ការអភិវឌ្ឍសង្គម
អាជ្ញាធរបញ្ជាក់ច្បាស់លាស់ពីមជ្ឈមណ្ឌលព្រៃស្ពឺ បន្ទាប់ពីការព្រមានរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន
ពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អាជ្ញាធររាជធានីភ្នំពេញឲ្យកែលម្អមជ្ឈមណ្ឌលឃុំឃាំងព្រៃស្ពឺ ដែលមានកេរ្តិ៍ឈ្មោះអសោចក្នុងរាជធានី បើមិនដូច្នោះទេបិទចោលតែម្ដងទៅ អ្នកនាំពាក្យម្នាក់បាននិយាយថា ក្រុមមន្ត្រីបានសន្និដ្ឋានថា ទីកន្លែង ”ដ៏ចាំបាច់នេះ” នឹងនៅតែបើកដដែល។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/31926
ការសិក្សាស្រាវជ្រាវ៖ គ្រឿងស្រវឹងអាចជាបញ្ហាប្រឈមសម្រាប់អ្នករកស៊ីផ្លូវភេទ
ទាំងស្ត្រីខ្មែរដែលប្រកបរបររកស៊ីផ្លូវភេទនិងដៃគូរបស់ពួកគេបានប្រើប្រាស់គ្រឿងស្រវឹងក្នុងលក្ខខណ្ឌមួយដែលមិនល្អសម្រាប់សុខភាព នេះបើយោងតាមការសិក្សាមួួយដែលនឹងត្រូវបោះផ្សាយក្នុងពេលឆាប់ៗ។ ...
Jack Davies and Chhay Channyda
http://www.phnompenhpost.com/national/alcohol-risk-sex-workers-study-finds
កុមារកម្ពុជា ប្រឈមការគំរាមកំហែងលើរាងកាយ និងកេងប្រវ័ញ្ចផ្នែកសេដ្ឋកិច្ច
កុមារកម្ពុជាបានប្រឈមនឹងការគំរាមកំហែងមួយចំនួនដែលរារាំងដល់ការការពាររបស់ពួកគេក្នុងនោះមានអំពើហិង្សាលើកុមារការរំលោភបំពានផ្លូវភេទការកេងប្រវ័ញ្ចផ្នែកសេដ្ឋកិច្ចនិងភាពបរាជ័យនៃប្រព័ន្ធយុត្តិធម៌ ក្នុងការផ្ដន្ទាទោសអ្នករំលោភបំពានលើកុមារ។ ...
មុំ គន្ធា
http://bit.ly/1PlR6ti
ប្រទេសម៉ាឡេស៊ីនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយព្រះរាជាណាចក្រកម្ពុជា
ប្រទេសម៉ាឡេស៊ីអាចនឹងសហការកាន់តែជិតស្និទ្ធជាមួយនឹងស្ថាប័នក្រសួងមួយចំនួននៃព្រះរាជាណាចក្រកម្ពុជានៅពេលឆាប់ៗនេះ ប្រសិនបើអ្វីៗទាំងអស់ដំណើរការតាមគម្រោង បន្ទាប់ពីវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានលើកទី២៥នៅទីក្រុងកូឡាឡាំពួសប្តាហ៍នេះ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/25674/malaysia-to-sign-mous-with-kingdom/
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិវិនិយោគលើធនធានមនុស្ស
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកមួយនៃ World Bank Group បានផ្តល់ប្រាក់កម្ចី ១៣លានដុល្លារដើម្បីគាំទ្រដល់អាគារសិក្សាថ្នាក់ឧត្តមសិក្សាសម្រាប់វិទ្យាស្ថានពាណិជ្ជកម្មអេស៊ីលីដាដែលនឹងជួយដល់ការបង្កើនស្តង់ដានៃការអប់រំ បង្កើនសម្ថភាពការងារដល់និសិត្ស និងលើកទឹកចិត្តដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ ...
ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/news/25667/ifc-banking-on-smart-graduates/
អង្គការអុកស្វាម៖ គម្លាតនៃប្រាក់បៀរវត្តន៍តាមភេទនៅតែកើតមាន
ជោគជ័យពាណិជ្ជកម្មរបស់អាស៊ីគឺស្ថិតនៅលើកិច្ចខិតខំប្រឹងប្រែងរបស់ស្រី្តក្រីក្រ ដែលមានការងារច្រើននិងមិនទទួលបានប្រាក់បៀរវត្តន៍សមស្របនិងមិនទទួលបានការឱ្យតម្លៃ នេះបើយោងតាមរបាយការណ៍របស់អង្គការអុកស្វាមមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ៍។ ...
Yesenia Amaro
http://www.phnompenhpost.com/national/gender-based-pay-gap-persists-oxfam-study
របាយការណ៍៖ ការរៀបការដោយបង្ខំធ្វើឱ្យស្ត្រីធ្លាក់ទៅក្នុងទាសភាព
ប្រជាជនកម្ពុជាប្រមាណ ៥,៥០០០នាក់ជាជនរងគ្រោះដោយសារការរៀបការដោយបង្ខំនៅក្នុងប្រទេសកម្ពុជា ហើយគេបង្ហាញថា ២២%នៃចំនួនមនុស្សប្រមាណ ២៥៦,៨០០ នាក់កំពុងស្ថិតនៅក្នុងទាសភាពទំនើបនៅកម្ពុជា នេះបើយោងតាមការចេញផ្សាយរបស់អង្គការអូស្ត្រាលីមួយដែលជាអង្គការមិនមែនរដ្ឋាភិបាលនៅលើរបាយការណ៍សន្ទស្សន៍ទាសភាពសកលលោកកាលពីម្សិលមិញ។ ...
Sonny Inbaraj Krishnan និង ស្រី គំនិត
http://www.khmertimeskh.com/news/25615/forced-marriages-turn-women-into-slaves--report/
សមាគមគ្រូបង្រៀនត្រូវបានថ្កោលទោស
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ ពីការថ្កោលទោសទៅលើសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាទាក់ទងនឹងការអំពាវនាវដល់គ្រូបង្រៀននានាដើម្បីចូលរួមធ្វើកូដកម្ម ឬបាតុកម្មគាំទ្រដល់លោក គឹម សុខា មេដឹកនាំគណៈបក្សសង្គ្រោះជាតិ។ ...
ទិន សុខាវុធ
http://www.khmertimeskh.com/news/25621/teachers----association-condemned/
លោកនាយករដ្ឋមន្ត្រីប្រាប់ក្រុមមន្ត្រីឲ្យកែលម្អមណ្ឌលព្រៃស្ពឺ បើមិនដូច្នោះទេបិទវាតែម្តងទៅ
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អាជ្ញាធររាជធានី និងក្រសួងសង្គមកិច្ចឲ្យកែលម្អមណ្ឌលឃុំខ្លួនព្រៃស្ពឺ ដែលមានឈ្មោះអាក្រក់ ឬបិទវាតែម្តងដើម្បីកំុឲ្យរដ្ឋាភិបាលរងការអាម៉ាស់ទៀត។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/31871
ព្រូដិនសល បង្រៀនការយល់ដឹងហិរញ្ញវត្ថុ
មូលនិធិ Prudence Foundation ដែលបានបង្កើតឡើងដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតព្រូដិនសលបានចាប់ផ្ដើមដំណើរការទូទាំងប្រទេសដោយកំណត់លើកម្មវិធីក្នុងការយល់ដឹងពីហិរញ្ញវត្ថុបន្ទាប់ពីបង្ហាញកម្មវិធីនេះទៅក្រសួងអប់រំ។ ...
