ការ​អភិវឌ្ឍ​សង្គម

សុខ​ភាព​សា​ធា​រណៈ

គ្មានការបណ្តុះបណ្តាល គ្មានប័ណ្ណអនុញ្ញាត៖ ប្រព័ន្ធសុខភាពសាធារណៈនៅកម្ពុជា

ប្រព័ន្ធសុខភាពសាធារណៈមិនត្រូវបានដាក់ជាអាទិភាពនៅក្នុងបញ្ជីសម្រាប់ធនធានបន្ថែមនោះទេ នៅពេលដែលរដ្ឋសភាជាតិកម្ពុជាបានទម្លាក់កញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំ ២០១៦កាលពីខែធ្នូ  ដែលវិស័យនេះទទួលបានការកើនឡើង ៨% ឬ ២៧៥ លានដុល្លារធៀបនឹងឆ្នាំកន្លងទៅ។ ការអប់រំផ្នែកយោធាទទួលបានការជម្រុញ ២៨ %នៃកញ្ចប់ថវិកា ៤.៣ ពាន់លានដុល្លារ ឬ ស្មើនឹង ៥០២ លានដុល្លារ ខណៈដែលថវិកាការពារជាតិកើនដល់ ១៧.៣% ឬ ៣៨២ លាសដុល្លារ។ ...

Vat Vin
http://aecnewstoday.com/2016/untrained-unlicensed-a-look-at-cambodias-public-health-system/#axzz4ACZjGB7U

ក្រសួង​ព្រមាន​​ជំងឺ​ឆ្លង​៧ប្រភេទ​ក្នុង​រដូវ​វស្សា

លោកលី សុវណ្ណប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បានប្រាប់កាសែតខ្មែរថាមស៍ កាលពីថ្ងៃទី ៣០ ខែ ឧសភានេះថា នៅក្នុងរដូវវស្សាប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជា គួរតែយល់ដឹងពីជំងឺប្រាំពីរប្រភេទគឺ៖ គ្រុនឈាម-គ្រុនចាញ់ គ្រុនផ្តាសាយ គ្រុនក្តៅ ជំងឺចម្លងពីចំណីអាហារ ជំងឺចម្លងពីទឹក អាសន្នរោគ ជំងឺលិបតូ។ ...

ទិន សុខាវុធ
http://bit.ly/1sHQzrg

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងការផ្លាស់ប្តូរ និងការបរិច្ចាកសរីរាង្គត្រូវបានអនុម័ត

ទីស្តីការគណៈរដ្ឋមន្ត្រីនៃកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់កាលពីសប្តាហ៍មុន ស្តីពីច្បាប់ និងការគ្រប់គ្រងការបរិច្ចាក និងការផ្លាស់ប្តូរសរីរាង្គ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍មួយរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានបង្ហាញថា ជីវិតរបស់អ្នកដែលមានជម្ងឺមិនឆ្លងដូចជា ជម្ងឺសម្ពាធឈាមខ្ពស់ និងជម្ងឺទឹកនោមផ្អែម អាចនឹងប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំងតាមរយៈការផ្លាស់ប្តូរសរីរាង្គតម្រងនោម ប្រសិនបើការវះកាត់នោះធ្វើមិនបានត្រឹមត្រូវ។ ...

មុំ គន្ធា
http://www.khmertimeskh.com/news/25517/organ-transplant--donation-draft-law-approved/

បម្រាមជក់បារីនឹងត្រូវដាក់នៅលើសំបកកញ្ចប់បារី

ដើម្បីជាផ្នែកមួយក្នុងការជួយជម្រុញឱ្យកាន់តែទូលំទូលាយក្នុងការកាត់បន្ថយការជក់បារីនោក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនបារីទាំងអស់នឹងតម្រូវឱ្យបោះពុម្ភរូបភាព ឬអត្ថបទហាមប្រាណពីការជក់បារីដែលមានទំហំ ៥៥%នៃកញ្ចប់បារីចាប់ពីចុងខែកក្កដានេះទៅ នេះបើឱ្យដឹងពីក្រសួងសុខាភិបាល។   ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25477/warnings-to-be-placed-on-cigarette-packs/

