តើគម្រោងលំនៅឋានសាធារណៈមានស្ថានភាពយ៉ាងណាហើយ?
បទវិភាគ
ម្ចាស់អចលនទ្រព្យក្នុងស្រុកក្រុមហ៊ុន World Bridge Land, Co. Ltd., និងក្រុមហ៊ុនសាងសង់ដែលមានទីតាំងនៅប្រទេសសិង្ហបុរី Strait Construction Group Pte, Ltd,. បានប្រកាសកាលពីសប្តាហ៍មុនពីអនុស្សរណៈយោគយល់គ្នាជាមួយរដ្ឋាភិបាលក្នុងគម្រោងលំនៅឋានសាធារណៈដែលមានទំហំទឹកប្រាក់ ១០០ លានដុល្លារ។
អ្នកអភិវឌ្ឍគម្រោងសំណង់ជនជាតិសិង្ហបុរីមកពីក្រុមហ៊ុន HLH Group Ltd ក៏បានប្រកាសពីវត្តមានរបស់ខ្លួនក្នុងទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជាដែរជាមួយនឹងការដាក់ចេញជាផ្លូវការនៅគម្រោង CamHomes កាលពីខែមិថុនាឆ្នាំនេះដែលជាទីភ្នាក់ងារអចលទ្រព្យគ្រប់គ្រងដោយក្រុមហ៊ុនគម្រោងអភិវឌ្ឍសំណង់លំនៅឋានសាធារណៈនៅកម្ពុជា។ ខណៈដែលជំនួញទាំងនេះបានចាប់ផ្តើម។ អ្នកតំណាងរដ្ឋាភិបាលបានប្រកាសពីគោលដៅនៃគោលនយោបាយអភិវឌ្ឍក្នុងការសាងសង់លំនៅឋានសាធារណៈសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប និងជីវភាពមធ្យមនៅប្រទេសកម្ពុជា។ មិនមានការចង្អុលបង្ហាញពីភាពប្រទាក់ក្រឡាគ្នារវាងសេចក្តីព្រមព្រៀងពីពេលថ្មីៗនេះជាមួយក្រុមហ៊ុនឯកជននឹងគោលនយោបាយដែលរដ្ឋាភិបាលបានដាក់ចេញនោះទេ។
ក្នុងពេលចុះអនុស្សរណៈយោគយល់គ្នារវាងរដ្ឋាភិបាលជាមួយក្រុមហ៊ុន WorldBridge និង Strait Construction គោលនយោបាយដែលចុះក្នុងគម្រោងលំនៅឋានសាធារណៈជាកម្មសិទ្ធផ្ទាល់របស់រដ្ឋាភិបាលនៅតែមានភាពស្រពិចស្រពិលដោយលោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានបញ្ចាក់ថារដ្ឋាភិបាលកម្ពុជាបានរៀបចំនូវគោលនយោបាយលំនៅឋានសាធារណៈដែលរួមបញ្ចូលគោលការណ៍ ៧ ចំណុចដើម្បីដោះស្រាយបញ្ហាលំនៅឋាននេះដែលគោលការណ៍មួយក្នុងនោះគឺទាមទារឲ្យមានការចូលរួមពីវិស័យឯកជន។ …
បុគ្គលិកសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍
http://bit.ly/1PbOpcJ