ODC English Site
អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនអ្នកកាសែត និងកម្មករសំណង់
មន្ត្រីនិងសហការីរបស់ជនសង្ស័យម្នាក់បាននិយាយកាលពីម្សិលមិញថា អង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលកាលពីថ្ងៃសុក្រ បានចាប់ខ្លួនអ្នកយកព័ត៌មាន២នាក់និងកម្មករសំណង់ម្នាក់នៅក្រុងកំពត ពីបទសង្ស័យថាបានគំរាមទារប្រាក់ពីអភិបាលរងខេត្តម្នាក់។ ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/19425/
សូណាត្រា ផ្អាកប្រតិបត្តិការអាជីវកម្មផ្សារហ៊ុន
ក្រុមហ៊ុនជើងសាមូលបត្រ សូណាត្រា ស៊ីឃ្យូរីធី បានប្រកាសផ្អាកដំណើរការអាជីវកម្មបណ្តោះអាសន្នរបស់ខ្លួនពីទីផ្សារមូលបត្រកម្ពុជារយៈពេល ១២ ខែ។ បើទោះបីជាបានប្រកាសផ្អាកដំណើរការបណ្តោះអាសន្នក៏ដោយ ក៏ក្រុមហ៊ុនជើងសាមូលប័ត្រនេះ មិនបានបញ្ជាក់ឲ្យដឹងអំពីមូលហេតុនៃការ ...
ហ៊ គឹមសាយ
http://bit.ly/1qKYwck
តំណាងរាស្ត្រអំពាវនាវឲ្យមានការចរចាជំុវិញវិវាទដីធ្លីដ៏ជូរចត់នៅភូមិឡពាង
គណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភាបានលាតត្រដាងផែនការរបស់ខ្លួននាំ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/19404/
ប្រទេសចិន ផ្តល់រថយន្តសង្គ្រោះបន្ទាន់ដល់ប្រទេសកម្ពុជាចំនួន ២០០គ្រឿង សម្រាប់ការអភិវឌ្ឍវិស័យសុខាភិបាល
កាលពីថ្ងៃសុក្រ រដ្ឋាភិបាលប្រទេសចិន បានផ្តល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន២០០ គ្រឿង ជូនក្រសួងសុខាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យសុខាភិបាល។ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា លោក ប៊ូ ជាំងគូ បានចុះហត្ថលេខា លើ ការផ្តល់ជូនរថយន្តសង្គ្រោះ ...
បុគ្គលិកសារព័ត៌មាន People's Daily Online
http://english.peopledaily.com.cn/n/2014/0912/c90883-8782114.html
គណបក្សសង្គ្រោះជាតិធ្វើពហិការការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការលទ្ធកម្មរាជធានី
កាលពីម្សិលមិញ សមាជិកក្រុមប្រឹក្សារាជធានីមកពីគណបក្សសង្គ្រោះជាតិបានដើរចេញពីកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីជាការតវ៉ា បន្ទាប់ពីសមភាគីមកពីគណបក្សប្រជាជនកម្ពុជាមិនព្រមពន្យារពេលបោះឆ្នោត ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/19355/
សមាជិកក្រុមប្រឹក្សាភិបាល
លោក បេ ចន្ត្រា
លោក បេ ចន្ត្រា គឺជាអ្នកដឹកនាំរៀបចំព្រឹត្តិការណ៍បាខែមកម្ពុជា ដែលជាសន្និសិទមួយស្តីអំពី បច្ចេកវិទ្យា ដែលមានលក្ខណៈអន្តរជាតិ ច្នៃប្រឌិត និងបើកទូលាយ។ លោក ទទួលខុសត្រូវទូទៅ ក្នុងការធ្វើផែនការរៀបចំព្រឹត្តិការណ៍ ការស្វែងរកថវិកា និងការសម្របសម្រួលនូវរាល់សកម្មភាព ទាំងឡាយ ដើម្បីធានាឲ្យព្រឹត្តិការណ៍នោះអាចដំណើរការទៅមុខបានដោយរលូន និងអាចទទួល បានលទ្ធផលដែលបានរំពឹងទុក។ លោក ក៏បានរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំតំបន់ និង សិក្ខាសាលាជាច្រើនទៀតផងដែរមានដូចជា កិច្ចប្រជុំកំពូលនៃក្រុមអ្នកសរសេរប្លក់ (Blogger