ការអភិវឌ្ឍសង្គម
នាយករដ្ឋមន្ត្រីពង្រីកទំនាក់ទំនងទៅកាន់សហគមខ្មែរឥស្លាម
គ្រូបង្រៀនថ្មីចំនួន១៥០០នាក់ នឹងត្រូវជ្រើសរើសចេញពីសហគមខ្មែរឥស្លាមនៅកម្ពុជា ដើម្បីចូលបម្រើការលើវិស័យអប់រំក្នុងប្រទេស។ ...
Chea Vannak and Donald Lee
http://www.khmertimeskh.com/news/13209/pm-reaches-out-to-khmer-muslims/
រដ្ឋសភានឹងអនុម័តពង្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលនៅថ្ងៃនេះ
ប្រឈមមុខនឹងពហិការរបស់គណបក្សប្រឆាំងនឹងការព្រមានពីការបាត់បង់ជំនួញបរទេសរបស់សហភាពអឺរ៉ុប គម្រោងរបស់រាជរដ្ឋាភិបាលគ្រោងនឹងបោះឆ្នោតអនុម័ត ពង្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលនៅថ្ងៃនេះ។ ...
Muny Sithyna and Ven Rathavong
http://www.khmertimeskh.com/news/13213/assembly-to-approve-ngo-curb-law-today/
សហភាពអឺរ៉ុបចេញសេចក្តីសម្រេចប្រឆាំងនឹងច្បាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល
កាលពីថ្ងៃព្រហស្បតិ៍ សភាអឺរ៉ុបបានទទួលយកសេចក្តីសម្រេចមួយដែលអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យលុបចោលពង្រាងច្បាប់ដែលនឹងគ្រប់គ្រងអង្គការ មិនមែនរដ្ឋាភិបាលនិងសហគមន៍ពាក់ពន្ធ័ទូទាំងប្រទេសយ៉ាងតឹងរឹង។សហភាពអឺរ៉ុបបានក្រើនរំលឹកថា ការអនុម័តច្បាប់នេះនឹងធ្វើឱ្យកម្ពុជាបាត់បង់ជំនួយអភិវឌ្ឍច្រើនដល់៧០០ លានដុល្លារ។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/eu-adopts-resolution-against-ngo-law-87955/
ក្រុមសង្គមសុីវិលកម្ពុជា នឹងធ្វើការតវ៉ាប្រឆាំងនឹងសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាល
មន្ត្រីមកពីអង្គការសិទ្ធិមនុស្សក្នុងស្រុកល្បីឈ្មោះមួយ បានឲ្យដឹងថា នៅថ្ងៃច័ន្ធនេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា នឹងធ្វើការតវ៉ាដោយសន្តិវិធី នៅខាងក្រៅសភា ក្នុងរាជធានីភ្នំពេញ ដើម្បីប្រឆាំងនឹងច្បាប់ដែលពួកគេអះអាងថា នឹងរឹតត្បិតសកម្មភាពរបស់ ...
បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/civil-society-groups-to-stage-mass-protest-against-ngo-draft-law-07102015131222.html
ការវិវឌ្ឍន៍សម្រាប់សុខភាពភ្នែក
កាលពីម្សិលមិញ មន្ត្រីកម្មវិធីជាតិសម្រាប់សុខភាពភ្នែក នៃក្រសួងសុខា ភិបាល បានចេញរបាយការណ៍មួយប្រកាសថា ជម្ងឺត្រាកូម ជម្ងឺភ្នែកមួយប្រភេទដែលអាចនាំឱ្យងងឹតភ្នែកបាន លែងជាបញ្ហាសុខភាពសារធារណៈក្នុងប្រទេសកម្ពុជាទៀតហើយ។ ...
សែន ដាវីត
http://www.phnompenhpost.com/national/milestone-eye-health
រដ្ឋាភិបាលព្រមសម្រួលខ្លឹមសារនៃច្បាប់អង្គការ
មន្ត្រីរដ្ឋាភិបាលបានសម្រេចសម្រួលខ្លឹមសារខ្លះនៃសេចក្តីព្រាង ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលខណៈដែលរដ្ឋសភាគ្រោងនឹងបើក កិច្ចប្រជុំធ្វើការពិភាក្សា និងអនុម័តនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ បើទោះបីជាអង្គការសង្គមស៊ីវិលរាប់រយនៅ ...