Ayanna Runcie
http://bit.ly/1XjyFbY
មណ្ឌលកុមារកំព្រាពាក់កណ្តាលរបស់កម្ពុជាមិនបានចុះឈ្មោះ
មន្ត្រីមួយរូបបាននិយាយកាលពីថ្ងៃអង្គារថា មណ្ឌលកុមារកំព្រាជិតពាក់កណ្តាលនៅក្នុងប្រទេសកម្ពុជាខកខានមិនបានចុះឈ្មោះជាមួយរដ្ឋាភិបាល ដោយបណ្តាលឲ្យមានការពន្យារការប៉ុនប៉ងកែទម្រង់វិស័យផ្តល់កន្លែងស្នាក់នៅដល់កុមារដ៏រឹងរូស។ ...
ប៊ុត គឹមសាយ និង Taylor O'connell
http://www.cambodiadailykhmer.com/31879
គ្មានការបណ្តុះបណ្តាល គ្មានប័ណ្ណអនុញ្ញាត៖ ប្រព័ន្ធសុខភាពសាធារណៈនៅកម្ពុជា
ប្រព័ន្ធសុខភាពសាធារណៈមិនត្រូវបានដាក់ជាអាទិភាពនៅក្នុងបញ្ជីសម្រាប់ធនធានបន្ថែមនោះទេ នៅពេលដែលរដ្ឋសភាជាតិកម្ពុជាបានទម្លាក់កញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំ ២០១៦កាលពីខែធ្នូ ដែលវិស័យនេះទទួលបានការកើនឡើង ៨% ឬ ២៧៥ លានដុល្លារធៀបនឹងឆ្នាំកន្លងទៅ។ ការអប់រំផ្នែកយោធាទទួលបានការជម្រុញ ២៨ %នៃកញ្ចប់ថវិកា ៤.៣ ពាន់លានដុល្លារ ឬ ស្មើនឹង ៥០២ លានដុល្លារ ខណៈដែលថវិកាការពារជាតិកើនដល់ ១៧.៣% ឬ ៣៨២ លាសដុល្លារ។ ...
ក្រសួងព្រមានជំងឺឆ្លង៧ប្រភេទក្នុងរដូវវស្សា
លោកលី សុវណ្ណប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បានប្រាប់កាសែតខ្មែរថាមស៍ កាលពីថ្ងៃទី ៣០ ខែ ឧសភានេះថា នៅក្នុងរដូវវស្សាប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជា គួរតែយល់ដឹងពីជំងឺប្រាំពីរប្រភេទគឺ៖ គ្រុនឈាម-គ្រុនចាញ់ គ្រុនផ្តាសាយ គ្រុនក្តៅ ជំងឺចម្លងពីចំណីអាហារ ជំងឺចម្លងពីទឹក អាសន្នរោគ ជំងឺលិបតូ។ ...
ទិន សុខាវុធ
http://bit.ly/1sHQzrg
UN សម្ដែងកង្វល់ ប៉ុន្តែសកម្មជនសិទ្ធិមនុស្សលើកឡើងថា ត្រូវការខ្លាំងជាងនេះ
លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានសម្ដែងកង្វល់ជុំវិញស្ថាន ភាពនយោបាយដ៏ចម្រូងចម្រាសនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ នៅក្នុងសេចក្ដីថ្លែងការណ៍មានតែពីរប្រយោគចេញតាមរយៈ ការិយាល័យផ្នែកព័ត៌មានរបស់លោក ដែលសកម្មជនសិទ្ធិមនុស្សបានរិះគន់កាលពីម្សិលមិញ ចំពោះភាពរួញរា និងភាពអសកម្ម។ ...
Taylor O'connell
http://www.cambodiadailykhmer.com/31842
ធនាគារអេស៊ីលីដា ទទួលបានកម្ចី $៧០ លានសម្រាប់សហគ្រិនជាស្រ្តី
ធនាគារអេស៊ីលីដាកាលពីម្សិលមិញ បានទទួលកម្ចីបន្ថែម ៧០ លានដុល្លារពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដើម្បីពង្រឹងលទ្ធភាពផ្តល់កម្ចីរយៈពេលវែងទៅសហគ្រាសខ្នាតតូចបំផុត និងខ្នាតមធ្យម ដោយផ្តោតសំខាន់លើម្ចាស់អាជីវកម្មជាស្ត្រី។ ...
