អាជ្ញាធរ​ខេត្ត​ កោះកុង ​ជួសជុល​ផ្លូវ​ជាប់មាត់​ឆ្នេរ​ឡើងវិញ​ ក្រោយ​ខូច​ដោយ​រលក​សមុទ្រ

អាជ្ញាធរ​ខេត្ត​កោះកុង​កំពុង​បន្ត​ជួសជុល​ផ្លូវ​ជាប់មាត់​ឆ្នេរ​ប៉ាក់ខ្លង ខណៈ​ក្រុម​អាជីវករ និង​អ្នក​ប្រកប​មុខរបរ​ដើរទូក​ទេសចរណ៍​មួយ​ចំនួន​ក៏​រៀបចំ​ជួសជុល​តូប​លក់ដូរ និង​ទូក​របស់​ពួកគេ​ផង​ដែរ ក្រោយពី​មាន​ការ​វាយប្រហារ​ដោយ​រលក​សមុទ្រ​ធំៗ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​។ នេះ​បើ​តាម​ការអះអាង​ពី​មន្ត្រី​អ្នក​នាំពាក្យ​សាលាខេត្ត​កោះកុង​កាលពី​ម្សិលមិញ​។ លោក សុខ សុទ្ធី មន្ត្រី​នាំពាក្យ​សាលា​ខេត្ត​កោះកុង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេល​នេះ​ស្ថានភាព​អាកាសធាតុ​ក្នុង​ខេត្ត​កោះកុង​វិល​ទៅ​រក​ភាព​ស្ងប់ស្ងាត់​ដូច​ធម្មតា​វិញ​ហើយ ពិសេស​រលក​សមុទ្រ​មិន​បង្ក​ឲ្យ​មាន​ភាព​គ្រោះថ្នាក់​ដូច​កាលពី​ថ្ងៃទី​ ៤-៥ ខែ​មករា​នោះ​ទេ​។ …

ឃុត សុភចរិយា
https://bit.ly/2sezuaA