សិទ្ធិមនុស្ស

សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌

ប្រធានាធិបតីវៀតណាមទទួលស្វាគមន៍ទេសរដ្ឋមន្ត្រីកម្ពុជា

លោកប្រធានាធិបតី Trần Đại Quang បានទទួលស្វាគមន៍ការអញ្ជើញមកដល់របស់លោកទេសរដ្ឋមន្ត្រីកម្ពុជានៃក្រសួងធម្មការ និងសាសនា លោក ហឹម ឆែម នៅទៅក្រុងហាណូយ អំឡុងពេលដែលលោកត្រូវការជំនួយសម្រាប់ប្រទេសទាំងពីរដើម្បីជម្រុញសហប្រតិបត្តិការសាសនានៅក្នុងក្របខណ្ឌទ្វេរ និងពហុភាគី។ ...

Viet Nam News
http://vietnamnews.vn/politics-laws/300579/state-president-welcomes-cambodian-senior-minister.html#WEOSRtzhVAbORK3O.97

ក្រុមគ្រួសារនៅតំបន់ព្រលានយន្តហោះស្នើររដ្ឋាភិបាលចេញបណ្ណកម្មសិទ្ធកាន់កាប់ដី

ក្រុមគ្រួសារជាច្រើនដែលរស់នៅក្បែរអាកាសយានដ្ឋានភ្នំពេញអន្តរជាតិបានដាក់ញ្ញត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU)កាលពីថ្ងៃពុធ ដើម្បីស្វែងរកថាហេតុអ្វីបានជារហូតមកដល់ពេលនេះ សាលាក្រុងរាជធានីភ្នំពេញមិនទាន់ចេញបណ្ណកម្មសិទ្ធកាន់កាប់ដីដល់ពួកគេ បើទោះបីជានាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យារថានឹងការពារពួកគេពីការបណ្តេញចេញ។ ...

បែន សុខហ៊ាន
https://www.cambodiadaily.com/news/spared-eviction-airport-families-ask-government-for-land-titles-115993/

អាជីវករ និង​គ្រួសារ​ទាហាន​រស់នៅ​លើ​ភ្នំ​គូលេន បដិសេធ​មិន​ប្តូរ​​ទៅ​ទីតាំង​ថ្មី​

អ្នកស្រីតូយសាមឿនអាយុ៣៩ឆ្នាំ ដែលជាអាជីវករលក់វត្ថុអនុស្សាវរីយ៍ឲ្យភ្ញៀវទេសចរនៅលើភ្នំគូលេន ដែលស្ថិតនៅក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប អស់រយៈពេលជាង ១០ឆ្នាំកន្លងមក បដិសេធចំពោះគម្រោងដែលអាជ្ញាធរគ្រោង ជម្លៀសពួកគាត់ និងគ្រួសារទាហានជាង ៣០០គ្រួសារ ឲ្យចុះពីលើភ្នំ ទៅទីតាំងលំនៅផ្សេង ដើម្បីអភិរក្សកន្លែងនោះទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌ធម្មជាតិពិភពលោក បើទោះបីជាពួកគាត់ពុំទាន់បានទទួលដំណឹងជាក់លាក់ពីសំណាក់អាជ្ញាធរទាក់ទងទៅនឹងការផ្តល់សំណងក៏ដោយ។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2ab4HTY

អង្គការ​សិទ្ធិ​មនុស្ស​មួយ​ស្នើ​ឲ្យ​អាស៊ាន​ធ្វើ​កំណែ​ទម្រង់​ដី​ធ្លី

អង្គការសិទ្ធិមនុស្សអន្តរជាតិមួយបានឲ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍ប្រឈមនឹងការគំរាមកំហែងនៃការកើនឡើងជម្លោះ រវាងវិនិយោគិននិងប្រជាជនក្នុងស្រុក ដែលតម្រូវឲ្យធ្វើកំណែទម្រង់ច្បាប់និងស្ថាប័ន។ ...

VOA News
http://khmer.voanews.com/a/human-rights-body-calls-for-asean-land-reform/3430380.html

អ្នកទោស​មនសិការ​ដាក់​ញ្ញាត្តិ​ក្នុង​ពន្ធនាគារ​ព្រៃ​សរ​

សំណុំគោលការណ៍សុវត្ថិភាពថ្មីក្នុងពន្ធនាគារព្រៃសរ ដែលបង្កើតឡើងក្នុងគោងបំណងបញ្ឈប់ការប្រើប្រាស់ថ្នាំញៀននៅទីនោះ ត្រូវបានប្រើប្រាស់ទៅកាន់អ្នកទោសជ្រើសរើសមួយចំនួនដែលត្រូវបានជាប់ឃុំក្នុងករណីនយោបាយដ៏រសើបមួយដែលមានទាក់ទងទៅនឹងរឿងអាស្រូវផ្លូវភេទជាបន្តបន្ទាប់ដែលជាប់ពាក់ព័ន្ធលោក គឹម សុខា។ ...