ហ៊ គឹមសាយ
http://bit.ly/1Vs5D80
របាយការណ៍៖ ប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងការបង្ខិតបង្ខំក្នុងការងារនិងអាពាហ៍ពិពាហ៍
ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី៣ក្នុងអត្រាទាសភាពសម័យថ្មីខ្ពស់បំផុតនៅក្នុងពិភពលោក ដែលស្ថិតក្នុងលំដាប់បន្ទាប់ពីប្រទេសកូរ៉េខាងជើងនិងប្រទេសអ៊ូបេគីស្ថាន នេះបើយោងតាមសន្ទស្សន៍ទាសភាពពិភពលោកក្នុងឆ្នាំ២០១៦ ដែលចេញផ្សាយកាលពីព្រឹកមិញដោយស្ថាប័ន Walk Free Foundation។ ...
Jack Davies and គង់ មេត្តា
http://www.phnompenhpost.com/national/250k-cambodians-subject-forced-labour-or-marriage-report-finds
នគរបាលវាយតប់ជាមួយបាតុករក្នុង"ថ្ងៃចន្ទព័ណខ្មៅទី៤"
ទិដ្ឋភាពនៃនគរបាលធ្វើការប្រទាក់ប្រទាញបដាក្នុងអំឡុងពេលពេលវាយតប់ជាមួយបាតុករជារូបភាពតំណាងពី”ថ្ងៃចន្ទព័ណខ្មៅទី៤” ខណៈពេលដែលបាតុករបន្តកោះហៅការដោះលែងសកម្មជនសិទ្ធិមនុស្សដែលត្រូវបានជាប់ឃុំក្នុងពន្ធនាគារព្រៃសរអស់រយៈពេល១ខែ។ ...
George Wright និង ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/police-scuffle-with-protesters-on-fourth-black-monday-113239/
អង្គការសហប្រជាជាតិព្រួយបារម្ភពីកំណើននៃភាពតានតឹងផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជា
អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ បានប្រកាសក្តែងៗ ពីកំណើននៃភាពតានតឹងផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជា ដែលរួមមានទាំងការប៉ុនប៉ងចាប់ខ្លួនអ្នកនយោបាយចំពេលដែលមានការចោទប្រកាន់ពីគណបក្សប្រឆាំងថា គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែធ្វើទុក្ខបុកម្នេញទៅលើបក្សប្រឆាំងរបស់ខ្លួន។ ...
Straits Times Team
http://www.straitstimes.com/asia/se-asia/united-nations-concerned-about-rising-political-tensions-in-cambodia
សហជីពគាំទ្ររដ្ឋាភិបាល ថ្កោលទោស និងស្នើឲ្យចាត់វិធានការលោក ជា មុនី
ក្រុមសហជីពឯករាជ្យនិងគាំទ្ររដ្ឋាភិបាលបានថ្កោលទោសដល់លោកជាមុនីប្រធានសហជីពសេរីកម្មករដែលបានប្រកាសថាលោកអាចនឹងអំពាវនាវដល់កម្មករកម្មការិនីទាំងអស់ធ្វើកូដកម្មក្នុងករណីមានការចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិ។ ...