Summit) ការជួបប្រជុំគ្នានៅចុងសប្តាហ៍ (Startup Weekend) វេទិការអ្នកប្រើប្រាស់បច្ចេកវិទ្យា (TechCamp Phnom Penh) វេទិការអ្នកសរសេរប្លក់ជនជាតិខ្មែរ (Clogger Corner) សិក្ខាសាលា បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាផ្ទាល់ខ្លួន (Personal ICT Camp) វេទិការបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាមេគង្គ (Mekong ICT Camp) វេទិការយុវជន និងបាខែមប្រចាំតំបន់ដទៃទៀត (Regional Bar Camps)។ គោលដៅរបស់លោកគឺ ដើម្បីលើកកម្ពស់ឲ្យមានការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធិភាពទាំងនៅក្នុងស្ថាប័ន និងមុខជំនួញ។ លោកបានធ្វើ ការងារផ្នែករៀបចំព្រឹត្តិការណ៍ឯកជន និងយុទ្ធនាការផ្សេងៗ ដើម្បីឲ្យមានចលនាសង្គម។ ក្រៅពី ការងារគ្រប់គ្រងព្រឹត្តិការណ៍ទាំងនោះ លោកក៏ជាអ្នកជំនាញផ្នែកមាតិកាអនឡាញ ប្រព័ន្ធផ្សព្វ ផ្សាយសង្គម និងផ្នែកទីផ្សារផងដែរ។ លោក ចន្ត្រា ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សា ភិបាលរបស់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ កាលពីខែតុលា ឆ្នាំ២០១៣ កន្លងទៅ។
លោកស្រី ស៊ីន គីមស៊ាន
លោកស្រី ស៊ីន គីមស៊ាន គឺជានាយករងកម្មវិធី និងជាអ្នកគ្រប់គ្រងជំនួយឥតសំណងនៃគម្រោងស្តីពីការពង្រឹងសមត្ថភាពសង្គមស៊ីវិលកម្ពុជា (CCSS) នៃអង្គការវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចិម (East-West Management Institute)។ លោកស្រី គឺជាមេធាវី ជាអាជ្ញាកណ្តាលខាងវិស័យការងារ នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងជាអាជ្ញាកណ្តាលខាងវិស័យពាណិជ្ជកម្មនៅមជ្ឈមណ្ឌល ក្រុមប្រឹក្សាអាជ្ញាកណ្តាលជាតិនៃប្រទេសកម្ពុជា និងនៅវិទ្យាស្ថានក្រុមប្រឹក្សាអាជ្ញា កណ្តាលនៃប្រទេសសិង្ហបុរី (SIArb)។ បទពិសោធន៍ការងារពីមុនរបស់លោកស្រី គឺជាមន្ត្រី កម្មវិធីនៅអង្គការមូលនិធិអាស៊ី គ្រូបង្រៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ ហើយក្រោយមកនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ជាសមាជិកស្ថាប និកនៃក្រុមការងារពិសេសសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ហើយក៏ជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវឯកសារច្បាប់ នៃរដ្ឋសភាជាតិ។ លោកស្រី ក៏បានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកច្បាប់អន្តរជាតិ និងសេដ្ឋកិច្ច ពីវិទ្យាស្ថានពាណិជ្ជកម្មពិភពលោកនៃ ប្រទេស ស្វីស បរិញ្ញាប័ត្រច្បាប់ពីវិទ្យាស្ថានជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចពីប្រទេសកម្ពុជា វិញ្ញាបនប័ត្រទទួលស្គាល់ពីសាកល វិទ្យាល័យ សាន់ហ្វ្រាន់ស៊ីស្កូ វិញ្ញាបនប័ត្រទទួលស្គាល់ជាបញ្ញាវ័ន្តស្រាវជ្រាវផ្នែកច្បាប់ពី សាកលវិទ្យាល័យមីឈីហ្កាននៃសហរដ្ឋអាមេរិក។ នៅក្នុងតំណែងទាំងនេះ លោកស្រី គីមស៊ាន បានប្រកាន់ខ្ជាប់នូវគោលការណ៍ក្រមសីលធម៌ខ្ពស់ផងដែរ ដើម្បីឲ្យមានតម្លាភាព និងប្រជាធិបតេយ្យ ទាំងស្មារតី និងការអនុវត្តជាក់ស្តែង។
លោក ណូប៊ឺត ក្លេន