តាំង វីដា
http://bit.ly/1CtwHMw
សេចក្តីព្រាងច្បាប់ការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងនឹងអនុម័តឆាប់ៗ
ក្រសួងសុខាភិបាល និងអន្តរក្រសួងបានបញ្ចប់នូវសេចក្តីព្រាងច្បាប់ «ការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង» និងត្រៀមបញ្ជូនទៅកាន់គណៈរដ្ឋមន្ត្រីអនុម័តនាពេលឆាប់ៗនេះក្នុង គោលបំណងបង្កើនពន្ធក៏ដូចជាគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម។ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1MoYhuK
សមាជិកសភាអាស៊ានស្នើឲ្យកម្ពុជា បោះបង់ចោលច្បាប់អង្គការមិនមែនរដ្ឋាភិបាលរឹតត្បិតនិងមិនមានប្រជាធិបតេយ្យ
នៅថ្ងៃនេះ អង្គការសមាជិកសភាអាស៊ានស្នើឲ្យរដ្ឋាភិបាលកម្ពុជា បោះបង់ចោលច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដោយអះអាងថា គណបក្សកាន់អំណាចកំពុងតែឈ្ពោះទៅរកដំណើរមួយដែលមិនមាន ប្រជាធិបតេយ្យធ្ងន់ធ្ងរ ដោយកំពុងតែប៉ុនប៉ងអនុម័តច្បាប់ ដែល ...
បុគ្គលិកសារព័ត៌មាន Asian Tribune
http://www.asiantribune.com/node/87314
មន្ត្រីរដ្ឋាភិបាល ការពារសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាល
កាលពីថ្ងៃពុធ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយរូប បានការពារសេចក្តីព្រាងច្បាប់ចម្រូងចម្រាសមួយ សំដៅគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល ខណៈពេលដែលសមាជិករដ្ឋាភិបាល និងសង្គមសុីវិល ជួបជុំគ្នានៅរាជធានីភ្នំពេញ។ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/govt-official-defends-draft-law-on-ngos/2855162.html
សាលាក្រុងភ្នំពេញ៖ មណ្ឌលឃុំឃាំងពោធិ៍សែនជ័យនឹងត្រូវទទួលបានការកែលម្អ
បន្ទាប់ពីស្ថានភាពដ៍គួរឱ្យព្រួយបារម្ភនៅមជ្ឈមណ្ឌលសង្គមកិច្ចពោធិ៍សែនជ័យត្រូវបានលាតត្រដាង កាលពីម្សិលមិញ សាលាក្រុងភ្នំពេញបានទទួលស្គាល់ថាមណ្ឌលនេះមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទទួលយកការឃុំខ្លួននៃចំនួនមនុស្សដ៏ច្រើននោះទេ។ ...
Donald Lee and Som Panha
http://www.khmertimeskh.com/news/13033/notorious-detention-center-to-be-renovated-----city-hall/
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដើរចេញពីសិក្ខាសាលាស្តីអំពីច្បាប់អង្គការមិនមែនរដ្ឋាភិបាល
កាលពីថ្ងៃពុធ តំណាងរាស្ត្រនិងមន្ត្រីគណបក្សប្រជាជនកម្ពុជាបានបន្តការពារពង្រាងច្បាប់ ស្តីអំពីការគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាលរបស់ពួកគេ ក្នុងសិក្ខាសិលានៅរដ្ឋសភាជាតិ បើទោះបីជាមានការធ្វើពហិការរបស់អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ក៏ដូចជាជាគណបក្សប្រឆាំងយ៉ាងណាក៏ដោយ ដែលក្រុមនេះបានហៅសិក្ខាសាលានេះថាជាព្រឹត្តិការណ៍ “គ្មានបានការ”។ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/opposition-walks-out-of-ngo-law-workshop-87637/
អ្នកជាប់ឃុំគ្មានផ្ទះសម្បែងអង្វរតំណាងរាស្ត្រគណបក្សប្រឆាំងឲ្យជួយ
កាលពីថ្ងៃពុធនេះ ប្រជាជនកម្ពុជាគ្មានផ្ទះសម្បែង និងមានជម្ងឺផ្លូវចិត្តប្រមាណ ១០០ នាក់ ដែលកំពុងត្រូវបានឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលមួយនៅឯជាយក្រុងភ្នំពេញ បានអង្វរតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូប ជាមួយ នឹងសំណើថា សូមមជ្ឈមណ្ឌលផ្តល់ឱ្យពួកគេនូវម្ហូប ...
