ហេដ្ឋារចនាសម្ព័ន្ធ
ការដឹកជញ្ជូន និងបញ្ញើ
នាយករដ្ឋមន្ត្រីគាំទ្រប្រព័ន្ធតាក់ស៊ីផ្លូវទឹក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការគាំទ្ររបស់លោកចំពោះសេវាកម្មតាក់ស៊ីផ្លូវទឹក ហើយបានលើកទឹកចិត្តអ្នកដែលទទួលខុសត្រូវលើគម្រោងនេះដើម្បីធានាថាការចាប់ផ្តើមនៅមុនថ្ងៃចូលឆ្នាំខ្មែរ។ ថ្លែងនៅក្នុងបុណ្យទន្លេមួយក្នុងក្រុង ...
ប៉ិច សុធារី
http://www.khmertimeskh.com/50113505/pm-supports-water-taxi-system/
ការចរចាសំណងគម្រោងព្រលានយន្តហោះថ្មីចាប់ផ្ដើម
ក្រុមមន្ត្រីកំពុងចរចារឿងផ្ដល់ប្រាក់សំណងទៅឱ្យប្រជាពលរដ្ឋរាប់រយនាក់នៅក្នុងខេត្តកណ្ដាល ដែលពួកគេទំនងជានឹងត្រូវជម្លៀសចេញ ដើម្បីយកទីតាំងនោះសម្រាប់គម្រោងសាងសង់ព្រលានយន្តហោះដ៏ធំមួយ។ ប្រជាពលរដ្ឋ និងក្រុមមន្ត្រីបានជួបប្រជុំ ...
ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/money-discussed-families-set-be-displaced-new-kandal-airport
ពលរដ្ឋជាង ៣០០ នាក់ មកឲ្យអាជ្ញាធរខណ្ឌឫស្សីកែវ បំភ្លឺរឿងកាត់ដីឲ្យអ្នកផ្សេង
ពលរដ្ឋប្រមាណជាង ៣០០ នាក់ ក្នុងចំណោមច្រើនគ្រួសារ រស់នៅអមសងខាងផ្លូវរថភ្លើង នៅព្រឹកថ្ងៃទី ៥ ខែមីនានេះ បានប្រមូលផ្ដុំគ្នានៅសាលាខណ្ឌឫស្សីកែវ ដើម្បីឲ្យអាជ្ញាធរបំភ្លឺ ករណីពាក្យចចាមអារ៉ាម ...
សុទ្ធ គឹមសឿន
http://bit.ly/2D3QEut
រថភ្លើងភ្ជាប់ព្រលានយន្តហោះនឹងដំណើរការខែ ៤
ផ្លូវដែកថ្មីតភ្ជាប់រវាងព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងស្ថានីយរថភ្លើងគ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី ១០ ខែមេសា។ នេះបើយោងតាមមន្ដ្រីរដ្ឋាភិបាល និងមន្ដ្រីក្រុមហ៊ុន Royal Railways។ លោក ហឿន សំនៀង នាយករងខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គម្រោងនេះភាគច្រើនត្រូវបានបញ្ចប់ហើយ ដោយ ...
ហ៊ គីមសាយ
http://bit.ly/2HZ8wL0
ក្រុមហ៊ុនដឹកជញ្ជូននៅតែបារម្ភ ខណៈរដ្ឋាភិបាលប្តេជ្ញាបន្តការអនុវត្តច្បាប់
ខណៈការបង្ក្រាបលើរថយន្តកែច្នៃពីសំណាក់រដ្ឋាភិបាលបានឈានដល់ថ្ងៃទី ១១ ហើយកាលពីម្សិលមិញ ប្រធានក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេរបស់កម្ពុជា ដែលបម្រើឧស្សាហកម្មកាត់ដេរបានបញ្ជាក់ថា រថយន្តស្របច្បាប់នៅពេលនេះនៅតែត្រូវបានរារាំងដោយការអនុវត្តច្បាប់ដ៏តឹងរ៉ឹង ...
ចេង សុខហ័ង
http://bit.ly/2ohfAdM
GMAC: ការឃាត់រថយន្តដឹកកុងតឺន័រប៉ះពាល់ផលិតកម្មកាត់ដេរ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា (CAMFFA) កាលពីម្សិលមិញ បានលើកឡើងពីបន្ទុកថ្មីមួយទាក់ទងនឹងការអនុវត្តច្បាប់លើរថយន្តកុងតឺន័រ ដែលមានប្រវែងលើសពី ១៦ ម៉ែត្រ ដោយបញ្ជាក់ថា វិធានការនេះបានធ្វើ ...
