ប្រជាពលរដ្ឋ​ ១៧ ​នាក់​ទៀត​ត្រូវ​តុលាការ​ហៅ​សួរ​រឿង​វិវាទ​ដីធ្លី

ពលរដ្ឋ ១៧ នាក់​ផ្សេង​ទៀត​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កោះកុង​កាលពី​ម្សិលមិញ​រឿង​សន្តិសុខ​ក្រុមហ៊ុន​ចិន​យូញៀន​ឌីវីឡុបមែន វ៉ៃ​ខណៈ​ដែល​ពលរដ្ឋ​ផ្សេង​ទៀត​កំពុង​បោះតង់​តវ៉ា​រក​ដំណោះ​ស្រាយ​ដីធ្លី​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​វាត​យក​។

តុលាការ​ខេត្ត​កោះកុង​បាន​កោះ​ហៅ​ពលរដ្ឋ​ភូមិ​ព្រែកស្មាច់ ឃុំ​កោះស្ដេច ស្រុក​គិរីសាគរ​ទៅ​សួរ​សរុប​ចំនួន ២៩ នាក់​ចាប់​តាំងពី​ខែ​តុលា​មក​បន្ទាប់​ចាប់​តាំងពី​ពួកគាត់​បាន​ប្តឹង​សន្តិសុខ​ក្រុមហ៊ុន​ចិន​យូញៀន​ឌីវីឡុបមែន​ (Union Development Group Co., Ltd) ដោយ​ទាមទារ​សំណង ១ ​ម៉ឺន ៥ ​ពាន់​ដុល្លារ​រឿង​វ៉ៃ​អ្នក​ភូមិ​ម្នាក់​របួស​ធ្ងន់ និង ២ នាក់​របួស​មធ្យម​កាលពី​ខែ​មករា​កន្លង​មក​នៅក្នុង​រឿង​ជម្លោះ​ដី​ធ្លី។ នេះ​បើ​​តាម​តំណាង​ពលរដ្ឋ​លោក​ ប្រាក់ ថន ​អាយុ ៧១ ឆ្នាំ។ …

ផាក់ ស៊ាងលី
http://bit.ly/1Ok92TU