លោក ណូប៊ឺត ក្លេន (Norbert KLEIN) ក៏ជាសមាជិកដើមមួយក្នុងក្រុមប្រឹក្សាភិបាល នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ ហើយក៏ជាចាស់ព្រឹទ្ធាចារ្យនៃសហគមន៍អ្នកប្រើប្រាស់អ៊ិនធឺណែតក្នុងប្រទេសកម្ពុជា ដោយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រព័ន្ធអ៊ិនធឺណែត ក្នុងប្រទេសកម្ពុជានៅទស្សវត្សរ៍ទី៩០។ លោក ណូប៊ឺត ក៏ជាស្ថាបនិក មួយរូប និងជាប្រធាននៃអង្គការសង្គមអ៊ិនធឺណែតកម្ពុជាអស់រយៈពេលដ៏វែង ព្រមទាំងជា ស្ថាបនិក និងសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបើកទូលាយ ដែលជាអង្គការមិន មែនរដ្ឋាភិបាលមួយនាំមុខលើវិស័យបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាដើម្បីការអភិវឌ្ឍ (ICT4D)។ លោក បានបង្កើត និងគ្រប់គ្រងអង្គភាពឌឹមីរឺ (The Mirror) ដែលជាអង្គភាព ប្រមូលផ្តុំអត្ថបទសារព័ត៌មានដំបូងៗគេ ហើយដែលបានបើកដំណើរការយ៉ាងយូរចាប់តាំង ពីឆ្នាំ ១៩៩៧ ដល់ ២០០៩។ ទោះបី លោក ណូប៊ឺត ចូលនិវត្តន៍ក្តី តែលោកនៅតែជាបុគ្គល ដ៏សកម្ម។ លោក បានបន្តផ្តល់ការប្រឹក្សា និងចែករំលែកអំពីអ៊ិនធឺណែត និងបញ្ហាអភិបាល កិច្ចអ៊ិនធឺណែតនៅជុំវិញពិភពលោក។
លោក ប៊ុន ថារម្យ
លោក ប៊ុន ថារម្យ គឺជាសហស្ថាបនិកនៃ Kiripost ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទំនើប ផ្តោតលើអាជីវកម្ម និងបច្ចេកវិទ្យា។ លោកបានធ្វើការសរសេរប្លុកអំពីប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៤។ ការងាររបស់លោកក៏ចេញផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួនផងដែរ។
លោកក៏ជាអ្នករួមចំណែកដល់ Global Voices Online ដែលជាគម្រោងមួយបានចាប់ផ្តើមនៅមជ្ឈមណ្ឌល Berkman សម្រាប់អ៊ីនធឺណិត និងសង្គមនៅសាលាច្បាប់ Harvard ។ លោក ថារម្យ បានចាប់ផ្តើមដំណើរអាជីពរបស់គាត់នៅដើមទសវត្សរ៍ឆ្នាំ ២០០០ នៅពេលដែលការសរសេរប្លុកដំបូងគេនៅក្នុងប្រទេសកម្ពុជា។
ដោយមើលឃើញសក្តានុពលបច្ចេកវិទ្យាបង្កើតថ្មីនេះ លោក បានចាប់ផ្តើមសរសេរប្លុកផ្ទាល់ខ្លួន ដោយក្លាយជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យសរសេរប្លុកកម្ពុជា។ តាមរយៈសំណេររបស់លោក ថារម្យ បានចែករំលែកគំនិតអំពីបច្ចេកវិទ្យា និងឥទ្ធិពលនៃអ៊ីនធឺណិតលើសង្គម បានធ្វើឲ្យគេគោរពនៅក្នុងសហគមន៍អនឡាញ។ លោក ថារម្យ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងធុរកិច្ច ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកគឺជាអតីតនិស្សិតនៃកម្មវិធី International Visitor Leadership Program (IVLP) ដែលជាកម្មវិធីផ្លាស់ប្តូរវិជ្ជាជីវៈឈានមុខគេរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
លោក ពុទ្ធ ច័ន្ទជោត