មុិចដារ៉ា និង Shaun Turton
http://www.phnompenhpost.com/national/political-prisoners-partitioned-prey-sar

សកម្មជនស្នើសុំការអនុញ្ញាតដើម្បីហែរក្បួនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ

កាលពី​ម្សិលមិញ​ សកម្មជន​ដីធ្លី​មក​ពី​សហគមន៍​ចំនួន​ ១០​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ដាក់​សំណើ​មួយ​ទៅ​សាលា​រាជធានី​ដើម្បី​ស្នើ​សុំ​ការ​អនុញ្ញាត​ ដើរ​ក្បួន​ទៅ​កាន់​ទីស្នាក់ការ​កណ្តាល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ដើម្បី​ដាក់​ញត្តិ​នៅ​ក្នុង​ការ​គាំទ្រ​ដល់ ...

ឆាយ ច័ន្ទនីដា និង អានាត់ បាលីហ្គា
http://www.phnompenhpost.com/national/activists-request-march-acu-hq

ប្រជាជន​បូ​រី​កីឡា​ងាក​ទៅ​សុំ​ជំនួយ​ពី​ប្រេសិត​អង្គការសហប្រជាជាតិ​ បន្ទាប់​ពីសា​លា​រាជធានី​មិន​អើរ​ពើ​

​កាលពី​ថ្ងៃ​ពុធ​ អតីត​ប្រជាជន​ដែល​រស់នៅ​ក្នុង​សហគមន៍​បូ​រី​កីឡា​បាន​ដាក់​ញ្ញត្តិ​ ទៅ​កាន់​ប្រេសិត​ទទួល​ បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​មក​កាន់​ប្រទេស​កម្ពុជា​ ដែល​ធ្វើ​សំណើរ​ឱ្យ​លោកស្រី​ ជួយ​ធ្វើ​អន្តរា​គម​ក្នុង​បញ្ហា​ជម្លោះ​របស់​ពួក​គេ​ជា ...

សេក ឧត្តម
https://www.cambodiadaily.com/news/after-city-hall-snub-borei-keila-evictees-ask-un-for-help-110354/

ពលរដ្ឋ​ស្នើ​ឲ្យ​ពន្លឿន​​ធ្វើ​​វេទិកា​រឿង​ផ្លូវ​ល្បឿន​លឿន

ពលរដ្ឋ​ប្រមាណ​ ១០០​ នាក់​តំណាង​ឲ្យ​ ៨​ សហគមន៍​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​បាន​ប្រមូលផ្តុំ​គ្នា​ជា​ថ្មី​នៅ​មុខក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​កាលពី​ថ្ងៃ​ម្សិលមិញ​ទាមទារ​ឲ្យ​ក្រសួង​ព​ន្លឿ​ន​ការ​រៀបចំ​វេទិកាសាធារណៈ​ដើម្បី​បង្ហាញ​ពី​ការ​អភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន​ និង ...

ប៉ិច សុធារី
http://bit.ly/1TKb1Ub

អ្នកភូមិ​សហគមន៍ ២ ​ធ្នូ ​ចោទ​ក្រុម​ហ៊ុន​កៅស៊ូ​​ឈូសឆាយដី​​ចំការ

ពលរដ្ឋ​ជាង ១៦០​​គ្រួសារ​នៅ​ស្រុកអង្គ​ស្នួល​ ខេត្ត​ក្រចេះ បាន​ចោទក្រុម​ហ៊ុន​ចំការ​កៅស៊ូ​មេមត់ថា ​បាន​ឈូស​ឆាយ​ដី​របស់​ពួកគាត់​ដោយ​ប្រើ​ប្រាស់​ម៉ាស៊ីន​អេស្កាវាទ័រ​ជា​ច្រើ​នគ្រឿង។ ​គ្រួសារ​ជាច្រើន​មក​ពី​សហគមន៍ ២ ​ធ្នូ​ បាន​ដាក់​ពាក់​ប្តឹង​ទៅ​កាន់​មន្ត្រី​​សិទ្ធមនុស្ស​ អាដហុក​ កាល ...