ហ៊ គឹមសាយ
http://bit.ly/2ByloGT
វិស័យឯកជន នៅតែត្អូញត្អែរពីតម្លៃដឹកជញ្ជូន
តំណាងមកពីវិស័យឯកជននៅតែទទូចឲ្យរដ្ឋាភិបាលអនុវត្តវិធានការកាត់បន្ថយតម្លៃភ័ស្តុភារ ឬឡូជីស្ទិកដោយពួកគេអះអាងថា រដ្ឋាភិបាលនៅតែខ្វះវិធានការប្រកបដោយប្រសិទ្ធភាព ដោយបានព្រមានថានឹងធ្វើឲ្យបាត់បង់ការវិនិយោគនៅក្នុងប្រទេសកម្ពុជាដោយសារតែបញ្ហានេះ។ ...
Robin Spiess
http://bit.ly/2Eptxw6
Grab ផ្ដល់សេវាហៅម៉ូតូឌុបជិះដំបូងនៅកម្ពុជា
Grab ដែលជាក្រុមហ៊ុនហៅតាក់ស៊ីជិះអន្តរជាតិឈានមុខគេមួយបានចាប់ផ្ដើមផ្ដល់សេវាការហៅម៉ូតូជិះសាកល្បងនៅទីក្រុងភ្នំពេញ ដោយបានក្លាយជាកម្មវិធីហៅម៉ូតូជិះលើកដំបូងនៅកម្ពុជា។ ...
Robin Spiess
http://bit.ly/2Cez9HJ
មន្ត្រីបានបង្ក្រាបរថយន្តដឹកទំនិញខុសច្បាប់ចំនួន ៥០០ គ្រឿង
អាជ្ញាធរបានបង្ក្រាបរថយន្តដឹកជញ្ជូនកែច្នៃខុសច្បាប់ចំនួន ៥០០ គ្រឿងនៅទូទាំងប្រទេសកាលពីពីរបីថ្ងៃមុន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមដកតួនាទីមុខតំណែងមន្ត្រីដែលមិនការពារផ្លូវថ្នល់ និងស្ពានរបស់ប្រទេស។ យោង ...
សែន ដាវីត
http://www.khmertimeskh.com/50108059/officials-crack-500-illegal-trucks-2/
លោក ហ៊ុន សែន បញ្ជាមិនឱ្យរថយន្តទ្រុងកែបើកលើផ្លូវ
យ៉ាងហោចណាស់ រថយន្តសណ្ដោងខ្នាតយក្សចំនួនជិត ៥០០ គ្រឿងត្រូវបានដោះទ្រុងសណ្ដោង និងកាត់កែច្នៃឱ្យទៅរកសភាពដើមវិញឱ្យត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស គ្រាន់តែ ២ ថ្ងៃក្រោយពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមានដក ...
ម៉ិច ដារ៉ា និង Daphne Chen
http://bit.ly/2Efl3rd
លោក ហ៊ុន សែន រិះគន់ឡានដឹកទំនិញដែលផ្ទុកលើសទម្ងន់
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបាននិយាយកាលពីម្សិលមិញថា ការខូចខាតផ្លូវនៅកម្ពុជាភាគច្រើនគឺបណ្តាលមកពីរថយន្តស៊ីម៉ងត៍ដែលផ្ទុកលើសទម្ងន់។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើអត្ថាធិប្បាយនេះ នៅពេលធ្វើជាអធិបតីក្នុងពិធីសម្ពោធរបស់ក្រុមហ៊ុន ...
ឃួន ណារីម
http://www.khmertimeskh.com/50107266/hun-sen-decries-overloaded-trucks/
ផ្លូវរថភ្លើងថ្មីជាមួយវៀតណាមទំនងជាកើតឡើង
ផែនការសាងសង់ផ្លូវរថភ្លើងតភ្ជាប់ក្រុងបាវិតនៅខេត្តស្វាយរៀងទៅកាន់ទីក្រុងហូជីមិញប្រទេសវៀតណាមត្រូវបានបង្ហាញនៅសប្តាហ៍នេះដោយរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន។ ក្នុងជំនួបរវាងលោក Nguyen Nhat អនុរដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូន នៃប្រទេសវៀតណាម និងលោក ស៊ុន ចាន់ថុលរដ្ឋមន្រ្តីដឹកជញ្ជូនកម្ពុជាបាននិយាយថា រដ្ឋាភិបាលទាំងពីរកំពុងពិចារណាលើការបង្កើតទំនាក់ទំនងផ្លូវរថភ្លើងរវាងប្រទេសទាំងពីរ ហើយបាននិយាយថា ពួកគេកំពុងសហការដើម្បីទាក់ទាញការវិនិយោគរបស់វិស័យឯកជននៅក្នុងគម្រោងនេះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/50107086/new-rail-link-vietnam-cards/
ផ្លូវរថភ្លើងទៅអាកាសយានដ្ឋានបានបញ្ចប់ ៥០ ភាគរយ
រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូនបានប្រកាសកាលពីម្សិលមិញថា ផ្លូវរថភ្លើងតភ្ជាប់ពីរាជធានីភ្នំពេញទៅអាកាសយានដ្ឋានត្រូវបានបញ្ចប់ ៥០ ភាគរយហើយ។ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងពីស្ថានីយរថភ្លើងភ្នំពេញទៅព្រលានយន្តហោះ ...