លោក ពុទ្ធ ច័ន្ទជោត គឺជាអ្នកគ្រប់គ្រងផ្នែក ICT នៃអង្គការមនុស្សធម៌អន្តរជាតិមួយនៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ លោកក៏ជាសមាជិកម្នាក់នៃក្រុមការងារបច្ចេកទេសរបស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គសក) ផងដែរ ដែលក្រុមការងារមួយនេះបានជួយចូលរួមចំណែកដល់ប្រសិទ្ធិភាពនៃការប្រើប្រាស់ ICT សម្រាប់អង្គការសង្គមស៊ីវិលនានា ក៏ដូចជាកំពុងចូលរួមចំណែកផ្នែក ICT ដល់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រដ្ឋាភិបាល តាមរយៈវិស័យអង្គការមិនមែនរដ្ឋាភិបាលនានាផងដែរ។ ប្រវត្តិការសិក្សារបស់លោក៖ នៅឆ្នាំ ២០១០ លោកបានទទួលសញ្ញាបត្រភាពជាអ្នកដឹកនាំ និងគ្រប់គ្រង ពីចក្រភពអង់គ្លេស, សញ្ញាបត្រ Open Source Software និងសមាហរណកម្ម ពីប្រទេសជប៉ុន នៅឆ្នាំ ២០០៤ និង បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្ម នៅប្រទេសកម្ពុជា នៅឆ្នាំ ២០០១។
លោកស្រី ធុល ស៊ីវ៉ាណេ
លោកស្រី ធុល ស៊ីវ៉ាណេ ថ្មីៗនេះបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកពាណិជ្ជកម្មអន្តរជាតិពីសាកលវិទ្យាល័យមែលប៊ន ប្រទេសអូស្ត្រាលី។ លោកស្រីក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច និងបរិញ្ញាបត្រផ្នែកការអប់រំជាភាសាអង់គ្លេសពីសាកលវិទ្យាល័យមេគង្គកម្ពុជាផងដែរ។
នៅក្នុងជីវិតជានិស្សិត លោកស្រីបានទទួលជោគជ័យនៅក្នុងគម្រោងប្រកួតប្រជែងគម្រោង LIVE (សំដៅលើការដឹកនាំ ការហាត់ការ អ្នកស្ម័គ្រចិត្ត បទពិសោធន៍) ក្នុងនាមជាអ្នកប្រឹក្សាយោបល់ឈានមុខគេ ដែលគាំទ្រដោយមជ្ឈមណ្ឌលសិក្សាមែលប៊ននៃរដ្ឋាភិបាលរដ្ឋវិចតូរីយ៉ា។ លោកស្រីវ៉ាណេ ធ្លាប់បានធ្វើការងារយ៉ាងជិតស្និតនៅក្នុងសហគមន៍ និងត្រូវបានស្គាល់ថា ជាអ្នកដឹកនាំដែលទទួលបានការកោតសរសើរ ចំពោះសមត្ថភាពខ្ពស់ និងការចូលរួមក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍសហគមន៍នៃកម្មវិធីអ្នកដឹកនាំ ដោយលោកស្រីបានក្លាយជា អ្នកណែនាំ និងបំពេញតួនាទីយា់ងសំខាន់នៅក្នុងកម្មវិធីអ្នកដឹកនាំពិភពលោក។
ក្រៅពីនេះលោកស្រី គឺជាជំនួយការនាយកនៃក្រុមហ៊ុនប្រឹក្សាច្បាប់ និងពន្ធដារ។ នៅក្នុងមុខតំណែងនេះ លោកស្រីមានភាពស្វាហាប់ និងរីករាយនឹងការងារ ហើយជួយយ៉ាងសកម្មក្នុងការផ្តល់នូវការគាំទ្រដែលមិនអាចខ្វះបានដល់ក្រុមការងារ នៅក្នុងកិច្ចដំណើរការការងារ ការស្រាវជ្រាវ ការធ្វើបច្ចុប្បន្នភាព ការវិភាគនិងការពិនិត្យឯកសារ។ លើសពីនេះ លោកស្រីក៏មានបទពិសោធន៍ក្នុងស្ថាប័នហិរញ្ញវត្ថុដូចជា ធនាគារអន្តរជាតិមេហ្គាពាណិជ្ជ និងធនាគារកម្ពុជាសាធារណៈភីអិលស៊ី។ តាមរយៈការប្រើប្រាស់បទពិសោធន៍ និងជំនាញលោកស្រីមានចំណេះដឹងទូលំទូលាយ និងមានជំនាញផ្នែកហិរញ្ញវត្ថុ និងហិរញ្ញប្បទានពាណិជ្ជកម្ម ដែលជាជំនាញចាំបាច់មួយដើម្បីនាំមកនូវភាពជោគជ័យដល់ធុរកិច្ច និងការអភិវឌ្ឍសង្គម។ បន្ថែមលើកិច្ចការសាជីវកម្ម លោកស្រីត្រូវបានគេជ្រើសរើសជាអតីតនិស្សិតឆ្នើមនៃពានរង្វាន់កិត្តិយស នៃមហាវិទ្យាល័យផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃទីក្រុងមែលប៊ន។
អតីតសមាជិកក្រុមប្រឹក្សាភិបាល
លោក ម៉ួន វិចិត្រ