អ្នកជំនាញច្បាប់បានឲ្យដឹងថា សេចក្តីព្រាងច្បាប់អាចនឹងទប់ស្កាត់អង្គការមិនមែនរដ្ឋាភិបាលនៅអនាគត
កាលពីថ្ងៃអង្គារ អ្នកប្រឆាំងរាប់រយនាក់ទៅនឹងច្បាប់ចម្រូងចម្រាសមួយ ដែលសំដៅគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល បានមកជួបគ្នានៅក្នុងសណ្ឋាគារមួយ នៅរាជធានីភ្នំពេញ ខណៈពេលដែលយុទ្ធនាការមួយប្រឆាំងនឹងការអនុម័តច្បាប់កំពុងបន្ត។ ហ្សាច ឡែ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/legal-expert-says-draft-law-could-inhibit-future-ngos/2853608.html
បាតុកម្មនិងកុប្បកម្មកើនឡើង ប៉ុន្តែបទល្មើសថយចុះ
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងឆមាសដំបូងនៃឆ្នាំ២០១៥នេះ ចំនួនបាតុកម្មនិងកុប្បកម្មបានកើនឡើង ប៉ុន្តែបទល្មើសបានថយចុះ។ របាយការណ៍បន្តថា នៅក្នុងអំឡុងពេលនោះ បាតុកម្មនិងកុប្បកម្មមាន ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/demonstration-and-riot-up-but-crime-down-8740
អង្គការមិនមែនរដ្ឋាភិបាលប្រកាន់គោលជំហរប្រឆាំងនឹងពង្រាងច្បាប់មុនពេលជំនួបជាមួយតំណាងរាស្ត្រ
នៅថ្ងៃអង្គារ អង្គការមិនមែនរដ្ឋាភិបាលបានរួបរួមគ្នាជុំវិញគោលជំហរដ៏រឹងមាំរបស់ពួកគេទៅកាន់ពង្រាងច្បាប់ ដែលនឹងដាក់កំហិតឱ្យក្រុមអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ចុះបញ្ជីជាមួយរដ្ឋាភិបាល។យ៉ាងណាមិញ ពួកគេមានគោលជំហរផ្សេងគ្នាទៅកាន់កិច្ចអញ្ជើញរបស់គណបក្សកាន់អំណាច ឱ្យចូលប្រឹក្សាយោបល់ ដែលផ្តល់ដំណឹងជូនមុនរយៈពេល១១ម៉ោងនៃការបោះឆ្នោតទៅកាន់ពង្រាងច្បាប់នេះ។ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/ngos-firm-against-draft-law-before-meeting-with-lawmakers-87533/
ឧស្សាហកម្មមជ្ឈមណ្ឌលកុមារកំព្រារបស់អាសុីមានតម្លៃរាប់លាន
អំណោយជាឯកជនទៅឲ្យមជ្ឈមណ្ឌលកុមារកំព្រា នៅក្នុងប្រទេសកម្ពុជា មានន័យថា រដ្ឋាភិបាលនៃប្រទេសនេះ កំពុងតែជួបការលំបាក ក្នុងការដោះស្រាយកំណែទម្រង់របស់ពួកគេ ជាមួយនឹងកង្វះខាតតម្លាភាព និងកង្វះខាតការពិនិត្យសុវត្ថិភាព។ ភាគច្រើននៃមជ្ឈមណ្ឌលកុមារ ...
បុគ្គលិកសារព័ត៌មាន Asian Pacific Post
http://www.asianpacificpost.com/article/7013-asia%E2%80%99s-orphanage-industry-worth-millions.html
គណបក្សប្រឆាំងធ្វើពហិការមិនចូលរួមសន្និសីទអំពីសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាល
តំណាងរាស្ត្រ គណបក្សប្រឆាំងមួយរូប បានឲ្យដឹងនៅថ្ងៃអង្គារនេះថា គណបក្សប្រឆាំងនៃប្រទេសកម្ពុជា នឹងធ្វើពហិការមិនមិនចូលរួមសន្និសីទជាតិ រៀបចំដោយសភា ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ចម្រូងចម្រាសមួយ ដែលសំដៅគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាលកំពុងប្រតិបត្តិការនៅក្នុង ប្រទេសអភិវឌ្ឍន៍មួយនេះ ដោយសារ ...
ឆេង ម៉េងជូ និង យន់ សាមៀន
http://www.rfa.org/english/news/cambodia/opposition-party-to-boycott-conference-on-ngo-draft-law-07072015154522.html
រដ្ឋសភាអនុម័តច្បាប់គ្រប់គ្រងផ្ទះជួល
ច្បាប់ភតិសន្យាពិសេស ឬហៅថាច្បាប់គ្រប់គ្រងផ្ទះជួលដែលរដ្ឋសភាបានអនុម័តកាលពីម្សិលមិញនឹងមិនអនុញ្ញាតឲ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃឈ្នួលផ្ទះសម្រាប់កម្មករ និស្សិត និងសិស្សដែលជួលផ្ទះក្នុងអំឡុងពេល ២ ឆ្នាំនៃការជួលផ្ទះតែផ្តល់សិទ្ធិ ...
