ACU ឲ្យក្រុមប្រឹក្សាជាប់ឆ្នោតទទួលបានតំណែងថ្មីដំបូង មកប្រកាសទ្រព្យសម្បតិ្ត
សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតកាលពីខែឧសភា ដែលទទួលបានតំណែងថ្មីលើកដំបូង ឬឈប់ជាស្ថាពរពីសមាជិកហើយមិនមានជាប់មុខងារផ្សេងទៀតដែលមានកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលនោះទេ ត្រូវអនុវត្តការប្រកាសទ្រព្យសម្បត្តិ និងបំណុលយ៉ាងយូរបំផុត ៣០ ថ្ងៃ ក្រោយការចូលកាន់តំណែង ឬក្រោយពីឈប់ពីមុខតំណែងនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី ១៩ ខែ មិថុនា។ ប៉ុន្តែសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ឃុំ ខណ្ឌ ដែលធ្លាប់បានប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ហើយបានជាប់ឆ្នោតបន្តតំណែងក្នុងក្រុមប្រឹក្សា មិនមានការចាំបាច់អនុវត្តការប្រកាសទ្រព្យសម្បត្តិ និងបំណុលនោះទេក្រោយចូលកាន់តំណែងថ្មីម្ដងទៀត។ …
សុទ្ធ គឹមសឿន
https://bit.ly/2Y2Q3ob