លោក ម៉ួន វិចិត្រ ធ្លាប់ជាសិស្សឆ្នើមម្នាក់ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទស្សនវិជ្ជានៅទីក្រុងយ៉ាំងហ្គូន សហភាពមីយ៉ាន់ម៉ា ហើយលោកធ្លាប់ជាអ្នករៀបរៀងអត្ថបទ និងជាសមាជិកម្នាក់នៃក្រុមត្រួតពិនិត្យបោះពុម្ពផ្សាយសៀវភៅប្រចាំឆ្នាំនៃពុទ្ធិកសមាគមព្រះសង្ឃខ្មែរនៅសហភាពមីយ៉ាន់ម៉ា ចន្លោះឆ្នាំ ២០០៧ និង ២០១០។ សៀវភៅដែលបានបោះពុម្ពផ្សាយទាក់ទងទៅនឹង៖ ជីវិត គុណធម៌ កាលៈទេសៈសង្គម មនុស្សជាតិ ការធ្វើអំពើល្អនិងអំពើអាក្រក់ គ្រួសារ។ល។ សៀវភៅទាំងនោះមានគោលបំណងជំរុញឱ្យមនុស្សគ្រប់គ្នាដឹកនាំជីវិតរបស់ពួកគេនៅលើផ្លូវប្រកបដោយគុណធម៌។ លោកបានបម្រើការជាអ្នកសម្របសម្រួលនៃពុទ្ធិកសមាគមព្រះសង្ឃខ្មែរនៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា និងម្ចាស់ជំនួយអន្តរជាតិនានា។ លោកក៏ធ្លាប់ជាសមាជិកនៃការពិភាក្សាច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ជាមួយនឹងតំណាងគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) និងតំណាងមន្ត្រីក្រសួងមហាផ្ទៃ។ លោកមានចំណេះដឹងទូលំទូលាយពីការធ្វើសមាធិ។ លោកបានធ្វើការបង្រៀនមនុស្ស ដោយប្រើបច្ចេកទេសសមាធិសម្រាប់ការគ្រប់គ្រងស្ត្រេស និងថាមពលផ្លូវចិត្ត។
លោក អៀន រ៉ាម៊ែឃ
លោក អៀន រ៉ាម៊ែឃ (Ian RAMAGE) គឺជាស្ថាបនិក និងនាយកនៃក្រុមហ៊ុន Angkor Research and Consulting។ លោក អៀន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតសង្គមសាស្ត្រ ផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យ វ៉ូឡុងហ្គុង នៃរដ្ឋញូវសៅវ៉ែល។ លោកបានធ្វើការងារជាអ្នកចិត្តសាស្រ្ត នៅក្នុងមជ្ឈមណ្ឌលឃុំខ្លួនអនិតិជនមួយចំនួនក្នុងប្រទេសអូស្ត្រាលី និងជាអ្នកប្រឹក្សារៀបចំគោលនយោបាយ និងគោលការណ៍ណែនាំនៃអន្តរមន្ទី ស្តីពីការគាំពារកុមារ និងអ្នកជំងឺផ្លូវចិត្ត សម្រាប់រដ្ឋាភិបាលញូវសៅវ៉ែល។ លោក បានផ្លាស់ប្តូរទីលំនៅមកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៩ ដែលលោកបានធ្វើទស្សនកិច្ចជាគ្រូបង្រៀន និងអ្នកផ្តល់ប្រឹក្សាលើមុខវិជ្ជាផ្នែកចិត្តវិទ្យានៅឯសាកលវិទ្យាល័យភ្នំពេញ។ ចាប់តាំងពីឆ្នាំ ១៩៩៩មក លោកបានបញ្ចប់ដោយជោគជ័យនូវគម្រោងស្រាវជ្រាវ ប្រមាណ១២០គម្រោងនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិ ម្ចាស់ជំនួយទ្វេភាគី និងអង្គការមិនមែនរដ្ឋាភិបាល ដោយធ្វើការផ្តោតលើការវាយតម្លៃលើកម្មវិធី និងផលប៉ះពាល់ ក្នុងវិស័យសុខភាពសាធារណៈ/សុខភាពបន្តពូជ សុខុមាលភាពសង្គម យែនឌ័រ បរិស្ថាន កសិកម្ម និងសេដ្ឋកិច្ចសង្គម។ លោក អៀន បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាល និងជាសមាជិកដើមក្នុងចំណោមសមាជិកដទៃទៀតរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ។
លោក អ៊ំ វណ្ណថារិទ្ធ
លោក អ៊ំ វណ្ណថារិទ្ធ គឺជាអ្នកតស៊ូមតិដើម្បីផ្លាស់ប្តូរចំណេះដឹង បែបសេរី និងបើកទូលាយក្នុងប្រទេសកម្ពុជា។ លោកចាប់អារម្មណ៍លើប្រធានបទដូចជា ទិន្នន័យបើកទូលាយ ការទទួលបានព័ត៌មានបើកទូលាយ ការផ្តល់អាជ្ញាប័ណ្ណបើកទូលាយ ការប្រមូលគំនិតពីប្រភពមជ្ឈដ្ឋាននានា កិច្ចសហប្រត្តិបត្តិការតាមប្រព័ន្ធអ៊ិនធឺណែត និងមីក្រូហិរញ្ញវត្ថុ។ ដំបូង លោកបានចូលរួមជាមួយនឹងចលនាប្រភពបើកទូលាយ តាមរយៈការបកប្រែជាភាសារខ្មែរ។ ក្រោយមក លោក បានដឹងអំពីវីគីភីឌា និងបានក្លាយទៅជាអ្នកស្ម័គ្រចិត្តមួយរូប តាំងពីឆ្នាំ២០០៦ និងបានធ្វើជាអភិបាល (Administrator) នៃវីគីភីឌាភាសាខ្មែរ នៅឆ្នាំ២០០៩។លោកក៏ជាអ្នកកាន់គម្រោងស៊ីស៊ីកម្ពុជា (ccCambodia) ដើម្បីលើកកម្ពស់ចលនាផ្តួចផ្តើមគំនិតរួមមួយ នៅក្នុងប្រទេសកម្ពុជា។ ចំណាប់អារម្មណ៍ទូទៅរបស់លោក គឺភាសារបរទេស ការថតរូប និងការធ្វើដំណើរទេសចរណ៍។
