ងារ។​ …

ខន សាវិ
https://bit.ly/2CTBjyE