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ព្យាយាម​ស្នើរ​របាយការណ៍​ក្នុង​ការ​ចំណាយ​ឱ្យ​បាន​កាត់​តែ​ប្រសើរ​

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំទៅកាន់មន្ទីពេទ្យបង្អែកនិងមណ្ឌលសុខភាពដើម្បីស្នើរសុំឱ្យមានកំណើនរបាយការណ៍ទៅកាន់ការចំណាយរបស់ពួកគេក្នុងគោលដៅនាំឱ្យមានតម្លាភាពកាន់តែច្រើនចំពោះការចំណាយផ្លូវការ។ ...

Bun Sengkong
http://www.phnompenhpost.com/national/health-ministry-seeks-better-expense-reports

ប្រព័ន្ធសុខាភិបាលកម្ពុជាកំពុងព្យាយាមជួយដល់អ្នកជម្ងឺផ្លូវចិត្ត

ពេលដែលនាឡិកាដើរដល់ម៉ោង ៧ព្រឹក មានមនុស្សមកច្រើនកុះករនៅពីមុខអាគារចាស់ពណ៌លឿងមួយក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ មានមនុស្សច្រើនជាង ៤០នាក់សម្រុកមកកាន់ច្រកទ្វារធំដែលធ្វើពីដែក ដែលខ័ណ្ឌចែកមនុស្សទាំងនេះពីកន្លែងរង់ចាំ និងបន្ទប់ប្រឹក្សាយោបល់។ អ្នកខ្លះអើតករបស់គេដើម្បីរកមើលសញ្ញាពីបុគ្គលិកខាងក្នុងអាគារ ខណៈដែលមនុស្សដ៏ទៃទៀតស្វែងរកកន្លែងសមគួរដើម្បីអង្គុយសម្រាករងចាំ។ ...

Pichayada Promchertchoo
http://www.channelnewsasia.com/news/asiapacific/cambodia-s-health-care/2811180.html

ប្រជាពលរដ្ឋ​កំពុង​មាន​ក្តី​បារម្ភ​ពី​ការ​ប្រើប្រាស់​អាស៊ីដ​ក្នុង​ចំណី​អាហារ

អ្នកប្រើប្រាស់បណ្ដាញសង្គមកំពុងមានក្តីបារម្ភអំពីទឹកអាស៊ីដអាសេទិកក្នុងដបនាំចូលមកពីប្រទេសថៃ ដែលកំពុងត្រូវបានប្រើប្រាស់សម្រាប់ធ្វើម្ហូបអាហារជំនួសឲ្យយកក្រូចឆ្មារ នៅតាមបណ្តាភោជនីយដ្ឋាននានាក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ ...

ប៉ាវ ស៊ុយ
http://bit.ly/1U8WKuK

នាយកដ្ឋាន​នៃ​ក្រសួងសុខាភិបាល​នឹង​ធ្វើការ​ស៊ើបអង្កេត​ក្នុង​ករណី​ការ​ស្លាប់​របស់​ទារក​

នាយកដ្ឋាននៃក្រសួងសុខាភិបាលរាជធានីភ្នំពេញបានប្រកាសពីការស៊ើបអង្កេតក្នុងករណីមរណភាពទារកដែលទើបនឹងកើតថ្មី ដែលត្រូវបានអះអាងថាស្លាប់ដោយការឈ្លក់ដែលទារកនេះត្រូវបានបុគ្គលិកបម្រើការក្នុងមន្ទីរសម្ភពសោភាVIPធើ្វការបំបៅខណៈពេលកើតហេតុ។ ...

