លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងគូសបញ្ជាក់ម្ដងទៀតថា បក្សលោកអាចនឹងរឹបអូសដីធ្លី
កាលពីចុងសប្ដាហ៍កន្លងទៅ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានលើកឡើងជាថ្មីម្ដងទៀតអំពីលទ្ធភាពដែលរដ្ឋាភិបាលអនាគតរបស់គណបក្សសង្គ្រោះជាតិ អាចនឹងធ្វើការបែងចែកឡើងវិញនូវដីដែលរឹបអូសបានពីអ្នកមានឲ្យទៅអ្នកក្រ ដើម្បីកែតម្រូវករណីចាប់យកដីធ្លីក្រោមរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កាលពីសប្ដាហ៍មុន លោក ហ៊ុន សែន បានលើកឡើងថា គណបក្សសង្គ្រោះជាតិ អាចនឹងបង្កឲ្យមានសង្គ្រាមស៊ីវិលតាមរយៈការរឹបអូសដីធ្លីពី “សត្រូវវណ្ណៈ” របស់ខ្លួន ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨។ ប៉ុន្តែលោក សម រង្ស៊ី បានឆ្លើយតបទៅវិញថា ការរឹបអូសដីធ្លីដែលលួចប្លន់ពីប្រជាពលរដ្ឋ នឹងត្រូវបង្គាប់ដោយតុលាការឯករាជ្យតែមួយគត់។
ថ្លែងនៅឯវេទិកាសាធារណៈមួយក្នុងស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃសៅរ៍ លោក សម រង្ស៊ី បានសន្យាថា អ្នកដែលបានក្លាយជាជនរងគ្រោះដោយសារការចាប់យកដីធ្លីយ៉ាងរាលដាលក្រោមការឃ្លាំមើលរបស់លោក ហ៊ុន សែន នឹងទទួលបានដីធ្លីរបស់ខ្លួនវិញក្រោមឋានៈលោកជានាយករដ្ឋមន្ត្រី។ …
ម៉ិច ដារ៉ា និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/27782/