សែន ដាវីត
http://bit.ly/1m8GRvu

ទឹកភ្នែក និងកំហឹង ស្វាគមន៍ដំណោះស្រាយរបស់សាលាក្រុងភ្នំពេញ សម្រាប់សហគមន៍បុរីកីឡាដែលរងការបណ្ដេញចេញ

កាលពីម្សិលមិញ អ្នករស់នៅតំបន់បុរីកីឡា បានប្រតិកម្មលាយឡំជាមួយកំហឹង នៅពេលដែលសាលារាជធានីភ្នំពេញ បានប្រកាសថាមានតែ ៣៤គ្រួសារ ក្នុងចំណោម ១៥៤គ្រួសារ នឹងទទួលបានលំនៅដ្ឋាននៅនឹងកន្លែង ដែលស្ថិតនៅក្នុង​សហគមន៍។ ...

ផាក ស៊ាងលី
http://www.phnompenhpost.com/post-weekend/tears-anger-greet-city-halls-resolution-borei-keila-evictees

តើ​គម្រោង​​លំនៅឋាន​សាធារណៈ​មាន​ស្ថានភាព​យ៉ាង​ណា​ហើយ?

បទវិភាគម្ចាស់​​អចលនទ្រព្យ​ក្នុង​ស្រុក​ក្រុមហ៊ុន World Bridge Land, Co. Ltd., និង​ក្រុមហ៊ុន​សាងសង់​ដែល​មាន​ទីតាំង​នៅ​ប្រទេស​សិង្ហបុរី Strait Construction Group Pte, Ltd,. បាន​ប្រកាស​​កាលពី​សប្តាហ៍​មុន​ពី​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​រដ្ឋាភិបាល​​ក្នុង​​គម្រោង​លំនៅឋាន​សាធារណៈ​ដែល​មាន​ទំហំ​ទឹកប្រាក់ ១០០ លាន​ដុល្លារ។អ្នក​អភិវឌ្ឍ​គម្រោង​សំណង់​ជនជាតិ​សិង្ហបុរី​មកពី​ក្រុមហ៊ុន HLH Group Ltd ក៏​បាន​ប្រកាស ...

បុគ្គលិកសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍
http://bit.ly/1PbOpcJ

ប្រជាពលរដ្ឋ​ ១៧ ​នាក់​ទៀត​ត្រូវ​តុលាការ​ហៅ​សួរ​រឿង​វិវាទ​ដីធ្លី

ពលរដ្ឋ ១៧ នាក់​ផ្សេង​ទៀត​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កោះកុង​កាលពី​ម្សិលមិញ​រឿង​សន្តិសុខ​ក្រុមហ៊ុន​ចិន​យូញៀន​ឌីវីឡុបមែន វ៉ៃ​ខណៈ​ដែល​ពលរដ្ឋ​ផ្សេង​ទៀត​កំពុង​បោះតង់​តវ៉ា​រក​ដំណោះ​ស្រាយ​ដីធ្លី​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​វាត​យក​។តុលាការ​ខេត្ត​កោះកុង​បាន​កោះ​ហៅ​ពលរដ្ឋ​ភូមិ ...

ផាក់ ស៊ាងលី
http://bit.ly/1Ok92TU

ប្រជាជន​ជាច្រើន​គ្រួសារ​ទៀត​​​​នៅក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង ​​​នឹងត្រូវ​បណ្តេញ​ចេញ​ពី​ផ្ទះ​អណ្តែត​ទឹក

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​កាល​​​ពីម្សិលមិញ​​​ថា បន្ទាប់​​​ពីមាន​ការ​​​បណ្តេញ​​​ចេញប្រជាជន​​​​​​​​​ប្រហែល​​​​១.០០០គ្រួសារ​​​ដែល​​ ...