គង់ មេត្តា
http://www.phnompenhpost.com/national/health-department-probe-newborns-death

ចំពេលមានគ្រោះរាំងស្ងួត ជម្ងឺអាសន្នរោគកំពុងគម្រាមកំហែងយ៉ាងខ្លាំង

គ្រូបង្រៀននៅសាលាបឋមសិក្សាToul Mead ក្នុងខេត្តសៀមរាបបានប្រាប់សិស្សឱ្យយកទឹកពីផ្ទះដើម្បីចៀសវាងការខ្សោះទឹកក្រោមកម្តៅខ្លាំង។ យ៉ាងណាមិញ ប្រភពទឹកកាន់តែមានពិបាកក្នុងការរកខណៈពេលដែលគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរជាងគេក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកបានមកដល់។ ...

Janelle Retka
https://www.cambodiadaily.com/news/amid-drought-diarrhea-poses-severe-threat-112822/

របាយការណ៍​៖​ បញ្ហា​កង្វះ​ខាតអាហាររូបត្ថម្ភ​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​

កង្វះខាតអាហាររូបត្ថម្ភអាចធើ្វឱ្យសេដ្ឋកិច្ចកម្ពុជាបាត់បង់ប្រាក់ចំណូលប្រមាណ២៦៦លានដុល្លារក្នុងឆ្នាំនីមួយៗ នេះបើយោងតាមការរកឃើញក្នុងឯកសារថ្មីមួយ ដែលបានក្រើនដល់រដ្ឋាភិបាលឱ្យធ្វើការវិនិយោគកាន់តែច្រើនដើម្បីដោះស្រាយបញ្ហានេះ។ ...

Erin Handley
http://www.phnompenhpost.com/national/nutrition-shortfalls-harming-kingdoms-economy-report-finds

មន្ត្រី​មក​ពី​បណ្តា​ខេត្ត​សិក្សា​អំពី​វគ្គប​ណ្តុំ​បណ្តាល​បន្សាប​គ្រឿងញៀន​តាម​សហ​គម​

មន្ត្រីប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា កាលពីម្សិលមិញ មន្ត្រីមកពីបណ្តាខេត្តនានានៅទូទាំងប្រទេសបានមកជួបជុំគ្នានៅខេត្តបន្ទាយមានជ័យដើម្បីសិក្សាអំពីវគ្គបណ្តុំបណ្តាលស្តីអំពីសេវាកម្មបន្សាបគ្រឿងញៀនតាមសហគមនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ...

គង់ មេត្តា
http://www.phnompenhpost.com/national/meeting-touts-new-approach-rehab

អង្គការ​ WHO​ កំពុង​ពិចារណា​ការ​ធ្វើតេស្ត​ព្យាបាល​ជម្ងឺ​TB​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា​

ការធ្វើរោគវិនិច្ឆ័យថ្មីមួយដែលកាន់តែលឿននិងចំណាយប្រាក់កាន់តែតិចចំពោះបញ្ហាជម្ងឺរ៉េស៊ីស្តង់ច្រើនប្រភេទក្នុងប្រទេសកម្ពុជានឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងពេលឆាប់ៗនេះ។ ...

Yesenia Amaro
http://www.phnompenhpost.com/national/who-eyes-new-tb-test-regime-kingdom

មាន​ផ្ទុះ​ករណី​ផ្តាសាយ​បក្សី​លើ​សត្វ​មាន់​នៅ​ខេត្ត​កំពត

មន្ត្រីសុខាភិបាល និងកសិកម្មខេត្តកំពតបានដុតសម្លាប់សត្វមាន់ និងទាចំនួន ៣៥០ ក្បាលក្រោយរកឃើញករណីផ្ទុះផ្តាសាយបក្សី (H5N1) លើសត្វមាន់ជាលើកដំបូងនៅដើមឆ្នាំ ២០១៦ នេះនៅភូមិកោះឫស្សី ឃុំត្រពាំងបី ស្រុកឈូកប៉ុន្តែករណីនេះត្រូវបានទប់ស្កាត់ទាន់ពេលពុំមានការឆ្លងទៅលើពលរដ្ឋទេ។ ...

