មេឃុំស្ត្រីមកពីគណបក្សប្រឆាំងសង្ឃឹមរក្សាតំណែងមេឃុំក្នុងការបោះឆ្នោតខាងមុខ
នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ នៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះ លោកស្រី ស្ងួន សាមាន មេឃុំមកពីគណបក្ស សម រង្ស៊ី បាននិយាយថាលោកស្រីនៅតែសង្ឃឹមថា ប្រជាពលរដ្ឋបន្តគាំទ្របោះឆ្នោតជ្រើសរើសលោកស្រីឲ្យធ្វើជាមេឃុំបន្តទៀត។
លោកស្រីបានថ្លែងប្រាប់ VOA ថា៖ «ខ្ញុំមានជំនឿទៅលើប្រជាពលរដ្ឋ។ ខ្ញុំមានក្ដីសង្ឃឹមទៅលើប្រជាពលរដ្ឋខ្ញុំ ដោយសារប្រជាពលរដ្ឋខ្ញុំ គឺគាត់ទុកចិត្តលើខ្ញុំច្បាស់ហ្មង ថាខ្ញុំពិតជាអាចពឹងផ្អែកបាន ពិតជាមេឃុំដ៏ល្អ ត្រឹមត្រូវសម្រាប់គាត់»។ ..
ស៊ុន ណារិន
http://khmer.voanews.com/a/opposition-woman-commune-chief-hopes-to-keep-post-in-local-elections/3873102.html