សែន ដាវីត
http://www.khmertimeskh.com/50106736/airport-railway-50-percent-done/
រដ្ឋាភិបាលស្វែងរកប្រាក់កម្ចីជួសជុលផ្លូវជាតិ
ក្រសួងដឹកជញ្ជូនបាននិយាយកាលពីម្សិលមិញថា ខ្លួនបានស្នើសុំធនាគារពិភពលោកផ្តល់ប្រាក់កម្ចីចំនួន ១១០ លានដុល្លារដើម្បីជួសជុលផ្លូវជាតិលេខ ៤។ ថ្លែងបន្ទាប់ពីពិធីចុះហត្ថលេខាជាមួយក្រុមហ៊ុនចិនមួយដើម្បីជួសជុលផ្លូវជាតិ២ផ្សេងទៀត លោក ស៊ុន ...
សែន ដាវីត
http://www.khmertimeskh.com/50106732/government-seeking-loan-repair-national-road/
រដ្ឋមន្ត្រីសាធារណការអះអាងថា ការធ្វើផ្លូវខូចដោយសារខ្វះថវិកា
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនពីម្សិលមិញបានប្រកាសបញ្ចប់នូវពាក្យរិះគន់ដែលថា «ធ្វើផ្លូវខូចលូ ធ្វើលូខូចផ្លូវ ធ្វើយូរៗទៅខូចទាំងផ្លូវខូចទាំងលូ» ដោយលោកអះអាងថា បញ្ហាអវិជ្ជមាននេះ ដោយសាររដ្ឋាភិបាលខ្វះថវិកា ប៉ុន្តែថាចាប់ពីពេលនេះ ...
សុទ្ធ គឹមសឿន
http://bit.ly/2DSoLLq
ក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកច្បាប់ Hunton & Williams ផ្តល់ប្រឹក្សាដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសម្រាប់គម្រោងផ្លូវល្បឿនលឿនតម្លៃ ១.៨ ពាន់លាននៅកម្ពុជា
ក្រុមហ៊ុនផ្នែកច្បាប់ Hunton & Williams LLP មានសេចក្តីសោមនស្ស សូមប្រកាសតួនាទីរបស់ខ្លួនជាទីប្រឹក្សាប្រតិបត្តិការសម្រាប់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់របស់ប្រទេសចិន នៅក្នុងការអភិវឌ្ឍដៃគូសាធារណៈឯកជន (PPP) សម្រាប់ផ្លូវ ...
Business Wire
https://www.businesswire.com/news/home/20180130005036/en/Hunton-Williams-Advises-Commercial-Close-1.8-Billion
អ្នកភូមិរកកិច្ចអន្តរាគមន៍ចំពោះការហាមមិនឲ្យសង់ស្ពាន ប៉ុន្តែភាគីម្ខាងទៀតថា អ្នកដែលតវ៉ា មិនមែនជាអ្នកភូមិទេ
បន្ទាប់ពីមានការរារាំង ពីអនុប្រធានភូមិ មិនឲ្យសាងសង់ស្ពានថ្មឆ្លងកាត់អូរមួយខ្សែ ដែលជាដីរបស់ខ្លួន ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមក ប្រជាពលរដ្ឋមួយក្រុមដែលត្រូវបានគេអះអាងថា នៅភូមិ-សង្កាត់លេខ ១ ក្រុង-ខេត្តព្រះសីហនុ ចំនួន១៣០ គ្រួសារ នៅព្រឹក ...
ឃុត សុភចរិយា
http://bit.ly/2GkRoyj
សេវាឡានក្រុងខាតបង់ប្រាក់ចំនួន ១៥០ ពាន់ដុល្លារ រៀងរាល់ខែ
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងថា សាលារាជធានីភ្នំពេញខាតបង់ថវិកាចំនួន ១៥០ ០០០ ដុល្លារ ជារៀងរាល់ខែ ដោយចំណាយទៅលើប្រាក់ខែបុគ្គលិក និងចំណាយផ្សេងៗដើម្បីឧបត្ថម្ភលើសេវាឡានក្រុងសាធារណៈ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ...