ប៉ិច សុធារី
http://bit.ly/1Xho2o6

សុខភាព​មាតា​និង​ទារក​ក្នុង​ប្រទេស​កម្ពុជា​មានកា​រវិ​វត្ត​ល្អ​ប្រសើរ​ជាង​ប្រទេស​ជិតខាង​

កម្ពុជាស្ថិតក្នុងចំណោមប្រទេសទាំង១០ដែលបានសម្រេចនូវការវិវត្តបានលឿនក្នុងបញ្ហាសុខភាពមាតានិងទារក ដោយបានបំពេញនូវគោលដៅក្នុងការកាត់បន្ថយតួរលេខការស្លាប់ក្នុងចំណោមក្រុមមនុស្សទាំងនេះ នេះបើយោងតាម ការវិភាគពហុវិស័យថ្មីជាងគេរបស់អង្គការWHO ។ ...

Yesenia Amaro
http://www.phnompenhpost.com/national/maternal-child-health-outpacing-neighbours

ចាប់ខ្លួនអ្នកផលិតប្រេងម្រះព្រៅខុសច្បាប់

កសិករ​ ពីរ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ និង​ផ្តន្ទាទោស​កាលពី​ម្សិលមិញ​ បន្ទាប់​ពី​ប៉ូ​លី​សបាន​រក​ឃើញ​ប្រេង​ម្រះព្រៅ​ប្រមាណ​ ១០០​លី​ត្រ​ជាង​នៅផ្ទះ​របស់​ពួក​គេ​ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ សាលា​គំរូ​ ឃុំ​ផ្ទះ​ព្រៃ​ ខេត្ត​ពោ​សាត់​ នេះ​បើ​យោង​តាម​លោក ...

ប៊ុត រស្មីគង្គារ
http://www.khmertimeskh.com/news/24716/illegal-oil-leads-to-arrests/

ប្រជាជន​៣១​នាក់​​ធ្លាក់ខ្លួន​ឈឺដោយសារថ្នាក់​សំលាប់​សត្វល្អិត

ទឹកដែលមានផ្ទុកសារធាតុថ្នាំសម្លាប់សត្វល្អិតត្រូវបានចោទថាជាដើមហេតុសម្រាប់ការធ្លាក់ខ្លួនឈឺរបស់ប្រជាជនចំនួន៣១នាក់ក្នុងស្រុកសំឡូតខេត្តបាត់ដំបង។ ...

គង់ មេត្តា និងIgor Kossov
http://www.phnompenhpost.com/national/pesticides-blamed-sickening-31-battambang

ដក​តំណែង​មន្ត្រី​មន្ទីរពេទ្យ​បង្អែក ២ នាក់​រឿង​មិន​បើក​ប្រាក់​បេសកកម្ម

មន្ត្រី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី​ពីរ​នាក់​ត្រូវ​បាន​ដក​ចេញ​ពី​ តំណែង​បន្ទាប់​ពី​ខកខាន​មិន​បាន​បើក​ប្រាក់​បេសកកម្ម​ជាង​ ១០០ ​លាន​រៀល​ឲ្យ​មន្ត្រី​សុខាភិបាល​ជាង​ ៣០ ​នាក់​តាំង​ពី​ឆ្នាំ​ ២០១៥​ មក។ ...

ផាក់ ស៊ាងលី
http://bit.ly/1T6qV8v

កំណើន​អាហារ​រហ័សតាមរបស់ប​ស្ចឹ​ម​ប្រទេស​នាំ​ឱ្យ​មាន​កង្វល់​បញ្ហា​សុខភាព​

ខណៈពេលដែលស៊ីតុណ្ហភាពនៅរាជធានីភ្នំពេញកើនឡើងដល់៣៩អង់ស្សាកាលពីថ្ងៃអង្គារ គូស្នេហ៍សញ្ជាតិអង់គ្លេសមួយគូបានដើរចូលទៅក្នុងហាងBurger King ដែលបំពាក់ទៅដោយម៉ាស៊ីនត្រជាក់។ ...