មុំ គន្ធា
http://bit.ly/1Wtlt3t
សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ បដិសេធការរុករករ៉ែនៅក្នុងតំបន់ពួកគេ
ក្រុមហ៊ុនរុករករ៉ែAngkorGoldCorpកំពុងធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាល NGOs ក្នុងការពន្យល់ប្រជាពលរដ្ឋក្នុងភូមិប្លង់ឃុំប៉ាតេក្នុងស្រុកអូរយ៉ាដាវខេត្តរតនគិរី បន្ទាប់ពីអ្នកភូមិមិនអនុញ្ញាតឲ្យក្រុមហ៊ុននេះរុករករ៉ែមាសនៅលើដីចម្ការរបស់ពួកគេ។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/1WU1t9Z
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងការផ្លាស់ប្តូរ និងការបរិច្ចាកសរីរាង្គត្រូវបានអនុម័ត
ទីស្តីការគណៈរដ្ឋមន្ត្រីនៃកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់កាលពីសប្តាហ៍មុន ស្តីពីច្បាប់ និងការគ្រប់គ្រងការបរិច្ចាក និងការផ្លាស់ប្តូរសរីរាង្គ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍មួយរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានបង្ហាញថា ជីវិតរបស់អ្នកដែលមានជម្ងឺមិនឆ្លងដូចជា ជម្ងឺសម្ពាធឈាមខ្ពស់ និងជម្ងឺទឹកនោមផ្អែម អាចនឹងប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំងតាមរយៈការផ្លាស់ប្តូរសរីរាង្គតម្រងនោម ប្រសិនបើការវះកាត់នោះធ្វើមិនបានត្រឹមត្រូវ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/25517/organ-transplant--donation-draft-law-approved/
បម្រាមជក់បារីនឹងត្រូវដាក់នៅលើសំបកកញ្ចប់បារី
ដើម្បីជាផ្នែកមួយក្នុងការជួយជម្រុញឱ្យកាន់តែទូលំទូលាយក្នុងការកាត់បន្ថយការជក់បារីនោក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនបារីទាំងអស់នឹងតម្រូវឱ្យបោះពុម្ភរូបភាព ឬអត្ថបទហាមប្រាណពីការជក់បារីដែលមានទំហំ ៥៥%នៃកញ្ចប់បារីចាប់ពីចុងខែកក្កដានេះទៅ នេះបើឱ្យដឹងពីក្រសួងសុខាភិបាល។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25477/warnings-to-be-placed-on-cigarette-packs/
រដ្ឋមន្ត្រីក្រសួងសុខាភិបាលព្យាយាមស្នើររបាយការណ៍ក្នុងការចំណាយឱ្យបានកាត់តែប្រសើរ
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំទៅកាន់មន្ទីពេទ្យបង្អែកនិងមណ្ឌលសុខភាពដើម្បីស្នើរសុំឱ្យមានកំណើនរបាយការណ៍ទៅកាន់ការចំណាយរបស់ពួកគេក្នុងគោលដៅនាំឱ្យមានតម្លាភាពកាន់តែច្រើនចំពោះការចំណាយផ្លូវការ។ ...
Bun Sengkong
http://www.phnompenhpost.com/national/health-ministry-seeks-better-expense-reports
ប្រព័ន្ធសុខាភិបាលកម្ពុជាកំពុងព្យាយាមជួយដល់អ្នកជម្ងឺផ្លូវចិត្ត
ពេលដែលនាឡិកាដើរដល់ម៉ោង ៧ព្រឹក មានមនុស្សមកច្រើនកុះករនៅពីមុខអាគារចាស់ពណ៌លឿងមួយក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ មានមនុស្សច្រើនជាង ៤០នាក់សម្រុកមកកាន់ច្រកទ្វារធំដែលធ្វើពីដែក ដែលខ័ណ្ឌចែកមនុស្សទាំងនេះពីកន្លែងរង់ចាំ និងបន្ទប់ប្រឹក្សាយោបល់។ អ្នកខ្លះអើតករបស់គេដើម្បីរកមើលសញ្ញាពីបុគ្គលិកខាងក្នុងអាគារ ខណៈដែលមនុស្សដ៏ទៃទៀតស្វែងរកកន្លែងសមគួរដើម្បីអង្គុយសម្រាករងចាំ។ ...
Pichayada Promchertchoo
http://www.channelnewsasia.com/news/asiapacific/cambodia-s-health-care/2811180.html