បែន​ សុខហ៊ាន និង កង សុធា
http://www.cambodiadailykhmer.com/news/28316/

អ្នក​មាន​វិវាទ​ដីធ្លី​គ្រោង​ធ្វើការ​តវ៉ា​ពេញ​មួយ​ខែ​នៅ​ទីលាន​ប្រជាធិបតេយ្យ

ប្រជា​សហគមន៍​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល​ពេញ​មួយ​ខែ​គិត​ចាប់ពី​ថ្ងៃ​ទី ២៣ ខែ​តុលា​សប្តាហ៍​នេះ​តទៅ​ដើម្បី​ស្នើសុំ​ឲ្យ​សាលា​រាជធានី​ពន្លឿន​​ការ​ដោះស្រាយ​នូវ​បញ្ហា​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួកគេ។ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1PFDSFu

គោល​នយោបាយ​លំនៅឋាន​សាធារណៈ​ ត្រូវ​បាន​គេ​ព្យាករ​ថា ​នឹង​នាំ​មក​កំណើន​វិជ្ជមាន​សម្រាប់​វិស័យ​សំណង់

គោល​នយោបាយ​លំនៅឋាន​សាធារណៈ​ដែល​ផ្តោត​លើ​ការ​ផ្តល់​លំនៅឋាន​ក្នុង​តម្លៃ​សមស្រប​មួយ​ដល់​ប្រជា​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ថ្នាក់​កណ្តាល និង​ប្រជាជន​ក្រីក្រ ត្រូវ​បាន​គេ​សង្ឃឹម​ថា​នឹង​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ដល់​វិស័យ​សំណង់​នៅ​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ ...

ចាន់ មុយហុង
http://bit.ly/1jgdW6J

ពលរដ្ឋ និង​ព្រះសង្ឃ​ស្នើ​ឲ្យ​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ

ថ្ងៃ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក​ខួប​ទី​ ៣០ ឆ្នាំ​នេះ​ពលរដ្ឋ​​​ដែល​មាន​បញ្ហា​​ដីធ្លី​នៅ​ភ្នំពេញ និង​​តាម​ខេត្ត​នានា​រួម​ទាំង កុមារ ព្រះសង្ឃ​ និង​អង្គការ​សង្គម​ស៊ីវិល​ជិត ១០០០ ​នាក់​បាន​ផ្តុំ​គ្នា​​ដាក់​​ញត្តិ​​​ស្នើ​ទៅ​រដ្ឋសភា​ និង​ស្ថាប័ន ...

ប៉ិច សុធារី
http://bit.ly/1L3vwCl

ពលរដ្ឋ​កម្ពុជា​ដើរ​ជា​ក្បួន​នៅ​ថ្ងៃ​ទិវា​លំនៅ​ដ្ឋា​ន​ពិភពលោក​ ដើម្បី​បញ្ចប់​ការ​បណ្តេញចេញ​ដោយ​បង្ខំ​

​អ្នក​តវ៉ា​មាន​គ្នា​ប្រមាណ​ជា​ ១,៥០០​នាក់​ បាន​រួម​គ្នា​ប្រារព្ធ​ទិវា​លំនៅ​ដ្ឋា​ន​ពិភពលោក​ ដោយ​ការ​ដើរ​ជា​ក្បួន​នៅ​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ បញ្ឈប់​ការ​បណ្តេញចេញ​ដោយ​បង្ខំ​ នៅ​ក្នុង​ប្រទេស​អា​សុីអាគ្នេយ៍​មួយ​នេះ ...

ប្រាជ្ញ ចេវ
http://www.rfa.org/english/news/cambodia/habitat-10052015160322.html

លោក សម រង្ស៊ី ​​​​ប្រធាន​គណបក្ស​​​ប្រឆាំង​គូស​បញ្ជាក់​​ម្ដង​ទៀត​​​ថា បក្ស​​លោក​​​​អាច​នឹង​រឹបអូស​​ដី​ធ្លី​

កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ លោក សម រង្ស៊ី ប្រធាន​​គណបក្ស​ប្រឆាំង ​​​បាន​​លើក​ឡើង​​ជា​ថ្មី​ម្ដង​ទៀត​​អំពី​​លទ្ធភាព​ដែល​​រដ្ឋាភិបាល​​​អនាគត​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​ អាច​​នឹង​​ធ្វើ​ការ​បែង​​ចែក​ឡើង ...

ម៉ិច ដារ៉ា និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/27782/

ពលរដ្ឋ​ភូមិ​ក្បាល​ស្ពាន​នឹង​បន្ត​តវ៉ា ទោះ​មាន​ដីកា​ឲ្យ​រើ​ចេញ

 បើ​ទោះ​ជា​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ចុង​ក្រោយ​ ឲ្យ​​ប្រជាពលរដ្ឋ​ ៤៣ ​គ្រួសារ រស់​​នៅ​ភូមិ​ក្បាល​ស្ពាន​ ១ សង្កាត់​បោយ​ប៉ែត រុះ​រើ​លំនៅ​ឋាន​ចេញ​ពីដី​សាធារណៈ ឲ្យ​​បាន​មុន​ថ្ងៃ​ទី​ ២៨ ​ខែ​​កញ្ញា​ ...