Ben Paviour
https://www.cambodiadaily.com/news/as-fast-food-takes-hold-health-fears-grow-112289/

កម្ពុជា​រង់ចាំ​ការ​អនុ​ញ្ញា​ត្តិឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ជម្ងឺគ្រុនឈាម​

ទោះបីជា​ចំនួន​នៃ​ករណី​ជំងឺគ្រុនឈាម​នៅ​កម្ពុជា​កើនឡើង​ជិត​៣​ដង​ក្នុងអំឡុងពេល​១៧​ស​ប្តា​ហ៍​ដំបូង​នៃ​ឆ្នាំ​ ២០១៦ក៏ដោយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ មន្ត្រី​សុខាភិបាល​បានឱ្យ​ដឹង​ថា​វ៉ាក់សាំង​សម្រាប់​ជម្ងឺ​នេះ​នៅ​តែ​តម្រូវឱ្យមាន​ការ​ត្រួតពិនិត្យ​ដោយ ...

Yesenia Amaro
http://www.phnompenhpost.com/national/cambodia-waiting-who-dengue-vaccine-approval

ក្រសួង​សុខាភិបាល៖ ជំងឺ​៤​ប្រភេទ​ដែល​​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្លាប់​៤៣​ភាគរយ​នៅ​កម្ពុជា

មន្រ្តី​នៃ​ក្រសួង​សុខាភិបាលបាន​ឲ្យ​ដឹង​ថាបន្ទុក​នៃ​ជំងឺ​មិន​ឆ្លង​​ចំនួន​បួន​ប្រភេទ​កំពុង​តែ​ការ​កើន​ឡើង​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរដែល​ធ្វើ​ឲ្យ​មាន​អ្នក​ស្លាប់​ដល់​ទៅ​៤៣​ភាគរយ ក្នុង​ឆ្នាំ​២០១៤ ដែល​តួលេខ​នេះ​ត្រូវ​បាន​​ព្យាករថា នឹង​បន្ត​កើន​ឡើង​ទៀត។ ...

មុំ គន្ធា
http://bit.ly/24sEeIZ

រដ្ឋមន្ត្រីក្រសួងកសិកម្មហាមប្រាណការនាំចូលសាច់សត្វមិនមានគុណភាព

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ប្រកាស​ហាម​រាល់​ការ​នាំ​ចូល​សាច់សត្វ​ដែល​មិន​មានគុណ​ភាព​ពី​ប្រទេស​ជិតខាង​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​កំណែទម្រង់ឧស្សាហកម្ម​សាច់សត្វ​ថ្នាក់​ជាតិ​នៅ​កម្ពុជា​។​ ​ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/24621/agriculture-minister-to-ban-low-grade-imported-meat/

ទារកតូចបានកើតនៅសមុទ្រកំឡុងពេលធ្វើដំណើរទៅកាន់មន្ទីរពេទ្យ

ទារក​មួយ​ត្រូវ​បាន​កើត​នៅ​លើ​សមុទ្រ​កាលពី​រសៀល​ថ្ងៃ​ច័ន្ទ​ក្នុង​ខេត្តកោះកុង​ បន្ទាប់​ពី​ម្តាយ​របស់​ទារក​នោះ​បាន​សម្រាលកូន​នៅ​លើ​ទូក​អំឡុង​ពេល​ធ្វើ​ដំណើរ​មក​កាន់​មន្ទីរពេទ្យ​។​ ​ ...

Srey Kumneth
http://www.khmertimeskh.com/news/24536/new-baby-makes-waves-on-way-to-hospital/

រដ្ឋមន្រ្តីក្រសួងសុខាភិបាលចង់ឱ្យលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ ២០២៥

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​សារ​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​នឹង​លុប​បំបាត់​ជំងឺគ្រុនចាញ់​នៅ​ឆ្នាំ​ ២០២៥ ​ក្នុងអំឡុងពេល​ថ្លែង​សុន្ទរកថា​មួយ​នៅ​ខេត្ត​ប៉ៃលិន​កាលពី​ថ្ងៃ​ចន្ទ​ ដែល​ត្រូវជា​ថ្ងៃ​នៃ​ទិវា​ជំងឺគ្រុនចាញ់​ពិភពលោក​។​ ​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/24322/minister-wants-malaria-eliminated-by-2025/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

eebAY
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!