មុំ សុភ័ណ
http://www.khmertimeskh.com/50104614/bus-service-loses-150k-per-month/
គម្រោងស្លាកសញ្ញាចរាចរណ៍នឹងបង្កើនសុវត្ថិភាព
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុល នឹងបញ្ជាឱ្យក្រុមហ៊ុនសាងសង់ផ្លូវទាំងអស់ដាក់ស្លាកសញ្ញាចរាចរណ៍នៅកន្លែងធ្វើការរបស់ពួកគេដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍។ថ្លែងនៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពី ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50104210/road-sign-plan-seeks-to-boost-safety/
ផ្លូវរថភ្លើងភ្ជាប់ទៅព្រំដែនកម្ពុជាបានបញ្ចប់
ការជួសជុលកែលម្អនៃផ្លូវរថភ្លើងពីអារញ្ញប្រាថេតទៅកាន់ព្រំដែនឥឡូវត្រូវបានបញ្ចប់ ប៉ុន្តែការគ្រោងបើកឡើងវិញនៃផ្លូវដែក ដែលភា្ជប់ប្រទេសថៃ និងកម្ពុជា នឹងមិនទាន់អាចដំណើរការបានក្នុងពេលឆាប់ៗខាងមុខ ...
Sawat Ketngam និង Saritdet Marukatat
https://www.bangkokpost.com/news/transport/1400582/train-track-to-cambodian-border-completed
ទីបំផុត ទីតាំងព្រលានយន្តហោះថ្មី ពិតប្រាកដនៅមិនឆ្ងាយពីភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅទីបំផុតព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី (កម្រិត F4) ដែលមានតម្លៃវិនិយោគ ១៥០០ លានដុល្លារអាមេរិកត្រូវបានកំណត់ពេលវេលាសាងសង់ ទំហំ និងទីតាំងជាក់លាក់ហើយដោយអាចស្ថិតនៅមាត់បឹងនៃស្រុកកណ្តាលស្ទឹងគឺប្រមាណ ១០ គីឡូម៉ែត្រពីក្រុងតាខ្មៅជាទីដែលភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅឯ ...
ស៊ីវ ម៉េង និង មឿន ញាណ
http://bit.ly/2DkVtVn
នាយករដ្ឋមន្ត្រីបញ្ជាក់ពីការសាងសង់ព្រលានយន្តហោះថ្មី
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថាព្រះរាជាណាចក្រកម្ពុជានឹងទទួលបានការបំរើសេវាអាកាសចរណ៍ពីអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួនពីរដោយបានបញ្ជាក់អំពីការសាងសង់ព្រលានយន្តហោះនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ សេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/50102797/prime-minister-confirms-construction-of-new-airports/
លោក ស ខេង បានរិះគន់ និងឲ្យពិនិត្យការធ្វើផ្លូវឲ្យហ្មត់ចត់
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីម្សិលមិញបន្ទោសក្រសួងសាធារណការ និងដឹកជញ្ជូនដែលធ្វេសប្រហែសមិនបានពិនិត្យឲ្យហ្មត់ចត់លើលក្ខណៈបច្ចេកទេសធ្វើផ្លូវខ្វះគុណភាពឆាប់ទ្រុឌទ្រោម ខណៈមតិសាធារណៈខ្លះនិយាយរិះគន់ថាមានបញ្ហាពុករលួយនៅក្នុងគម្រោងសាងសង់នីមួយៗ។ ...
ម៉ិច ដារ៉ា និង គួច ម៉ាស៊ី
http://bit.ly/2DpOXvU
ប្រាក់ចំណូលរបស់កំពង់ផែភ្នំពេញបានកើនឡើង ១៤ ភាគរយ
បន្ទាប់ពីមានកំណើនយ៉ាងខ្លាំងនៃការដឹកជញ្ជូនទំនិញតាមកាប៉ាល់ ប្រាក់ចំណូលសរុបរបស់កំពង់ផែស្វយ័តភ្នំពេញដែលគ្រប់គ្រងដោយរដ្ឋ (PPAP) និងជាកំពង់ផែធំជាងគេទីពីរនៅក្នុងប្រទេសកម្ពុជា បានកើនឡើង ១៤ ភាគរយ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/50102226/phnom-penh-ports-revenue-up-14-percent/