លទ្ធផល​នៃ​កិច្ច​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ​ក្នុង​ទម្រង់​ពង្រីក​ ស្តី​ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯក​ច្ឆ​ន្ន​ប្រាំ​ចំណុច​

នៅ​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ (MFAIC)​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ​ក្នុង​ទម្រង់​ពង្រីក​ ស្តី​ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯក​ច្ឆ​ន្ន​ប្រាំ​ចំណុច​ (5PC)​ ដែល​បាន​ប្រារព្ធ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​។​

​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ​ក្នុង​ទម្រង់​ពង្រីក​ស្តី​ពី​ 5PC​ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ បាន​កោតសរសើរ​ចំពោះ​ ភាព​ជា​អ្នកដឹកនាំ​របស់​ម៉ា​ឡេ​ស៊ី​ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រេសិត​ពិសេស​​​ ក្នុង​ការ​សម្របសម្រួល​កិច្ច​សន្ទនា​ជុំវិញ​បញ្ហា​មី​យ៉ា​ន់​ម៉ា​ និង​បាន​អំពាវនាវ​ជា​បន្ទាន់​ឱ្យ​មាន​ ការ​បញ្ឈប់​អំពើ​ហិង្សា​ជា​បន្ទាន់​ និង​​លើក​កម្ពស់​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ ជា​ពិសេស​បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​មហន្តរាយ​កាល​ពី​ពេល​​ថ្មីៗ​នេះ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ បាន​រំឭក​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ចំពោះ​ការ​ជំរុញ​ការ​អនុវត្ត​ 5PC​ ដោយ​សង្កត់ធ្ងន់​ថា​ និង​ជួយ​មី​យ៉ា​ន់​ម៉ា​ដោះស្រាយ​វិបត្តិ​របស់​ខ្លួន​តាម​រយៈ​ដំណើរ​នយោបាយ​ដែល​ដឹកនាំ​ និង​គ្រប់គ្រង​ដោយ​មី​យ៉ា​ន់​ម៉ា​ខ្លួនឯង​។​ ឯកឧត្តម​ក៏​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​យន្តការ​ត្រីភាគី​អាស៊ាន​ និង​ត្រីភាគី​ក្នុង​ទម្រង់​ពង្រីក​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​វឌ្ឍនភាព​ សង្គតិភាព​ និង​ភាព​ស៊ីសង្វាក់​គ្នា​។​ ក្រៅពី​នេះ​ កម្ពុជា​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ម៉ា​ឡេ​ស៊ី​ចំពោះ​ការ​ជួយ​ដោះស្រាយ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ ហើយ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​រៀបចំ​កិច្ចប្រជុំ​ គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ នៅ​ឆ្នាំ​២០២៦​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf