ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង
ព័ត៌មានអំពីទីក្រុង
សាលាក្រុង កំពុងសិក្សាសង់ស្ពានអាកាសនៅចោមចៅ
សាលារាជធានីកំពុងសិក្សាពីគម្រោងសាងសង់ស្ពានអាកាស ឬផ្លូវក្រោមដីនៅត្រង់ចំណុចរង្វង់មូលចោមចៅដើម្បីបញ្ចៀសការកកស្ទះចរចរណ៍ដែលកំពុងកើតមានសព្វថ្ងៃ។ ...
ទូច សុខា
http://bit.ly/2cwNojw
ធ្វើផ្លូវមួយខ្សែកាត់បឹងកក់ដើម្បីបញ្ចៀសការកកស្ទះ
សាលារាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញបានប្រកាសជាផ្លូវការពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការសាងសង់ផ្លូវមួយខ្សែពីតំបន់បឹងកក់ពុះកាត់របងវិហារឥស្លាមដែលកំពុងមានភាពចម្រូងចម្រាស់ទៅកាន់មហាវិថីព្រះមុនីវង្ស ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងការលិចទឹកនៅតំបន់នោះ។ តាំងពីឆ្នាំ២០១២ សាលារាជធានី ធ្លាប់លើកឡើងពីគម្រោងធ្វើផ្លូវពុះកាត់របងវិហារឥស្លាមអាល់សាកាល់ភ្នំពេញ ក្នុងតំបន់បឹងកក់ នេះ ដោយអះអាងថា មានការឯកភាពពីអ្នកកាន់កាប់ដីវិហារនេះរួចហើយ មានលោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងលោក វ៉ាន់ ម៉ាត់ ប្រធានសមាគមខ្មែរឥស្លាមកម្ពុជា។ ប៉ុន្តែសាសនិកឥស្លាម និងនិស្សិតមូស្លីមកម្ពុជា មួយចំនួន បានជំទាស់នឹងគម្រោងធ្វើផ្លូវនេះ ដោយថា នឹងធ្វើឲ្យប៉ះពាល់ដល់ការប្រតិបត្តិសាសនារបស់ពួកគេចំពោះព្រះអល់ឡោះជាម្ចាស់ ហើយវិហារចាំបាច់ត្រូវជាកន្លែងស្ងប់ស្ងាត់។ ...
ប៉ិច សុធារី
http://bit.ly/2bU96bJ
រាជរដ្ឋាភិបាលត្រូវការថវិកា៨០០លានដុល្លារអភិវឌ្ឍរថភ្លើងក្នុងរាជធានីភ្នំពេញ
រដ្ឋាភិបាលកម្ពុជាត្រូវការថវិកាប្រមាណ៨០០លានដុល្លារដើម្បីប្រើប្រាស់លើគម្រោងរថភ្លើងបើកបរស្វ័យប្រវត្តិតភ្ជាប់ពីទីក្រុងទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្របពេលដែលការសិក្សាលើគម្រោងនេះ រយៈពេលមួយឆ្នាំបញ្ចប់។ ការអភិវឌ្ឍប្រព័ន្ធរថភ្លើងស្វ័យប្រវត្តធុនស្រាល ដំបូងគេនៅក្រុងភ្នំពេញ ស្ថិតនៅក្រោមការសិក្សា របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយគម្រោងនេះនឹងជួយសម្រួលសេវាដឹកជញ្ជូននៅក្នុងទីក្រុង ដែលកំណើនប្រជាជនកំពុងកើនឡើង និងកាត់បន្ថយស្ទះចរាចរណ៍។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសិក្ខាសាលាស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសដឹកជញ្ជូន រវាងកម្ពុជា និងជប៉ុន កាលពីម្សិលមិញ ថ្លែងថា រដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាប្រមាណ ៨០០លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងរថភ្លើងស្វ័យប្រវត្ត ប្រសិនគម្រោងនេះ នឹងត្រូវអនុម័តឲ្យអភិវឌ្ឍន៍។ ...
ជា វណ្ណៈ
http://bit.ly/2cCy70Q
អាជ្ញាធរជ្រើសរើសឆ្មាំសមុទ្រ ៣០ នាក់ទៀត
អាជ្ញាធរខេត្តព្រះសីហនុគ្រោងជ្រើសរើសក្រុមភ្នាក់ងារឆ្មាំសមុទ្រប្រមាណ ៣០ នាក់បន្ថែមទៀតដើម្បីជួយឃ្លាំមើល ណែនាំ និងជួយសង្គ្រោះទេសចរជាតិ និងអន្តរជាតិដែលមកទស្សនា និងងូតទឹកកម្សាន្តនៅតាមបណ្ដោយឆ្នេរសមុទ្រទាំង ៧ កន្លែងនៅក្នុងខេត្តនេះខណៈដែលក្នុងរយៈពេល ៨ ខែកន្លងមកមានអ្នកលង់ទឹកសមុទ្រស្លាប់រហូតដល់ ១០ នាក់។ ...
ឃុត សុភចរិយា
http://bit.ly/2bYYdb4
ភាពដែលអាចរស់បាននៅក្នុងរាជធានីភ្នំពេញនៅអន់ថយនៅឡើយ
យោងតាមការដាក់ចំណាត់ថ្នាក់ពិភពលោកប្រចាំឆ្នាំស្ដីពីភាពដែលអាច រស់នៅបាន(Global livability Ranking) ដែលចេញកាលពីម្សិលមិញដោយក្រុមអ្នកសេដ្ឋកិច្ចស្រាវជ្រាវនិងវិភាគ ស្ថានការណ៍ពិភពលោក (Economist Intelligence Unit) បានឱ្យដឹងថា អំពើពុករលួយដ៏រាលដាល ការគាំពារសុខភាពអន់ខ្សោយ និងកង្វះហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ បន្តធ្វើឱ្យរាជធានីភ្នំពេញស្ថិតក្នុងចំណោមក្រុងធំៗលើពិភពលោក ដែលមានស្ថានភាពរស់នៅពុំល្អប្រសើរ។ ...
Sonia Kohlbacher
http://www.cambodiadailykhmer.com/33736
ប្រទេសកូរ៉េខាងត្បូងនឹងសាងសង់ "Smart City" នៅកម្ពុជា
ប្រទេសកូរ៉េខាងត្បូងនឹងសាងសង់ទីក្រុងដែលមានប្រសិទ្ធិភាពខ្ពស់ និងលក្ខណៈបរិស្ថាននៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាចុងក្រោយបង្អស់ និងដើម្បីគាំទ្រដល់ប្រទេសអាស៊ីអាគ្នេយ៍នូវកម្មវិធីលំនៅដ្ឋានសាធារណៈ នេះបើឱ្យដឹងពីរដ្ឋាភិបាលកាលពីម្សិលមិញ។ ...
Yonhap
http://www.koreaherald.com/view.php?ud=20160815000280
ម៉ូតូកង់បីម៉ែត្រប្រជែងទីផ្សាររ៉ឺម៉កម៉ូតូធម្មតា
ម៉ូតូកង់បីម៉ែត្រលើកដំបូងក្នុងប្រទេសកម្ពុជាកំពុងប្រជែងនឹងគំរូអាជីវកម្មរ៉ឺម៉កកង់បីបែបប្រពៃណីនៅក្នុងទីក្រុងភ្នំពេញ ដែលតម្លៃធ្វើដំណើរជាធម្មតាត្រូវបានទូទាត់តាមរយៈការចរចារគ្នា ហើយអតិថិជនជាច្រើនជារឿយៗគិតថា ពួកគេត្រូវបានគិតថ្លៃខ្ពស់ជ្រុល។ ...
Matthieu de Gaudemar និង ហ៊ គឹមសាយ
http://bit.ly/2bh4UYo
របាយការណ៍ចុងក្រោយលើអចលនទ្រព្យនៅក្រុង ភ្នំពេញ បង្ហាញនូវ «ចំនួនលើសតម្រូវការដែលនឹងជិតកើតមាន»
នៅក្នុងរបាយការណ៍ចុងក្រោយបង្ហាញពីស្ថានភាពទីផ្សារអចលនទ្រព្យទីក្រុងភ្នំពេញ បានធ្វើឲ្យវិនិយោគិន និងរួមទាំងអ្នកដែលបានសម្លឹងឃើញផលចំណេញក្នុង ពេលអនាគតដ៏ខ្លីខាងមុខនោះ មានការព្រួយបារម្ភ។ ...
Alasdair Richards
http://bit.ly/2aNQYzL
រដ្ឋមន្ត្រីពិភាក្សាលើគម្រោងអភិវឌ្ឍស្រពិចស្រពិលនៅក្រុងព្រះសីហនុ
កាលពីដើមខែនេះ កិច្ចប្រជំុអន្តរក្រសួងមួយបានកើតមានឡើងនៅខេត្តព្រះសីហនុ ដើម្បីធ្វើឲ្យមានភាពប្រាកដប្រជាលើផែនការអភិវឌ្ឍពាណិជ្ជកម្ម និងបរិស្ថានរបស់ខេត្តដែលចេះតែប្រែប្រួលចុះឡើង។ ...
ដំឡើងស្លាកសញ្ញាចរាចរណ៍ក្នុងក្រុងបន្ថែម ដើម្បីបន្ថយគ្រោះថ្នាក់
សាលារាជធានីភ្នំពេញបានចាប់ផ្តើមដំឡើងស្លាកសញ្ញាចរាចរណ៍នៅតាមមហាវិថីនិងផ្លូវនានាក្នុងទីក្រុង ដែលគិតមកដល់ដើមសបា្តហ៍នេះ មានចំនួនជាង៦០០ផ្លាក ដោយមន្ត្រីអង្គការក្រៅរដ្ឋាភិបាលថា ការដាក់នេះនឹងអាចជួយក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែទាមទារឲ្យមានការផ្សព្វផ្សាយពីសញ្ញាទាំងនេះឲ្យបានទូលំទូលាយផងដែរ។ លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ បានសរសេរនៅលើគេហទំព័រសង្គមរបស់លោកកាលពីថ្ងៃអង្គារ ម្សិលមិញថា គិតមកត្រឹមថ្ងៃទី៤ ខែកក្កដា នេះរដ្ឋបាលរាជធានីភ្នំពេញ បានដំឡើងស្លាកសញ្ញាចរាចរណ៍នៅតាមមហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្ស៊ី បានចំនួន៦១៥ស្លាក លើផែនការសរុបចំនួន៥០០០ស្លាក ដែលត្រូវជា១២ភាគរយ។ ...
មុំ គន្ធា
http://bit.ly/29g7Az6
ជនពិការនៅមានះច្រៀងតាមដងផ្លូវដើម្បីក្រពះ ទោះមានបម្រាម
ក្រុមជនពិការដែលប្រគុំតន្រ្តីតាមភ្លើងស្តុបស្នើដល់អាជ្ញាធររាជធានីភ្នំពេញរៀបចំទីតាំង ឬជួយរកការងារសម្រាប់ពួកគាត់មុននឹងមានចំណាត់ការណាមួយហាមឃាត់ពួកគាត់មិនឲ្យច្រៀងតាមដងផ្លូវព្រោះពួកគាត់ពុំមានមុខរបរអ្វីក្រៅពីការបង្ហើរសំនៀងនេះទេ។ ...
ប៉ិច សុធារី
http://bit.ly/299zgYM
ពលរដ្ឋរស់នៅអគារប៊ូឌីញ ត្រេកអរនឹងគម្រោងអភិវឌ្ឍប៉ុន្តែទាមទារឲ្យចៀសវាងជម្លោះ
ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងអគារសឬអគារប៊ូឌីញស្ថិតក្នុងខណ្ឌចំការមនរាជធានីភ្នំពេញបានស្វាគមន៍ទៅនឹងគម្រោងរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្នុងការអភិវឌ្ឍទីតាំងនេះនៅនឹងកន្លែង ខណៈដែលមន្ត្រីសង្គមស៊ីវិលបានស្នើឲ្យក្រសួងគ្រប់គ្រងស្ថិតិរបស់ប្រជាពលរដ្ឋដែលរស់នៅទីនោះឲ្យបានច្បាស់លាស់ដើម្បីចៀសវាងបញ្ហាដែលអាចកើតមានឡើងដូចករណីសហគមន៍បុរីកីឡា។ ...
មុំ គន្ធា
http://bit.ly/201fam6
លោក ហ៊ុន សែន បញ្ជាក់ថា នឹងគ្មានការចរចាជាមួយសង្គ្រោះជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយកាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនឹងមិនចូលរួមការចរចាណាមួយជាមួយគណបក្សសង្គ្រោះជាតិឡើយជុំវិញការដាក់ពន្ធនាគារមន្ត្រី និងអ្នកគាំទ្ររបស់ខ្លួន ឬចំណាត់ការរបស់នគរបាលកាលពីពេលថ្មីៗនេះក្នុងការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/32116
ប្រធានអង្គការមួយរូបសុំទោសទៅកាន់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត
កាលពីថ្ងៃពុធ ប្រធានសមាគម Victory Intelligent Standard បានចេញផ្សាយការសុំអភ័យទោសទៅកាន់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតចំពោះការចោទប្រកាន់មន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការនេះអំពីការប្រព្រឹត្តអំពើពុករលួយខណៈពេលដែលធ្វើការផ្លាស់ប្តូរមន្ត្រីរបស់ខ្លួនពីសមាសភាពមន្ត្រីជាប់កុងត្រាឯករាជ្យមកជាមន្ត្រីរដ្ឋពេញសិទ្ធិ។ ...
Niem Chheng and Ananth Baliga
http://www.phnompenhpost.com/national/ngo-head-apologises-nec
ផែនការដែលគេបានស្គាល់តិចតួចរបស់អ្នកស្រី Zaha Hadid ដើម្បីរចនារាជធានីភ្នំពេញ
មុនពេលនៃការស្លាប់របស់នាងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ស្ថាបត្យករសញ្ជាតិអង់គ្លេស លោកស្រី Zaha Hadid បានកំពុងធ្វើការដើម្បីជួយស្ថាបនាកម្ពុជាឡើងវិញ បន្ទាប់ពីសោកនាដកម្មដែលជាប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ ដូចដែលមនុស្សគ្រប់គ្នាបានដឹង នាងបាន ...
ហ៊ុល រស្មី
http://www.voanews.com/content/zaha-hadid-little-known-plan-to-redesign-phnom-penh/3271325.html
រាជធានីដែលមានមនុស្សច្រើនតានតាប់ "ចាំបាច់ត្រូវការទីក្រុងរណបជាច្រើនទៀត"
សមាគមន៍សំណង់នៅកម្ពុជា កាលពីម្សិលមិញបានជំរុញឱ្យអាជ្ញាធររៀបគម្រោង និងអភិវឌ្ឍទីក្រុងរណបបន្ថែមទៀតដោយសារចំនួនប្រជាជននៅក្នុងរាជធានីកើនឡើងយ៉ាងឆាប់រហ័ស រួមទាំងការផ្តល់សេវា និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ...
ស៊ុំ ម៉ាណែត
ការសាងសាង់ខុនដូសម្រាប់លក់នៅតែបន្តកើនឡើង ខណៈពេលតម្លៃដីក្រុងភ្នំពេញកំពុងឡើងថ្លៃ
តម្លៃនៃទីផ្សារអចលនទ្រព្យនៅទីក្រុងភ្នំពេញនៅតែបន្តឡើងខ្ពស់ក្នុងការទិញលក់ និងសម្រាប់ជួល នៅក្នុងកំឡុងត្រីមាសចុងក្រោយកាលពីឆ្នាំកន្លងទៅ ជាមួយគ្នានេះដែរ តម្លៃដីទូទាំងខ័ណ្ឌចំនួន៤ដែលស្ថិតនៅកណ្តាលទីក្រុងកំពុងកើនឡើងជាមធ្យម ៨,៤% តាំងពីត្រីមាសទី៣ នេះបើយោងតាមរបាយការណ៍ចុងក្រោយពីក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកអចលនទ្រព្យ CBRE។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/22620/phnom-penh-land-prices--condo-sales-continue-to-surge/
សាលារាជធានីគ្រោងសង់ស្ពានអាកាសថ្មើរជើងលើកដំបូង នៅមុខផ្សារជម្ពូវ័ន្ត
សាលារាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសថ្មើរជើងលើកដំបូងឆ្លងកាត់ពីលើផ្លូវជាតិលេខ៤ត្រង់ចំណុចខាងមុខផ្សារជម្ពូវ័ន្តខណ្ឌពោធិ៍សែនជ័យដើម្បីសម្រួលសុវត្ថិភាពធ្វើដំណើរដល់ប្រជាពលរដ្ឋស្របតាមផែនការនៃការពង្រីកកំណាត់ផ្លូវជាតិលេខ៤។ ...
តាំង វីដា
http://bit.ly/1Utd4ux
តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ កំពុងខ្វះកម្មករធ្វើការ
តំបន់សេដ្ឋកិច្ចពិសេសក្នុងសង្កាត់ព្រៃនប់ខេត្តព្រះសីហនុកំពុងប្រឈមមុខនឹងកង្វះកម្លាំងពលកម្មដើម្បីបំពេញសង្វាក់ផលិតកម្មនៃសហគ្រាសឧស្សាហកម្មដែលកំពុងតែកើនឡើងនិងពង្រីកវិសាលភាពរបស់ខ្លួននៅដើមត្រីមាសទីមួយឆ្នាំ២០១៦ ខណៈដែលមន្ត្រី ...
ជា វណ្ណៈ
http://bit.ly/1XU8gye
ថ្លៃសំរាមនឹងបង្វែរមកបង់ផ្ទាល់ចូលសាលារាជធានី
សាលារាជធានីភ្នំពេញនឹងបង្វែរការបង់វិក្កយបត្រថ្លៃសំរាមដែល ធ្លាប់ធ្វើតាមរយៈអគ្គិសនីកម្ពុជា (EdC) ដោយតម្រូវឲ្យពលរដ្ឋបង់ផ្ទាល់ទៅសាលារាជធានីវិញដែលការសម្រេចនេះ បានធ្វើឡើងក្រោយពីបានពិភាក្សាពីកិច្ចសន្យាជាមួយក្រុមហ៊ុន ស៊ីនទ្រីកាលពីថ្ងៃ ...
ម៉ន វណ្ណតី
http://bit.ly/1OQM4Th
រដ្ឋាភិបាលបានអនុម័តប្លង់គោលរាជធានីភ្នំពេញពីបច្ចុប្បន្នរហូតដល់ឆ្នាំ ២០៣៥
ប្លង់គោលរាជធានីភ្នំពេញ ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ ត្រូវបានរាជរដ្ឋាភិបាលអនុម័តជាផ្លូវការកាលពីចុងសប្តាហ៍ទី ២ នាខែធ្នូនេះដែលប្លង់គោលនេះត្រូវបានកំណត់លក្ខណវិនិច្ឆ័យចំនួន ១៤ ដើម្បីធ្វើឲ្យប្រសើរទ្បើងនូវការរៀបចំនគរូបនីយកម្មទីក្រុងភ្នំពេញ ដែលកំពុងមានកំណើនប្រជាសស្រ្ដ និងនគរូបនីយកម្ម។ ...
ស៊ីវ ម៉េង
http://bit.ly/1lRQ6zZ
សាលារាជធានីគ្រោងនឹងដាក់ដំណើរការអគាររដ្ឋបាលថ្មីនៅឆ្នាំក្រោយ
រដ្ឋបាលថ្មីនៃសាលារាជធានីភ្នំពេញ និងចំណតយានយន្តក្រោមដីដែលអាចចតយានយន្តបានចំនួន ៣០០ គ្រឿងនឹងដាក់សម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ ២០១៦ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។ ...
ស៊ីវ ម៉េង
http://bit.ly/1mp7Na0
ក្រុមហ៊ុនកូរ៉េគ្រោងនឹងស្ថាបនាផ្លូវអ៊ិចស្ព្រេសJVទៅកាន់ខេត្តព្រះសីហនុ
កាលពីថ្ងៃសុក្រ អង្គការ Global CAM:គម្រោងអភិវឌ្ឍន៍ភីអិលស៊ីប្រចាំនៅកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងក្រុមហ៊ុនថាមពលអេកូបៃតងរបស់ប្រទេសកូរ៉េ ដើម្បីសាងសង់ផ្លូវអិុចស្ព្រេសដែលមានល្បឿនលឿនមួយ ...
Sok Chan
http://www.khmertimeskh.com/news/18056/korean-firm-plans-jv-expressway-to-sihanoukville/
ខេត្តព្រះសីហនុ កំពុងមានសន្ទុះសេដ្ឋកិច្ច
ខេត្តព្រះសីហនុជាទីតាំងមួយក្នុងគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរសមុទ្រនៃភាគនិរតីប្រទេសដើម្បីប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបន្ទាប់ពីខេត្តសៀមរាប។ វាហាក់បង្ហាញពីភាពទាក់ទាញយ៉ាងខ្លាំងបើគេក្រឡេកមើលលើចំនួនអ្នកទេសចរ ...
George Styllis
http://bit.ly/1NtNZIS