លោក ចន វីកស៍
លោក ចន វីកស៍ (John WEEKS) គឺជាអ្នកផ្តល់ការអប់រំ និងជាអ្នកមានចំណង់ចំណូលចិត្តខ្ពស់លើ វិស័យព័ត៌មានវិទ្យា និងប្រភពបើកទូលាយ។ លោក បានធ្វើការសម្របសម្រួលគម្រោងព័ត៌មានវិទ្យា ប្រកបដោយការទទួលខុសត្រូវផ្នែកសង្គមជាច្រើននៅក្នុងអាស៊ីអាគ្នេយ៍ តាមរយៈក្រុមហ៊ុនរចនាគេហទំព័រ House 32 Web Design ហើយបច្ចុប្បន្នលោកកំពុងគ្រប់គ្រងលើគេហទំព័រ Open-Comics.net។
ប្រជាជនកម្ពុជា ប្រឆាំងនឹងការកសាងទំនប់វារីអគ្គិសនីដនសាហុងនៅប្រទេសឡាវ
ប្រជាជនកម្ពុជា ធ្វើការតវ៉ាមួយនៅថ្ងៃព្រហស្បតិ៍ ដើម្បីចែករំលែកការព្រួយបារម្ភ នៃ១ភាគ៤ នៃប្រជាជនជាង១លាននាក់ ដែលកំពុងអំពាវនាវឱ្យប្រទេសឡាវ ផ្អាកការសាងសង់គម្រោងទំនប់វារីអគ្គិសនីដនសាហុងនៅទន្លេមេគង្គ។ ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/kyodo-news-international/140911/cambodians-oppose-building-don-sahong-dam-laos
ក្រសួងអប់រំនឹងធ្វើឲ្យដំណើរការបើកប្រាក់ខែគ្រូបង្រៀនមានភាពងាយស្រួល
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍កាលពីម្សិលមិញថា គ្រូបង្រៀននឹងទទួលបានប្រាក់ខែគោល និងប្រាក់ឧបត្ថម្ភបន្ថែមនៅក្នុងកញ្ចប់តែមួយចាប់ពីចុងខែនេះទៅ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើរការបើក ...
អ៊ាង ម៉េងឡេង
http://www.cambodiadailykhmer.com/news/19316/
សង្គមស៊ីវិលទទូចឲ្យបើកទូលាយច្បាប់ថវិកាជាតិ
អង្គការក្រៅរដ្ឋាភិបាលទទូចស្នើឲ្យមានការបើកទូលាយនូវព័ត៌មានស្តីពីច្បាប់ថវិកាជាតិប្រចាំឆ្នាំ ដែលកំពុងតែត្រូវបានរឹតត្បិត ដើម្បីធានាថា រាល់ការចំណាយលើវិស័យនីមួយៗនឹងមានតម្លាភាព ហើយអនុវត្តចំគោលដៅក្នុងការអភិវឌ្ឍសង្គម និងកាត់បន្ថយ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1rXFOQa
ប្រទេសកម្ពុជាកសាងស្ពានអាកាសទី៤ នៅក្នុងទីក្រុង
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានបើកសម្ភោធការដ្ឋានសាងសង់ស្ពានអាកាស ដែលនឹងត្រូវចំណាយអស់ទឹកប្រាក់ ១៤ លានដុល្លារ នឹងក្លាយជាស្ពានអាកាសទី៤ នៅក្នុងរាជធានីភ្នំពេញ។ ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/xinhua-news-agency/140909/cambodia-builds-4th-flyover-capital-city
ដាក់សម្ពោធបទដ្ឋានស្តង់ដារនៃការថែទាំជនរងគ្រោះពីការជួញដូរនិងរំលោភ
ក្រសួងសង្គមកិច្ច អង្គការទស្សនពិភពលោក និងអង្គការពាក់ព័ន្ធ កាលពីម្សិលមិញ បានផ្សព្វផ្សាយបទដ្ឋានអប្បបរមា សម្រាប់ការថែទាំជនរងគ្រោះដោយអំពើជួញដូរនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលស្នាក់ក្នុងមជ្ឈមណ្ឌលឲ្យមានកម្រិតស្តង់ដារសម្រាប់ធានាសុវត្ថិភាពដល់ជនរងគ្រោះ។ ស្រប ...