ប៉ិច សុធារី
http://bit.ly/1Wsr9b9

តុលាការ​ហៅ​ជនជាតិ​ព្នង​ទៅ​សួរ​រឿង​ជម្លោះ​ដីធ្លី

សាលា​ដំបូង​ខេត្ត​ក្រចេះ​កាលពី​ម្សិលមិញ​បាន​ធ្វើការ​សួរ​ចម្លើយ​អ្នក​ភូមិ​​ជនជាតិ​ភាគ​តិច​ព្នង​ចំនួន ៥ នាក់​បន្ទាប់ពី​មាន​បណ្តឹង​​ពី​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម​ថា​ ពួកគេ​បាន​ចាប់​យក​ដី​សម្បទាន​របស់​ក្រុមហ៊ុន។   ...

ឆាយ ច័ន្ទនីដា
http://bit.ly/1JomopP

បុគ្គលិក​អង្គការ​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​ ១ ​រយៈពេល​ចូលរួម​តវ៉ា

បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ម្នាក់​ត្រូវ​​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​ប្រមាណ ៩ ម៉ោង​បន្ទាប់ពី​បាន​ចូលរួម​​​ការ​តវ៉ា​បិទ​ផ្លូវ​ចូល​ទៅកាន់​ក្រុមហ៊ុន​ចិន​យូញៀន​ដែល​​ជា​គូវិវាទ​ដីធ្លី​ដ៏រ៉ាំរ៉ៃ និង​ក្តៅគគុក​ជាមួយ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ពយ​ជប៉ុន​ ឃុំ​កោះស្តេច ស្រុក​គិរីសាគរ​។   ...

ប៉ិច សុធារី
http://bit.ly/1gEXw6b

មនុស្ស​តាម​ចិញ្ចើម​ផ្លូវ​ជាង​៩០០​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​រយៈពេល​៩​ខែ​

មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ បាន​ប្តេជ្ញា​សម្អាត​មនុស្ស​តាម​ចិញ្ចើម​ផ្លូវ​ និង​ក្មេង​សំុ​ទាន​ ឲ្យ​អស់​នៅ​ត្រឹម​ចុងឆ្នាំ​នេះ​ ដោយ​ឃាត់ខ្លួន ​និង​ចាប់​បញ្ជូន​ពួក​គេ​សម្រាប់​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/more-than-900-street-people-rounds-up-for-nine-month-8946

រុះរើ​រូប​សំណាក​ជនជាតិ​វៀតណាម​សាងសង់​ខុស​ច្បាប់

អាជ្ញាធរ​មូលដ្ឋាន​បាន​​និយាយ​ថា​ក្រុម​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​វប្បធម៌​ខេត្ត​កំពង់ឆ្នាំង និង​អាជ្ញាធរ​មូលដ្ឋាន​កាលពី​រសៀល​ថ្ងៃ​អង្គារ​បាន​រួម​សហការ​គ្នា​ធ្វើការ​រុះរើ​សំណង់​សំណាក​ទេវរូប​នៃ​បព្វជិត​សាសនា​វៀតណាម​ចំនួន​ពីរ​ដែល​​ត្រូវ​បាន​គេ​លួច​សាងសង់​ឡើង​ដោយ​ស្ងាត់ៗ ...

ឃុត សុភចរិយា
http://bit.ly/1I3iqph

អ្នក​ជាប់​ឃុំ​គ្មាន​ផ្ទះសម្បែង​អង្វរ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ឲ្យ​ជួយ​

​កាលពី​ថ្ងៃ​ពុធ​នេះ​ ប្រជាជន​កម្ពុជា​គ្មាន​ផ្ទះសម្បែង​ និង​មាន​ជម្ងឺផ្លូវចិត្ត​ប្រមាណ​ ១០០​ នាក់​ ដែលកំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​មជ្ឈមណ្ឌល​មួយ​នៅ​ឯ​ជាយក្រុង​ភ្នំពេញ ​ បាន​អង្វរ​តំណាង​រាស្ត្រ​គណបក្សប្រឆាំង​មួយ​រូប​ ជាមួយ នឹង​សំណើ​ថា​ សូម​មជ្ឈមណ្ឌល​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ម្ហូប ...

សេក បណ្ឌិត
http://www.rfa.org/english/news/cambodia/homeless-detainees-beg-opposition-lawmaker-for-help-07082015161310.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

nyjaE
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!