ជំហានដំបូងនៅក្នុងការដោះស្រាយការគំរាមកំហែងពីជំងឺឆ្កែឆ្កួតនៅកម្ពុជា
វាសម្លាប់ពលរដ្ឋខ្មែរច្រើនជាងជំងឺគ្រុនចាញ់ជារៀងរាល់ឆ្នាំ។ ច្រើនជាងជំងឺគ្រុនឈាម។ វាអាចទប់ស្កាត់បាន១០០ភាគរយ ប៉ុន្តែ មានការខិតខំតិចតូចណាស់ក្នុងការលុបបំបាត់វា។ នៅក្នុងឆ្នាំនេះ ទីបំផុតកម្ពុជាបានចាត់វិធានការលើជំងឺឆ្កែឆ្កួត ជាមេរោគដ៏កាចសាហាវដែលភាគច្រើនតែងតែឆ្លងទៅកាន់មនុស្សតាមរយៈទឹកមាត់ដែលបន្សល់ពីឆ្កែខាំ។ កម្មវិធីសាកល្បងមួយនៅក្នុងការខិតខំចាក់វ៉ាក់សាំងដល់ឆ្កែចំនួន៥លានក្បាលនៅទូទាំងប្រទេសដើម្បីការពារជំងឺឆ្កែឆ្កួត និងដើម្បីកាត់បន្ថយការស្លាប់ដោយសារជំងឺឆ្កែឆ្កួតប្រមាណ៨០០ករណីជារៀងរាល់ឆ្នាំនោះ ត្រូវបានចាប់ផ្តើមកាលពីម្សិលមិញ ដោយមានការងារចុះដល់កន្លែងផ្ទាល់ទ្រង់ទ្រាយតូចនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ …
ឆន ភារុណ និង Michael Dickison
http://www.cambodiadailykhmer.com/34875