សែន ដាវីត
http://bit.ly/1uvHX3o
ក្រសួងបញ្ឈប់ទិញឈើពីក្រុមហ៊ុនសម្បទាន ៦
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ឈប់ការទិញឈើអារពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន ៦ នៅក្នុង ខេត្តព្រះវិហារ និង ឧត្តរមានជ័យ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិងជា ប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលរៀបចំនិងអនុវត្តគម្រោងអភិវឌ្ឍន៍នៅតាមបណ្តោយព្រំដែនទិសខាង ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1orS306
បន្ទាប់ពីការបណ្ដេញកម្មករចោលយ៉ាងច្រើន សហជីពពិចារណាធ្វើការតវ៉ាសាជាថ្មី
តំណាងសហជីពមួយរូបបានឲ្យដឹងកាលពីម្សិលមិញថា កម្មករជាង១០០នាក់ដែលត្រូវបានរោងចក្រកាត់ដេរគ្រប់គ្រងដោយជនជាតិចិនតៃវ៉ាន់ បណ្ដេញចេញពីការងារនៅក្នុងសប្ដាហ៍នេះ ដោយសារការធ្វើកូដកម្មជុំវិញការទាមទារ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/19304/
ជនជាតិវៀតណាមពីរនាក់ទៀតត្រូវបាននិរទេសខណៈការធ្វើជំរឿនកំពុងបន្ត
នគរបាលខេត្តរតនគិរីបាននិរទេសជនជាតិវៀតណាមពីរនាក់ទៀតដែលរស់នៅខុសច្បាប់នៅក្នុងខេត្តភាគខាងជើងនេះកាលពីសប្តាហ៍មុន ដោយធ្វើឲ្យចំនួននៃការបណ្តេញចេញកើនឡើងដល់១៤នាក់ហើយ ខណៈដែលការបន្តធ្វើជំរឿនលើជនបរទេសរបស់ក្រសួងមហាផ្ទៃ។ លោក ប៊ុនធឿន បានមានប្រសាសន៍ថា បើតាមក្រុមមន្ត្រីនៅ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/19287/
ប្រទេសកម្ពុជានាំចូលសម្ភារៈសំណង់ដែលមានតម្លៃ ២២៩លានដុល្លារអាមេរិក នៅក្នុង៦ខែដំបូង
ប្រទេសកម្ពុជា បានចំណាយប្រាក់ប្រហែល ២២៩ លានដុល្លារអាមេរិក លើការទិញសម្ភារៈសំណង់ពីបរទេសនៅក្នុងឆមាសទីមួយនៃឆ្នាំ២០១៤ គឺកើនឡើង៣ភាគរយ ពី២២៣លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន យោង ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/xinhua-news-agency/140909/cambodia-imports-construction-materials-worth-229-mln-usd-fi
នាយកដ្ឋានទំនាក់ទំនងសាធារណៈប្រទេសថៃ សហការជាមួយកម្ពុជា
នាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់ប្រទេសថៃ កំពុងអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាក្នុងការផ្លាស់ប្តូរព័ត៌មាន និងដំណឹង។ ...
Thunyaras Jeerapornbundith
http://thainews.prd.go.th/centerweb/newsen/NewsDetail?NT01_NewsID=WNOHT5709090010002
សេចក្តីថ្លែងការណ៍រួម ទាក់ទងនឹងការឃុំខ្លួនបុគ្គលិករបស់ អង្គការសមធម៌កម្ពុជា ដោយខុសច្បាប់
កាលពីថ្ងៃអង្គារ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ អាជ្ញាធរកម្ពុជាបានធ្វើការឃុំខ្លួនបុគ្គលិក របស់អង្គការសមធម៌កម្ពុជាចំនួន ២រូប ដោយគ្មានមូលហេតុ។ ...
