-
ដំរី«ឡាក់គី» ស្លាប់ដោយសារតែជំងឺខ្ទុះក្នុងស្បូន ក្នុងវដ្តរដូវត្រៀមបន្តពូជ
លទ្ធផលនៃការធ្វើកោសល្យវិច័យ និងការធ្វើតេស្តសំណាកបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័របានបង្ហាញថា ការស្លាប់របស់ដំរីឈ្មោះ «ឡាក់គី» កាលពីថ្ងៃទី២៤ ខែសីហាកន្លងមកនោះ គឺបណ្តាលមកពីជំងឺខ្ទុះក្នុងស្បូន (Pyometra)។ ...
-
កុមារកម្ពុជាជាង ១,៧ លាននាក់នឹងទទួលផលពីគម្រោងកែលម្អការអប់រំនៅកម្រិតបឋមសិក្សាមានទឹកប្រាក់ ១០៥លានដុល្លារ
សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោកផ្ដល់ជំនួយសហហិរញ្ញប្បទានថវិកាចំនួន ១០០ លានដុល្លារ ខណៈដែលមូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ភាពជាដៃគូសម្រាប់ការរៀនសូត្រតាំងពីវ័យក្មេងខ្ចី ផ្ដល់ជំនួយឥតសំណងចំនួន ៥ លានដុល្លារសម្រាប់ការកែលម្អការអប់រំនៅកម្រិតបឋមសិក្សា នៅកម្ពុជា។ ...
-
លទ្ធផលបឋមACU៖ ឯកសារបង្ហោះពីការសង្ស័យបែកធ្លាយវិញ្ញាសា គឺដូចនឹងវិញ្ញាសាប្រឡងគណិតវិទ្យា ពី៨០% ទៅ១០០%
លទ្ធផលដំបូង នៃការស្រាវជ្រាវរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) លើការសង្ស័យបែកធ្លាយវិញ្ញាសាគណិត ពេលប្រឡងបាក់ឌុបថ្ងៃទី២៩ ខែសីហាថ្មីៗនេះ បានបង្ហាញថា ឯកសារទាំងនោះ គឺពិតជាដូចនឹងវិញ្ញាសាប្រឡងគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ ពី៨០% ទៅ ១០០%។ ...
-
ទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា-វៀតណាម នឹងកើនឡើងកាន់តែខ្ពស់
កម្ពុជា-វៀតណាម កំពុងខិតខំជំរុញសកម្មភាពពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមមាញឹកបន្ថែមទៀតតាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ខណៈទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ៧ខែឆ្នាំ២០២៥ នេះ សម្រេចបានជិត ៥ ពាន់លានដុល្លារ។ ...
-
ការប្រមូលផលស្រូវនៅកម្ពុជា អាចនឹងសម្រេចបានប្រមាណជិត ១៤ លានតោន
អង្គការស្បៀងអាហារ និងកសិកម្ម(FAO)បានព្យាករណ៍ថា ទិន្នផលស្រូវនៅកម្ពុជាសម្រាប់រដូវកាលឆ្នាំ២០២៥-២០២៦ នឹងមានប្រមាណ ១៣,៩លានតោន ដោយកើនឡើងខ្ពស់ជាងមធ្យមភាគ ៥ឆ្នាំចុងក្រោយប្រមាណ១០% ខណៈពោតក្រហមដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតចំណីសត្វអាចមានប្រមាណ ១,៤ លានតោន។ ...
-
ក្រុមសង្គមស៊ីវិលអំពាវនាវឱ្យថៃដោះលែងទាហានខ្មែរ១៨នាក់ដែលជាប់ឃុំឃាំងជាបន្ទាន់
ក្រុមសង្គមស៊ីវិលកម្ពុជា និងថៃ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ជំរុញឱ្យរដ្ឋាភិបាលថៃដោះលែងទាហានខ្មែរ១៨នាក់ ដែលត្រូវបានចាប់ខ្លួនដោយកងទ័ពថៃ ដោយបញ្ជាក់ថា ប្រទេសថៃកំពុងល្មើសនឹងកិច្ចព្រមព្រៀងឈប់បាញ់ ដែលភាគីទាំងពីរបានចុះហត្ថលេខា។ ...
-
អ្នកវិនិយោគអាមេរិកត្រូវបានជំរុញឲ្យចាប់យកឱកាសនៅកម្ពុជា
កម្ពុជាបានជំរុញអ្នកវិនិយោគអាមេរិកឱ្យទាញយកអត្ថប្រយោជន៍ពាណិជ្ជកម្មដែលកំពុងរីកចម្រើន និងបរិយាកាសវិនិយោគដែលប្រសើរឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងលោកស្រី Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas។ ...
-
សត្វក្រៀល ដែលជិតផុតពូជក្នុងពិភពលោក កំពុងតែកើនឡើងខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំនៅកម្ពុជា
ការធ្វើជំរឿនសត្វក្រៀលនៅឆ្នាំ២០២៥នេះ បានកត់ត្រាចំនួនសត្វក្រៀលសរុប២១៤ក្បាលនៅក្នុងប្រទេសកម្ពុជា ដែលជាចំនួនខ្ពស់បំផុត គិតពីឆ្នាំ២០២០មក ដោយមានការកើនឡើងប្រមាណជា២០% បើធៀបនឹងលទ្ធផលឆ្នាំ២០២៤។ ...
-
សេចក្តីប្រកាសព័ត៌មានស្តីពីការគាំទ្រថ្មីរបស់ធនាគារពិភពលោកក្នុងការលើកកម្ពស់ការអប់រំ និងការរៀនសូត្រសម្រាប់កុមារតូចនៅកម្ពុជា
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ធនាគារពិភពលោក បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការគាំទ្រថ្មីរបស់ធនាគារពិភពលោកក្នុងការលើកកម្ពស់ការអប់រំ និងការរៀនសូត្រសម្រាប់កុមារតូចនៅកម្ពុជា។សហហិរញ្ញប្បទានដោយឥណទាន ១០០ លានដុល្លារពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក និងជំនួយចំនួន ៥ លានដុល្លារពីមូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ភាពជាដៃគូសម្រាប់ការរៀនសូត្រតាំងពីវ័យក្មេងខ្ចី គម្រោងនេះនឹងជួយពង្រឹងជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋាននៅតាមសាលាបឋមសិក្សាទូទាំងប្រទេស។ ...
ធនាគារពិភពលោក
-
សេចក្តីជូនដំណឹងស្តីពីការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”។ដើម្បីគាំទ្រដល់ដំណើរការកសាងមូលធនមនុស្សឌីជីថលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថល ក៏ដូចជាបំពេញបន្ថែមលើការអនុវត្ត “កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ដែលជាកម្មវិធីផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ (ជំនួយហិរញ្ញវត្ថុ) មិនមែនជាអាហារូបករណ៍ (Financial Aid without Interest)។ ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
-
សេចក្តីប្រកាសព័ត៌មានស្តីពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបប្រជុំជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងឱកាសកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបប្រជុំជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងឱកាសកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក។ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សារជាថ្មីនូវចំណងមិត្តភាពដែកថែបដ៏យូរអង្វែងរវាងកម្ពុជា និងចិន ហើយបានពិភាក្សាស៊ីជម្រៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដែលជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំងពីរ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