តាំង វីដា
http://bit.ly/1CjffdJ
គ្រូបង្រៀននៅខេត្តកំពតពុំទាន់ទទួលបានប្រាក់តំបន់ ៩ ខែ
ក្រុមគ្រូបង្រៀនក្នុងស្រុកចំនួន ៥ ក្នុងខេត្តកំពតបានប្រមូលស្នាមមេដៃដាក់ស្នើសុំអន្តរាគមន៍ចំពោះករណីប្រាក់តំបន់ដែលជួបការលំបាកសម្រាប់ឆ្នាំសិក្សា ២០១៤-២០១៥ ដែលពួកគេមិនទាន់ទទួលបាននៅឡើយចាប់តាំងពីខែតុលាឆ្នាំមុនរហូតមកដល់ពេល ...
មុំ គន្ធា
http://bit.ly/1NKc0wz
កម្មវិធីច្នៃប្រឌិត នាំការធ្វើតេស្តហុីវមកដល់សហគមន៍កម្ពុជា
កម្មវិធីធ្វើតេស្តហុីវតាមសហគមន៍ គឺជាកម្មវិធីទីមួយនៅក្នុងតំបន់នេះ។ ខណៈពេលដែលការធ្វើតេស្តនិងប្រឹក្សាហុីវតាមរយៈបណ្តាញ បានបង្កើនចំនួនអ្នកមកធ្វើតេស្តក្នុងបណ្តាប្រជាជនគោលដៅ កម្មវិធីមិនទាន់ទទួលបានករណីហុីវថ្មី ...
Saya Oka
http://thediplomat.com/2015/07/innovative-program-brings-hiv-testing-to-cambodia/
សកម្មជន និងព្រះសង្ឃកម្ពុជា ជម្រុញឲ្យអ្នកធ្វើច្បាប់សង្គ្រោះព្រៃជិតផុតពូជ
កាលពីថ្ងៃច័ន្ទ សកម្មជនប្រមាណជិត១០០នាក់និងអង្គ រាប់បញ្ចូលទាំងព្រះសង្ឃដែរនោះ បានប្រមូលផ្តុំនៅមុខសភានៃប្រទេសកម្ពុជា ដើម្បីស្នើសុំឲ្យអ្នកធ្វើច្បាប់ និងរដ្ឋបាលព្រៃឈើនៃប្រទេសនេះ ចាត់វិធានការណ៍ប្រឆាំងនឹងការកាប់ព្រៃឈើ ...
ប្រាជ្ញ ឈីវ
http://www.rfa.org/english/news/cambodia/forest-07062015163702.html
អង្គការសិទ្ធិមនុស្សហៅការចោទប្រកាន់បុគ្គលិកសិទ្ធិមនុស្សថាជា ការបំភិតបំភ័យ
អង្គការឃ្លាំមើលអន្តរជាតិ Frontline Defenders បានស្នើឲ្យអាជ្ញាធរកម្ពុជា ទម្លាក់បណ្តឹងបរិហាកេរ្តិ៍ ប្រឆាំងនឹងបុគ្គលិកសិទ្ធិមនុស្សលេចធ្លោរមួយរូប។ នី ចរិយា ប្រធានជំនួយផ្នែកច្បាប់សម្រាប់អង្គការសិទ្ធិមនុស្សអាដហុក កំពុងតែប្រឈមនឹងបណ្តឹងមួយចោទប្រកាន់ដោយមន្ត្រីតុលាការ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/group-claims-suit-against-rights-worker-is-intimidation/2850618.html
ប្រធានអង្គការក្រៅរដ្ឋាភិបាលម្នាក់ត្រូូវបានអាជ្ញារធរវៀតណាមចាប់ខ្លួន
ប្រធានអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាមួយរូប បាននាំសិស្សសាលារបស់ខ្លួនថ្នាក់បឋមសិក្សានិងវិទ្យាល័យទៅកាន់ដំណើរទស្សនកិច្ចមួយទៅកាន់តំបន់ជម្លោះព្រំដែនក្នុងខេត្តស្វាយរៀង នឹងត្រូវបានប្រជាជនស៊ីវិលវៀតណាមព្រួតវាយដំនិងចាប់ដាក់គុកទាំងយប់។ ...
ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/ngo-director-arrested-by-vietnamese-authorities-87341/
មជ្ឈមណ្ឌលព្រៃស្ពឺ កំពុងប្រឈមនឹងការស៊ើបអង្កេតរបស់សមាជិកសភាលើការរំលោភបំពាន
មជ្ឈមណ្ឌលសង្គមកិច្ចពោធិ៍សែនជ័យ ឬព្រៃស្ពឺ កំពុងប្រឈមនឹងការស៊ើបអង្កេតលើការចោទប្រកាន់ការរំលោភសិទ្ធិមនុស្ស ដែលតំណាងរាស្ត្រគណបក្សប្រឆាំងបានលើកឡើងកាលពីម្សិលមិញ។ ...
សែន ដាវីត
http://www.phnompenhpost.com/national/prey-speu-faces-mps-probe-over-violations