ការងារផ្លូវជនបទបន្តជួយបង្កើនជីវភាពរស់នៅ
កាលពីឆ្នាំមុន ក្រសួងអភិវឌ្ឍន៍ជនបទបានក្រាលផ្លូវប្រវែងជាង ៤០.០០០ គីឡូម៉ែត្រនៅតាមតំបន់ជនបទ ដើម្បីសម្រួលដល់ការធ្វើដំណើរអាជីវកម្ម។ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងនៅក្នុងឆ្នាំ២០១៨ មន្ត្រីក្រសួងបានធ្វើការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីក្រាលផ្លូវថ្នល់ ៣៩.០៤៥ គីឡូមែត្រ ផ្លូវក្រាលកៅស៊ូ ១៦៥ គីឡូម៉ែត្រ និងផ្លូវបេតុង ៧ គីឡូម៉ែត្រ។ របាយការណ៍បានបន្ថែមថា ស្ពានបេតុងចំនួន ៣១ ត្រូវបានសាងសង់ផងដែរក្នុងឆ្នាំ២០១៨។ …
សែន ដាវីត
https://www.khmertimeskh.com/50574457/rural-road-work-continues-to-boost-livelihoods/