ក្រុមអង្គការសង្គមស៊ីវិល
ថៃនឹងកាត់ផ្តាច់ការអប់រំកូនពលករចំណាកស្រុក
គម្រោងរបស់ថៃ ដែលនឹងកាត់ផ្តាច់ការអប់រំនៅសាលារដ្ឋទៅដល់កូនៗរបស់ពលករចំណាកស្រុក បានធ្វើឲ្យមានការខឹងសម្បាពីអង្គការសង្គមស៊ីវិលដែលនិយាយថា ក្មេងៗជនជាតិកម្ពុជា រាប់ពាន់នាក់អាចនឹងមិនត្រូវបានផ្តល់ឲ្យនូវសិទ្ធិជា ...
Alice Cuddy និង ផាក់ ស៊ាងលី
http://bit.ly/WSpRfE
បើកទំនប់នៅចិនធ្វើឲ្យបារម្ភមានទឹកជំនន់
ទំនប់ធំនៅចិន បានចាប់ផ្តើមបញ្ចេញទឹកចេញពីអាងកាលពីថ្ងៃសុក្រ ជាហេតុធ្វើឲ្យប្រទេសជិតខាងនៅខ្សែទឹកខាងក្រោម មានការព្រួយបារម្ភចំពោះគ្រោះទឹកជំនន់ដែលនឹងអាចកើតឡើង។ ...
Laignee Barron
http://bit.ly/1qL0szg
រោងចក្រ ស៊ីងហ្វាង គ្រោងលុបឈ្មោះកម្មករជាង ១០០ នាក់
មន្រ្តីរោងចក្រ ស៊ីងហ្វាង ដែលកម្មករធ្វើការតវ៉ាជិតមួយខែមកហើយបានប្រកាសថា នឹងធ្វើការលុបឈ្មោះកម្មករជាង ១០០ នាក់ចេញពីបញ្ជីក្រុមហ៊ុនរបស់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញនេះដោយសារកម្មករមិនបានគោរពតាមដីការបស់តុលាការ និងការ ...
មុំ គន្ធា
http://bit.ly/1wfQ6JA
រដ្ឋាភិបាលហាមការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដើម្បីកាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
ក្រុមមន្ត្រីនៅក្រសួងព័ត៌មានបានលើកឡើងកាលពីម្សិលមិញថា ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់នឹងត្រូវ ហាមមិនឲ្យផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅអំឡុងម៉ោង៦ល្ងាចដល់ម៉ោង៨យប់ ព្រោះម៉ោងនេះជាម៉ោងសំខាន់ដែលមនុស្សមើល ...
ប្រធានរដ្ឋសភាប្រទេសកម្ពុជា ធ្វើទស្សនកិច្ចនៅប្រទេសឡាវ
សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃប្រទេសកម្ពុជា នឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសឡាវ ចាប់ពីថ្ងៃទី១៣-១៧ ខែកញ្ញ ដើម្បីជំរុញចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី យោងតាមសេចក្តីថ្លែងការណ៍ កាលពីថ្ងៃច័ន្ទ។ ...
បុគ្គលិកសារព័តមាន Xinhuanet
http://news.xinhuanet.com/english/world/2014-09/08/c_133628101.htm
កម្ពុជាត្រួតពិនិត្យជំងឺ Ebola នៅច្រកអន្តរជាតិ
ប្រទេសកម្ពុជា បានដាក់ពង្រាយប្រព័ន្ធត្រួតពិនិត្យជំងឺឆ្លងចំនួនបីប្រភេទយ៉ាងគ្រោះថ្នាក់ដល់ជីវិត ហើយដែលកំពុងរាតត្បាតនៅប្រទេសចិន នៅតំបន់មជ្ឈឹមបូព៌ា និងនៅតំបន់អាហ្វ្រិក។ ...
គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/cambodia-takes-measures-to-detect-ebola-virus-in-travelers/2442966.html
សហរដ្ឋអាមេរិក បើកដំណើរការគម្រោងអនាម័យ និងអាហាររូបត្ថម្ភនៅកម្ពុជា ក្រោមទឹកប្រាក់១៦លានដុល្លារ
កាលពីនៅថ្ងៃច័ន្ទ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានបញ្ចេញគម្រោងសមាហរណកម្មអាហារូបត្ថម្ភ និងអនាម័យ រយៈពេល៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានប៉ាន់ប្រមាណថា នឹងចំណាយអស់១៦ លានដុល្លារអាមេរិក យោងតាមសេចក្តីប្រកាស ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/business/2014-09/08/c_133627929.htm
